brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

រៀបការនៅអង់គ្លេសអនុញ្ញាតឲ្យ​មានតែគ្នា៥នាក់ ខ្លាចឆ្លង COVID-19

វិហាសាសនា​គ្រឹស្តនៅអង់គ្លេស​បាន​ចេញ​សេចក្តីសម្រេច​មួយចំពោះការទទួលសេវាអាពាហ៍ពិពាហ៍របស់​ខ្លួន ដោយបានកំណត់ឲ្យ​អ្នក​ចូលរួម​ក្នុង​ពិធីនេះ មាន​ចំនួន​តែប្រាំនាក់​ប៉ុណ្ណោះ ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការឆ្លង​វីរុសCOVID-19។

រៀបការនៅអង់គ្លេសអនុញ្ញាតឲ្យ​មានតែគ្នា៥នាក់ ខ្លាចឆ្លង COVID-19

បើតាម​សេចក្ដីជូនដំណឹងរបស់ព្រះវិហារ អ្នកដែលអាច​ចូលរួម​ក្នុពិធីមង្គលការនេះបាន​មាន​តែ​លោកអាចារ្យម្នាក់ កូនកម្លោះ កូនក្រមុំ និង​សាក្សីចំនួនពីរនាក់។ ចំពោះអ្នកចូលរួមត្រូវរក្សាចម្ងាយឆ្ងាយគ្នា​តាម​ដែលអាចធ្វើទៅបាន។ ការ​កំណត់ចំនួនបែបនេះ ខាងព្រះវិហារ​បញ្ជាក់ថា​ដើម្បីចូលរួមទប់ស្កាត់ការរាលដាលវីរុស COVID-19។

ក្រៅពីនេះខាងព្រះវិហារក៏បាន​ហាមលោកអាចារ្យមិនឲ្យប៉ះពាល់ចិញ្ចៀនអាពាហ៍ពិពាហ៍ ឬកាន់ដៃកូនកម្លោះ ក្រមុំ ក្នុង​ការ​ផ្ដល់ពរជ័យ​ដល់​ភិរិយាស្វាមីដូចមុនទៀតនោះដែរ។ គិតមកដល់ពេលនេះនៅអង់គ្លេសមានអ្នកឆ្លងវីរុស COVID-19 ចំនួន៣ ២៦៩​ករណី មានអ្នកស្លាប់១៤៤ និងមានអ្នក​ជាសះស្បើយ១៩​នាក់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ទូច សុខា · កែ 11/05/2020