home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំស៊ុតរាល់ថ្ងៃ ប៉ះពាល់​សុខភាពបេះដូង​អត់?​

ញ៉ាំស៊ុតរាល់ថ្ងៃ ប៉ះពាល់​សុខភាពបេះដូង​អត់?​

ស៊ុត​ជា​អា​ហារ​មួយ​ប្រភេទ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ច្រើន រួម​មាន​ទាំង​កូលេស្តេរ៉ូល​ផង​ដែរ ដែល​កូលេស្តេរ៉ូល​ មាន​ទំនាក់​ទំនង​នឹង​ជំងឺ​បេះ​ដូង។ ​​អ៊ីចឹង​ បើ​យើង​ញ៉ាំ​ស៊ុត​ច្រើន​អាច​ប្រ​ឈម​នឹង​ជំងឺ​បេះដូង ឬ​ជំងឺ​គ្រោះថ្នាក់សរសៃឈាម​ខួរ​ក្បាល​ដែរ​ឬទេ?

ចម្លើយ​ខ្លី​ គឺ​ថាការ​ញ៉ាំ​ស៊ុត​​មិន​មាន​​បញ្ហា​ដល់​សុខ​ភាព​បេះ​ដូង​នោះ​ទេ។ ការសិក្សា​មួយ​ធ្វើ​ឡើង​ក្នុង​រយៈពេល​៣០​ឆ្នាំ បាន​រក​ឃើញ​ថា​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ​មិន​បង្ក​ជា​ហានីភ័យ​​ដល់​ជំងឺ​បេះ​ដូង ឬ​ជំងឺ​គ្រោះថ្នាក់សរសៃឈាម​ខួរ​ក្បាល​នោះ​ទេ​។​

ការសិក្សា​នេះ​បាន​ប្រើ​ប្រាស់​ព័ត៌មាន​ទាក់ទង​នឹង​របប​អាហារ​របស់​មនុស្ស​ជាង​២១​ម៉ឺន​នាក់​នៅ​សហរដ្ឋ​អាមេរិក គិត​តាំង​ពី​ឆ្នាំ​១៩៨០​មក។ ការ​សិក្សា​មិន​បាន​រក​ឃើញ​ថា​អ្នក​ញ៉ាំ​ស៊ុត​មាន​ផល​មិន​ល្អ​ចំពោះ​សុខ​ភាព ដូច​ជា​ជំងឺ​គាំង​បេះដូង ឬ​ជំងឺ​គ្រោះថ្នាក់សរសៃឈាម​ខួរ​ក្បាល​ច្រើនជាង​អ្នក​មិន​ញ៉ាំ​ស៊ុត​នោះ​ទេ។

ញ៉ាំស៊ុត

ការ​សិក្សា​នេះ រួម​បញ្ចូល​ទាំង​របប​អាហារ​ត្រឹម​ត្រូវ​ និង​របៀប​របប​រស់​នៅ​​ផង​ដែរ​​។ យ៉ាង​ណា​ ការ​សិក្សា​នេះ​បាន​ណែនាំ​ឲ្យ​ចម្អិន​ស៊ុត​ដោយ​មិន​បន្ថែម​អំបិល ឬ​​ខ្លាញ់ និង​ចៀសវាង​ចៀន ដោយ​ថា​ការ​ចៀន​ស៊ុត​ដោយ​ប្រើ​ប្រេង​អាច​នឹង​បង្កើន​បរិមាណ​ជាតិ​ខ្លាញ់​បន្ថែម​ប្រហែល​៥០​ភាគ​រយ​។​​​​​

យ៉ាងណា បើ​តាម​ការ​សិក្សា​របស់​សាកល​វិទ្យាល័យ Harvard អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬ​មាន​ជំងឺ​បេះដូង​ស្រាប់ មិន​គួរ​ញ៉ាំ​ស៊ុត​លើស​ពី​បី​គ្រាប់​ក្នុង​មួយ​អាទិត្យ​នោះ​ទេ​។

គួរ​បញ្ជាក់​ថា​ស៊ុត​មាន​ផ្ទុក​សារ​ធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខ​ភាព​ជាច្រើន ស៊ុត​មាន​ប្រ​យោជន៍​ចំពោះ​ភ្នែក ខួរ​ក្បាល និង​ប្រ​ព័ន្ធ​ប្រ​សាទ រួម​ទាំង​មាន​វីតាមីន A វីតាមីនB និង​វីតាមីន​D

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.nhs.uk/news/food-and-diet/eating-egg-day-does-not-raise-risk-heart-attack-or-stroke/

https://www.health.harvard.edu/heart-health/are-eggs-risky-for-heart-health

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 17/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x