home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ទៅ​ហាត់​ប្រាណ​គួរ​​ដឹង​​​រឿង​ទាំងនេះ ជាពិសេស​ស្រីៗ​តែម្ដង

ទៅ​ហាត់​ប្រាណ​គួរ​​ដឹង​​​រឿង​ទាំងនេះ ជាពិសេស​ស្រីៗ​តែម្ដង

សម្រាប់​គ្នាយើងដែល​ទើប​តែ​ត្រៀម​ខ្លួន​ទៅ​ហាត់​ប្រាណ គួរតែ​ដឹង​ពី​ការ​រៀបចំ​ខ្លួន​តាំង​ពី​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារៈ​ដទៃ​ទៀត ដើម្បី​ជួយ​ជំរុញ​ដំណើរ​មួយ​នេះ​កាន់តែ​រលូន។ នេត ស៊ីណាន ជា​គ្រូ​បង្វឹក និង​ម្ចាស់​ហាង​មួយ​នៅ​ម្ដុំ​ផ្សារ​សំណង់ ១២ បាន​ប្រាប់​មក​ Hello គ្រូពេទ្យ ថា ​ការ​ហាត់​ប្រាណ​មិន​តម្រូវ​ឲ្យ​ប្រើ​សម្ភារៈ​អ្វី​ច្រើន​ទេ ប៉ុន្តែ​របស់​អស់​ទាំង​នោះ​ពិតជា​អាច​ជួយ​បាន​ខ្លះ​ៗ​មែន។

១- សម្លៀកបំពាក់

លោក​គ្រូ​វ័យ ៣៤ ឆ្នាំ​រូប​នេះ​បាន​ចែករំលែក​ថា សម្លៀកបំពាក់​សម្រាប់​នារី​ពិតជា​សំខាន់​ដោយ​ជំហាន​ដំបូង​ត្រូវ​ស្លៀក​ពាក់​​ខោ​រឹប ជាមួយ​អាវ​យឺត និង​មាន​អាវ​ក្នុង​ជា​ប្រភេទ​កីឡា ទប់​សុដន់​មិន​ឲ្យ​ខូច​ទ្រង់ទ្រាយ ឬ​មាន​ចលនា។ ឯកសណ្ឋាន​បែប​នេះ​ធ្វើឲ្យ​យើង​មាន​ទំនុក​ចិត្ត ​សាច់​មិន​រយីករយាក ជាពិសេស​ពី​ចង្កេះ​ចុះ​ក្រោម​រឹប​ណែន​ល្អ។ តែ​នៅពេល​សាច់​ហាប់​ណែន​​ល្អ​​ហើយ ចង់​ស្លៀក​ខោ​កីឡា​បែបណា​ក៏​បាន​ដែរ។ ចំណែក​បុរស​អាច​ស្លៀក​ជា​ខោ​កីឡា​ធម្មតា​ក៏​បាន និង​ជ្រើសរើស​អាវ​យឺត​បែប​ណា​ក៏​បាន ឲ្យតែ​ស័ក្ដិសម​​ជាមួយ​ការ​​ហាត់​ប្រាណ។

អត្ថបទ​ពាក់ព័ន្ធ៖ អាថ៌កំបាំងពិសេស អាច​ជួយ​យើង​​ហាត់​ប្រាណ​ជោគជ័យ ​

២- ស្បែក​ជើង

“ពេល​ហាត់​ប្រាណ​ចាំបាច់​បំផុត​គឺ​ស្បែក​ជើង​នេះ​ឯង មិន​អាច​ហាត់​ដោយ​ជើង​ទទេ ឬ​ស្បែក​ជើង​ផ្ទាត់​ឡើយ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​យើង​គ្រេច​ថ្លោះ​ក​ជើង ឬ​ប្រអប់​ជើង​ទាំង​មូល​​រង​ភាព​ឈឺចាប់​ណា​មួយ ព្រោះ​ពេល​ហាត់​មាន​ក្បាច់​ខ្លះ​ត្រូវ​ប្រើ​កម្លាំង​បាត​ជើង​ទៅ​ទប់។ តែ​បើ​ហាត់​យូហ្កា​ពេល​ខ្លះ​អាច​អត់​បាន”។ នេះ​ជា​ការ​លើកឡើង​របស់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ល្មម​ខាង​លើ។

៣- កាបូប​សម្រាប់​ដាក់​សម្ភារ

ប្រសិន​បើ​មិន​ចង់​ចំណាយ​ច្រើន មិន​ចាំបាច់​ទិញ​ក៏​បាន​ដែរ តែ​វា​​ល្អ​សម្រាប់​យើង​ដាក់​សម្លៀកបំពាក់​កន្សែង​ជូត​ញើស​មក​ផ្លាស់ប្ដូរ​មុន និង​ក្រោយ​ពេល​ហាត់​ប្រាណ​រួច ហើយ​វា​ក៏​មិន​ធ្វើឲ្យ​រញ៉េរញ៉ៃ​ជាមួយ​កាបូប​ដាក់​កុំព្យូទ័រ កាបូប​ធ្វើការ​ដទៃ​ទៀត។ ពេល​សម្ភារៈ​យើង​មាន​សណ្ដាប់ធ្នាប់ ធ្វើឲ្យ​អ្នក​ហាត់​មាន​អារម្មណ៍​ស្រស់​ថ្លា និង​មិន​ខ្ជិល​ក្នុង​ការ​មក​ហាត់។ នេះ​ជា​ការ​បញ្ជាក់​របស់​គ្រូ​បង្វឹក ស៊ីណាន ដែល​មាន​បទ​ពិសោធ​ផ្នែក​នេះ​ជាង ៧ ឆ្នាំ។

៤- សក់

អ្នក​មកពីខេត្ត​កណ្ដាល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ចំពោះ​បុរស​មិន​ជា​បញ្ហា​ឡើយ តែ​នារី​ត្រូវតែ​ដឹង​ពី​របៀប​រៀបចំ​ខ្លួន​បែប​នេះ​ដោយ​ចង ឬ​បួង​សក់​ឲ្យ​ស្រឡះ​ៗ ដើម្បី​កុំឲ្យ​នៅ​រញ៉េរញ៉ៃ​ចូល​មុខ​មាត់​ពេល​ហាត់ នាំឲ្យ​ប៉ះពាល់​អារម្មណ៍។

៥- ដប​ទឹក​ផ្ទាល់​ខ្លួន

គ្រូ​បង្វឹក​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​មាន​ដប​ទឹក​ផ្ទាល់​ខ្លួន​គឺជា​រឿង​ប្រសើរ​សម្រាប់​អ្នក​ហាត់​ប្រាណ ព្រោះ​ក្រោយ​ពេល​ឈប់​ហាត់​​មួយ​សន្ទុះ អាច​យក​មក​ផឹក​ដោយមិន​បាច់​ផឹក​ទឹក​រួម​នៅ​កន្លែង​ហាត់ ហើយ​វា​មាន​សុវត្ថិភាព​ខ្ពស់​ចំពោះ​ខ្លួនឯង។

នៅ​មាន​សម្ភារៈ​មួយ​ចំនួន​ទៀត តែ​ប្រសិនបើ​យើងមាន​ជីវភាព​ធូរធារ​ទិញ​យក​ទៅ​តាម​ខ្លួន​ដូចជា​កាស​ពាក់​ត្រចៀក កំណាត់​រុំ​សក់​ការពារ​មិន​ឲ្យ​ញើស​ធ្លាក់​ដល់​មុខ អាវ​ក្រៅ​បែប​កីឡា។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 04/06/2021
ត្រួតពិនិត្យដោយ ដេត ធន្នី
x