១. វីតាមីន B3 (Niacin)
វីតាមីន B3 គឺសំខាន់សម្រាប់សុខភាពស្បែកណាស់។ ការខ្វះវីតាមីននេះធ្ងន់ធ្ងរអាចបង្កឲ្យមានជំងឺ pellagra ដែលជាបញ្ហាស្បែកប្រេះស្រកា និងឈឺចាប់។ នៅពេលស្បែកប្រេះ យើងមានអាការៈមួយចំនួនដូចជារបកស្បែក និងមានកន្ទួលក្រហមក្រមៅ។ ពេលខ្លះយើងអាចរបកនៅអណ្ដាត ឬបបូរមាត់។ អាហារដែលសម្បូរដោយវីតាមីននេះមានត្រីធូណា សណ្ដែកដី ត្រីសាល់ម៉ុន និងសណ្ដែកហោឡាំងតាវ (Pea)។
២. វីតាមីន B-7 (Biotin)
កង្វះវីតាមីន B-7 ក៏អាចធ្វើឲ្យស្បែកស្ងួតប្រេះស្រកាដែរ។ នៅពេលកង្វះវីតាមីនយូរ ជំងឺរលាកស្បែក (dermatitis) នឹងកើតមានកាន់តែធ្ងន់ធ្ងរ និងអាចឈានដល់ការជ្រុះសក់ទៀត។ ម៉្យាងទៀត សម្រាប់អ្នកមានជំងឺត្រអក និងជំងឺស្បែក Psoriasis នឹងកាន់តែមានអាការៈធ្ងន់ធ្ងរដែលធ្វើឲ្យស្បែករបកកាន់តែខ្លាំង។ អាហារសម្បូរដោយវីតាមីន B-7 មានស៊ុត ថ្លើមសត្វ ផ្លែបឺរ គ្រាប់អាល់ម៉ុង ផ្លែចេក និងដំឡូងជ្វា។