home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រយ័ត្នផង! ក្មេង-ចាស់ ជាង ១០ នាក់ នៅកោះរ៉ុង សង្ស័យកើតជំងឺគ្រុនឈីក

ប្រយ័ត្នផង! ក្មេង-ចាស់ ជាង ១០ នាក់ នៅកោះរ៉ុង សង្ស័យកើតជំងឺគ្រុនឈីក

រូបភាព៖ ស៊ុន ចាន់ធា

​ពល​រដ្ឋ​សរុប​ចំនួន​១៤​នាក់ (ក្មេង៦នាក់) នៅ​ភូមិ​ដើម​ថ្កូវ សង្កាត់​កោះរ ក្រុង​កោះរ៉ុង មាន​អាការៈ​ក្ដៅ​ខ្លួន និង​ឡើង​កន្ទួល​ក្រហម ​សង្ស័យ​ថា​កើត​ជំងឺ​គ្រុន​ឈីក។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី លឹម សាមាន ប្រធាន​មន្ទីរ​សុខាភិបាល​ព្រះ​សីហនុ នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា​នេះ​ថា មក​ដល់​ពេល​នេះ អ្នក​ជំងឺ​ទាំង​អស់​សរុប ១៤​នាក់ កំពុង​ត្រូវបាន​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ ខេត្តព្រះសីហុន។ ចំពោះ​លទ្ធផល​តេស្ត​សំណាក​ឈាម​របស់​អ្នក​ជំងឺ​ដែល​បាន​យក​ទៅ​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ​នៅ​មិន​ទាន់​ចេញ​លទ្ធផល​នៅ​ឡើយ ប្រហែល​រសៀល​ថ្ងៃ​នេះ​ទើប​ចេញ។​ ទោះ​យ៉ាង​ណា អ្នក​ជំងឺ​ដែល​មាន​អាការៈ​ក្ដៅ​ខ្លួន និង​ឡើង​កន្ទួល​ក្រហម​នៅ​មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ​ថា កើត​ជំងឺ​គ្រុន​ឈីក ឬ​អ្វី​ផ្សេង​នៅ​ឡើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​សប្ដាហ៍​មុន ក៏​មាន​ករណី​ពល​រដ្ឋ​ប្រហែល​១០០​នាក់ មាន​អាការៈ​ក្ដៅ​ខ្លួន និង​ឡើង​កន្ទួល​ក្រហម ឈឺ​សន្លាក់ នៅ​ក្នុង​ភូមិ​ក្បាល​កោះ ភូមិ​ព្រៃគប់ ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ជា​ករណី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈីក បន្ទាប់​ពី​យក​សំណាក​អ្នក​ជំងឺ​ទៅ​ពិសោធន៍​រួច។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា
កែ 28/07/2020
x