backup og meta

អាមេរិករកឃើញ​​វ៉ាក់សាំងថ្មីមួយ អាចជួយ​ប្រព័ន្ធភាពស៊ាំប្រឆាំងនឹង COVID-19

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 19, 2020

    អាមេរិករកឃើញ​​វ៉ាក់សាំងថ្មីមួយ អាចជួយ​ប្រព័ន្ធភាពស៊ាំប្រឆាំងនឹង COVID-19

    ក្រុមហ៊ុន​ Moderna របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍ថា​​​វ៉ាក់សាំងប្រឆាំង​វីរុស COVID-19​ ដំបូង​គេរបស់​ខ្លួន​ ​អាច​ជួយ​​​ប្រព័ន្ធភាពស៊ាំ​មនុស្ស​ឲ្យ​ប្រឆាំង​វីរុសកូវីដ១៩​​បាន។

    សារព័ត៌ម​CNN ចុះផ្សាយ​កាលពីថ្ងៃទី១៨ ខែឧសភា នេះថា​ ក្រុមហ៊ុន Moderna បាន​ចាប់​ផ្ដើម​តេស្ដ​វ៉ាក់សាំង​នេះ​លើក​ដំបូង​ទៅ​លើ​មនុស្សដែល​មាន​ឈ្មោះ​ថា mRNA-1273។ វ៉ាក់សាំង​នេះ​គឺ​មាន​ផ្នែកតូច​មួយ​នៃ​ហ្សេន​របស់​វីរុស​កូរ៉ូណា។ វ៉ាក់សាំង​នេះ​​មិន​បង្ក​ការ​ឆ្លង​ ឬ​រោគសញ្ញា​ទៅ​លើ​អ្នក​ចាក់​ទេ ប៉ុន្តែ​អាច​ភ្ញោច​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំឲ្យ​ប្រឆាំង​នឹង​វីរុសបាន។

    ​​ការ​ធ្វើ​តេស្ដ​លើ​វ៉ាក់សាំង​នេះ​មាន​មនុស្ស​ចូលរួម​៤៥​នាក់​ដោយ​បែង​ចែក​ជា​បី​ក្រុម។ ក្រុម​ទី១​គឺ​ទទួល​បាន​វ៉ាក់សាំង​ក្នុង​កម្រិត​តិច។ ក្រុម​ទី​២​ទទួល​បាន​កម្រិត​មធ្យម និង​ក្រុម​ទី​៣​ទទួល​បាន​កម្រិត​ច្រើន​ ប៉ុន្តែ​ក្រុម​ទី​៣​ដែល​ទទួលបានវ៉ាក់សាំង​​ក្នុង​កម្រិត​ច្រើន​មានទទួលរងផល​ប៉ះពាល់មួយចំនួន​។

    ក្រុមហ៊ុន Moderna បាន​លើក​ឡើង​ថា​ទោះបី​អ្នក​ទទួល​បាន​កម្រិត​វ៉ាក់សាំង​តិច​ក៏​មាន​អង់ទីករ​ស្មើ​នឹង​អ្នក​ជំងឺ​ដែល​ជា​ពី COVID-19​ដែរ។ សម្រាប់​ក្រុម​ទី​២​វិញ​គឺ​មាន​អង់ទីករ​ច្រើន​ជាង​អ្នក​ជំងឺ​ជា​សះស្បើយ​ពី COVID-19

    អ្នកស្រាវជ្រាវ​របស់​ក្រុម​ហ៊ុន​​បាន​ធ្វើ​តេស្ដ​​រក​អង់ទីករ​​នៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​៨​នាក់​ដំបូង​ដែល​បាន​ចាក់​វ៉ាក់សាំង​ និង​ឃើញ​ថា​អ្នកទាំងនោះ​​មាន​អង់ទីករ ហើយ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង​អ្នក​ឆ្លង​វីរុស​ដែរ។

    ការ​ធ្វើ​តេស្ដ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ទី​១​នៅឡើយ ដែល​ជាការ​តេស្ដ​មើល​ពីសុវត្ថិភាព​របស់​វ៉ាក់សាំង​។ ប៉ុន្តែ​ការ​ពិសោធន៍​លើ​សត្វ​កណ្តុរ​បាន​បង្ហាញ​ថា​វ៉ាក់សាំង​នេះ​អាច​ការពារ​មិន​ឲ្យ​វីរុស​បំបែក​ខ្លួន​នៅ​ក្នុង​សួតបាន។ ទិន្នន័យ​ពី​ការ​សិក្សា​នេះ​បញ្ជាក់​​ថា​វ៉ាក់សាំង mRNA-1273 មាន​សក្ដានុពល​ក្នុង​ការពារ​ជំងឺ​ COVID-19។ 

    ក្រុមហ៊ុន Moderna ក៏​បាន​សង្ឃឹម​អាច​នឹង​ចាប់ផ្ដើម​ការ​តេស្ដ​មាន​ទំហំ​ជាង​នេះ​នៅ​ខែ​កក្កដា​នេះ​ និង​អាចពិនិត្យ​ទៅ​លើ​ការ​ផលិត​វ៉ាក់សាំង​នេះ​ក្នុង​បរិមាណ​ច្រើន។ 

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម