home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វិធីហាត់​ប្រាណ​ពិសេសៗ សម្រាប់អ្នកគូទស្វិត ចង់​បាន​គូទ​ស្អាត

វិធីហាត់​ប្រាណ​ពិសេសៗ សម្រាប់អ្នកគូទស្វិត ចង់​បាន​គូទ​ស្អាត

អត្ថបទ​នេះ ប្រហែល​ជា​ចាក់​ចំ​បេះ​ដូង គ្នា​យើង​គូទ​ស្វិតៗ​មិន​ខាន ហើយ​ទោះ​ជា​មុខ​ស្អាត រាង​សង្ហា ឬ​សិចស៊ី​ប៉ុណ្ណា បើ​គូទ​ស្វិត​ហើយ មើល​ទៅ​ក៏​មិន​គួរ​ឲ្យ​ទាក់​ទាញ​ដែរ ត្រូវ​អត់? បើ​មិន​ចង់​ត្រូវ​មិត្ត​ភក្តិ​ចំអក អារឿង​គូទ​ស្វិត​នេះទៀត ពិសេស​ស្រីៗ ត្រូវ​វិធី​កែ​កុន​ឲ្យ​គូទ​ស្អាត​បែប​ធម្មជាតិ ​ដោយ​គ្រាន់​តែ​អនុវត្ត​វិធី​ហាត់ “Hello គ្រូពេទ្យ” ណែ​នាំ ប្រហែល​អាច​ជួយ​បាន។

១- ហាត់​ប្រាណ​ជំនួយ​សាច់​ដុំ​គូទ

មាន​វិធី​ហាត់ប្រាណ​មួយ​ចំនួន​ដើម្បី​ជួយ​ឲ្យ​គូទ​យើង​មូល និង​ធំ​ឡើង​វិញ ហើយ​វិធី​ហាត់ប្រាណ​ងាយៗ​សម្រាប់​ជំនួយ​គូទ យើង​គួរ​អនុវត្ត​ច្រើន​ជាង ៣ ដង/អាទិត្យ ដើម្បី​ឆាប់​ទទួល​បាន​លទ្ធផល ដូចជា៖

– ហាត់​បែប Squats៖ ដោយ​ឈរ​ត្រង់​ខ្លួន ធ្វើ​យ៉ាង​ណា​ប្រអប់​ជើង​ស្រប​នឹង​ទទឹង​ស្មា។ បន្ទាប់​មក​លាត​ដៃ​ទាំង​សង​ខាង​ទៅ​មុខ បន្ទន់​ជង្គង់​ចុះ (ដូច​ពេល​រៀប​អង្គុយ​លើ​កៅអី) រួច​បន្ទន់​ខ្លួន​ចុះ​បែប​នេះ​ទៀត​តាម​អាច​ធ្វើ​ទៅ​បាន បើ​គ្មាន​អារម្មណ៍​តឹង​សាច់ដុំ ឬ​ពិបាក បន្ទាប់​មក​ត្រូវ​ក្រោក​ឡើង​វិញ។ កាន់​តែ​ល្អ បើ​សិន​ជង្គង់​យើង​អាច​បត់​បាន​ដល់ ៩០ដឺក្រេ ពោល​គឺ​ភ្លៅ​ស្រប​ទៅ​នឹង​ឥដ្ឋ ឬ​កម្រាល។ ធ្វើ​បែប​នេះ ១០ដង ជាប់​គ្នា។

វិធីហាត់​ប្រាណ​ពិសេសៗ សម្រាប់​ប្រុសៗ និងស្រីៗគូទស្វិត Hello គ្រូពេទ្យ

– ហាត់​បែប Bridges៖ ត្រូវ​ដេក​ផ្ងារ បន្ទាប់​មក​ទល់ជង្គង់​ឡើង​លើ ប្រអប់​ជើង​ស្មើ​កម្រាល ឬ​ឥដ្ឋ លើក​ត្រគាក​ឡើង​លើ​រហូត​ទាល់​តែ​ជង្គង់ និង​ស្មា​របស់​រត់​ត្រង់​ជា​បន្ទាប់​មួយ។ បន្ទាប់​មក​ទម្លាក់​ត្រគាក​ចុះ​វិញ​ថ្នមៗ។ ធ្វើ​បែប​នេះ​ប្រហែល ១០នាទី។

វិធីហាត់​ប្រាណ​ពិសេសៗ សម្រាប់​ប្រុសៗ និងស្រីៗគូទស្វិត Hello គ្រូពេទ្យ

– ហាត់​បែប Lunges៖ ឈរ​ត្រង់​ដាក់​ជើង​ទាំង​ពីរស្មើ​គ្នា ដៃ​ច្រត់​ចង្កេះ​ទាំង​សង​ខាង។ ជើង​ឆ្វេង​បោះ​ទៅ​មុខ ហើយ​ជើង​ស្ដាំ​រក្សា​នៅ​ទី​តាំង​ដដែល បន្ទន់​ជំហរ ទៅ​តាម​របត់​ជើង​ឆ្វេង ស្មង និង​ជង្គង់​ស្តាំ ត្រូវ​ស្រប​ស្មើ​កម្រាល ឬ​ឥដ្ឋ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​បះ​ឥដ្ឋ ឬកម្រាល​ទេ។ បន្ទាប់​មក​ងើប​ឡើង​វិញ ហើយ​ចាប់​ផ្ដើម​ធ្វើ​ម្ដង​ទៀត​ជា​ថ្មី​ដោយ​ប្រើ​ជើង​ស្ដាំ​ម្ដង។ ធ្វើ​ចុះ​ឡើងៗ ៨-១០ ដង។

វិធីហាត់​ប្រាណ​ពិសេសៗ សម្រាប់​ប្រុសៗ និងស្រីៗគូទស្វិត Hello គ្រូពេទ្យ

– ហាត់ One-leg kickbacks៖ ទម្រេត​ខ្លួន​មក​មុខ ដោយ​ប្រើ​ដៃ និង​ជង្គង់​សម្រាប់​ទប់​ជំហរ។ លើក​ជើង​ម្ខាង​ទៅ​ក្រោយ​ឲ្យ​ខ្ពស់​តាម​តែអាច​ធ្វើ​ទៅ​បាន ហើយ​ដាក់​ជើង​មក​កន្លែង​ដើម​វិញ។ ប្ដូរ​ជើង​ម្ខាង​ទៀត ធ្វើ​បែប​នេះ​ដូច​គ្នា ធ្វើ​ចុះ​ឡើង ៨-១០ ដង។

វិធីហាត់​ប្រាណ​ពិសេសៗ សម្រាប់​ប្រុសៗ និងស្រីៗគូទស្វិត Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

២- កីឡា​ផ្សេង​ទៀត​អាច​ជំនួយ​សាច់​ដុំ​គូទ

ការ​លេង​កីឡា​មួយ​ចំនួន ក៏​អាច​ជួយ​ឲ្យ​គូទ​រីក​ធំ​បាន​ដែរ ដូចជា ជិះ​កង់ ហែល​ទឹក រត់ ឬ​ហាត់​កាយ​សម្ព័ន្ធ ជា​ដើម។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

10-minute firm butt workout. http://www.nhs.uk/Livewell/fitness/Pages/firm-butt-workout.aspx. Accessed June 6, 2017

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ KEO Seng ratha
កែ 01/05/2019
x