backup og meta

ខោក្នុងប្រភេទណា ល្អចំពោះស្ត្រី ស្លៀកត្រូវកាលៈទេសៈ?

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jun 15, 2021

ខោក្នុងប្រភេទណា ល្អចំពោះស្ត្រី ស្លៀកត្រូវកាលៈទេសៈ?

ខោ​ក្នុង​ក៏​ជា​ចំណុច​សំខាន់​ដែល​ស្ត្រី​គួរតែ​យក​ចិត្ត​ទុកដាក់ ព្រោះ​បើ​ជ្រើសរើស​មិន​បាន​ត្រឹមត្រូវ​ក៏​អាច​ធ្វើឲ្យ​ប៉ះពាល់​ចំពោះ​សុខភាព​បន្ត​ពូជ​ផង​ដែរ។ ​កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​ដូរ​សម្លៀកបំពាក់ នឹង​ណែនាំ​ពី​វិធីរើស​ប្រភេទ​ខោ​ក្នុង​ដែល​មាន​សុវត្ថិភាព ហើយ​ម៉ូដ​ណា​គួរ​ស្លៀក​ក្នុង​កាលៈទេសៈ​ណា៖

១- ពេល​មក​រដូវ​ប្រើ​ខោ​ក្នុង​សាច់​កប្បាស ប្រភេទ Cheekies

ពេល​មក​រដូវ គួរតែ​ជា​ពេល​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ជ្រើសរើស​ខោ​ក្នុង​មក​ស្លៀក ព្រោះ​បើ​យើង​ជ្រើសរើស​ប្រភេទ​ខោ​កំណាត់ នឹង​គ្មាន​អារម្មណ៍​ស្រួល​ខ្លួន​ គ្មាន​ខ្យល់​ចេញ​ចូល​ដែល​ធ្វើឲ្យ​តំបន់​នោះ​ហប់ ក្តៅ ហើយ​បើ​ប្រភេទ​ស្បៃ​រឹង​ៗ​វិញ​អាច​ធ្វើឲ្យ​​យើង​កកិត នាំ​ឲ្យ​រលាត់​ស្បែក​បរិវេណ​ទ្វារមាស កាន់តែ​ធ្វើឲ្យ​មេរោគ​ឆ្លង​ថែម​ទៀត។ ដូចនេះ​ជម្រើស​ល្អ​បំផុត គឺសាច់​កប្បាស ប្រភេទ​ខោ ​Cheekies មាន​ភាពទន់ ល្អ​ ងាយស្រួល​ស្លៀក និង​ដាក់​ទ្រាប់​សម្លី​អនាម័យ។

ខោក្នុង

២- ពេល​គេង​មិន​គួរ​ស្លៀក​ខោ​ក្នុង

សម្រាប់​ថ្ងៃ​ធម្មតា​មិន​មក​រដូវ ពេលយប់គួរតែ​មិន​បាច់​ស្លៀក​ខោ​ក្នុង​គេង​ឡើយ ព្រោះ​វា​មិន​រំខាន​ដល់​ការ​គេង រឹតតឹង ​ធ្វើឲ្យ​យើង​មាន​អារម្មណ៍ទើសទាល់ គេង​មិនបានស្កប់។

សម្រស់

៣- កុំ​ជ្រើសរើស​ប្រភេទ​ខោ​ពណ៌​ដិតខ្លាំង

ពណ៌​ក្រហម ខ្មៅ បៃតង លឿង សុទ្ធតែ​យក​កំណាត់​ទៅ​ជ្រលក់​ថ្នាំ​ពណ៌ អាច​ធ្វើឲ្យ​យើងមាន​ស្បែក​ងាយ​ប្រតិកម្ម​រមាស់ រោល​ជាដើម ហើយ​ជម្រើស​ល្អ​គួរតែ​ជា​ខោពណ៌​ស។ ចំណែក​ទំហំ​វិញ​ក៏​មិន​ត្រូវ​ស្លៀក​រឹត ឬ​រលុង​ពេក​ដែរ ព្រោះ​វា​ធ្វើឲ្យ​យើង​គ្មាន​ផាសុកភាព ​គ្មាន​ភាព​ជឿជាក់​ក្នុង​ខ្លួន និង​មិន​អាច​ជួយ​លើក​សម្រស់​ត្រគាក ហើយ​ខោ​ដែល​នារី​ខ្មែរ​ជ្រើសរើស​ស្លៀក​ទៅ​ធ្វើការ​ភាគច្រើន​ប្រភេទ Briefs ឬ High-waist granny’s panties។

ខោក្នុង

៤- ផ្លាស់ប្ដូរ​ខោ​ក្នុង​ពេល​ហាត់​ប្រាណ​ហើយ

សម្រាប់​នារី​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ហាត់ប្រាណ តែងតែ​ស្លៀក​ខោ​ក្នុង​ប្រភេទ thongs។ បន្ទាប់ពី​ហាត់​ប្រាណ​រួច គួរតែ​ផ្លាស់ប្ដូរ​ចេញ ព្រោះ​បើ​យើង​នៅ​ស្លៀក​ទាំង​មាន​ញើស​អាច​ធ្វើឲ្យ​មេរោគ​ឆ្លង​ចូល​ទៅ​ប្រដាប់​ភេទ។

៥- ពេល​ស្លៀក​រ៉ូប​ទៅ​កម្មវិធី

ពេល​យើង​មាន​កម្មវិធី ដើម្បី​ឲ្យ​រាង​មើល​ទៅ​កាន់តែ​សិចស៊ី និង​ឃើញ​ក្បាលពោះ​រាបស្មើ​អាច​ជ្រើសរើស​ខោ​ហ្គេន​មាន​ដែល​ជួយ​លើក​ត្រគាក និង​រឹប​ក្បាលពោះ​ស្អាត។ តែ​ចំពោះ​អ្នក​ចូលចិត្ត​បង្ហាញ​រាង​សិចស៊ី​រ៉ូប​ឆែក​វែង​ៗ​អាច​ជ្រើសរើស​ប្រភេទ​ខោ​ក្នុង​ប្រភេទ C-String ឬ T-string ជាដើម។

ខោក្នុង

អត្ថបទពាក់ព័ន្ធ៖ ហេតុផលអ៊ីចឹងតាស៎! បានស្រីៗនៅបរទេសភាគច្រើន ចូលចិត្តអត់ស្លៀកខោក្នុង

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jun 15, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម