backup og meta

លទ្ធផលតេស្ត ក្មេង-ចាស់ ជាង១០០នាក់ នៅប៉ោយប៉ែត ចេញហើយ កើតជំងឺគ្រុនឈីក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 23, 2020

    លទ្ធផលតេស្ត ក្មេង-ចាស់ ជាង១០០នាក់ នៅប៉ោយប៉ែត ចេញហើយ កើតជំងឺគ្រុនឈីក

    ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ថា លទ្ធផល​តេស្ដ​សំណាក​របស់​អ្នក​ជំងឺ​ចំនួន​ ១០៤​នាក់ ដែល​បាន​បញ្ជូន​ទៅ​មន្ទីរ​ពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​ចេញ​កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កក្កដា ហើយ​បញ្ជាក់​ថា ជា​ករណី​ជំងឺ​គ្រុន​ឈីក (Chikungunya)

    ដោយឡែកស្ថាន​ភាព​សុខភាព​របស់​អ្នក​ជំងឺ​ទាំង​៣២​នាក់ផ្សេងទៀត (ស្រី២៣​នាក់) ​ដែល​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែត១ និង​មន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែត មាន​សភាព​ធូរ​ស្បើយ​ធម្មតា​ហើយ។

    ជំងឺ​គ្រុន​ឈីក​នេះ គឺ​ជា​ជំងឺ​បង្ក​ឡើង​ដោយ​វីរុស​ឈីក ហើយ​ចម្លង​តាម​រយៈ​មូស​ខ្លា​ញី ជា​ពិសេស​ខាំ​នៅ​ពេល​ថ្ងៃ ហើយ​វា​អាច​ចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ទៀត ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​តាម​ទី​កន្លែង​ដែល​គ្មាន​អនាម័យ និង​ជា​ទី​ជម្រក​របស់​មូស​ខ្លា​ច្រើន​ជាដើម។

    សូម​បញ្ជាក់​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ករណី​ក្មេង-ចាស់​ចំនួន​សរុប​ ១៦៨នាក់​ (ស្រី៩៥នាក់) ចេញ​អាការៈ​គ្រុន​ក្ដៅ ឡើង​កន្ទួល​ក្រហម​លើ​ខ្លួន និង​ឈឺ​សន្លាក់ ក្នុង​ភូមិ​ក្បាល​កោះ ភូមិ​ប៉ោយ​ប៉ែត ភូមិ​ព្រៃគប់ សង្កាត់​ប៉ោយ​ប៉ែត ស្រុក​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។

    រូបភាព៖ ហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម