ប្រទេសចិនមានសេចក្ដីរាយការណ៍ថាមិនមានករណីឆ្លងថ្មីវីរុស COVID-19 នោះទេ ខណៈដែលអ៊ីតាលីវិញ ចំនួនអ្នកស្លាប់បានកើនឡើងច្រើនជាងចិន និងចំនួនអ្នកឆ្លងនៅសហរដ្ឋអាមេរិកកើនឡើងជាង ១៣ ០០០នាក់ហើយដែរ។
ប្រទេសចិនមានសេចក្ដីរាយការណ៍ថាមិនមានករណីឆ្លងថ្មីវីរុស COVID-19 នោះទេ ខណៈដែលអ៊ីតាលីវិញ ចំនួនអ្នកស្លាប់បានកើនឡើងច្រើនជាងចិន និងចំនួនអ្នកឆ្លងនៅសហរដ្ឋអាមេរិកកើនឡើងជាង ១៣ ០០០នាក់ហើយដែរ។

ចិនបានប្រកាសថានៅខេត្តហ៊ូប៉ីតំបន់ផ្ទុះវីរុស COVID-19 មិនមានអ្នកឆ្លងថ្មីទេដែលនេះជាថ្ងៃទីពីរហើយដែលចិនមិនមានករណីឆ្លងថ្មីទាល់តែសោះ។ បើគិតតាំងពីការផ្ទុះវីរុសនេះនៅខែធ្នូ ឆ្នាំ២០១៩ មក មានអ្នកឆ្លងសរុប ៨០ ៩៦៧ ករណី ក្នុងនោះជាសះស្បើយ ៦១ ៦៤៤នាក់ និងស្លាប់ ៣ ២៤៨នាក់។
ដោយឡែក នៅអ៊ីតាលី វីរុសនេះកំពុងរាតត្បាតខ្លាំងដែលចំនួនអ្នកស្លាប់ឡើងខ្ពស់ជាងចិនដែលផ្ទុះការរាតត្បាតនេះដំបូងគេ។ កាលពីមិ្សលមិញ មានអ្នកស្លាប់កើនថែម ៤២៧ នាក់ ធ្វើឲ្យអ្នកស្លាប់សរុបក្នុងប្រទេសនេះមាន ៣ ៤០៥ នាក់ច្រើនជាងចិនដែលមានអ្នកស្លាប់ ៣ ២៤៨ នាក់គិតចាប់ពីខែធ្នូមក។ រីឯអ្នកឆ្លងនៅអ៊ីតាលី ក៏មានការកើនឡើងយ៉ាងគំហុកដែរ។ បច្ចុប្បន្ន អ្នកឆ្លងសុរប ៤១ ០៣៥ ករណីដែលចំនួននេះគឺពាក់កណ្តាលនៃអ្នកឆ្លងសរុបរបស់ចិន។ រដ្ឋាភិបាលអ៊ីតាលីក៏បានប្រកាសបន្តបិទប្រទេសខ្លួនដែរ។
ងាកមកមើលសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃទី១៩ ខែមីនា ករណីអ្នកឆ្លងកើនឡើងជាង ១៣ ០០០ នាក់ទូទាំងប្រទេស និងមានអ្នកស្លាប់ជិត ២០០ នាក់។ ភាគច្រើននៃករណីឆ្លងនៅរដ្ឋវ៉ាស៊ីនតោន និងញូវយ៉ក។ លោក Andrew Cuomo អភិបាលទីក្រុងញូវយ៉ក បានប្រាប់សារព័ត៌មាន CNN ថា អាចនឹងមានករណីឆ្លងកើនបន្ថែមទៀត ព្រោះថាមានការធ្វើតេស្ដទៅលើមនុស្ស ៨ ០០០ នាក់ថែមទៀត។ រីឯអភិបាលក្រុងកាលីហ្វ័រញ៉ា ក៏បានចេញវិធានការឲ្យប្រជាជន ៤០ លាននាក់នៅផ្ទះដើម្បីបង្ការការឆ្លងរាលដាលនៃវីរុស COVID-19នេះ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕