brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ហាមពលរដ្ឋខ្លួនទៅ​កន្លែង​មានមនុស្សច្រើន

នៅ​ព្រឹក​នេះ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដែល​ក្រើន​រំលឹក​ដល់​ប្រជាជន​ម៉ាឡេស៊ី​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ COVID-19។

ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ហាមពលរដ្ឋខ្លួនទៅ​កន្លែង​មានមនុស្សច្រើន

ក្នុង​ខ្លឹម​សារ​បាន​បញ្ជាក់​ថា ស្ថានទូត​បាន​តាម​ដាន​យ៉ាង​ដិតដល់​នូវ​ការ​វិវឌ្ឍ COVID-19 នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ដូចនេះ​ស្ថានទូត​សូម​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ទាំង​អស់​ដែល​រស់​នៅ និង​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​ ចៀសវាង​ការ​ទៅ​កាន់​កន្លែង​សាធារណៈ និង​កន្លែង​មាន​មនុស្ស​ច្រើន។

ក្នុង​នោះ​ដែរ​ស្ថានទូត​ម៉ាឡេស៊ី​បាន​ណែនាំ​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​ធ្វើការ​ចុះឈ្មោះ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​លម្អិត​ទាក់ទង​ជាមួយ​ស្ថានទូត ដើម្បី​ធានា​ទំនាក់ទំនង និង​សេវាកម្ម​កុងស៊ុល​ងាយ​ស្រួល​នៅ​ពេល​ចាំបាច់។

ព័ត៌មានជាតិ

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Try Ravi · កែ 25/03/2020