នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសពីករណីផ្ទុះជំងឺគ្រុនឈីក នៅខេត្តបន្ទាយមានជ័យ ដោយលទ្ធផលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបញ្ជាក់ថា តេស្តសំណាកលើមនុស្សចំនួនជាច្រើននាក់ មកពីខេត្តខាងលើ ជាករណីជំងឺគ្រុនឈីក។
នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសពីករណីផ្ទុះជំងឺគ្រុនឈីក នៅខេត្តបន្ទាយមានជ័យ ដោយលទ្ធផលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបញ្ជាក់ថា តេស្តសំណាកលើមនុស្សចំនួនជាច្រើននាក់ មកពីខេត្តខាងលើ ជាករណីជំងឺគ្រុនឈីក។

ជំងឺគ្រុនឈីក កើតឡើងដំបូងនៅឆ្នាំ ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់រកឃើញដំបូងដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ ១៩៦១ និង នៅឆ្នាំ ២០១១ នៅខេត្តបាត់ដំបង សៀមរាប និងព្រះវិហារ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ការលេចឡើងនូវជំងឺគ្រុនឈីកសារជាថ្មី នៅខេត្តបន្ទាយមានជ័យនេះ ជាបញ្ហាសុខភាពសាធារណៈមួយទៀត ដែលប្រឈមនឹងហានិភ័យអាចឲ្យមានការឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ពីគ្រួសារមួយទៅគ្រួសារមួយទៀត តាមរយៈមូសខ្លាញីខាំ។ ជំងឺគ្រុនឈីក ធ្លាប់មានអត្រាឆ្លងខ្ពស់រហូតដល់ ៦០-៧០% ក្នុងប្រទេសកម្ពុជា នាទសវត្សរ៍ ៦០ ហើយមានការរាតត្បាតខ្លាំងផងដែរ នៅក្នុងឆ្នាំ ២០១១-២០១២ នៅខេត្តព្រះវិហារ កំពង់ស្ពឺ ភ្នំពេញ កំពង់ចាម តាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្តាល និង កំពត។


រូបភាព៖ ហ្វេសប៊ុក ឡៃលី ប៉ោយប៉ែត
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
23/04/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ