សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

​អាមេរិក៖ ករណីវីរុស COVID-19 នឹងអាចគ្រប់គ្រងបានបើពល​រដ្ឋខ្លួនពាក់ម៉ាស​ពី​ ៤-៨ សប្ដាហ៍​

ប្រធាន​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក (CDC) ​បាន​លើក​ឡើង​ថា​ប្រសិនជា​ប្រជាជន​អាមេរិក​ទាំង​អស់​ពាក់​ម៉ាស​ ចន្លោះពី​ ៤ ទៅ​៨ សប្ដាហ៍ នោះ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ COVID-19 អាច​នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន។ លោក Robert Redfield ប្រធាន​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​បែប​នេះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា។ ក្នុង​ការ​ចេញ​ផ្សាយ​របស់​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​កាល​ពី​ថ្ងៃទី​១៤ ខែ​កក្កដា​បាន​លើកឡើង​ថា​ប្រជា​ជន​សហរដ្ឋ​អាមេរិក​ភាគច្រើន​បាន​ពាក់​ក្រណាត់​បិទ​មុខ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​ណែនាំ​ការ​ប្រើប្រាស់​ក្រណាត់​បិទ​មុខ​កាលពី​ខែ​មេសា​កន្លង​ទៅ​។ ដោយឡែក សារព័ត៌មាន AFP ក៏​បាន​រាយការណ៍​ពី​ការ​សិក្សា​របស់​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​ដែរ។ ក្នុង​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ជាង​កាត់​សក់​២​នាក់​ដែល​បាន​ពាក់​ម៉ាស​ ខណៈ​ពួកគេ​មាន​វីរុស​ COVID-19 នោះ គឺ​មិន​បាន​ចម្លង​ទៅ​កាន់​អតិថិជន​ជិត ១៤០​នាក់​ដែល​ពួកគេ​បាន​ជួប​ក្នុង​រយៈពេល​ជា​ច្រើន​ថ្ងៃនោះ​​ទេ។ មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​បាន​លើក​ឡើង​ថា​ការ​រក​ឃើញ​នេះ​ជួយ​បន្ថែម​ទម្ងន់​ទៅ​លើ​ការ​ពាក់​ម៉ាស​ដែល​ជា​មធ្យោបាយ​ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុសCOVID-19 ឬ​ SARS-CoV-2។ ជាង​កាត់​សក់​ម្នាក់​ក្នុង​ចំណោម​ជាង​កាត់​សក់​ទាំង​២​មាន​រោគសញ្ញា​ផ្លូវ​ដង្ហើម​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា​ និង​បន្ត​ធ្វើ​ការ​ជាមួយ​នឹង​អតិថិជន​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា​ដែល​ជាង​កាត់​សក់​រូប​នេះ​ទទួល​បាន​លទ្ធផល​តេស្ដ​វិជ្ជមាន។ រីឯ​ជាង​កាត់​សក់​ម្នាក់​ទៀត​ដែល​បាន​ឆ្លង​ពី​ជាង​កាត់​សក់​ដំបូង​ក៏​បាន​វិវត្ត​រោគសញ្ញា​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ និង​បន្ត​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​២០​ ខែ​ឧសភា​។ ជាង​កាត់​សក់​ទី​២​នេះ​តេស្ដ​វិជ្ជមាន​នៅ​២​ថ្ងៃ​បន្ទាប់។ គេ​បាន​បិទ​ហាង​កាត់​សក់​នេះ​៣​ថ្ងៃ​ដើម្បី​ធ្វើ​ការ​សម្អាត​សម្លាប់​មេរោគ ខណៈ​មន្ត្រី​សុខាភិបាល​ធ្វើ​ការ​តាមដាន​អ្នក​ប៉ះពាល់​ជាមួយ​ជាង​កាត់​សក់​ទាំង​ពីរ និង​រក​ឃើញ​ថា​មាន​អតិថិជន ១៣៩​នាក់​។​ អតិថិជន​​ទាំង​​ ១៣៩​នាក់​​នេះ​​ត្រូវ​​បាន​​តាម​​ដាន​​រោគសញ្ញា​ និង​ផ្ដល់​ការ​ធ្វើ​តេស្ដ។ ចំណែក​ឯ​បុគ្គលិក​ក្នុង​ហាង​ផ្សេង​ទៀត​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​២សប្ដាហ៍។ អំឡុង​ពេល​ជួប​ជាមួយ​អតិថិជន​ជាង​កាត់​សក់​ទាំង​២​សុទ្ធ​តែ​ពាក់​ម៉ាស​ដោយ​ពាក់​ម៉ាស​២​ជាន់ ឬ​ម៉ាស​ពេទ្យ។ អតិថិជន​ភាគច្រើន​ក៏​ពាក់​ម៉ាស​ក្រណាត់ ឬ​ម៉ាស​ពេទ្យ​ដែរ។ ក្រោយ​ធ្វើ​តេស្ដ​ និង​តាម​ដាន​អតិថិជន​ទាំង​អស់​គឺ​មិន​មាន​អតិថិជន​ណា​ឆ្លង​ជំងឺ​ COVID-19 ពី​ជាង​កាត់​សក់​ទាំង​២​ទេ។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា​ទោះបីជា​មធ្យោបាយ​ចម្លង​ជំងឺ​តាម​រយៈ​តំណក់​ទឹក​ចេញ​មក​នៅ​ពេល​ក្អក ឬ​កណ្ដាស់​ក៏​ដោយ តំណក់​ទឹក​តូចៗ​ចេញ​មក​តាមរយៈ​ការ​និយាយ​ក៏​មាន​គ្រោះថ្នាក់​ដែរ។ នេះ​អាច​ចម្លងទៅ​កាន់​មនុស្ស​ម្នាក់​ទៀត​ដោយ​មិន​ដឹង​ខ្លួន​មុន​នឹង​អ្នក​ចម្លង​ចេញ​រោគសញ្ញា។ អ្នក​សរសេរ​របាយការណ៍​របស់​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​បាន​សន្និដ្ឋាន​ថា​គួរ​ពិចារណា​លើ​វិធានការណ៍​​ទប់ស្កាត់​ការ​ចម្លង​ដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស​នៅ​កន្លែង​សាធារណៈ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់ […]


ព័ត៌មាន

ទូតចិនប្រចាំកាហ្សាក់ស្ថាន ព្រមានពីជំងឺរលាកសួតមិន​ដឹងប្រភព ឆ្លងលឿនជាង COVID-19

ស្ថានទូត​​ចិន​ប្រចាំ​​ប្រទេស​កាហ្សាក់ស្ថាន​បាន​ព្រមាន​ដល់​ប្រជាជន​ខ្លួន​​ដែល​រស់​នៅ​ក្នុង​ប្រទេស​នេះ​ពី​ជំងឺ​រលាក​សួត​ថ្មី​​ ដែល​មិន​ទាន់​ដឹង​ប្រភពបង្ក​ ក្រោយ​ពី​ករណី​ឆ្លង​មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​ខែ​មិថុនា។ ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ស្ថានទូត​​ចិន​បាន​លើក​ឡើង​ថា​អត្រា​ស្លាប់​នៃ​ជំងឺ​រលាក​សួត​នេះ​គឺ​ខ្ពស់​ជាង​អត្រា​ស្លាប់​ដោយ​ជំងឺ​ COVID-19 ហើយ​ក្រសួង​សុខាភិបាល​របស់​ប្រទេស​កាហ្សាក់ស្ថាន​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​វីរុស​បង្ក​ជំងឺ​រលាក​សួត​ថ្មី​នេះ ប៉ុន្តែ​មិន​ទាន់​អាច​កំណត់​វីរុស​បាននៅឡើយ។ បើ​តាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​Global Times កាលពី​យប់​ថ្ងៃទី៩ ខែ​កក្កដា នៅ​ប្រទេសកាហ្សាក់ស្ថានគឺ​មាន​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​ជំងឺ​រលាកសួត​​នេះ ១ ៧៧២​នាក់​នៅ៦ខែ​ដំបូង​នៃ​​ឆ្នាំ​២០២០​ ​ដែល​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​រហូតដល់ ៦២៨​នាក់​ក្នុង​ខែមិថុនា ហើយ​​មាន​ប្រជាជន​ចិន​ក្នុង​ចំណោម​នោះ​ដែរ។ ហេតុ​នេះ​ហើយ​ស្ថានទូត​​ចិន​បាន​ក្រើន​រំឭក​ដល់​ប្រជាជន​ខ្លួន​ឲ្យ​ដឹង​ពី​ស្ថានការណ៍​នេះ និង​ដើម្បី​បង្ការ​ការ​ឆ្លង​។ ក្នុង​វិបសាយ​ស្ថានទូត​ចិន​​បាន​ដកស្រង់​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ប្រទេស​កាហ្សាក់ស្ថាន​ថា​មាន​តំបន់​ចំនួន​បី​ដែល​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ច្រើន​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ គឺ​ខេត្ត Atyrau ខេត្ត Aktobe និង​ទីក្រុង Shymkent។ ក្នុង​តំបន់​ទាំង​បី​នេះ​គឺ​មាន​ករណី​ឆ្លង​ជំងឺ​រលាក​សួត​នេះ​ជិត​៥០០​ករណី​ ដែល​ក្នុង​នោះ​អ្នកជំងឺជាង​៣០​នាក់​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ។ ប្រទេស​កាហ្សាក់​ស្ថាន​បាន​ប្រកាស​អាសន្ន​នៅ​ថ្ងៃ​ទី​១៦ ខែ​មិនា​ និង​បិទ​ទីក្រុង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ COVID-19 ហើយ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា​ប្រទេស​នេះ​បាន​បន្ធូរ​បន្ថយ​ការ​បិទ​ទីក្រុង ប៉ុន្តែ​ការ​រឹតត្បិត និង​វិធានការណ៍​ដាក់​នៅ​ដាច់​ដោយឡែក​នៅ​តែ​បន្ត​មាន​នៅ​តំបន់​ខ្លះ​ក្រោយ​ពី​មានការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​ដែល​មិន​ទាន់​ដឹង​ប្រ​ភព​ច្បាស់​នេះ​។ កាល​ពី​ចុង​ខែ​មិថុនា មន្ត្រី​សុខាភិបាលក៏​បាន​ព្រមាន​អំពី​ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​រលាកសួត​នេះ។ អ្នកស្រី Saule Kisikova ប្រធាន​ផ្នែក​សុខាភិបាល​នៅ​ទីក្រុង Nur-Sultan បាន​និយាយ​ថា​គ្រូពេទ្យ​ឃើញ​មាន​មនុស្ស​ដែល​មាន​រោគសញ្ញា​ជំងឺ​រលាក​សួត​ ៦០០នាក់​ក្នុង​មួយ​ថ្ងៃ​បើ​ប្រៀប​ធៀប​នឹង​ចំនួន​មនុស្ស​មាន​រោគសញ្ញា​មុន​នឹង​មាន​ជំងឺ COVID-19 មាន​តែ​៨០​នាក់​ប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃ​មាន​អ្នក​ជំងឺ​៣៥០ ទៅ​៤០០​នាក់​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ដោយ​មាន​ជំងឺ COVID-19 ឬ​ជំងឺ​រលាក​សួត​ថ្មីនេះ​។


ព័ត៌មាន

មន្ទីរពិសោធន៍ធ្វើតេស្តរកវីរុស COVID-19 នៅសៀមរាប នឹងដំណើរការឆាប់ៗ

មន្ទីរ​ពិសោធន៍​ធ្វើ​តេស្ត​រក​វីរុស COVID-19 នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប នឹង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ពេល​ឆាប់នេះៗ​នេះ ដើម្បី​ពន្លឿន​ការ​ធ្វើ​តេស្ត​រក​វីរុស COVID-19 ឲ្យ​បាន​កាន់​តែ​ឆាប់​រហ័ស កាន់​តែ​ខិត​ជិត​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ។ បច្ចុប្បន្ន​មន្ទីរ​ពិសោធន៍​បាន និង​កំពុង​រៀប​ចំ​ប្រើ​ម៉ាស៊ីន GeneXpert ដែលអាចពិនិត្យរកវីរុស COVID-19 រហ័ស​ហើយ​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ FDA របស់​សហរដ្ឋ​អាមេរិច។ ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​ការ​រៀបចំ​បើក​ដាក់​ឲ្យ​ដំណើរ​ការ​មន្ទីរ​ពិសោធន៍​ធ្វើ​តេស្ត​រក​វីរុស COVID-19 នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ព្រឹកថ្ងៃទី ៩ កក្កដា នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​មន្ទីរ​ពិសោធន៍​នេះ អាច​ចាប់​ផ្តើម​ធ្វើ​តេស្ត​រក COVID-19 ក្នុង ២-៣ សប្តាហ៍​ខាង​មុខ​នេះ។ ឯកឧត្តម​បាន​បញ្ជាក់​ថា ក្រោយ​ពី​កា​រៀបចំ​ដំណើរ​ការ​ធ្វើ​តេស្ត​រក​វីរុស COVID-19 នៅ​មន្ទីរ​ពិសោធន៍​ នៃ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ដោយ​ជោគជ័យ​ ក្រសួង​សុខាភិបាល នឹង​បន្ត​ពង្រីក​ទៅ​ខេត្ត​ផ្សេងៗ​ទៀត។ រូបភាព និងប្រភព៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប


ព័ត៌មាន

ហូបសាច់ឆ្កែមិនអាចប៉ូវ ឬ​ព្យាបាលជំងឺទេ តែថែមទាំងឆ្លងមេរោគពីឆ្កែមកវិញ

​អាជ្ញាធរខេត្ត​សៀមរាបបានហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​ទិញ-លក់ ពិឃាដ​សត្វ​សុនខ ចាប់ពីពេលនេះតទៅ។ ក្នុងសេចក្តី​ជូន​ដំណឹង​របស់​មន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទខេត្ត​បានបញ្ជាក់ថា តាំង​ដើម​រៀង​មក សត្វឆ្កែ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​ចាត់​ទុក​ជា​សត្វ​ចិញ្ចឹម​ដែល​មាន​ភាព​ស្មោះត្រង់ អាច​ជួយ​ការពារផ្ទះសម្បែង ចម្ការ​ ហ្វូងសត្វ និងជួយក្នុងការសកម្មភាពយោធាទៀតផង។ ក្នុងនោះអង្គការ​សង្គ្រោះ​សត្វ​កម្ពុជា (Animal Rescue Cambodia) និង​អង្គការ ហ្វរផរ (Four Paws) ក៏​បាន​គាំទ្រ​លើ​ចំណាត់​ការ​មួយ​នេះ និងបាន​ជូន​ដំណឹង​ជា​ផ្លូវការ​ដាច់​ដោយ​ឡែក​មួយ​ទៀត ដល់​រាល់​អ្នក​ប្រកបរបរ​ពាក់ព័ន្ធ​សាច់ឆ្កែ​ទាំង​អស់​នៅ​ក្នុង​ស្រុក។ អង្គការ FOUR PAWS បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ ២០១៨ តាម​រយៈ​ការ​តស៊ូ​មតិ ដើម្បី​ហាមឃាត់​ការ​ជួញ​ដូរ​សាច់​សត្វ​ឆ្កែ ដោយសារតែ​ហានិភ័យ​សុខភាព​សាធារណៈ ភាគច្រើន​បណ្ដាល​មកពី​ជំងឺ​ឆ្កែឆ្កួត និង​ការ​រីក​រាលដាល​ជំងឺ​ដែល​ឆ្លង​ពី​សត្វ​មក​មនុស្ស។ យោង​តាម​ការ​ស្រាវជ្រាវ​របស់ FOUR PAWS សត្វ​ឆ្កែ​នៅ​រស់​មាន​តម្លៃ​ចាប់​ពី ២ ទៅ ៣ ដុល្លារ ក្នុង​១ គីឡូ ខណៈ​សាច់ឆៅ ១ គីឡូ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ចាប់ពី ៤ដុល្លារ ដោយ​អ្នក​បរិភោគ​ភាគ​ច្រើន​ជា​បុរស មាន​ទំនោរ​ក្នុង​ការ​ហូប​សាច់​ឆ្កែ​ក្លែម​គ្រឿង​ស្រវឹង។ ប៉ុន្តែ​ស្ត្រី​ដែល​បរិភោគ​សាច់​ឆ្កែ ដោយសារ​តែ​គេ​ជឿ​ថា ជា​ថ្នាំ​ព្យាបាល​ជំងឺ។ ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​បកស្រាយ​ថា សត្វ​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ​មាន​ប្រូតេអ៊ីន […]


ព័ត៌មាន

អ្នកឆ្លងវីរុស COVID-19 ឡើង​ដល់ជាង​ ១២ លានករណី​ក្នុងរយៈពេល ៧ ​ខែ

អ្នក​ឆ្លង​ជំងឺ COVID-19 ជុំវិញ​ពិភពលោក​មាន​ចំនួន​ជាង ១២​លាន​ករណី​ហើយ​គិត​​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា  និង​បាន​សម្លាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់​ក្នុង​រយៈពេល​៧​ខែ។​ ​នេះ​បើ​យោង​តាម​សារព័ត៌មាន Reuters។ ប្រទេស​ដែល​មាន​ករណី​ឆ្លង​ច្រើន​កំពុង​បន្ធូរបន្ថយ​ការ​បិទ​ទីក្រុង​​ ខណៈ​ប្រទេស​ផ្សេងទៀត​ដូចជា​ប្រទេស​ចិន និង​អូស្ត្រាលី​បាន​បិទ​ទីក្រុង​ម្ដងទៀត​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ការ​ឆ្លង​ម្ដងទៀត។ អ្នក​ជំនាញ​ក៏​បាន​លើក​ឡើង​ថា​ការ​ផ្លាស់ប្ដូរ​នៃ​បរិបទ​ការងារ និង​ការ​រស់នៅ​អាច​នឹង​មាន​រយៈពេល​យូរ​រហូត​ដល់​មាន​វ៉ាក់សាំង។ ករណី​ឆ្លង​ដំបូង​គឺ​នៅ​ប្រទេស​ចិន​កាល​ពី​ដើម​ខែ​មករា និង​រយៈពេល​១៤៩​ថ្ងៃ​ក្រោយ​មក​ករណី​ឆ្លង​កើន​ដល់​៦​លាន​ករណី​។ រីឯ​អ្នក​ស្លាប់​ដោយសារ​វីរុស​នេះ​ជាង​៥,៤ សែន​​នាក់។ ករណី​ស្លាប់​ដំបូង​គឺ​រាយការណ៍​នៅ​ថ្ងៃ​ទី១០ ខែ​មករា​ក្នុង​ទីក្រុង​អ៊ូហាន ប្រទេស​ចិន​មុន​នឹង​វីរុស​នេះ​រាតត្បាត​នៅ​ទ្វីបអឺរ៉ុប និង​សហរដ្ឋអាមេរិក។ បច្ចុប្បន្ន​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប​ជាង​៣លាន​ករណី។ ដោយ​ឡែក លោក​ Jair Bolsonaro ប្រធានាធិបតី​ប្រទេស​ប្រេស៊ីល​ក៏​តេស្ដ​វិជ្ជមាន​ជំងឺ​ COVID-19 ដែរ​ កាលប៉ុន្មាន​ថ្ងៃមុននេះ​។ ប្រទេស​ប្រេស៊ីល​ក៏​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ចន្លោះ​២០ ០០០​និង​៥០ ០០០​ករណី​ជា​រៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា។ ប្រទេស​នេះ​ដែរ​មាន​ចំនួន​អ្នក​ឆ្លង​សរុប​ជាង​១,៧​លាន​ករណី និង​មាន​អ្នក​ស្លាប់​ជិត​៧ម៉ឺន​​នាក់។ រីឯ​ប្រទេស​ឥណ្ឌា​ស្ថិត​ក្នុង​លំដាប់​ទី៣​ដែល​មាន​ចំនួន​​អ្នក​ឆ្លង​ច្រើន។ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ថ្មី​ជាង ២០ ០០០ករណី​ជា​រៀង​រាល់​ថ្ងៃ។ គិតមកដល់​ថ្ងៃ​នេះ​ ករណី​ឆ្លង​សរុប​ជុំវិញ​ពិភពលោក​មាន​ជាង​១២​លាន​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ជាង​៧លាន​នាក់ និង​អ្នក​ស្លាប់​​ជាង​​៥៥ម៉ឺន​​នាក់។


ព័ត៌មាន

អាមេរិកប្រកាស​ដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនៅ​ឆ្នាំក្រោយ

អង្គការសហប្រ​ជា​តិ​បាន​ឲ្យដឹង​នៅ​ថ្ងៃទី៧ ខែកក្កដា នេះ​ថា​សហរដ្ឋអាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO)  នៅ​ខែកក្កដា ឆ្នាំ​ក្រោយ បន្ទាប់ពីបានចូលជាសមាជិក​អស់រយៈពេលជាង​​៧០​ឆ្នាំ​។  ​ អង្គការ​សហប្រជាជាតិ​បញ្ជាក់ថា​ខ្លួន​បាន​ទទួល​ការ​ជូន​​ដំណឹង​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump អំពីការ​ដក​ខ្លួន​នេះ ហើយ​ការ​ដក​ខ្លួន​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ ខាង​មុខ។ លោក Trump បាន​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​នេះ​កាល​ពី​​ខែ​មុន​ដោយលោក​បាន​និយាយ​ថា​អង្គការ​សុខភាព​ពិភពលោក​បាន​ក្លាយ​ជា​អាយ៉ង​របស់​ប្រទេសចិន​អំឡុងពេល​ផ្ទុះ​ជំងឺ​រាតត្បាត។ ការ​ដក​ខ្លួន​ចេញ​នេះ​ត្រូវ​ផ្ដល់​ដំណឹង​មុន​មួយ​ឆ្នាំ​ និង​ត្រូវ​បង់​ប្រាក់​តាម​គោលការ​ណ៍​ដែល​មាន​ចែង​កាលពី​​​ឆ្នាំ​១៩៤៨។ បើ​យោង​តាម​វិបសាយ​អង្គការ​សុខភាព​ពិភពលោក បច្ចុប្បន្ន​សហរដ្ឋអាមេរិក​ជំពាក់​អង្គការ​សុខភាព​ពិភពលោក​ជាង​២០០​លាន​ដុល្លារ​ ដែលនេះ​​ជា​ប្រាក់ត្រូវ​ផ្ដល់​ទៅ​អង្គការ​មួយ​នេះ​។ ប្រធានាធិបតី​រូប​នេះ​បាន​បញ្ឈប់​ការ​ផ្ដល់​ប្រាក់នេះកាល​​ពី​ខែ​មេសា ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​លោក​បាន​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​រយៈពេល​៣០​ថ្ងៃ​ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ជា​ថ្មី។ លោក​ក៏​បាន​ប្រកាស​ថា​​​អាមេរិក​​នឹង​​ដក​​ខ្លួន​​ចេញ​​នៅ​​ពីរ​សប្ដាហ៍​​បន្ទាប់។ លោកស្រី​ Nancy Pelosi ប្រធាន​សភាសហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា​ការ​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភពលោក​គឺ​ជា​សកម្មភាព​មួយ​ដែល​គ្មាន​ការ​ពិចារណា​ព្រោះ​អង្គការ​សុខភាព​ពិភពលោក​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19។ ​លោក​ស្រី​បន្តថា​ជីវិត​មនុស្ស​រាប់​លាន​នាក់​នឹង​ប្រឈម​​ហានិភ័យ​ ហើយ​ប្រធានាធិបតីរូបនេះ​​កំពុង​តែ​រារាំង​ការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​យក​ឈ្នះ​វីរុស​នេះ។ ដោយឡែក ការ​សម្រេច​ចិត្ត​របស់​លោក Trump អាច​នឹង​ត្រូវ​លុប​ចោល​មុន​នឹង​ចូល​ជា​ធរមាន​ប្រសិនជា​លោក​ចាញ់​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ គិត​មក​ដល់​ថ្ងៃ​នេះ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​សរុប​ជាង៣លាន​ករណី ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ជាង ១,៣លាន​នាក់ និង​អ្នក​ស្លាប់ ១៣៣,៩៧២នាក់។


ព័ត៌មាន

ក្រសួងផ្លាស់ប្តូរការវ៉ាក់សាំងតេតាណូស (TT) មកចាក់ប្រភេទនេះវិញ នៅទូទាំងប្រទេស

កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពី​ការ​ផ្លាស់ប្តូរ​វ៉ាក់សាំង​តេតាណូស (TT Vaccine) ទៅ​ជា​វ៉ាក់សាំង​តេតាណូស-ខាន់ស្លាក់ (Td Vaccine) វិញ នៅ​ទូទាំង​ប្រទេស នា​ឆ្នាំ២០២០ នេះ។ ការ​ផ្លាស់ប្តូរ​ប្រភេទវ៉ាក់សាំង​តេតាណូស​នេះ ដើម្បី​ធានា​ការពារ​ជំងឺ​ខាន់​ស្លាក់​ប្រកប​ដោយ​ចីរភាព ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​សុខភាព​ពិភព​លោក និង​អង្គការ​យូនីសេហ្វ។ ចំពោះ​ប្រតិទិ​នៃ​ការ​ចាក់​ថ្នាំ​បង្ការ (Td) ដូច​គ្នា​នឹង​ការ​ចាក់​ថ្នាំ​បង្ការ (TT) ដែរ គឺ​ត្រូវ​ចាក់​ចំនួន​៥ដង។ ខាងក្រោមនេះជាប្រតិទិនចាក់វ៉ាក់សាំង​តេតាណូស-ខាន់ស្លាក់ (Td Vaccine)


ព័ត៌មាន

អ្នកវិទ្យាសាស្រ្តថា ​COVID-19 អាចឆ្លងតាម​បរិយាកាស តែ WHO ថាមិន​ទាន់មាន​ភស្តុតាងជាក់លាក់

អ្នក​វិទ្យាសាស្ត្រ​រាប់​រយ​នាក់​បាន​និយាយ​ថា​ ខ្លួន​មាន​ភស្តុតាង​បញ្ជាក់​ថាបំណែក​តូច​របស់​វីរុស​ COVID-19 នៅ​ក្នុង​ខ្យល់​អាច​ឆ្លង​ទៅ​មនុស្ស​បាន និង​បាន​ស្នើ​ឲ្យ​អង្គការ​សុខភាព​ពិភព​លោក​កែប្រែ​សេ​ក្ដី​ណែនាំ​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត The New York Times កាល​ពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០២០។​ ​កន្លង​មក​ អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ បាន​លើក​ឡើង​ថា ​វីរុស COVID-19 ឆ្លងពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាម​រយៈ​តំណក់​ទឹក​តូចៗ​ដែល​ចេញ​ពី​មាត់​អ្នក​​ជំងឺ COVID-19 តាម​រយៈ​ការ​ក្អក កណ្ដាស់ ឬ​ការ​និយាយ​ស្ដី​ជាដើម។ អត្ថបទពាក់ព័ន្ធ៖ នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន អាមេរិករកឃើញ​​វ៉ាក់សាំងថ្មីមួយ អាចជួយ​ប្រព័ន្ធភាពស៊ាំប្រឆាំងនឹង COVID-19 ការ​ស្នើ​ទៅ​កាន់​ WHO នេះ ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​​ចំនួន ​២៣៩ នាក់ មកពី ​៣២​ ប្រទេស ហើយ​អ្វី​ដែលអ្នក​ទាំង​នោះ​បាន​រក​ឃើញ​ ក៏​នឹង​ត្រូវ​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ​​វិទ្យាសាស្ត្រ​នៅ​សប្ដាហ៍​ក្រោយ​ផង​ដែរ។ ទាក់​ទង​នឹង​ការ​លើកឡើង​របស់ក្រុម​អ្នក​វិទ្យាសាស្រ្តនេះ អ្នកនាំពាក្យ​ WHO បាននិយាយ​ថា​ ក្រុម​អ្នក​ជំនាញ​របស់​ខ្លួន​កំពុង​ពិនិត្យ​លើ​ខ្លឹម​សារ​អត្ថបទ​ទាំងនោះ និង​ថា​ការ​លើក​ឡើង​នេះ​ទំនងជាមិន​ទាន់អាចគួរឲ្យជឿ​ជាក់បាន​នៅឡើយ​។ មន្ត្រី ​WHO ដដែល ​បាន​និយាយថា​ កាលពី​ប៉ុន្មាន​ខែមុន ​ខ្លួន​ក៏បាន​លើកឡើងជា​ច្រើន​ដង​ដែរថា​ វីរុស COVID-19 អាច​ឆ្លងតាម​រយៈ​បរិយាសកាស ប៉ុន្តែ​មិន​ទាន់​មាន​ភស្តុតាងជាក់លាក់​ដើម្បី​គាំទ្រការ​លើក​ឡើងនេះ​នៅឡើយ។ គិត​មក​ដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០២០ នេះ […]


ព័ត៌មាន

តំបន់ស្វយ័តមួយ​របស់​ចិនព្រមានពីករណីសង្ស័យមាន​ឆ្លងជំងឺអាសន្នរោគ Bubonic

កាល​ពី​ថ្ងៃ​ទី៥ ខែកក្កដា អាជ្ញាធរ​ទីក្រុង Bayan Nur នៅ​ក្នុង​តំបន់ស្វយ័ត Inner Mongolia ប្រទេស​ចិន​បាន​ព្រមាន​អំពី​​ជំងឺ Bubonic (ជំងឺ​អាសន្នរោគម្យ៉ាង​ដែល​បង្ក​ដោយ​បាក់តេរី​ ឈ្មោះ Yersinia pestis) ក្រោយ​ពី​មាន​ការ​​រាយការណ៍​ពី​មន្ទីរពេទ្យទៅ​លើ​ករណីឆ្លង​មួយ​ករណី​។ . តាម​រយៈការ​ព្រមាន​នេះ ​គឺ​ហាម​មិន​ឲ្យ​មាន​ការ​ប្រមាញ់ និង​បរិភោគ​សត្វ​ដែល​អាច​ផ្ទុក​ជំងឺ​នេះ និង​សំណូម​ពរ​ឲ្យ​មាន​ការ​រាយការណ៍​នូវ​ករណី​សង្ស័យ​នៃ​ជំងឺ​នេះ ឬ​មាន​អាការៈ​ក្ដៅ​ខ្លួន​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់ និង​រាយការណ៍​ទៅ​អាជ្ញាធរ​ប្រសិនជាឃើញ​មាន​ករណីសត្វ​កំប្រុកភ្នំ​ (Marmot) ងាប់។ ជំងឺ Bubonic ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Black Death ដែល​មាន​ការ​ឆ្លង​រាលដាល​ខ្លាំង និង​មាន​អ្នក​ស្លាប់​ច្រើន​នៅ​អំឡុង​ឆ្នាំ ១៣០០​ ហើយ​ជំងឺ​នេះ​គឺ​ភាគច្រើន​ឆ្លង​តាម​រយៈ​ពពួក​សត្វ​កកេរ។ ក្នុង​ប្រទេស​ចិន​ករណី​ជំងឺ​នេះ​មិន​ចម្លែក​ទេ ប៉ុន្តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​គឺ​កម្រ​នឹង​កើត​មាន​ណាស់។ ចាប់​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ​ ២០១៨ ប្រទេស​ចិន​មាន​ករណី​ឆ្លង​២៦ករណី និង​អ្នក​ស្លាប់​១១​នាក់​ប៉ុណ្ណោះ។


ព័ត៌មាន

ក្រសួងសុខាភិបាល និងក្រសួងអប់រំ ឯកភាពឲ្យបើកសាលារៀនឡើងវិញបណ្តើរៗខែក្រោយ

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឯកភាព​គ្នា​អនុយាត​បើក​សាលា​រៀន​ជា​បណ្ដើរ​ៗ​ឡើង​វិញ​ចាប់ពី​ខែ​ក្រោយ​នេះ​តទៅ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ កម្ពុជា​ថ្មី។ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល រូប​នោះ បាន​បន្ត​ថា ជា​ជំហាន​ដំបូង​ក្រសួង​នឹង​បើក​សាកល្បង​សាលា​អន្តជាតិ ១៥ ដែល​មាន​ស្តង់ដារ​ខ្ពស់​រួម​មាន​សាលា​ភាសា​ជប៉ុន អង់គ្លេស​អាម៉េរិកាំង និង​បារាំង​ជា​មុន​សិន ដែល​មាន​សិស្ស​ប្រមាណ ២ ម៉ឺននាក់។ លោក​ស្រី​​បន្ថែម​ថា ប៉ុន្តែ​មុន​នឹង​បើក​សាលា​នីមួយៗ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​បើក​សាលា​ឡើង​វិញ​មក ក្រសួង​ដើម្បី​ឲ្យ​ក្រុម​ការងារ​ក្រសួង​ចុះ​វាយតម្លៃ និង​ពិនិត្យ​មើល​សាលា​ទាំង​នោះ ស្រប​តាម​ស្តង់ដារ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដែរ ឬ​យ៉ាង​ណា​មុន​នឹង​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​អនុញ្ញាត​ឲ្យ​បើក​ជា​ផ្លូវការ។ លោកជំទាវបន្ត​ទៀត​ថា សាលា​ទាំង​នោះ​ត្រូវ​គោរព​ទៅ​តាម​លក្ខខណ្ឌ​របស់​ក្រសួង​ក្នុង​នោះ​រួម​មាន​ត្រូវ​អនុវត្ត​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល​ដូច​ជា​ដាក់​សិស្ស​ក្នុង​​មួយ​ថ្នាក់ ១៥ នាក់ និង​ត្រូវ​ធ្វើ​តេស្ត​រក COVID-19 ទាំង​គ្រូ និង​សិស្ស​មុន​នឹង​ចាប់ផ្ដើម​ចូលរៀន។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ