brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ស្ត្រីរត់គេចពីកន្លែងធ្វើចត្តាឡីស័ក ព្រមទទួលស្គាល់កំហុស និងបង់ប្រាក់ពិន័យ

ស្ត្រី​ខ្មែរ-អាមេរិក​កាំង​ឈ្មោះ Vira Rose ដែល​បាន​គេច​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​ភ្នំពេញ ហើយ​បាន​រត់​ទៅ​ខេត្ត​កំពង់ចាម​កាល​ពី​សប្ដាហ៍​មុន​នោះ យល់​ព្រម​ទទួល​ស្គាល់​កំហុស និង​ព្រម​បង់​ប្រាក់​ពិន័យ ១ លាន​រៀល។

ស្ត្រីរត់គេចពីកន្លែងធ្វើចត្តាឡីស័ក ព្រមទទួលស្គាល់កំហុស និងបង់ប្រាក់ពិន័យ

បើ​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា​ស្ត្រី​អាណិកជន​រូប​នោះ​ទទួល​ស្គាល់​កំហុស និង​ធ្វើ​កិច្ច​សន្យា​ថែម​ទៀត​ផង។ ក្នុង​នោះ​ក្រសួង​សុខាភិបាល បាន​ស្វែងរក​អ្នក​ពាក់ព័ន្ធ​នឹង​ស្ត្រី​ខ្មែរ​ជនជាតិ​អាមេរិក ចំនួន ១០ នាក់ ក្រោយ​ពី​ស្ត្រី​រូប​នោះ​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ភ្នំពេញ ទៅ​កាន់​ខេត្ត​កំពង់ចាម ហើយ​ក្រសួង​សុខាភិបាល​កំពុង​តែ​តាម​ដាន​លើ​អ្នក​ពាក់ព័ន្ធ​ទាំងនោះ ដោយ​មិនទាន់​មាន​វិធាន​ការ​អ្វី​ផ្សេង​ឡើយ។

COVID-19 COVID-19

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Try Ravi · កែ 22/07/2020