brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ឡាវរកឃើញអ្នកឆ្លងវីរុស COVID-19 ២ ករណី​ដំបូង​ក្នុងប្រទេសខ្លួន

ឡាវនៅ​រសៀល​នេះ បា​នប្រ​កាសពីការរកឃើញករណីអ្នក​ឆ្លងវីរុស COVID-19 ដំបូងចំនួន​ពីរ​នាក់​នៅ​ក្នុង​ប្រទេសរបស់ខ្លួន គិតចាប់តាំងពី​វីរុសនេះ​បាន​ផ្ទុះកាលពីខែធ្នូ ឆ្នាំ២០១៩ មក។

ឡាវរកឃើញអ្នកឆ្លងវីរុស COVID-19 ២ ករណី​ដំបូង​ក្នុងប្រទេសខ្លួន

ឡាវជា​ប្រទេសចុងក្រោយគេនៅតំបន់អាស៊ាន​ដែលបាន​ឆ្លងវីរុស COVID-19 បន្ទាប់ពី​មីយ៉ាន់ម៉ា ដែល​បាន​ប្រកាស​ថា​រកឃើញករណី​ឆ្លងចំនួនពី​រករណីដែរកាលពីម្សិលមិញ។

អត្ថបទពាក់ព័ន្ធ៖ មីយ៉ាន់ម៉ា បញ្ជាក់ពី​ការរកឃើញ​វីរុស COVID-19 ពីរករណី​ដំបូង​ក្នុង​ប្រទេសខ្លួន

អនុរដ្ឋមន្ត្រី​ក្រ​សួង​សុខាភិបាល​ឡាវ លោក Phouthone Muongpak បាន​ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន​នារសៀលនេះថា​អ្នក​ឆ្លង​ម្នាក់ជា​បុរសវ័យ២៨ឆ្នាំ ជាអ្នកធ្វើការ​នៅ​សណ្ឋាគារក្នុងទីក្រុង​វៀងច័ន្ទ និង​ធ្លាប់បាន​ទៅ​ចូលរួមសិក្ខាសាលានៅប្រទេសថៃកាលពីដើមខែ និង​ករណីទី២ ជា​ស្រ្តីវ័យ​៣៦ ឆ្នាំជាមគ្គទេសក៍​នៅក្នុង​ក្រុងវៀងច័ន្ទនេះដូចគ្នា។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ទូច សុខា · កែ 11/05/2020