តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ស្វែងយល់ពីប្រភេទស្ករ និងវិធីប្រើប្រាស់ត្រឹមត្រូវលើមុខម្ហូប

    ស្វែងយល់ពីប្រភេទស្ករ និងវិធីប្រើប្រាស់ត្រឹមត្រូវលើមុខម្ហូប

    គ្រប់​មុខ​ម្ហូប​ទាំងអស់ គ្នា​យើង​ភាគ​ច្រើន​តែង​ប្រើ​ស្ករ ដើម្បីបង្កើន​រសជាតិ ប៉ុន្តែ​ជា​ធម្មតា​ យើង​នៅ​មិន​ទាន់​ប្រើ​ប្រាស់​ស្ករឲ្យ​បាន​ត្រឹម​ត្រូវ​តាម​មុខនាទី​ដែល​គេ​ផលិត​នៅឡើយ​ទេ។ ស្ករ​សម្រាប់​ប្រើ​ប្រាស់​បច្ចុប្បន្ន មាន​ច្រើន​ប្រភេទ នឹង​សម្រាប់​ប្រើ​ប្រាស់​ខុសៗគ្នា ដើម្បី​បង្កើន​រសជាតិ។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ប្រភេទ​ស្ករ ក៏​ដូច​ជាការ​ប្រើ​ប្រាស់​​ចំ​គោល​ដៅ អាហារ​ណា​គួរ​ប្រើ​ស្ករ​ប្រភេទ​ណា ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- ស្ករធម្មតា ឬស្ករស

    ស្ករ​ធម្មតា ឬ​ស្ករ​ស ​មានប្រើ​ប្រាស់​សឹង​គ្រប់​ផ្ទះ​បាយ​ទាំង​អស ខណៈ​ម្ហូប​ស្ទើរ​គ្រប់​មុខ ​សុទ្ធ​តែ​ប្រើ​ស្ករ​ស ដោយ​សារ​តែ​វា ​ប្រើ​បាន​ជាមួយ​ម្ហូប​ច្រើនមុខ ​មិន​ថា​ស៊ុប សាលាដ ឬបបរ ក្តី។ ចំពោះ​​ការ​ធ្វើ​ម្ហូប ​គេ​ចូល​ចិត្ដ​ប្រើ​ស្ករ​ធម្មតា ឬ​ស្ករ​ម៉ត់​ ដោយសារ​តែ​វា​ងាយ​រលាយ និង​ផ្ដល់​ឱជារស​ឈ្ងុយ​ឆ្ងាញ់។

    ២- ស្ករផ្លែឈើ

    បើ​ប្រៀប​ធៀប​ជាមួយ​ស្ករ​ធម្មតា ឬ​ស្ករ​ម៉ត់ យើង​ឃើញ​ថា​ ស្ករ​​ផ្លែ​ឈើ​ល្អ​ប្រើ​ជាងឆ្ងាយ​ណាស់ ព្រោះ​វា​មាន​រូប​រាង​គ្រីស្តាល់​ច្បាស់​ៗ​ ច្រើន​ជាង​ស្ករ​ធម្មតា។ ដោយ​សារ​តែ​ទំហំ​រូប​រាងបែប​នេះ​ហើយ បាន​ជា​ពេល​យើង​ប្រើ​ស្ករ​ប្រភេទ​នេះដើម្បី​ស្លរស្លុក​ វា​មិន​ធ្លាក់​ទៅ​កក​នៅ​បាត​ឆ្នាំង​ទេ ហើយ​ធ្វើ​ឲ្យ​ម្ហូប​​មាន​រសជាតិ​ផ្អែមស្មើ​គ្នា។ ស្ករ​ប្រភេទ​នេះ គេ​ច្រើន​យក​វា​មក​ប្រើ​ជាមួយ​បង្អែម ឬ​ដាក់​ចូល​ក្នុង​ភេសជ្ជៈ។

    ស្ករ

    ៣- ស្ករម្សៅម៉ត់

    ស្ករ​ម្សៅម៉ត់​នេះ​ គេ​ផលិត​ឡើង​ ពី​ស្ករមាន​គ្រាប់​តូច​ៗ ហើយ​បន្ទាប់​ពី​កិនឲ្យ​​ម៉ត់ និង​រលោង​រួច​មក យើង​​​យក​ស្ករនេះ មក​រោយ​យក​គ្រាប់​ធំ​ៗ​ចេញ​ម្ដង​ទៀត។ ប៉ុន្តែ​មិន​មែន​ស្ករ​ម៉ត់​ទាំង​អស់​ សុទ្ធ​តែ​ដូច​គ្នា​នោះ​ទេ គេបែង​​ចែក​ភាព​ម៉ត់​របស់​វា​ចេញ​ជា​បី​កម្រិត។ ស្ករ​ម៉ត់​ជាង​គេ​ ​គេ​ស្គាល់​ថា ​ជា​ស្ករ​ម៉ត់​ក្នុង​កម្រិត​ទី​បី យើង​​អាចរក​ទិញ​បាន​​នៅ​តាម​ផ្សារ​ទំនើប។ ដោយ​សារ​តែស្ករ​ប្រភេទ​នេះ​​ម៉ត់​ខ្លាំង និង​ស្រាល ដូច​នេះ​ គេ​យក​មក​បៀក​ ឬ​​រោយ​លើ​នំ ហើយ​ភាគ​ច្រើន​ គេ​យក​ប្រភេទ​ស្ករ​ម៉ត់​ទាំង​អស់​ ទៅ​ប្រើដើម្បី​​ដុត​នំ ឬ​ធ្វើ​នំ​ខេក។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៤- ស្ករពណ៌ត្នោត (ពណ៌ស្រាល និងក្រមៅខ្លាំង)

    ភាគ​ច្រើន​នៃ​ស្ករ​ប្រភេទ​នេះ​ គឺ​យក​ចេញ​ពី​ស្ករ​បានរម្ងាស់ និង​​កូររួច ដែល​អាច​មាន​រស​ជាតិ​ខុស​ពី​ស្ករ​ផ្សេង​ទៀត។ ស្ករ​ត្នោត​ពណ៌​ក្រមៅ​ខ្លាំង គឺ​ផ្អែម​កាន់​តែ​ខ្លាំង ចំណែក​​ស្ករ​មាន​ពណ៌​ស្រាល​វិញ​ គេ​ច្រើន​យកប្រើ​សម្រាប់​បន្ថែម​រស​ជាតិ​អាហារ ឬ​យក​មក​បៀក​លើ​នំ​ជា​ដើម។ តែ​ផ្ទុយ​មក​វិញ​ ស្ករ​ត្នោត​ពណ៌​ក្រមៅ​ខ្លាំង ល្អ​សម្រាប់​ប្រើ​ដុត​នំ​ម្សៅ ឬ​បំពង​សាច់ និង​ផ្ដល់​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ដល់​ម្ហូប​ជា​ច្រើន​ប្រភេទ​ទៀត។

    ៥- ស្កររាវ

    ស្ករ​សាក់​ក្រូស (Sucrose) ឬ​ស្ករ​ប្រភេទ​រាវ​ គឺ​ផលិត​ឡើង​ពី​ការ​កិន​គ្រាប់​ស្ករ​តូចៗ។ មុន​ពេល​​យក​វា​មក​ប្រើ ត្រូវ​ដាក់​វា​ឲ្យ​រលាយ​ក្នុង​ទឹក​ជាមុន​សិន ហើយ​ស្ករ​ប្រភេទ​ទឹក​ សក្តិ​​សម​បំផុត​សម្រាប់​ប្រើ​​ជា​មួយ​​ស្រា​ក្រឡុក ភេសជ្ជៈ​ធ្វើ​ដោយ​ខ្លួន​ឯង ឬ​ប្រភេទ​គ្រឿង​ផឹក​ជា​ច្រើន​ផ្សេង​ទៀត។

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Types of Sugar. https://www.sugar.org/types-of-sugar/ Accessed April 7, 2017

    Fundamentals: Types of Sugar. http://www.mybakingaddiction.com/types-of-sugar/ Accessed April 7, 2017

    Sugar – Types of Sugar. https://whatscookingamerica.net/Sugar.htm Accessed April 7, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 08/01/2021
    ត្រួតពិនិត្យដោយ គឹម កាណែល