backup og meta

អ្នកវិទ្យាសាស្រ្តថា ​COVID-19 អាចឆ្លងតាម​បរិយាកាស តែ WHO ថាមិន​ទាន់មាន​ភស្តុតាងជាក់លាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 06, 2020

    អ្នកវិទ្យាសាស្រ្តថា ​COVID-19 អាចឆ្លងតាម​បរិយាកាស តែ WHO ថាមិន​ទាន់មាន​ភស្តុតាងជាក់លាក់

    អ្នក​វិទ្យាសាស្ត្រ​រាប់​រយ​នាក់​បាន​និយាយ​ថា​ ខ្លួន​មាន​ភស្តុតាង​បញ្ជាក់​ថាបំណែក​តូច​របស់​វីរុស​ COVID-19 នៅ​ក្នុង​ខ្យល់​អាច​ឆ្លង​ទៅ​មនុស្ស​បាន និង​បាន​ស្នើ​ឲ្យ​អង្គការ​សុខភាព​ពិភព​លោក​កែប្រែ​សេ​ក្ដី​ណែនាំ​មួយ​ចំនួន។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត The New York Times កាល​ពីថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០២០។​

    កន្លង​មក​ អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ បាន​លើក​ឡើង​ថា ​វីរុស COVID-19 ឆ្លងពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាម​រយៈ​តំណក់​ទឹក​តូចៗ​ដែល​ចេញ​ពី​មាត់​អ្នក​​ជំងឺ COVID-19 តាម​រយៈ​ការ​ក្អក កណ្ដាស់ ឬ​ការ​និយាយ​ស្ដី​ជាដើម។

    អត្ថបទពាក់ព័ន្ធ៖

    ការ​ស្នើ​ទៅ​កាន់​ WHO នេះ ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​​ចំនួន ​២៣៩ នាក់ មកពី ​៣២​ ប្រទេស ហើយ​អ្វី​ដែលអ្នក​ទាំង​នោះ​បាន​រក​ឃើញ​ ក៏​នឹង​ត្រូវ​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ​​វិទ្យាសាស្ត្រ​នៅ​សប្ដាហ៍​ក្រោយ​ផង​ដែរ។

    ទាក់​ទង​នឹង​ការ​លើកឡើង​របស់ក្រុម​អ្នក​វិទ្យាសាស្រ្តនេះ អ្នកនាំពាក្យ​ WHO បាននិយាយ​ថា​ ក្រុម​អ្នក​ជំនាញ​របស់​ខ្លួន​កំពុង​ពិនិត្យ​លើ​ខ្លឹម​សារ​អត្ថបទ​ទាំងនោះ និង​ថា​ការ​លើក​ឡើង​នេះ​ទំនងជាមិន​ទាន់អាចគួរឲ្យជឿ​ជាក់បាន​នៅឡើយ​។ មន្ត្រី ​WHO ដដែល ​បាន​និយាយថា​ កាលពី​ប៉ុន្មាន​ខែមុន ​ខ្លួន​ក៏បាន​លើកឡើងជា​ច្រើន​ដង​ដែរថា​ វីរុស COVID-19 អាច​ឆ្លងតាម​រយៈ​បរិយាសកាស ប៉ុន្តែ​មិន​ទាន់​មាន​ភស្តុតាងជាក់លាក់​ដើម្បី​គាំទ្រការ​លើក​ឡើងនេះ​នៅឡើយ។

    គិត​មក​ដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០២០ នេះ ចំនួន​អ្នក​ឆ្លង​វីរុស COVID-19 នៅទូទាំងពិភពលោក​មាន​ចំនួន​ជាង ​១១, ៥ លាន​ករណី អ្នក​ស្លាប់មានជាង ​៥៣ ម៉ឺន​នាក់​ និង​អ្នកជា​សះស្បើយ​មានជាង​ ៦,៥ ​លាន​នាក់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 06, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម