សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

លទ្ធផលតេស្ត ក្មេង-ចាស់ ជាង១០០នាក់ នៅប៉ោយប៉ែត ចេញហើយ កើតជំងឺគ្រុនឈីក

​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា លទ្ធផល​តេស្ដ​សំណាក​របស់​អ្នក​ជំងឺ​ចំនួន​ ១០៤​នាក់ ដែល​បាន​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ចេញ​កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កក្កដា ហើយ​បញ្ជាក់​ថា ជា​ករណី​ជំងឺ​គ្រុន​ឈីក (Chikungunya)។ ដោយឡែកស្ថាន​ភាព​សុខភាព​របស់​អ្នក​ជំងឺ​ទាំង​៣២​នាក់ផ្សេងទៀត (ស្រី២៣​នាក់) ​ដែល​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែត១ និង​មន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែត មាន​សភាព​ធូរ​ស្បើយ​ធម្មតា​ហើយ។ ជំងឺ​គ្រុន​ឈីក​នេះ គឺ​ជា​ជំងឺ​បង្ក​ឡើង​ដោយ​វីរុស​ឈីក ហើយ​ចម្លង​តាម​រយៈ​មូស​ខ្លា​ញី ជា​ពិសេស​ខាំ​នៅ​ពេល​ថ្ងៃ ហើយ​វា​អាច​ចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ទៀត ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​តាម​ទី​កន្លែង​ដែល​គ្មាន​អនាម័យ និង​ជា​ទី​ជម្រក​របស់​មូស​ខ្លា​ច្រើន​ជាដើម។ សូម​បញ្ជាក់​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ករណី​ក្មេង-ចាស់​ចំនួន​សរុប​ ១៦៨នាក់​ (ស្រី៩៥នាក់) ចេញ​អាការៈ​គ្រុន​ក្ដៅ ឡើង​កន្ទួល​ក្រហម​លើ​ខ្លួន និង​ឈឺ​សន្លាក់ ក្នុង​ភូមិ​ក្បាល​កោះ ភូមិ​ប៉ោយ​ប៉ែត ភូមិ​ព្រៃគប់ សង្កាត់​ប៉ោយ​ប៉ែត ស្រុក​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។ រូបភាព៖ ហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត


ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសពីករណីផ្ទុះជំងឺគ្រុនឈីក នៅបន្ទាយមានជ័យ

នៅ​ថ្ងៃនេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ករណី​ផ្ទុះ​ជំងឺ​គ្រុនឈីក នៅ​ខេត្ត​បន្ទាយមានជ័យ ដោយ​លទ្ធផល​​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាបញ្ជាក់​ថា តេស្ត​សំណាក​លើ​មនុស្ស​ចំនួនជាច្រើននាក់ មក​ពី​ខេត្ត​ខាង​លើ ជា​ករណី​ជំងឺ​គ្រុនឈីក។ ជំងឺ​គ្រុនឈីក កើត​ឡើង​ដំបូង​នៅឆ្នាំ ១៩៥៣ នៅទ្វីបអាហ្វ្រិក និង​ធ្លាប់​រក​ឃើញ​ដំបូង​ដោយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ ១៩៦១ និង នៅឆ្នាំ ២០១១ នៅ​ខេត្តបាត់ដំបង សៀមរាប និង​ព្រះវិហារ។ ក្រសួង​សុខាភិបាល​បញ្ជាក់ថា ការ​លេច​ឡើង​នូវ​ជំងឺ​គ្រុនឈីកសារ​ជាថ្មី​ នៅ​ខេត្ត​បន្ទាយមានជ័យ​នេះ ជា​បញ្ហា​សុខភាពសាធារណៈ​មួយ​ទៀត ដែល​ប្រឈម​នឹង​ហានិភ័យ​អាច​ឲ្យ​មាន​ការឆ្លង​រាល​ដាល​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត ពី​គ្រួសារមួយ​ទៅ​គ្រួសារ​មួយទៀត តាម​រយៈ​មូស​ខ្លា​ញី​ខាំ។ ជំងឺ​គ្រុនឈីក ធ្លាប់​មាន​អត្រា​ឆ្លង​ខ្ពស់​រហូត​ដល់ ៦០-៧០% ក្នុងប្រទេស​កម្ពុជា នា​ទសវត្សរ៍ ៦០ ហើយ​មាន​ការ​រាតត្បាត​ខ្លាំង​ផង​ដែរ នៅ​ក្នុង​ឆ្នាំ ២០១១-២០១២ នៅ​ខេត្ត​ព្រះវិហារ កំពង់ស្ពឺ ភ្នំពេញ កំពង់ចាម តាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្តាល និង កំពត។ រូបភាព៖ ហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត


ព័ត៌មាន

ស្ត្រីរត់គេចពីកន្លែងធ្វើចត្តាឡីស័ក ព្រមទទួលស្គាល់កំហុស និងបង់ប្រាក់ពិន័យ

ស្ត្រី​ខ្មែរ-អាមេរិក​កាំង​ឈ្មោះ Vira Rose ដែល​បាន​គេច​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​ភ្នំពេញ ហើយ​បាន​រត់​ទៅ​ខេត្ត​កំពង់ចាម​កាល​ពី​សប្ដាហ៍​មុន​នោះ យល់​ព្រម​ទទួល​ស្គាល់​កំហុស និង​ព្រម​បង់​ប្រាក់​ពិន័យ ១ លាន​រៀល។ បើ​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា​ស្ត្រី​អាណិកជន​រូប​នោះ​ទទួល​ស្គាល់​កំហុស និង​ធ្វើ​កិច្ច​សន្យា​ថែម​ទៀត​ផង។ ក្នុង​នោះ​ក្រសួង​សុខាភិបាល បាន​ស្វែងរក​អ្នក​ពាក់ព័ន្ធ​នឹង​ស្ត្រី​ខ្មែរ​ជនជាតិ​អាមេរិក ចំនួន ១០ នាក់ ក្រោយ​ពី​ស្ត្រី​រូប​នោះ​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ភ្នំពេញ ទៅ​កាន់​ខេត្ត​កំពង់ចាម ហើយ​ក្រសួង​សុខាភិបាល​កំពុង​តែ​តាម​ដាន​លើ​អ្នក​ពាក់ព័ន្ធ​ទាំងនោះ ដោយ​មិនទាន់​មាន​វិធាន​ការ​អ្វី​ផ្សេង​ឡើយ។


ព័ត៌មាន

ក្មេង-ចាស់នៅប៉ោយប៉ែត ជិត ១០០ នាក់ សង្ស័យកើតគ្រុនឈីក ស្អែកបានដឹងលទ្ធផលច្បាស់

ថ្មីនេះមានអ្នកស្រុកទាំងក្មេងចាស់ជាច្រើននាក់ នៅក្រុងប៉ោយប៉ែត បានធ្លាក់ខ្លួនឈឺ និងឡើងកម្តៅខុសធម្មតា។ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ថា ក្មេង ចាស់​ចំនូន​៩២​នាក់ មាន​អាការៈ​គ្រុន​ក្ដៅ និង​ចេញ​កន្ទួល​ក្រហម​នៅ​លើ​ខ្លួន ក្នុង​ភូមិ​ក្បាល​កោះ ភូមិ​ប៉ោយ​ប៉ែត ភូមិ​ព្រៃ​គប់ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​កើត​ជំងឺ​គ្រុន​ឈីក ​ជំងឺ​ស្អូច ឬ​កញ្រ្ជិល។ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរូបនេះបានបន្ត​ឲ្យ​ដឹង​ថា មក​ដល់​ព្រឹក​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០២០​នេះ អ្នក​ជំងឺ​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​ក្រសួង​ក៏​បាន​យក​សំណាក​របស់​អ្នក​ជំងឺ​ទាំង​នោះ​ទៅ​ពិនិត្យ ដើម្បី​ស្វែង​រក​ថា​អ្នក​ជំងឺ​កើត​ជំងឺ​អី​ឲ្យ​ប្រាកដ​។ លោក​បន្ត​ថា ទាក់​ទង​នឹង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សំណាក​របស់​អ្នក​ជំងឺ នៅ​មិន​ទាន់​ចេញ​នៅ​ឡើយ​ទេ ប្រហែល​ព្រឹក​ស្អែក​ទើប​ចេញ ក៏​ប៉ុន្តែ បើ​តាម​រោគ​សញ្ញា​ដែល​អ្នក​ជំងឺ​មាន ខាង​ក្រុម​គ្រូពេទ្យ​ដាក់​ការ​សង្ស័យ​ថា ប្រហែល​ជា​កើត​ ជំងឺ​គ្រុន​ឈីក (Chekungunya) មិន​មែន​ជា​ជំងឺ ​COVID-19 អី​នោះ​ទេ។ វេជ្ជបណ្ឌិត លី សូវ៉ាន់ ថា មក​ទល់​ពេល​នេះ ក្រសួង​សុខាភិបាល​បាន​ចាត់​វិធានការ ដោយ​បាន​យក​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល ក៏​ដូច​ជា​បាន​លុប​បំបាត់​ជម្រក​សត្វ​មូស ព្រោះ​ជំងឺ​គ្រុន​ឈីក​នេះ អាច​ឆ្លង​បាន​តាម​រយៈ​មូស​ខាំ ស្រដៀង​នឹង​ជំងឺ​គ្រុន​ឈាម​ដែរ។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ជំងឺ​គ្រុន​ឈីក​នេះ​មិន​មាន​អី​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​សុខភាព​របស់​អ្នក​ជំងឺ​ទេ វា​គ្រាន់​តែ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ចេញ​រោគ​សញ្ញា​ដូច​ជា ក្ដៅ​ខ្លួន ចេញ​កន្ទួល​ក្រហម​នៅ​លើ​ខ្លួន និង​ឈឺ​សន្លាក់ […]


ព័ត៌មាន

ធ្លាប់ឆ្ងល់អត់បើ​វ៉ាក់សាំង COVID-19 ផលិត​បានតើនឹង​លក់​ក្នុង​តម្លៃប៉ុន្មាន?

បច្ចុប្បន្ន​វ៉ាក់សាំង​ COVID-19 ទាំង​អស់​មាន​យ៉ាងហោច​ណាស់​ចំនួន​១៤៨ ​ដែល​អ្នក​ស្រាវជ្រាវ​កំពុង​ខិត​ខំ​ធ្វើ​ការ​ស្រាវជ្រាវ ក្នុង​នោះ​មាន​១៧​ វ៉ាក់សាំង​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើ​តេស្ដ​សាកល្បង​លើ​មនុស្ស។ អ្នក​គ្រប់គ្នា​សុទ្ធតែ​រំពឹង​ទុក​ថា​នឹង​មាន​វ៉ាក់សាំង​ការពារ​ឆាប់ៗ​ ប៉ុន្តែ​ការ​អនុម័ត​ទៅ​លើ​វ៉ាក់សាំង​ពឹង​ផ្អែក​លើ​ចំនួន​ផ្គត់ផ្គង់ និង​តម្លៃ​សមរម្យ​។ ក្នុង​ករណី​ជំងឺ COVID-19 តម្លៃ​សម្រាប់​ការ​ព្យាបាល ឬ​វ៉ាក់សាំង​អាច​នឹង​មាន​ភាព​មិន​ច្បាស់​លាស់។ ក្រុមហ៊ុន​ផលិត​ថ្នាំ Gilead បាន​បរិច្ចាគ​ថ្នាំ​សម្រាប់​តម្រូវការ​បន្ទាន់​រហូត​ដល់១,៥លាន​ថ្នាំ និង​មិន​ទាន់​មាន​គម្រោង​ការ​សម្រាប់​ការ​ផលិត​ថ្នាំ​ក្រោយ​ពី​ការ​ផ្គត់ផ្គង់​មាន​ការ​ធ្លាក់​ចុះ​ និង​ការ​កំណត់​តម្លៃ​ទាំង​ក្នុង​សហរដ្ឋអាមេរិក និង​ក្រៅ​ប្រទេសនៅឡើយ​។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​អាច​កំណត់​តម្លៃ​រហូត​ដល់ ​៤,៥០០ដុល្លារ​សហរដ្ឋ​អាមេរិក​​សម្រាប់​ការ​ព្យាបាល​មួយ​ដង​ដែល​នេះ​ជា​តម្លៃ​គិត​តែ​ថ្លៃ​ដើម​។ នេះ​បើ​យោង​តាម​ការ​វិភាគ​ដោយ​ Institute for Clinical and Economic Review។ តម្លៃ​នេះ​គឺ​ខ្ពស់​ខ្លាំង​មិន​ថា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ឬ​នៅ​ក្នុង​ទី​ផ្សារ​ទូទៅ​ទេ​ ហើយ​ការ​កំណត់​តម្រូវ​ឲ្យ​មាន​ការ​​ចរចា​ជាមួយ​នឹង​អាជ្ញាធរ​សុខាភិបាល​ជាតិ។ ដូចនេះ ក្រុមហ៊ុន​ផលិត​ថ្នាំ ឬ​វ៉ាក់សាំង​សម្រាប់ COVID-19 អាច​នឹង​ត្រូវ​អនុវត្ត​តាម​ការ​កំណត់​តម្លៃ​ផ្សេង​គ្នា​ទៅ​ប្រទេស​ផ្សេង​ដោយ​ពឹងផ្អែក​លើ​គោលការណ៍​មិន​គិត​ប្រាក់​ចំណេញ។ តម្លៃ​ទាប​បំផុត​គឺ​សម្រាប់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម។ បន្ថែម​ពី​នេះ​ទៀត នៅ​មាន​កម្មវិធី​បរិច្ចាគ និង​ការ​ទិញ​តាម​រយៈ​អង្គការ​សុខភាព​ពិភពលោក និង​ធនាគារ​ពិភពលោក​ក៏​អាច​ជួយ​រក្សា​តម្លៃ​ឲ្យ​ទាប​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។​ រីឯ​តម្លៃ​មធ្យម​សម្រាប់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​មាន​ការ​កំណត់​ទីផ្សារ​ដោយ​រដ្ឋាភិបាល។ ចំណែក​ឯ​តម្លៃ​​ខ្ពស់​​បំផុត​​គឺ​សម្រាប់​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់ និង​មាន​ទីផ្សារ​សេរី​ដូចជា​សហរដ្ឋ​អាមេរិកជាដើម។ យ៉ាង​ណា​មិញ ក្រុមហ៊ុន Johnson & Johnson បាន​ប្រាប់​ថា​ប្រសិនជា​វ៉ាក់សាំង​របស់​ខ្លួន​ត្រូវ​បាន​អនុម័ត​ នោះ​ក្រុមហ៊ុន​នឹង​ផលិត​វ៉ាក់សាំង​ចំនួន ១ពាន់លាន​ឲ្យ​ប្រើប្រាស់​ដោយ​គិត​តែ​ថ្លៃ​ដើម​ប៉ុណ្ណោះ​ ដែល​តម្លៃ​ប្រហាក់​ប្រហែល ​១០​ដុល្លារ​អាមេរិក​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ម្ដង។ ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​តើ​តម្លៃ​នឹង​មាន​ការ​ប្រែប្រួល​ក្រោយ​ពី​ប្រើប្រាស់​វ៉ាក់សាំង​១​ពាន​លាន​នេះ​អស់​ឬ​យ៉ាង​​ណា​ទេ។ ងាក​មក​មើល​វ៉ាក់សាំង​ប្រទេស​ថៃ​វិញ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បាន​ប៉ាន់ស្មាន​តម្លៃ​សម្រាប់​ការ​ចាក់​ម្ដង​ប្រហែល​ ១,០០០បាត […]


ព័ត៌មាន

មានករណីអ្នករត់គេចចេញពីកន្លែងចត្តាឡឺស័ក ក្រសួងប្រកាសតាមរក

លោក​ជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា មាន​ករណី​អ្នក​ធ្វើ​ដំណើរ​មកពី​បរទេស​ម្នាក់​ដែល​បាន​ដាក់​ឲ្យ​នៅ​មណ្ឌល​ធ្វើ​ចត្តាឡឺស័ក បាន​រត់​គេច​ចេញ​ពី​កន្លែង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ១៤ ថ្ងៃ ដើម្បី​រង់ចាំលទ្ធផល COVID-19។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​ឆ្លើយ​តប​ក្នុង group telegram ថា អ្នក​ដែល​រត់​គេច​នោះ​គឺជា​ស្រ្តី​ឈ្មោះ Vira Rose ជាខ្មែរ-អាមេរិក កាន់​លិខិត​ឆ្លង​ដែន​មកពី​សហរដ្ឋ​អាមេរិក​។ ក្នុង​សារ​ដែល​លោក​ជំទាវ​ផ្ញើ​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ដែល​បាន​ជួប​ស្រ្តីដែលមានរូបរាងដូចក្នុងរូបថតលិខិតឆ្លងដែន សូមរាយការណ៍​មក​អាជ្ញាធរមានសមត្ថិក្ច ឬក៏ក្រុមគ្រូពេទ្យ។ លោក​ជំទាវ​បានបញ្ជាក់​ទៀត​ថា កាលពី​យប់មិញ​ស្ត្រី​រូប​នោះ​ស្នាក់​នៅ​កន្លែង​ធម្មតា ប្រហែល​ជា​រត់​ពេល​រំលង​អាធ្រាត្រ ព្រោះ​ដល់​ព្រឹក​ព្រលឹម​ម៉ោង ៧ ក្រុម​គ្រូពេទ្យ​យក​ម្ហូប​អាហារ​ពេល​ព្រឹក​ជូន និង​តាម​ដាន​សុខភាព​ផង​នោះ ក៏​មិន​ឃើញ​ក្នុង​បន្ទប់​តែ​ម្តង ហើយ​ក៏​បាន​រាយការណ៍​ទៅ ហើយ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក។


ចំណេះដឹងទូទៅ

អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោមានគ្រោះថ្នាក់​ខ្លាំង​ (វីដេអូ)

បច្ចេកវិទ្យា​ទំនើប បច្ចុប្បន្ន​ការ​វេច​ខ្ចប់​ចំណី​អាហារ​កាន់​តែ​ទាន់​សម័យ មិន​ប្រើ​ស្លឹក​ចេក ស្លឹក​ឈូក ដូច​ជំនាន់​មុន​នោះ​ទេ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ច្រក​ថង់​ប្លាស្ទិច ប្រអប់ ឬ​ចាន​ស្នោ ដែល​ស្រួល​ប្រើ ស្រាល មិន​ព្រួយ​រឿង​ជ្រាប​ទឹក។​ ការ​វេច​ខ្ចប់​បែប​ទំនើប​ត្បិត​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ក៏​ពិត​មែន ប៉ុន្តែ​បើ​និយាយ​ពី​ផល​ប៉ះពាល់​វិញ​ធ្ងន់ធ្ងរ​បំផុត ទាំង​ផ្នែក​បរិស្ថាន និង​សុខភាព​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។


ព័ត៌មាន

ស្ថានភាពជំងឺគ្រុនឈាមពាក់កណ្ដាលឆ្នាំនេះ ថយចុះរហូតដល់ ៨៤ ភាគរយ

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ស្ថានភាព​ជំងឺ​គ្រុន​ឈាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គិត​ចាប់ពី​ខែ​មករា-មិថុនា ឆ្នាំ ២០២០ មាន​អ្នក​ជំងឺ​សរុប ៣ ៣៣៩ ករណី និង​ស្លាប់ ៤ ករណី (អត្រា​ស្លាប់ ០.៣ ភាគរយ)។ អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​នេះ ករណី​ជំងឺ​គ្រុនឈាម​បាន​ថយ​ចុះ​ជាង ៨៤ ភាគរយ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ ២០១៩ ក្នុង​រយៈពេល​ដូចគ្នា​ដែល​មាន ២៨ ២៨៥ ករណី និង​ស្លាប់ ៣២ នាក់។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ទោះ​ជា ៦ ខែ​នៃ​ដើម​ឆ្នាំ ២០២០ នេះ​ជំងឺ​គ្រុន​ឈាម​បាន​ថយ​ចុះ​ក៏​ពិត​មែន តែ​ករណី​រាយ​ប៉ាយ​ដុំ​ៗ​តាម​ភូមិសាស្ត្រ​ប្រជុំ​ជន​មួយ​ចំនួន ពិសេស​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ប៉ៃលិន សៀមរាប កណ្ដាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និង​ខេត្ត​ព្រះវិហារ។ តាម​ការ​សន្និដ្ឋាន​របស់​ក្រសួង ស្ថានភាព​ជំងឺ​គ្រុន​ឈាម​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ធម្មតា ក្រោម​ការ​គ្រប់គ្រង​យ៉ាង​ល្អ​កម្មវិធី​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​ទូទៅ​ប្រទេស ដែល​មាន​ការ​ចូល​រួម​អន្តរាគមន៍ និង​សហការ​ពេញលេញ​របស់​ដៃគូ​ពាក់ព័ន្ធ និង​ប្រជាជន​ក្នុង​សហគមន៍។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ