brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

រដ្ឋសភាចេញបញ្ជីឈ្មោះមន្ត្រី ជិត ៧០នាក់ អាចមានហានីភ័យឆ្លង COVID-19

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​បង្ហាញ​បញ្ជីឈ្មោះ​ឥស្សរជន និង​មន្ត្រីរាជការ​រដ្ឋសភា ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា។ ក្នុង​នោះ​មាន​ឥស្សរជន និង​មន្ត្រី​រាជការ​រដ្ឋសភា ដែល​មាន​ហានីភ័យ​មធ្យម ក្នុង​ការ​ឆ្លងកូវីដ១៩ មានចំនួន ៣១រូប និង​មន្ត្រី​ដែល​មាន​ហានីភ័យ​ទាប មាន​ចំនួន ៣៥រូប។

រដ្ឋសភាចេញបញ្ជីឈ្មោះមន្ត្រី ជិត ៧០នាក់ អាចមានហានីភ័យឆ្លង COVID-19

ក្នុង​លិខិត​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ផ្ញើ​ជូន​ទៅ​ក្រសួង​សុខាភិបាល ដែល​សារ​ព័ត៌មាន​ក្នុង​ស្រុក Fresh News ទទួលបាននៅថ្ងៃនេះ បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ពិចារណា និង​មាន​វិធានការ​ចំពោះ​តំណាង​រាស្ត្រ​ទាំងអស់ខាងលើ​ ដែល​ពាក់ព័ន្ធ​នឹង​ឯកឧត្តម ឡូយ សុផាត ហើយ​ឯកឧត្តម ឡូយ សុផាត បាន​ពាក់ព័ន្ធ​ជាមួយ​ឯកឧត្តម ឆែម សាវុធ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម ឡូយ សុផាត បាន​ចូល​រួម​ប្រជម​ពេញអង្គ​ដែល​មាន​អ្នក​ចូលរួម​ចំនួន ១១៦ រូប និង​មន្ត្រី​រាជាការ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​មក​ការពារ​ច្បាប់​មួយ​ចំនួន​ទៀត។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 01/12/2020