ផ្កាស្បូន មិនមែនជាជំងឺមហារីកទេ តែជាជំងឺម្យ៉ាងដែលបណ្តាលមកពីការបញ្ចេញក្រពេញញើសច្រើនលើសលុប លេចចេញជាដុំសតូចៗ ឧស្សាហ៍កើតលើមនុស្សពេញវ័យទាំងប្រុសទាំងស្រី នៅផ្ទៃមុខ ពិសេសនៅក្រោមភ្នែក និងត្របកភ្នែក។ ត្បិតជំងឺនេះមិនសូវមានផលប៉ះពាល់ចំពោះសុខភាពធ្ងន់ធ្ងរពិតមែន តែវាបានធ្វើឲ្យបាត់បង់សោភ័ណភាពស្បែកមុខ ពិសេសស្រីៗតែម្តង។
   
 
     ១- មូលហេតុកើតជំងឺផ្កាស្បូន
        ជំងឺផ្កាស្បូនមិនដឹងមូលហេតុច្បាស់លាស់ទេ ប៉ុន្តែក្នុងនោះមានកត្តារួមផ្សំមួយចំនួនដែលអាចឲ្យយើងកើតជំងឺផ្កាស្បូន ដូចជា ការបញ្ចេញក្រពេញញើសច្រើនលើសលុប និងកត្តាតំណពូជ។ នេះបើតាមការលោកវេជ្ជបណ្ឌិត ហេង យូសេង បម្រើការងារនៅផ្នែកជំងឺស្បែក នៃមន្ទីរពេទ្យព្រះកុសុមៈ។
      វេជ្ជបណ្ឌិត ហេង យូសេង
វេជ្ជបណ្ឌិត ហេង យូសេង       ២- ការព្យាបាលជំងឺផ្កាស្បូន
    ជំងឺផ្កាស្បូនមិនអាចព្យាបាលដោយខ្លួនឯងបាននោះ កាលណាយើងញេចនោះផ្កាស្បូនរឹតតែរាលដាលខ្លាំងឡើង។ មានវិធី ២ យ៉ាងដែលគ្រូពេទ្យសើស្បែកយកព្យាបាលអ្នកជំងឺផ្កាស្បូន អាស្រ័យទៅតាមស្ថានភាពជំងឺនីមួយៗ ដែលក្នុងនោះមានការកោសកោសិកាចេញពីក្នុងស្បែក និងការបាញ់កាំរស្មី ។ ក្រោយទទួលការព្យាបាលរួច អ្នកកើតជំងឺផ្កាស្បូនមួយចំនួនអាចកើតជំងឺនេះសារជាថ្មី ហើយក៏មិនមានវិធីការពារមិនឲ្យកើតជំងឺផ្កាស្បូនដែរ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហេង យូសេង។
      អត្ថបទពាក់ព័ន្ធ៖ កើតមុន តិចរពឹសដៃកេះញេច ប្រយ័ត្នមុខកែលែងឡើង
        ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
                  [embed-health-tool-bmi]