សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកកាស៊ីណូឡើងវិញ

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​អនុញ្ញាត​ឲ្យ​កាស៊ីណូ​នៅ​ទូទាំង​ប្រទេស​កម្ពុជា បើក​ដំណើរការ​ឡើងវិញ ក្រោយ​បិទ​អស់​មួយ​រយៈ​ធំ ដោយសារ COVID-19។ លោក ផៃ ស៊ីផាន បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា "គោរព​ជម្រាប​ជូន​ប្រិយមិត្ត និង​បណ្ដាញ​សារព័ត៌មាន FBFs។ កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​អនុញ្ញាត​ដល់​កាស៊ីណូ មាន​លទ្ធភាព​បើក​ប្រតិបត្តិការ​អាជីវកម្ម​សារ​ជាថ្មី​វិញ ក៏​ប៉ុន្តែ​មាន​តែ​ល្បែង​ភ្នាល់ និង​ស្លត​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ។ កាស៊ីណូ​ទាំងអស់​នោះ ត្រូវ​ស្នើ​សុំ​ឲ្យ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដែល​មាន​ភ្ជាប់​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន នៃ​វិធានការ ការពារ​ជាមួយ​ជំងឺ COVID-19។



ព័ត៌មាន

វ៉ាក់សាំង COVID-19 របស់ឥណ្ឌានឹងចាប់ផ្តើមតេស្ដសាកល្បងលើមនុស្សក្នុងខែកក្កដានេះ

វ៉ាក់សាំង​ជំងឺ COVID-19 ថ្មី​បង្កើត​ដោយ​ក្រុមហ៊ុន Bharat Biotech របស់​ឥណ្ឌា​នឹង​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​នៅ​ខែ​កក្កដា​នេះហើយ។ សារព័ត៌មាន​BBC ចុះផ្សាយ​នៅថ្ងៃទី៣០ ខែមិថុនា នេះថា វ៉ាក់សាំង​នេះ​ជា​វ៉ាក់សាំង​ដំបូង​ដែល​បង្កើត​នៅ​ប្រទេស​ឥណ្ឌា​មាន​ឈ្មោះ​ថា Covaxin ហើយ​មាន​​ការ​រួមសហការ​ក្នុង​ការ​ផលិត​ជាមួយ​នឹង​វិទ្យាស្ថាន​ជាតិ​ផ្នែក​វីរុស និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា។ វ៉ាក់សាំង​នេះ​​បង្កើត​ចេញ​ពី​វីរុស​ដែល​គេ​វិភាគ និង​ធ្វើ​ឲ្យ​ខ្សោយ​ក្នុង​មន្ទីរពិសោធន៍។ ការ​តេស្ដ​វ៉ាក់សាំង​ទៅ​លើ​សត្វ​បាន​ឲ្យ​ដឹង​ថា​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​ភ្ញោច​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​យ៉ាង​មាន​ប្រសិទ្ធភាព។ អាជ្ញាធរ​គ្រប់គ្រង​ឱសថ​ប្រទេស​ឥណ្ឌា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Bharat Biotech ធ្វើ​ការ​តេស្ដ​សាកល្បង​លើ​មនុស្ស​ដំណាក់កាលទី១ និង​ទី២​ក្រោយ​ពី​ក្រុមហ៊ុន​ផ្តល់​នូវ​លទ្ធផល​ការ​សិក្សា​បឋម​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព និង​មាន​ការ​ឆ្លើយ​តប​ពី​ប្រព័ន្ធ​ភាព​ស៊ាំ។ ដោយឡែក ការ​តេស្ដ​សាកល្បង​ទាំង​២​ដំណាក់កាល​នេះ​ធ្វើ​ឡើង​ដើម្បី​តេស្ដ​ថា​តើ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ឬ​អត់ ​ជាង​ការ​រក​មើល​ថា​មាន​ប្រសិទ្ធ​ឬ​យ៉ាង​ណា។ ក្រៅ​ពី​ក្រុមហ៊ុន Bharat Biotech ក៏​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូចជា​ក្រុមហ៊ុន Zydus Cadilla ក្រុមហ៊ុន Biological E ក្រុមហ៊ុន Indian Immunologicals និង​ក្រុមហ៊ុន Mynvax ក៏​កំពុង​បង្កើត​វ៉ាក់សាំង​ជំងឺ COVID-19 ដែរ។


ព័ត៌មាន

ស្ត្រីមានផ្ទៃពោះអាចប្រឈមនឹងស្ថានភាពធ្ងន់ធ្ងរដោយសារ COVID-19 ជាងស្រ្តី​ធម្មតា

ការ​សិក្សា​ថ្មី​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​ពពោះ​អាច​មាន​ហានិភ័យ​ខ្ពស់ក្នុង​ការ​ប្រឈម​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19 ដោយ​ស្ត្រី​ពពោះ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​​ផ្នែក​សង្គ្រោះ​បន្ទាន់ ឬ​ត្រូវការ​ប្រើ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន​ច្រើន​ជាង​ស្ត្រី​មិន​មាន​ផ្ទៃពោះ។ ការសិក្សា​ថ្មី​នេះ​បាន​សិក្សា​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​ ៨២០០នាក់ និង​ស្ត្រី​មិន​មាន​ផ្ទៃពោះ​ ៨៣ ២០០​នាក់​នៅ​សហរដ្ឋអាមេរិក​​មាន​អាយុ​ចន្លោះ​១៥​ទៅ​៤៤ឆ្នាំ​ដែល​តេស្ដ​វិជ្ជមាន​ជំងឺ COVID-19 នៅ​ចន្លោះ​​ខែ​​មករា​ ដល់​​ខែ​មិថុនា។ ការសិក្សា​នេះ​បាន​រក​ឃើញ​ថា​ជិត​មួយ​ភាគ​បី​ (៣៣%) នៃ​ស្ត្រី​មាន​ផ្ទៃពោះ​​ដែល​ឆ្លង​ជំងឺ COVID-19 បាន​​ចូល​សម្រាក​​នៅ​មន្ទីរពេទ្យ​ រីឯ​​ស្ត្រី​មិន​​មាន​​ផ្ទៃពោះ​​មាន​ត្រឹមតែ​៦%​ប៉ុណ្ណោះ​។ ស្ត្រី​ពពោះ​១,៥% ​ត្រូវ​បាន​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាប់​បើ​ប្រៀប​ធៀប​​នឹង​ស្ត្រី​មិន​មាន​ផ្ទៃពោះ​​ដែល​ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​​បន្ទាន់​​មាន​​០,៩%។ អត្ថបទពាក់ព័ន្ធ៖ នាយករដ្ឋមន្ត្រីអង់គ្លេស​ណែនាំស្ត្រី​មាន​ផ្ទៃពោះ​ឲ្យនៅ​ផ្ទះបីខែ បារម្ភខ្លាចឆ្លង COVID-19 សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ត្រូវការ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន​មាន​០,៥% បើ​ធៀប​នឹង​ស្ត្រី​មិន​មាន​ផ្ទៃពោះ​​មាន​តែ ០,៣% ប៉ុណ្ណោះ​។​ ការ​សម្រាក​​ព្យាបាល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ និង​ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន​សុទ្ធ​តែ​ជា​កត្តា​បញ្ជាក់​ពី​ស្ថាន​ភាព​​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19។ ដោយឡែក ​អត្រា​ស្លាប់​ដោយសារ​ជំងឺ COVID-19 នៃ​ស្ត្រី​ពពោះ និង​ស្ត្រី​មិនមាន​ផ្ទៃពោះ​គឺ​ ០,២% ដូចគ្នា។ អ្វី​ដែល​មិន​ច្បាស់​ពី​ការសិក្សា​គឺ​ថា​តើ​ស្ត្រី​ពពោះ​​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយសារ​ផលវិបាក​បង្ក​ដោយ​ជំងឺ COVID-19 ឬ​ពួក​គេ​​ចូល​មន្ទីរពេទ្យ​ទាក់ទង​នឹង​ការ​ពពោះ​ដែល​ចៃដន្យ​ឆ្លង​ជំងឺ COVID-19 ។ ទោះបីជា​ជា​ការសិក្សា​នេះ​នៅ​ត្រូវការ​ទិន្នន័យ​​បន្ថែម​ដើម្បី​ស្វែង​យល់​​ទៅ​លើ​ហានិភ័យ​នេះក៏​ដោយ ប៉ុន្តែ​​ស្ត្រី​ពពោះ​គួរយល់​​ដឹង​ពី​ហានិភ័យ​​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19  នេះ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​នេះ​។ មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​ក៏​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​កំណត់​ការ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ និង​នៅ​ពេល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ​គួរ​រក្សា​គម្លាត​យ៉ាង​តិច ១,៨ម៉ែត្រ ហើយ​គួរ​ពាក់​ម៉ាស់​​ផង​ដែរ។ បន្ថែម​ពីនេះទៀត ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទៅ​តាមដាន​សុខភាព​ឲ្យ​បាន​ទៀងទាត់ និង​ប្រាកដ​ថា​មាន​ថ្នាំ​ដែល​ត្រូវ​លេប​យ៉ាង​តិច​សម្រាប់​៣០ថ្ងៃ។


ព័ត៌មាន

ចិនចាប់ផ្ដើមតេស្ដវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ ជាមួយប្រទេសអារ៉ាប់រួម

វ៉ាក់សាំង​​ COVID-19 បង្កើត​ដោយ​វីរុស​អសកម្ម​ ដែលផលិត​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន គឺ​​ជា​វ៉ាក់សាំង​ដំបូង​បាន​​ចូល​ដំណាក់កាល​ទី៣ ​នៃ​ការ​តេស្ដ​សាកល្បង​ និងបាន​ចាប់ផ្តើម​ជា​ផ្លូវការ​កាលពីថ្ងៃ​ទី​២៣ ខែ​មិថុនា​នេះ។ ក្រុមហ៊ុន Sinopharm's China National Biotec Group (CNBG) របស់​ចិន​ និង​​ក្រុមហ៊ុន​​ Group 42 របស់​ប្រទេសអារ៉ាប់រួមបាន​ចុះ​កិច្ច​ព្រមព្រៀង​​សហការ​លើ​ការ​ធ្វើ​តេស្ដ​សាកល្បង​ដំណាក់កាលទី៣​ នៃ​វ៉ាក់សាំង​ COVID-19 នេះ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង និង​អាប៊ុយដាប៊ី​ តាមរយៈ​សន្និសីទ​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ។  ក្រុមហ៊ុនមួយ​នេះ​ ជា​ក្រុមហ៊ុន​ដំបូង​នៅ​ប្រទេស​ចិន​ដែល​បាន​ធ្វើ​ការ​តេស្ដ​សាកល្បង​លើ​វ៉ាក់សាំង COVID-19 នៅ​ក្រៅ​ប្រទេស​ព្រោះ​អ្នកជំនាញ​លើកឡើង​ថា ​ករណី​ឆ្លង​ក្នុង​ស្រុក​ត្រូវបាន​គ្រប់គ្រង​ និង​មិន​គ្រប់​លក្ខខណ្ឌ​សម្រាប់​ការ​ធ្វើ​តេស្ដ​សាកល្បង​ដំណាក់កាល​ទី​៣។ អ្នកជំនាញ​បាន​លើកឡើង​ថា​ ការ​តេស្ដ​សាកល្បង​ជាទូទៅ​បែងចែក​ជា​ ៣ ​ដំណាក់កាល។ ដំណាក់កាលទី១ ​គឺ​វាយតម្លៃ​ទៅលើ​សុវត្ថិភាព។ ដំណាក់កាលទី២​ ​ភាគច្រើន​សិក្សា​ទៅលើ​ទាំងផ្នែក​សុវត្ថិភាព និង​សកម្មភាព​ឆ្លើយតប​របស់​ប្រព័ន្ធភាព​ស៊ាំ​ទៅ​នឹង​វ៉ាក់សាំង ព្រមទាំង​ស្វែង​យល់​ពី​វិធី​ចាក់​ថ្នាំ​បង្ការ​។ រីឯ​ដំណាក់កាលទី៣ ​​ផ្ដោត​សំខាន់​លើ​ការ​វាយតម្លៃ​លើ​សុវត្ថិភាព និង​ប្រសិទ្ធិភាព​របស់​វ៉ាក់សាំង​ទៅលើ​ចំនួន​អ្នកចូលរួម​ច្រើន​ជាង​មុន។ ប្រសិនជា​ការ​ធ្វើ​តេស្ដ​នេះ​ទទួល​បាន​ជោគជ័យ វ៉ាក់សាំង​នេះ​គឺ​មាន​សុវត្ថិភាព និង​ប្រសិទ្ធិភាព​ដែល​អាច​ការពារ​មនុស្សពី COVID-19។ ការតេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស​​របស់​វ៉ាក់សាំង​នេះ​ បាន​ចាប់ផ្ដើម​នៅ​ស្រុក Wuzhi ខេត្ត Henan កាល​ពី​ថ្ងៃ​ទី១២ ខែ​មេសា​​ដែល​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម ១ ១២០​ […]


ព័ត៌មាន

អាមេរិក​ហាមពល​រដ្ឋប្រើទឹកលាងដៃរបស់​ក្រុមហ៊ុនមួយ ថា​អាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន

រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​សហរដ្ឋអាមេរិក (FDA) បាន​ព្រមាន​ពល​រដ្ឋមិន​ឲ្យ​ប្រើប្រាស់​ផលិតផល​ទឹក​លាង​សម្អាត​ដៃ​របស់​ក្រុមហ៊ុន​ម៉ិចស៊ីកូមួយ ដោយថា​ទឹក​លាង​ដៃ​នោះ​មាន​សារធាតុ​ពុល​មេតាណុល (Methanol) ដែល​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ចូល​ទៅ​ក្នុង​ស្បែក ឬ​ពេល​លេប​ចូលក្នុងពោះ​។ យោងតាម​សេចក្តីថ្លែងការណ៍​របស់ FDA  ចេញ​ផ្សាយ​កាលពីថ្ងៃទី​១៩ ខែ​មិថុនា ការ​ព្រមាន​នេះ​អនុវត្ត​ចំពោះ​ផលិតផល​ ៩​របស់​ក្រុមហ៊ុន Eskbiochem ​មាន​ឈ្មោះ​ថា ទឹក​លាង​ដៃ All-clean ទឹកលាងដៃ Esk Biochem ទឹកលាងដៃ Cleancare Nogerm ទឹកលាងដៃ Lavar 70 ទឹកលាងដៃ The Good Gel Antibacterial ទឹកលាងដៃ Saniderm ទឹកលាងដៃ CleanCare NoGerm បីប្រភេទ​ផ្សេងទៀត។ គេ​រកឃើញ​មាន​មេតាណុល​ក្នុង​សំណាក​ដែល​យក​ពី​ផលិតផល​ជា​ច្រើន​របស់​ក្រុមហ៊ុន។ ការ​ប៉ះពាល់​នឹង​មេតាណុល​អាច​បង្ក​ឲ្យ​មាន​អាការៈ​ចង្អោរ ក្អួត ឈឺក្បាល ស្រវាំងភ្នែក ពិការ​ភ្នែក ប្រកាច់ សន្លប់ ការខូចខាត​ទៅ​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ ឬ​អាច​ស្លាប់​បាន​។ អ្នកប្រើប្រាស់​មាន​ហានិភ័យ​ពុល​មេតាណុល​ប្រសិនជា​ពួកគេ​ប្រើ​សារធាតុ​នេះ​នៅ​លើ​ដៃ​របស់​ពួកគេ ប៉ុន្តែ​ហានិភ័យ​នេះ​កាន់តែ​ខ្ពស់​នៅ​ពេល​មនុស្ស​លេប​មេតាណុល​ចូល​ដោយ​ចៃដន្យ (ពេលកូនក្មេង​ផឹកមេតាណុល) ឬ​ដោយចេតនាណាមួយ​ (​ក្នុងករណី​មនុស្ស​ពេញវ័យ​ផឹក​ជំនួស​គ្រឿងស្រវឹង)។ FDA បញ្ជាក់ថា​អ្នក​មាន​ផលិតផល​ទាំង​នេះ​គួរ​ឈប់​ប្រើ​ ហើយ​សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ផលិតផលនេះ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​កម្ចាត់​ឥទ្ធិពល​ជាតិ​ពុល​របស់​មេតាណុល។ ភ្នាក់ងារ​របស់ […]


ព័ត៌មាន

ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារ COVID-19 ទទួលបានប្រាក់ឧបត្ថម្ភចាប់ពីខែមិថុនានេះទៅ

ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ COVID-19 ជិត៦០​ម៉ឺន​គ្រួសារ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ គិត​ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០២០​នេះ​ទៅ។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ជំងឺ COVID-19 នៅ​វិមាន​សន្តិភាព​ព្រឹក​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​នេះ​នឹង​ផ្តល់​ទៅ​តាម​ទី​កន្លែង​របស់​ប្រជាពលរដ្ឋ​រស់​នៅ ទៅ​តាម​ប្រភេទ​ប័ណ្ណសមធម៌ ក្រ១ និងក្រ២ និង​ភាព​ងាយ​រងគ្រោះ ដែល​ក្នុង១ខែៗ ត្រូវ​ចំណាយថវិកា​សរុប​ប្រមាណ​ ២៥លាន​ដុល្លារ។ គោល​បំណង​នៃ​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ គឺ​ដើម្បី​សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ក្រីក្រ និង​ទទួល​ផល​ប៉ះពាល់​ពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ COVID-19 និង​រួម​បញ្ចូល​អ្នក​បាត់​បង់​ការងារ រួម​ទាំង​ចំណូល នាំ​ឲ្យ​ជីវភាព​ធ្លាក់​ក្នុង​ភាព​ទ័ល​ក្រ​ម្តង​ទៀត។ សម្តេច​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា នេះ​ជា​ជំនួយសង្គមមួយ​រយៈ ​អំឡុងពេល COVID-19 ប៉ុណ្ណោះ មិន​មែន​ជា​ចិញ្ចឹម​ពលរដ្ឋរហូត​នោះ​ទេ រដ្ឋាភិបាល​នឹង​បញ្ឈប់​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​នៅ​ពេល​សភាពការណ៍​បាន​ប្រសើរ​ឡើង។


ព័ត៌មាន

ថៃតេស្តវ៉ាក់សាំង COVID-19 លើកទី២លើសត្វស្វា បន្ទាប់ពីទទួលបានផលល្អនៅលើកទី១

អ្នកវិទ្យាសាស្ត្រ​ថៃ​បាន​ចាប់ផ្ដើម​ការ​តេស្ដ​វ៉ាក់សាំង​ជំងឺ COVID-19 លើក​ទី២​ទៅ​លើ​សត្វស្វា​កាល​ពី​ថ្ងៃទី២២ ខែ​មិថុនា​នេះ​ដើម្បី​រកមើល​ប្រសិទ្ធភាព​នៃ​ការ​ឆ្លើយ​តប​ក្នុង​គោលបំណង​បន្ដ​ការ​ធ្វើ​តេស្ដ​សាកល្បង​លើ​មនុស្ស​នៅ​ខែ​តុលា។ វ៉ាក់សាំងរបស់ថៃគឺជា​វ៉ាក់សាំងមួយ​ក្នុង​ចំណោម​១០០នៃ​វ៉ាក់សាំង​ដែល​កំពុង​ស្រាវជ្រាវនៅលើ​ពិភព​លោក។ ក្រុមអ្នកវិទ្យាសាស្រ្តថៃ​​​រកឃើញ​ថា​សត្វស្វា​ចំនួន​១៣​ក្បាល​មាន​អង់ទីករ​កាល​ពី​ថ្ងៃ​ទី២២ ខែ​មិថុនា និង​ពីរ​​សប្តាហ៍​ក្រោយ​​គេ​នឹង​កំណត់​​ថា​តើ​អ្នកវិទ្យាសាស្ត្រ​អាច​បន្ត​ការ​តេស្ដ​សាកល្បង​បានទៀត​​ដែរ​ឬ​យ៉ាង​ណាក្រោយពីចាក់ជាលើកទី២នេះ។ លោក Kiat Ruxrungtham ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​បង្កើត​វ៉ាក់សាំង​នៃ​សាកលវិទ្យាល័យ Chulalongkorn បាន​និយាយ​ថា​ក្រុម​ខ្លួន​នឹង​វិនិច្ឆ័យ​ទៅ​លើ​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាពស៊ាំ​ម្តងទៀត។ ប្រសិន​ជា​ការ​ឆ្លើយ​តប​ប្រព័ន្ធភាពស៊ាំ​ខ្ពស់​នោះ​នោះគឺជារឿង​ល្អ​មួយ​។ អត្ថបទពាក់ព័ន្ធ៖ ថៃចាប់ផ្តើមតេស្ដវ៉ាក់សាំង COVID-19 លើសត្វស្វា បន្ទាប់ពីជោគជ័យ​លើសត្វ​កណ្ដុរ តម្លៃសត្វស្វាកើនឡើងមួយជា ១០ ខណៈ​អ្នកវិទ្យាសាស្រ្ត​ត្រូវ​ការច្រើន​សម្រាប់​តេស្តវ៉ាក់សាំង COVID-19 ការសិក្សា៖ អ្នកជំងឺជាសះស្បើយពី COVID-19 អាចមានអង់ទីករត្រឹម​រយៈពេលខ្លី សត្វ​ស្វា​ទាំង​នេះ​បាន​បែង​ចែក​ជា​៣​ក្រុម​ដែល​មួយ​ក្រុម​ទទួល​បាន​វ៉ាក់សាំង​ក្នុង​កម្រិត​ច្រើន មួយ​ក្រុម​ទៀត​ក្នុង​កម្រិត​ទាប និង​មួយ​ក្រុម​ទៀត​មិន​ទទួល​បាន​អ្វី​សោះ។ ម៉្យាងទៀត​សត្វ​ស្វា​ទាំង​នេះ​ទទួល​ការ​ចាក់​វ៉ាក់សាំង​សរុបចំនួន​៣​ដង​ ដោយ​ចាក់​មួយខែ​ម្ដង​។ ការ​ចាក់​លើក​ទី១​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា​ និង​ទទួល​បាន​លទ្ធផល​ល្អ​ពី​សត្វ​ស្វា​ទាំងអស់​ដែល​ទទួល​វ៉ាក់សាំង​ក្នុង​កម្រិត​ខ្ពស់ និង​បីក្បាល​ក្នុង​ក្រុម​ទទួល​បាន​ក្នុង​កម្រិត​ទាប។ ប្រសិន​ជា​ការ​ក្រុម​អ្នក​ស្រាវជ្រាវ​ទទួល​បាន​លទ្វផល​ស្រដៀង​នេះ​នៅ​ពេល​ចាក់​លើក​ទី២ លោក Kiat ថា​កម្មវិធី​នឹង​ផលិត​វ៉ាក់សាំង ១០ ០០០​សម្រាប់​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស​ ហើយ​ក្រុម​របស់​លោក​ក៏​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​ច្រើន​ដែរ។  ថ្វីដ្បិត​តែមានការ​ខិត​ខំស្វែងរកវ៉ាក់សាំង​ប្រឆាំងកូវីដ១៩ បែបនេះ​ក្ដី ក៏ក្រុម​អ្នក​ស្រាវជ្រាវប្រទេស​ផ្សេងទៀត​មានក្ដីបារម្ភ​ទៅ​លើ​ការ​ប្រែប្រួល​ហ្សែន​របស់​វីរុសកូវីដ១៩នេះ ដោយ​ថា​នេះអាចជា​បញ្ហាប្រឈម​ក្នុង​ការ​ផលិត​វ៉ាក់សាំង។​ ការសិក្សា​ថ្មី​មួយ​ទៀត​នៅ​ទីក្រុង​ Chongqing ប្រទេសចិន​បាន​ឲ្យ​ដឹងថា​ដោយ​វីរុសនេះបាន​ធ្វើ​ការ​ប្រែប្រួលហ្សែន (Mutation) ​នៅ​លើ​សំបកផ្នែក​ស្រួច​របស់​វា​ដែល​ហៅថា​D614G។ វីរុសដែល​មាន​ការ​ផ្លាស់ប្ដូរ​លំដាប់ ហ្សែន D614G  នេះ​ចាប់ផ្តើម​ឆ្លង​នៅ​ទ្វីបអឺរ៉ុប​កាល​ពី​ដើម​ខែ​កុម្ភៈ។ នៅ​ខែ​ឧសភា វីរុស​ដែល​ធ្វើ​ការ​បម្រែបម្រួល​ហ្សែន​នេះ​បាន​ឆ្លង​ជុំវិញ​ពិភពលោក និង​៧០%​មាន​នៅ​ទ្វីប​អឺរ៉ុប និង​អាមេរិក​ខាង​ជើង។ អ្នកវិទ្យាសាស្ត្រ​ក៏​បានធ្វើការ​សាកល្បង […]


ព័ត៌មាន

អឺរ៉ុបចង់បណ្ដុះបណ្ដាលយោធាពីជំនាញវេជ្ជសាស្រ្ត ទុកជួយបើមានផ្ទុះCOVID-19 លើកទី២

ពល​រដ្ឋ​ក្នុង​ទ្វីប​អឺរ៉ុប​កំពុង​រីករាយ​នឹងការ​បន្ធូរ​បន្ថយ​ការ​រឹតត្បិត​នៃ​ការ​បិទ​ទីក្រុង​ដោយសារ​ជំងឺ COVID-19 ប៉ុន្តែ​នៅតាម​​​មន្ទីរពេទ្យ​វិញ​ ក្រុម​គ្រូពេទ្យ​​កំពុង​ត្រៀមខ្លួន​ក្រែង​មានផ្ទុះ​ការ​ឆ្លង​ជា​លើក​ទី​២។ សារព័ត៌មាន​ CNA បានចុះផ្សាយ​នៅថ្ងៃទី២២ ខែមិថុនា នេះថា​ អ្នកឯកទេស​ផ្នែក​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន​កំពុង​ព្យាយាម​រើស​បុគ្គលិក​សុខាភិបាល​បន្ថែម ខណៈ​​អ្នក​ឯកទេស​មួយ​ចំនួន​ទៀត​ចង់​បង្កើត​ឲ្យ​មាន​កម្មវិធីបណ្ដុះបណ្ដាល​កងទ័ព​​ទាក់ទងនឹងផ្នែក​វេជ្ជសាស្ត្រ​ ដើម្បី​ត្រៀម​ខ្លួន​ដាក់​ពង្រាយ​ទៅ​កាន់​ន្លែង​ដែល​ត្រូវការ​គ្រូពេទ្យ​សម្រាប់​អ្នក​ជំងឺ​ក្នុង​ស្ថានភាព​ជំងឺ​ធ្ងន់។ ​ប្រទេស​មួ​យ​ចំនួន​​ក្នុង​ទ្វីបអឺរ៉ុប​កំពុង​បើក​​វគ្គ​បណ្តុះបណ្ដាលវគ្គខ្លី​​ផ្នែក​វេជ្ជសាស្ត្រ (medics crash courses ) សម្រាប់​ទប់ទល់​នឹង​ជំងឺ COVID-19 និង​ចៀសវាង​ការ​ខ្វះខាត​បុគ្គលិក​សុខាភិបាល​​ប្រសិនជា​មាន​ការ​ឆ្លង​លើក​ទី​២។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ អ្នកជំងឺជាសះស្បើយពី COVID-19 អាចមានអង់ទីករត្រឹម​រយៈពេលខ្លី ការសិក្សា៖ ការចុចទឹក​បង្គន់អាចធ្វើឲ្យវីរុស COVID-19 ខ្ចាយទៅក្នុង​បរិយាកាស និងចម្លងទៅអ្នកផ្សេង ក្រុមគ្រូពេទ្យនៅអឺរ៉ុបប្រឈមនឹងជំងឺផ្លូវចិត្តដោយសារ COVID-19 លោក Maurizio Cecconi ប្រធាន​ផ្នែក​សង្គ្រោះបន្ទាន់​នៃ​ទ្វីបអឺរ៉ុប​បាន​និយាយ​ថា ៖ «ពួកយើង​ត្រូវការ​កងទ័ព​ជួយ​ផ្នែកវេជ្ជសាស្ត្រ។ ​បុគ្គលិក​ផ្នែកសុខាភិបាល​ត្រូវមាន​ភាព​បត់បែន​ និង​សកម្ម​ក្នុង​ការងារ​ជាង​មុន។ ប្រសិនជា​មាន​ការ​ឆ្លង​ខ្លាំង​ម្តងទៀត ពួកយើង​ត្រូវ​ត្រៀម​គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា​ពី​តំបន់​នៅ​ជិតៗ​ក្នុង​ប្រទេស​អ៊ីតាលី ដែល​ការងារបែបនេះយើង​​​មិន​បាន​ធ្វើ​​ទេ​អំឡុងពេលផ្ទុះការ​​ឆ្លង​លើកទី១»។ ប្រទេស​ជា​ច្រើន​មិន​បាន​ត្រៀម​ទប់ស្កាត់​ជំងឺ COVID-19 កាល​ពី​ខែ​មិនា និង​ខែមេសា​ទេ និង​បាន​បណ្ដុះបណ្ដាល​បុគ្គលិកធ្វើការ​ក្នុង​ផ្នែក​​សុខាភិបាល​ទាំង​ប្រញាប់ប្រញាល់​ដើម្បី​ជួយដល់​អ្នក​ជំងឺ​ស្ថានភាព​ធ្ងន់ធ្ងរ ព្រមទាំងបន្ថែម​ចំនួនបុគ្គលិក​សុខាភិបាល និង​ជំនួស​អ្នក​ដែល​ឈឺ។ ប្រទេស​មួយ​ចំនួន​បាន​បញ្ចូន​និសិត្ស​ផ្នែក​វេជ្ជសាស្ត្រ និង​គ្រូពេទ្យ​ចូលនិវត្តន៍​មក​ជួយ​នៅ​ផ្នែក​សង្គ្រោះបន្ទាន់​។ ប្រទេស​ដែល​មាន​ការ​ឆ្លង​ខ្លាំង​បាន​បន្ថែម​គ្រែ​ និង​ឧបករណ៍​ចាំបាច់​សម្រាប់​ផ្នែក​សង្គ្រោះបន្ទាន់ ​ឯប្រទេស​ខ្លះ​ទៀត​បាន​សាងសង់​មន្ទីរពេទ្យ​ថ្មី។ នៅ​ទ្វីបអឺរ៉ុប មន្ទីរពេទ្យ​ជា​ច្រើន​បាន​កំពុង​បណ្ដុះបណ្ដាល​គ្រូពេទ្យ​ផ្នែក​វះកាត់ ផ្នែក​បេះដូង ឯកទេស​ទូទៅ និង​គិលានុបដ្ឋាយិកា​​ពី​ផ្នែក​ផ្សេងៗ និងអាច​ផ្លាស់​អ្នកទាំងនោះ​​ទៅ​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​ពេល​ចាំបាច់។


ព័ត៌មាន

ការសិក្សា៖ អ្នកជំងឺជាសះស្បើយពី COVID-19 អាចមានអង់ទីករត្រឹម​រយៈពេលខ្លី

អ្នកជំងឺ COVID-19 ដែល​ជាសះស្បើយ​ អាចនឹង​មិនមានអង់ទីករ​ប្រឆាំង​នឹង​ជំងឺ COVID-19 បានរយៈពេល​យូរទេ​ នេះបើ​យោង​តាម​ការ​ស្រាវជ្រាវ​ទៅ​លើ​អង់ទីករ​ថ្មី​ដោយ​អ្នកវិទ្យាសាស្ត្រ​ចិន និង​អាមេរិក។ ការ​សិក្សា​នេះ​បាន​សិក្សា​ទៅ​លើ​ក្រុមគ្រូពេទ្យ​នៅ​ទីក្រុង​អ៊ូហាន​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នកជំងឺ​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ផ្ទុះ​វីរុស​នេះ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩។ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា​មួយភាគបី​នៃ​សំណាក​ ២៣ ០០០នាក់​​​បាន​ឆ្លង​វីរុស​នេះ ប៉ុន្តែ​មាន​ត្រឹម​តែ​៤%​ប៉ុណ្ណោះ​ដែល​មាន​អង់ទីករ​គិត​ត្រឹម​​ខែ​មេសា។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុនៃការផ្ទុះ COVID-19 ជាថ្មីនៅប៉េកាំងស្រដៀងនឹងការផ្ទុះឡើង​ដំបូងនៅអ៊ូហាន ការសិក្សា៖ ការចុចទឹក​បង្គន់អាចធ្វើឲ្យវីរុស COVID-19 ខ្ចាយទៅក្នុង​បរិយាកាស និងចម្លងទៅអ្នកផ្សេង មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី? ការ​សិក្សា​ថ្មី​នេះ​បាន​ណែនាំ​ថា​មិនមែន​​មនុស្ស​គ្រប់គ្នា​ដែល​ឆ្លង​ជំងឺ COVID-19 សុទ្ធតែ​មាន​អង់ទីករ​ ឬ​មាន​អង់ទីករ​រយៈពេល​យូរ​អង្វែង​ទេ។ អង់ទីករ​នេះ​គឺ​បង្កើត​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដើម្បី​ភ្ជាប់​ជាមួយ​នឹង​សំបក​វីរុស និង​បញ្ឈប់​វីរុស​ក្នុង​ការ​ឆ្លង​ទៅ​ក្នុង​កោសិកា​។  ការសិក្សា​ដដែល​នេះ​ក៏​បាន​បង្ហាញ​ថា​អ្នក​ជំងឺ​ដែល​ឆ្លង​ និង​មាន​រោគសញ្ញា​ច្បាស់​ ច្រើន​ផលិត​អង់ទីករ​ច្រើន​ ហើយ​អ្នកជំងឺ​ផលិត​អង់ទីករ IgG ២សប្ដាហ៍​បន្ទាប់ពី​ចេញ​រោគសញ្ញា។ ប៉ុន្តែ​ច្រើន​ជាង​២០%​នៃ​អ្នក​ជំងឺ​ក្នុង​ការ​សិក្សា​អាច​នឹង​បាត់បង់​អង់ទីករ​នេះ​ក្នុង​រយៈពេល​មួយខែ។ ម៉្យាងទៀត ការសិក្សា​នេះ​បាន​លើកឡើង​ថា​ការ​តេស្ដ​រក​អង់ទីករ​អាច​នឹង​មិន​គ្រប់គ្រាន់​ឲ្យ​ដឹង​ថា​នរណា​ម្នាក់​បាន​ឆ្លង​ទេ ហើយ​អង់ទីករ​ IgG ក៏​មិន​អាច​ផ្តល់​ការ​ការពារ​បាន​យូរ​ដែរ។ ដោយឡែក ការសិក្សា​ថ្មី​មួយ​ទៀត​នៅ​ទីក្រុង​ Chongqing បាន​ឲ្យ​ដឹងថា​អ្នក​ជំងឺ​ជាសះស្បើយពីវីរុស​COVID-19 នៅ​ប្រទេស​ចិន​នៅ​តែ​អាច​ឆ្លង​ COVID-19 ដែល​មក​ពី​ប្រទេស​ក្រៅ​​ដោយ​វីរុសនេះបាន​ធ្វើ​ការ​ប្រែប្រួលហ្សែន (Mutation) ​នៅ​លើ​សំបកផ្នែក​ស្រួច​របស់​វា​ដែល​ហៅថា​ D614G។ វីរុសដែល​មាន​ការ​ផ្លាស់ប្ដូរ​លំដាប់ហ្សេន D614G  នេះ​ចាប់ផ្តើម​ឆ្លង​នៅ​ទ្វីបអឺរ៉ុប​កាល​ពី​ដើម​ខែ​កុម្ភៈ។ អង់ទីករ​ដែល​រកឃើញ​ក្នុង​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​កាល​ពី​វីរុស​ផ្ទុះ​ឡើង​ដំបូង​គឺ​មិន​អាច​ប្រឆាំង​នឹង​ការ​ប្រែប្រួល​ថ្មី​របស់​វីរុស​នេះ​ទេ។ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ថា​វីរុស​ដែល​ធ្វើ​ការ​បំរែបំរួល​ហ្សែន (Mutation)  អាច​បង្កើន​ចំនួន​សំបក​វីរុស និង​សមត្ថភាព​ក្នុង​ការ​ឆ្លង​ទៅ​ក្នុង​កោសិកា​មនុស្ស​ខ្លាំង​ជាង​មុន​១០ដង។ ការសិក្សា​នេះបាន​ឲ្យ​ដឹង​ថា​អង់ទីករ​ដែល​យក​ចេញ​ពី​អ្នកជំងឺ​មិន​អាច​បញ្ឈប់​វីរុស​ដែល​មាន​បំលាស់ប្ដូរ​នៃ​ហ្សេន​ទេ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ