brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ក្មេងនៅ​ជប៉ុន ​មាន​បញ្ហា​គំហើញ​ធ្ងន់​ធ្ងរ មកពីប្រើ​ទូរសព្ទច្រើន

ម៉ាក់ប៉ាទាំងអស់កុំទម្រើសកូនអារឿងមើលទូរសព្ទពេក! ព្រោះនាំឲ្យអូនៗមានបញ្ហាសុខភាពជាច្រើន ពិសេសបញ្ហាភ្នែក ខណៈជប៉ុនទើបរកឃើញថា ក្មេងៗវ័យបឋមសិក្សាជាច្រើន កំពុងមានបញ្ហាគំហើញ។

ក្មេងនៅ​ជប៉ុន ​មាន​បញ្ហា​គំហើញ​ធ្ងន់​ធ្ងរ មកពីប្រើ​ទូរសព្ទច្រើន

សម័យកាលស្មាតហ្វូន បានកំពុងធ្វើឲ្យពិភពលោក ពិសេសម៉ាក់ប៉ាជាច្រើន ព្រួយបារម្ភខ្លាំងចំពោះអូនៗតូចៗ ខណៈការស្រាវជ្រាវថ្មីមួយ ធ្វើឡើងដោយក្រសួងអប់រំនៅជប៉ុន បានរកឃើញកំណើនក្មេងវ័យបឋមសិក្សាមានបញ្ហាគំហើញ កំពុងកើតឡើងខ្លាំងគួរឲ្យព្រួយបារម្ភ។

យោងតាមលទ្ធផលស្រង់មតិថ្មីមួយ ចេញផ្សាយដោយកាសែត The Japan Times បង្ហាញថា ក្មេងៗមានបញ្ហាគំហើញ កំពុងកើនឡើងយ៉ាងខ្លាំង មានដល់ទៅ ៣៤,៦% នៅវ័យថ្នាក់បឋមសិក្សា និងសិស្សនៅ​អនុវិទ្រមានបញ្ហា ៥៧,៥% រីឯថ្នាក់វិទ្យាល័យមានដល់ទៅ ៦៧,៦%។

កូនមីញ៉ូបភ្នែក

អត្ថបទ​ពាក់​ព័ន្ធ៖

មើលអេក្រង់ស្មាតហ្វូនជិតខ្លាំងពេក ឬអាចសៀវភៅ នៅកន្លែងគ្មានពន្លឺគ្រប់គ្រាន់ សុទ្ធតែមានផលប៉ះពាល់ដល់គំហើញក្មេង។ នេះបើតាមការអះអាងរបស់ក្រសួងអប់រំជប៉ុន។

លទ្ធផលខាងលើ នាំឲ្យជប៉ុននឹងបើកការពិនិត្យសុខភាពភ្នែកសម្រាប់ក្មេងអាយុពី ៥-១៧ ឆ្នាំ ចន្លោះខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ នេះ ដែលត្រូវចាត់ទុកជាយុទ្ធនាការដំបូងសម្រាប់ក្មេងៗបឋមសិក្សាជាច្រើនម៉ឺននាក់។

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សន សុភា · កែ 28/07/2021