home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ដឹងអត់ ហេតុអ្វីញ៉ាំមីញឹកធ្វើឲ្យស្អិតក្រពះ-ពោះវៀន វិវត្តជាមហារីក?

ដឹងអត់ ហេតុអ្វីញ៉ាំមីញឹកធ្វើឲ្យស្អិតក្រពះ-ពោះវៀន វិវត្តជាមហារីក?

អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​មី​ប្រយ័ត្ន​ខ្លួន​តិច​ទៅ ព្រោះ​​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ការ​បរិភោគ​អាហារ​ប្រភេទ​នេះ​ច្រើន​ពេក​អាច​បណ្ដាល​ឲ្យ​ស្អិត​ពោះ​វៀន​បាន។

លោក​វេជ្ជបណ្ឌិត ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា មី​កញ្ចប់ ឬ​កំប៉ុង និង​ប្រអប់ មិន​ល្អ ក៏​ដោយសារ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ។ តើ​សារធាតុ Wax នោះ​គឺជា​អ្វី? Wax មាន​រូបរាង​ដូច​ក្រមួន ហើយ​វា​មិន​បង្ក​គ្រោះថ្នាក់​ទៅ​ជា​ពុល​អ្វី​នោះ​ទេ គ្រាន់តែ​ពេល​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​យើង នាំ​ពិបាក​រំលាយ ហើយ​រយៈពេល ២ ថ្ងៃ​ទើប​សារធាតុនេះ​អស់​ពី​ក្នុង​ខ្លួន។

នៅ​ពេល​យើង​ញ៉ាំ​មី​រាល់ថ្ងៃ​សារធាតុ Wax នោះ​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ក្នុង​ខ្លួន​យើង នាំឲ្យ​មាន​បញ្ហា​ផ្នែក​ក្រពះ ឬ​ពោះវៀន​ជាដើម។ “បើ​យើង​ញ៉ាំ​មី​មួយ​ថ្ងៃ​មួយ​កញ្ចប់/កំប៉ុង ឬ ២ ដង​ក្នុង​មួយ​ថ្ងៃ ​ជាតិ Wax ក៏​កាន់​តែ​ច្រើន ធ្វើឲ្យ​ក្រពះ​ពោះវៀន​ទៅ​ជា​ស្អិត ពិបាក​ក្នុង​ការ​រំលាយ​អាហារ នាំឲ្យ​ពោះវៀន​ធ្វើ​ចលនា​មិន​បាន​ល្អ និង​អាច​ឲ្យ​ស្ទះ ឬ​ចុក​ផ្នែក​ពោះ​វៀន”

គុណ​វិបត្តិ​នៃ​ជាតិ Wax គឺជា​ក្រមួន ពេល​ញ៉ាំ​មី​ច្រើន​ទៅ ក្រមួន​នោះ​ក៏​ទៅ​តោង​ជញ្ជាំង​ពោះវៀន ធ្វើឲ្យ​ជញ្ជាំង​ពោះវៀន​ពិបាក​រំលាយ ពិបាក​ធ្វើ​ចលនា នាំឲ្យ​អាហារ​ស្ទះ​យូរ​ក្នុង​ពោះ និង​បណ្ដាល​ទៅ​ជា​ហើម​ពោះ រលាក​ពោះវៀន។ ការ​រលាក​រ៉ាំរ៉ៃ​នេះ​យូរ​ទៅ​ទើប​បង្ក​ទៅ​ជា​មហារីក ហើយ​ពេល​នៅ​ក្មេង​មិន​ទាន់​មើល​ដឹង​ឡើយ ភាគច្រើន​ពិនិត្យ​ឃើញ​នៅ​ពេល​វ័យ​កាន់​តែ​ចាស់។

អត្ថបទពាក់ព័ន្ធ៖ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ

មីhello_គ្រូពេទ្យ

វេជ្ជបណ្ឌិត​រូប​នោះ​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា នៅ​ពេល​ពោះវៀន​ដំណើរការ​មិន​ល្អ យូរ​ៗ​ទៅ​អាច​បង្ក​ជា​ជំងឺ​រលាក​ពោះវៀន ហើយ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ក៏​មាន។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា មហារីក មិនមែន​មកពី​សារធាតុ Wax នោះ​ឡើយ ព្រោះ​សារធាតុ​ផ្សេង​ៗ​ទៀត​ក្នុង​មីមាន​ឥទ្ធិពល​ជាង មាន​ដូចជា​ជាតិ​គីមី បូរ៉ាក់ ធ្វើឲ្យ​មី​ស្វិត ហើយ​ផលិតផល​នេះជា​ប្រភេទ​អាហារ​ក្រៀម ដូចនេះ​គេតែង​ប្រើ​សារធាតុ​គីមី​ដើម្បី​រក្សា​ទុក​បាន​យូរ គ្រាន់តែ​តិច ​ឬ​ច្រើន​ប៉ុណ្ណោះ ហើយ​សារធាតុ​រក្សា​ទុក​បាន​យូរ​នោះដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ពេល​យើង​ញ៉ាំ​កាន់តែ​ច្រើន​ទៅ​ៗ។

មី​គ្មាន​ជីវជាតិ ឬ​វីតាមីន និង​ជាតិ​សាច់​​អ្វី​ជំនួយ​ដល់​សុខភាព​ទាល់តែ​សោះ ព្រោះ​វា​មាន​តែ​អំបិល និង​ម្សៅ​ស៊ុប ហើយ​ក្រៅ​ពី​នោះ​ គឺសារធាតុ​ពណ៌ និង​សារធាតុ​រក្សា​ទុក​បាន​យូរ​ប៉ុណ្ណោះ​ឯង។

មួយ​វិញ​ទៀត​មី​កំប៉ុង​ដែល​យើង​អាច​ឆុង​ទឹក​ក្ដៅ​បាន​ភ្លាម​ៗ មិន​ចាំបាច់​ហែក​ដាក់​ចាន សំបក​វេចខ្ចប់​មិនមែន​ធ្វើ​ពី​ក្រដាស​ឡើយ គឺ​ធ្វើ​ពី​ស្នោ ឬ​ប្លាស្ទិក​ទើប​មិន​ជ្រាប​ទឹក ហើយ​ជ័រ ឬ​ប្លាស្ទិក​នេះ​ឯង​ពេល​ត្រូវ​កម្ដៅ​វា​ចេញ​ជាតិ​ពុល។

អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោ គ្រោះថ្នាក់​ខ្លាំង​ណាស់

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ទ្រី រ៉ាវី នៅ 23/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x