សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

តម្លៃសត្វស្វាកើនឡើងមួយជា ១០ ខណៈ​អ្នកវិទ្យាសាស្រ្ត​ត្រូវ​ការច្រើន​សម្រាប់​តេស្តវ៉ាក់សាំង COVID-19

ក្នុង​មន្ទីរពិសោធន៍​មួយ​របស់​ប្រទេស​ចិន​ អ្នក​វិទ្យាសាស្ត្រ​កំពុង​ខិតខំ​បង្កើត​វ៉ាក់សាំង​វីរុស​កូរ៉ូណា​ និងកំពុងជួប​បញ្ហា​សត្វ​ស្វា​ឡើង​ថ្លៃ ដោយ​ថាសត្វស្វាមាន​ចំនួនមិន​គ្រប់គ្រាន់​សម្រាប់ធ្វើ​​តេស្ដ ខណៈវ៉ាក់សាំងនេះ​គ្រោង​នឹង​ធ្វើ​ការ​តេស្ដ​លើ​មនុស្ស​នៅ​បរទេស​ផង​ដែរ។​ ក្រុមហ៊ុន Yisheng Biopharma មាន​ទីតាំង​នៅ​ទីក្រុង Shenyang ដែល​​ត្រូវ​បាន​ស្គាល់​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ឆ្កែឆ្កួត បាន​ខិតខំ​បង្កើត​វ៉ាក់សាំង​វីរុស​កូរ៉ូណា​ថ្មី​នេះតាំង​ពី​មាន​ការ​ផ្ទុះឡើង​កាល​ពី​ខែ​មករា​មក​ម្លេះ។  វ៉ាក់សាំង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​តេស្ដ​លើ​សត្វ។ ក្រោយ​ពី​ចាក់​ទៅ​លើ​ទន្សាយ និង​កណ្ដុរ​ គេ​ទទួល​បាន​លទ្វផល​ល្អ​ដោយ​សត្វ​ទាំងនេះ​មាន​កម្រិត​អង់ទីករ​ខ្ពស់។ វ៉ាក់សាំង​នេះ​គឺ​មិន​ត្រឹមតែ​ការពារអ្នកមាន​សុខភាព​ល្អ​ពី​ការ​ឆ្លង​វីរុស​ទេ តែ​នៅអាច​ព្យាបាល​អ្នក​ជំងឺ COVID-19 ទៀត​ផង។ សម្រាប់វ៉ាក់សាំងនេះ ដំណាក់​កាល​បន្ទាប់​គឺ​តេស្ដ​ទៅ​លើ​សត្វ​ស្វា​ដែល​សត្វ​ស្វាចេះតែ​មាន​តម្លៃ​​កើន​ឡើង​ខ្លាំង​ដោយសារ​ការ​កើន​ឡើង​នៃ​តម្រូវការ​ពី​មន្ទីរពិសោធន៍​ផ្សេងៗ។ ក្រុមហ៊ុន Yisheng ធ្លាប់​ទិញ​សត្វ​ស្វា​មួយ​ក្បាល​តម្លៃ​ចន្លោះ $១ ៤០០ ទៅ $២ ៨០០ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃសត្វស្វា​ឡើង​គុណនឹង​ដប់ទៅហើយ។ ប្រទេស​ចិន​គឺ​ជា​អ្នក​ផ្គត់ផ្គង់​សត្វ​ស្វា​ដល់មន្ទីរពិសោធន៍នានា​​ដ៏​ធំ​មួយ​ដែល​នាំ​ចេញ​សត្វស្វា​ ២០ ០០០ក្បាល​កាល​ពី​ឆ្នាំ​ទៅ និង​ប្រើប្រាស់​សត្វស្វា​ក្នុង​ការ​ស្រាវជ្រាវ​ក្នុង​ប្រទេស ១៨ ០០០ក្បាល។ ក្រុមហ៊ុន Yisheng បាន​ចំណាយ​ទឹកប្រាក់ប្រហែល ៣លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ផលិត​វ៉ាក់សាំង​ជាមួយ​នឹង​គម្រោង​ផលិត​វ៉ាក់សាំង​នៅ​ប៉ុន្មាន​ខែ​បន្ទាប់ដែល​រំពឹងថា​អាច​ដាក់​ឲ្យ​ប្រើប្រាស់​បាន​ក្នុង​ឆ្នាំ​នេះ។ ម៉្យាងទៀត​ ក្រុមហ៊ុន​ក៏​គ្រោង​នឹង​តេស្ដ​សាកល្បង​លើ​មនុស្ស​នៅ​សហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេស​សិង្ហបុរី និង​ប្រទេស​អូស្ត្រាលីផង​ដែរ​។ គិត​មក​ដល់​ថ្ងៃ​ទី១៩ ខែមិថុនា អ្នក​ឆ្លង​ជំងឺ COVID-19 ទូទាំងពិភពលោក​មាន​ចំនួនជាង ៨,​៥ លាន​ករណី ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មានជាង ៤, ៥លាននាក់ និង​អ្នក​ស្លាប់ ៤៥ម៉ឺន​នាក់​។


ព័ត៌មាន

ការសិក្សា៖ ការចុចទឹក​បង្គន់អាចធ្វើឲ្យវីរុស COVID-19 ខ្ចាយទៅក្នុង​បរិយាកាស និងចម្លងទៅអ្នកផ្សេង

ការ​សិក្សា​ថ្មី​មួយ​ចេញ​ផ្សាយ​កាលពីថ្ងៃទី​១៦ ខែមិថុនា បាន​បង្ហាញ​ថា​ការ​ចុច​ទឹក​បង្គន់​អាច​ជាចំណុចមួយ​នាំឲ្យ​មានការ​​ចម្លង​ជំងឺបង្ករ​ដោយ​វីរុស​ COVID-19 ទៅ​កាន់​អ្នក​ប្រើប្រាស់​បង្គន់ផ្សេង​ទៀត​​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​ចុច​ទឹក​បង្គន់​អាច​បង្កើត​ឲ្យ​មាន​តំណក់​ទឹក​តូចៗខ្ទាតទៅ​ក្នុង​ខ្យល់​អាកាស​ក្នុង​កម្ពស់​ជិត​១ម៉ែត្រ។ តំណក់ទឹក​តូចៗ​នេះ​អាច​នៅ​ក្នុង​ខ្យល់​យូរ​គ្រប់គ្រាន់​ដែលអាចឲ្យ​​អ្នក​ចូលបន្ទប់ទឹក​​បន្ទាប់​អាច​ស្រូបវីរុស​ចូលក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​បាន ឬ​តោង​លើ​ផ្ទៃ​ណា​មួយ​ក្នុង​បន្ទប់ទឹក។ ការ​សិក្សា​ចេញ​ផ្សាយ​នៅ​ក្នុង​ Physics of Fluids បាន​បន្ថែម​ថា​វីរុស​កូរ៉ូណាថ្មីនេះ​​មិន​ត្រឹម​តែ​ឆ្លង​តាម​តំណក់​ទឹក​ចេញ​ពី​ផ្លូវ​ដង្ហើម​ទេ​ ប៉ុន្តែ​អាច​ចម្លង​តាម​រយៈ​លាមក​ដែល​មាន​វីរុស​ដែរ។ ទោះយ៉ាងណា​ នៅ​ពេល​នេះ​អ្នកស្រាវជ្រាវ​មិនទាន់​​ដឹង​ច្បាស់​ថា​តើ​បង្គន់​សាធារណៈ​អាច​ជា​កន្លែង​ចម្លង​វីរុស​ឬ​យ៉ាង​ណាទេ ហើយ​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ជំរុញ​ឲ្យ​ពិចារណា​ឡើង​វិញ​នៅ​កន្លែង​ដែលមាន​​មនុស្សច្រើន​​ប្រើ​រួម​គ្នា​។ អត្ថបទ​ពាក់ព័ន្ធ៖ អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19 ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹង​​រសជាតិ អាចជារោគសញ្ញាឆ្លងវីរុសCOVID-19 មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី? វីរុស​​ក្នុងខ្យល់​អាកាស​ដែល​បង្កដោយ​បង្គន់​គឺ​ជា​អ្វី​ដែល​អ្នកវិទ្យាសាស្រ្ត​បាន​ដឹង​រួចទៅ​ហើយ​ ប៉ុន្តែ​មនុស្ស​ភាគច្រើន​តែង​មើល​រំលង។ ជាទូទៅ វីរុស​កូរ៉ូណា​តែង​មាន​ក្នុង​កោសិកា​សួត និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ខាង​លើ ប៉ុន្តែ​ការសិក្សា​បាន​រកឃើញ​ថា​វីរុស​ក៏​អាច​មាន​ក្នុងកោសិកា​ធ្មួល​ (Receptor) ពោះវៀន​តូច​ដែរ។ គេ​ក៏​បាន​រាយការណ៍​ថា​អ្នកជំងឺ​មួយ​ចំនួន​មាន​រោគសញ្ញា​ដូចជា​រាករូស ចង្អោរ និង​ក្អួត។ ម៉្យាងទៀត អ្នកស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​បំណែក​វីរុស​ក្នុង​លាមក​អ្នក​ជំងឺ​ និង​ RNA របស់​វីរុស​នៅ​លើ​ចាន​បង្គន់ និង​កន្លែង​លាង​ដៃ​ក្នុង​បន្ទប់​នៅ​ដាច់​ដោយ​ឡែក​ក្នុង​មន្ទីរពេទ្យ​ដែរ។ បទពិសោធន៍​នៃការចម្លង​វីរុស​កូរ៉ូណាផ្សេងៗបាន​បង្ហាញ​ថា​ការ​ឆ្លង​តាមរយៈ​លាមកទៅកាន់​ផ្លូវដង្ហើម​​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​មាន​ល្បឿន​លឿន។ កាល​ពី​ខែមីនា ឆ្នាំ​២០០៣ មនុស្ស​ជាង​៣០០​នាក់​ស្នាក់នៅ​អាផាតមិន Amoy Gardens នៅ​ទីក្រុង​ហុងកុង​​បាន​ឆ្លង​ជំងឺ SARS ដែល​ចម្លង​តាម​លាមក​តាម​រយៈ​ការ​ធ្លាយ​ប្រព័ន្ធ​លូ។ ​ ការ​រក្សា​បន្ទប់ទឹក​ឲ្យ​មាន​អនាម័យ​គ្រប់ពេល​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ជាពិសេស​សម្រាប់​បន្ទប់ទឹក​ដែល​ប្រើ​រួមគ្នា​នៅ​ទីសាធារណៈ​។ នៅ​ពេល​នេះ​ទីក្រុង​ជាច្រើន​បាន​ចាប់​បើក​ដំណើរការ​ភោជនីយដ្ឋាន ការិយាល័យ និង​អាជីវកម្ម​ផ្សេងៗ​ដែល​មនុស្ស​ត្រូវ​ប្រើ​បន្ទប់ទឹក​រួម។ អ្នក​ប្រើប្រាស់​ត្រូវ​ពិចារណា​លើ​ហានិភ័យ​នៃ​ការ​ឆ្លង​។ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​អាច​បង្ការ​ការ​ឆ្លង​តាមរយៈ​បង្គន់​បាន​យ៉ាង​ងាយស្រួល​ដោយ​បិទ​គម្រប​បង្គន់​មុន​នឹង​ចុច​ទឹក​។ ក្រោយ​ពី​ចេញ​បន្ទប់ទឹក​ត្រូវ​លាង​ទឹក​ដៃ​ឲ្យ​បាន​ស្អាត។ សម្រាប់​បង្គន់​សាធារណៈ​ដែល​មិនមាន​​គម្រប​បង្គន់​ អ្នក​ប្រើប្រាស់​មិន​ត្រូវ​យកដៃ​ទៅ​ប៉ះ​មុខ […]


ព័ត៌មាន

អង់គ្លេសបង្ហាញថ្នាំមួយប្រភេទ អាចជួយជីវិតអ្នកជំងឺ COVID-19 ក្នុងស្ថានភាពធ្ងន់ធ្ងរ

កាល​ពី​ថ្ងៃ​ទី១៦ ខែមិថុនា ក្នុង​ការ​ព្យាបាល​សាកល្បង​នៅ​ប្រទេស​អង់គ្លេស​ដោយ​ប្រើ​ប្រាស់​ថ្នាំ​ស្តេរ៉យ dexamethasone បាន​បង្ហាញ​ថា​ថ្នាំ​នេះ​ជា​ថ្នាំ​ដំបូង​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃការ​ស្លាប់​របស់​អ្នកជំងឺ COVID-19 ដែល​មាន​ស្ថានភាព​ធ្ងន់​ធ្ងរ​។ អ្នកស្រាវជ្រាវ​​មក​ពី​សាកលវិទ្យាល័យ Oxford បាន​ធ្វើ​ការ​ព្យាបាល​សាកល្បង​ទៅ​លើ​អ្នក​ជំងឺ​ COVID-19 មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ២ ០០០នាក់។ បើតាម​លទ្ធផល​បឋម ក្នុង​ចំណោម​អ្នក​ជំងឺ​ដែលមានស្ថានភាពធ្ងន់ធ្ងរ និង​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន ថ្នាំ dexamethasone បាន​ជួយ​កាត់បន្ថយ​​អត្រា​ស្លាប់បាន​​មួយ​ភាគ​បី។  លទ្ធផល​ការ​សិក្សា​ដដែល​​បង្ហាញ​ថា​ប្រហែល​៤០%​ នៃ​អ្នក​ជំងឺ COVID-19 ដែល​មាន​ស្ថានភាពធ្ងន់ធ្ងរ និង​ត្រូវការ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន​បាន​ស្លាប់​ដោយសារ​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រលាក​ក្នុង​រាងកាយ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​នេះ អត្រាស្លាប់​បាន​ធ្លាក់​ចុះ​មក​តិច​ជាង​៣០%។ ដោយឡែក ថ្នាំ​នេះ​មិន​មាន​ប្រសិទ្ធភាព​ព្យាបាល​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​ជំងឺ​ស្រាល​ទេ។ ជា​ធម្មតា​ ថ្នាំ​នេះ​ប្រើ​សម្រាប់​ព្យាបាល​ប្រតិកម្ម​អាលែកហ្សី ជំងឺហឺត និង​ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ព្រោះ​ថ្នាំ dexamethasone គឺ​ជា​ថ្នាំ​ប្រឆាំង​ការរលាក។ ថ្នាំ​នេះ​ដែរ​ក៏​មាន​តម្លៃ​សមរម្យ។ លោក Matt Hancock មន្រ្តី​សុខាភិបាល​ប្រទេស​អង់គ្លេស​បាន​លើក​ឡើង​ថា​អ្នក​ជំងឺ​ក្នុង​ប្រទេសនេះ​​នឹង​ចាប់ផ្តើម​ប្រើប្រាស់​ថ្នាំ​នេះ ហើយ​រដ្ឋាភិបាល​ក៏​បាន​ប្រមូល​ថ្នាំ​ dexamethasone នេះ​តាំងពី​ខែ​មីនា​ ក្រោយ​ពី​ការសិក្សា​បង្ហាញ​ថា​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ COVID-19។


ព័ត៌មាន

បុរសអាមេរិកម្នាក់​ទើបជាពី COVID-19 ស្ទើរគាំងបេះដូងក្រោយឃើញថ្លៃព្យាបាលអស់ជាង ១ លាន​ដុល្លារ

បុរសជនជាតិអាមេរិក​វ័យ​៧០​ឆ្នាំ​ម្នាក់​បាន​កើ់តជំងឺ​បង្ក​ដោយ​វីរុស COVID-19 និងបាន​សម្រាកព្យាបាលនៅមន្ទីរ​ពេទ្យ​ជាង​៦០​ថ្ងៃ និង​ត្រូវចំណាយ​ថវិកាអស់ជាង​១លាន​ដុល្លារសម្រាប់ថ្លៃព្យាបាល។ លោក Michael Flor រស់នៅទីក្រុង​Seattle បានបញ្ជូន​ទៅមន្ទីរពេទ្យ​នៅថ្ងៃទី៤ ខែមីនា ហើយ​លោក​មានអាការៈធ្ងន់ធ្ងរដែល​គិតថា​នឹង​អាច​ស្លាប់ ហើយ​លោក​ព្រមទាំងបាន​ពឹងគ្រូពេទ្យ​ឲ្យ​ជួយ​ទូសព្ទទៅអ្នក​ផ្ទះ​​បាន​និយាយពាក្យ​លាគ្នា​ផង។ ប៉ុន្តែ​ក្រោយ​ការ​សម្រាកព្យាបាលអស់៦៥ថ្ងៃ លោក​ត្រូវក្រុមគ្រូពេទ្យ​ព្យាបាលជាសះស្បើយ និង​អនុញ្ញាតឲ្យ​ចេញពីមន្ទីរពេទ្យ​នៅថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២០។ ក្រោយចេញពីមន្ទីរពេទ្យ​លោក​ក៏បាន​ទទួល​វិក្កយបត្រកម្រាស់​១៨១​ទំព័រ​​ដែល​រៀបរាប់ពីថ្លៃចំណាយ​​នានា​លើ​ការ​ព្យាបាល​លោ​ក​ផង ដែលគិតជាទឹក​ប្រាក់​ជាង​១,១លាន​ដុល្លារអាមេរិក។ លោក Flor បាននិយាយថា​បេះដូង​របស់​លោក​ស្ទើរតែគាំង​ជាលើកទីពីរ ក្រោយបានឃើញ​តម្លៃនៃការ​ព្យាបាល​លើ​វិក្កយបត្រ។ ទោះ​យ៉ាង​ណា​ថ្លៃចំណាយនេះគឺមិន​មែនជាបន្ទុក​របស់​លោកនោះទេ គឺខាងក្រុមហ៊ុន​​ធានារ៉ាប់រងរបស់រដ្ឋាភិបាល​សម្រាប់​មនុស្ស​ចាស់ជា​អ្នក​ចំណាយ​ថ្លៃ​ព្យាបាល​នេះជំនួស​លោក​។ គួរ​បញ្ជាក់ថា​កន្លងមក​សភាអាមេរិក​បាន​បញ្ចេញ​កញ្ចប់ថវិកាសង្គ្រោះ​សម្រាប់​វិស័យធានារ៉ាប់រង១០០​លាន​ដុល្លារ​ដើម្បី​ចេញ​ថ្លៃ​ព្យាបាល​ដល់អ្នកជំងឺឆ្លងវីរុសCOVID-19 ដែលបាន​សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អត្ថបទពាក់ព័ន្ធ៖  កុំឆ្ងល់ច្រើន នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស​៦០%លើពិភព​លោក​បើការពារមិនបាន​ត្រឹម​ត្រូវ អ្នកជំងឺទឹកនោមផ្អែមឆ្លង​ COVID-19 ​១ក្នុងចំណោម១០នាក់​អាចស្លាប់ក្នុងពេលមួយសប្តាហ៍ ក្រុមគ្រូពេទ្យនៅអឺរ៉ុបប្រឈមនឹងជំងឺផ្លូវចិត្តដោយសារ COVID-19 អាមេរិកអនុញ្ញាតឲ្យប្រើថ្នាំ Remdesivir សម្រាប់ព្យាបាលអ្នកជំងឺឆ្លង​វីរុស COVID-19ហើយ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ស្រាថ្នាំប្រភេទនេះ ត្រូវរដ្ឋបាលខេត្តបន្ទាយមានជ័យហាមមិនឲ្យលក់

បន្ទាប់ពីមាន​ករណីពុលស្រា​​ស្លាប់ ៤ និង​ដេក​ពេទ្យ ១១ នាក់ ក្រោយ​ផឹក​ស្រា​ថ្នាំ​ចិនសែ តាំងគួយ កាលពី​ម្សិលមិញ​រួច​មក ថ្ងៃនេះ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​សេចក្ដី​ប្រកាស​ហាម​ឃាត់មិន​ឲ្យ​មានលក់​ស្រា​ប្រភេទ​នេះ​នៅ​គ្រប់​បណ្ដា​ទីផ្សារ​ទាំងអស់ និង​តាម​លំនៅឋាន​មាន​ដាក់​តាំង​លក់​ក្នុង​ខេត្តនេះតទៅ​ទៀត។ បច្ចុប្បន្នមន្ទីរជំនាញ​បាន​យក​វត្ថុ​តាង​ទៅ​ធ្វើ​តេស្ត​រក​សារធាតុ​ផ្សំ និង​ផ្សព្វផ្សាយ​ព័ត៌មានក្នុង​ពេល​ខាង​មុខនេះ ហើយអាជ្ញាធរ​ក៏​​អំពាវនាវ​ដល់​បងប្អូន​អាជីវករ ចូលរួម​សហការ​ បញ្ឈប់​ការ​លក់​ស្រា​យីហោ​ប្រភេទ​នេះ​បណ្ដោះអាសន្ន និង​សូមឲ្យ​អ្នក​ធ្លាប់​ទទួល​ទា​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ដោយ​រង់ចាំ​មន្ត្រី​ជំនាញ ក្រសួង និង​ស្ថាប័ន​ធ្វើការ​ពិសោធន៍​ឲ្យ​បាន​ត្រឹមត្រូវ​សិន មុន​នឹង​លក់ ឬ​ទិញ​យក​ទៅ​ពិសា។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ថ្ងៃមុនថាកម្រឆ្លង! ថ្ងៃនេះ WHO បញ្ជាក់ជាថ្មីអ្នកឆ្លងវីរុសCOVID-19 មិនចេញរោគសញ្ញាក៏អាចចម្លងទៅអ្នកផ្សេង

អ្នកជំនាញ​អង្គការសុខភាព​ពិភព​លោក​កាលពីយប់មិញ​បាន​បញ្ជាក់ជា​ថ្មី​ថា​អ្នក​ឆ្លង​វីរុស​ COVID-19 ទោះ​មិនចេញ​រោគសញ្ញា​ក៏អាច​ឆ្លង​ទៅ​កាន់​អ្នក​ផ្សេង​បានដែរ។  ការបញ្ជាក់ជាថ្មីនេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​មន្ត្រី​ស្ថានប័ន​មួយ​នេះកាលពី​ថ្ងៃទី​៨ ខែមិថុនា ថា​អ្នក​ឆ្លងវីរុស​ COVID-19 មិន​ចេញ​រោគសញ្ញាគឺ​កម្រ​នឹង​ឆ្លង​ទៅ​អ្នក​ដទៃណាស់។ កាលពីថ្ងៃទី​៨ ខែមិថុនា លោកស្រី​Maria Van Kerkhove អ្នកជំនាញ​ផ្នែក​អេពីដឺមីសាស្រ្ត (epidemiology ) របស់​WHO បាន​ថ្លែង​ថា​អ្នក​ឆ្លង​វីរុស​កូវីដ១៩ ដែល​មិន​ចេញ​រោគ​សញ្ញា​សោះ​គឺកម្រង​នឹង​ឆ្លងទៅទៅ​អ្នក​ដទៃណាស់។ ក្រោយពី​ថ្លែងបែប​នេះ​អ្នក​វិទ្យា​សាស្រ្ត​ជា​ច្រើន​បាន​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​លើក​ឡើងនេះ។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួនកាលពី​យប់​មិញ​ WHO បានពន្យល់​ជាថ្មីថា​តាមពិត​ទៅ​មាន​មនុស្សឆ្លងវីរុសពីរក្រុមដែល​អាច​ចម្លង​វីរុស​ទៅ​កាន់​អ្នក​ដទៃបាន។ ក្រុម​ទី​១ គឺ​អ្នក​ឆ្លងវីរុសដែលមិន​មាន​ចេញ​រោគសញ្ញា ដូចជាក្ដៅខ្លួន ក្អក ឬពិបាក​ដកដង្ហើម ជាដើម ដែល​អ្នក​ឆ្លង​វីរុសកូវីដ​ខ្លះ​គឺមិន​ចេញ​រោគសញ្ញា និង​មិនដែលវិវត្តទៅ​ជាមាន​រោគ​សញ្ញាសោះតែម្ដង។ ចំណែក​ក្រុម​មួយ​ទៀតគឺ​អ្នក​ដែល​មិនទាន់ចេញ​រោគ​សញ្ញា មាន​ន័យថា​អ្នក​ទាំងនោះ​នឹង​ចេញ​រោគ​សញ្ញានៅពេល​បន្ទាប់។ ក្នុង​សេចក្ដី​ថ្លែងការ​បញ្ជាក់ថាការ​កំណត់​ឲ្យ​ដឹង​ច្បាស់​ថា​អ្នក​ណាម្នាក់​ស្ថិត​ក្នុង​ក្រុម​ទាំងពី​រខាង​លើគឺ​ពិបាកណាស់ ដោយ​ថា​ខ្លួន​កំពុង​តែ​បន្ត​សិក្សា​ពី​បញ្ហា​នេះ​រាល់ថ្ងៃ៕ អត្ថបទពាក់ព័ន្ធ៖ នាយក​រដ្ឋមន្ត្រី​នូវែលសេឡង់សប្បាយ​ចិត្តដល់ភ្លេច​ខ្លួនរាំម្នាក់ឯង ពេលដឹងថា​អ្នកជំងឺCOVID-19 ជាអស់ អ្នកជំងឺទឹកនោមផ្អែមឆ្លង​ COVID-19 ​១ក្នុងចំណោម១០នាក់​អាចស្លាប់ក្នុងពេលមួយសប្តាហ៍ អាមេរិកអនុញ្ញាតឲ្យប្រើថ្នាំ Remdesivir សម្រាប់ព្យាបាលអ្នកជំងឺឆ្លង​វីរុស COVID-19ហើយ ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន អាមេរិកផ្អាកផ្ដល់​ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19 ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

មកដឹងពីលក្ខណៈពិសេសមន្ទីរពិសោធន៍កម្រិត ៣ វិភាគរកវីរុស COVID-19 នៅប៉ាស្ទ័រ

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ជា​មន្ទីរ​ពិសោធន៍​ថ្នាក់​ជាតិ​ក្នុង​ការ​វិភាគ​រក​វីរុស COVID-19។ តើ​មន្ទីរ​ពិសោធន៍​នៅ​ប៉ាស្ទ័រ​មាន​លក្ខណៈ​ពិសេស​បែប​ណា​ខ្លះ? បើ​តាម​ការ​ឲ្យ​ដឹងពី​លោក​វេជ្ជបណ្ឌិត ដួង វាសនា អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ពេល​កន្លង​ទៅ ការ​វិភាគ​រក​វីរុស COVID-19 ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ផ្នែក​វីរុសសាស្ត្រ សុវត្ថិភាព​ជីវសាស្ត្រ​កម្រិត៣ ដោយសារ​តែ​ជាវី​រុស COVID-19 បង្ក​ការ​រាត​ត្បាត​ខ្លាំង ឆ្លង​ខ្លាំង មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ ហើយមិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ ដែល​តម្រូវ​ឲ្យ​គោរព​វិធាន​សុវត្ថិភាព​ខ្ពស់។ លោក​វេជ្ជបណ្ឌិត​ថា "ប្រទេស​យើង​មាន​សំណាង​ដែល​មាន​មន្ទីរ​ពិសោធន៍​កម្រិត៣ ដែល​មាន​លទ្ធភាព​វិភាគ​លើ​វីរុស COVID-19 និង​វីរុស​ផ្តាសាយ​បក្សី ដែល​យើង​ធ្លាប់​វិភាគ​ពី​មុន​ម៉ោ"។ មន្ទីរ​ពិសោធន៍​មាន​៣​កម្រិត គឺកម្រិតទី១ ទី២ ទី៣ និងទី៤ ដែល​ជា​កម្រិត​ខ្ពស់​ជាង​គេ សម្រាប់​វិភាគ​​ប្រភេទ​វីរុស​ដែល​សាហាវ​ខ្លាំង ដូចជា​វីរុស​អេបូឡា (វីរុស​ដែល​ឆ្លង​ហើយ​អត់​មាន​ថ្នាំ​ព្យាបាល និង​បង្ក​ឲ្យ​អត្រាស្លាប់ខ្ពស់) នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ដួង វាសនា។ "មន្ទីរ​ពិសោធន៍​កម្រិត៤ នៅ​ទូទាំង​ពិភព​លោក​មាន​​តែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ នៅ​ស្រុក​ខ្មែរ​មាន​ត្រឹម​តែ​កម្រិត​៣ ដែល​ជា​កម្រិត​សាហាវ​ដែរ តែ​មិន​ទាន់​ដល់​អេបូឡា​នៅ​ឡើយ"។ ខាង​ក្រោម​នេះ​ជា​លក្ខខណ្ឌ និង​លក្ខណៈ​ពិសេស​នៃ​មន្ទីរ​ពិសោធន៍​ផ្នែក​វីរុសសាស្ត្រ- សុវត្ថិភាព​ជីវសាស្ត្រ​កម្រិត៣ ដើម្បី​វិភាគ​រក​វីរុស COVID-19 នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ១. តម្រូវ​ឲ្យ​អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ពាក់​អាវ PPE បិទ​ជិត​ជុំវិញ​ខ្លួន​ពី​ក្បាល​ដល់​ចុង​ជើង សម្រាប់​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ពី​វត្ថុ​វិភាគ ធ្វើ​ម៉េច​កុំឲ្យ​មាន​ចេញ​សាច់ ឬ​អ្វី​មួយ​មក​ខាង​ក្រៅ​ប៉ះ​ជាមួយ​នឹង​វត្ថុ​វិភាគ ឬ​វីរុស​ដែល​ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើការ​ជាមួយ។ ២. អ្នក​ធ្វើការ​នៅ​មន្ទីរ​ពិសោធន៍​ត្រូវ​ពាក់​ម៉ាស់ ពាក់វ៉ែនតា […]


ព័ត៌មាន

គួរយល់ដឹង! គិត​បែបអវិជ្ជមានច្រើន ប្រឈមខ្ពស់នឹង​ជំងឺភ្លេចភ្លាំងនៅពេលអនាគត

ការ​គិត​អវិជ្ជមាន​ច្រើន​អាច​មាន​ផល​ប៉ះពាល់​មិន​ល្អ​សម្រាប់​ខួរក្បាល​។ ការសិក្សា​ថ្មី​បាន​រក​ឃើញ​ថា​ការ​គិត​អវិជ្ជមាន​ដដែលៗ​អាច​នឹង​បង្ក​ឲ្យ​ការ​គិត​ធ្លាក់​ចុះ និង​បង្កើន​ប្រូតេអ៊ីន​២​ប្រភេទ​ដែល​បង្ក​​ជំងឺបាត់​បង់​ការ​ចងចាំនៅ​ថ្ងៃ​អនាគត។ អ្នកជំនាញ​​បាន​សិក្សា​ទៅ​លើ​មនុស្ស​ជាង​៣៥០​នាក់​ដែល​មាន​អាយុ​៥៥ឆ្នាំ និង​មាន​រយៈពេល​២ឆ្នាំ​ទាក់ទង​ទៅ​នឹង​ការ​គិត​អវិជ្ជមានដដែលៗ​​ដូចជា​ការ​គិត​ពី​រឿង​អតីត​ និង​ការ​ព្រួយ​បារម្ភ​អំពី​អនាគត​។ មួយ​ភាគ​បី​នៃ​អ្នក​ចូលរួម​ដែល​បាន​ធ្វើ​ការ​ស្កេន​ខួរក្បាល​តាមរយៈ PET (positron emission tomography) ដើម្បី​វាស់​បរិមាណ​ប្រូតេអ៊ីន tau និងbeta amyloid ដែល​បង្ក​​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់។ ការ​ស្កេន​នេះ​បាន​បង្ហាញ​ថា​អ្នក​ដែល​ចំណាយ​ពេល​គិត​អវិជ្ជមាន​ច្រើន​មាន​ការ​កើន​ឡើង​នៃ​ប្រូតេអ៊ីន​ទាំង​២​ខាងលើ ការ​ចង​ចាំ​មិន​ល្អ និង​ការ​ធ្លាក់​ចុះ​នៃ​ការ​គិត​ក្នុង​រយៈពេល​៤ឆ្នាំ​បើ​ធៀប​នឹង​អ្នក​គិត​វិជ្ជមាន។ ការសិក្សា​នេះ​ក៏​បាន​តេស្ដ​លើ​កម្រិត​នៃ​ការ​ថប់​បារម្ភ និង​ជំងឺ​បាក់ទឹកចិត្ត​ដែរ ហើយ​​រក​ឃើញ​ថា​មនុស្ស​ដែល​បញ្ហានេះ​ការ​គិត​ក៏​ធ្លាក់​ចុះ​ដែរ។ ប៉ុន្តែ​ប្រូតេអ៊ីន​ពីរ​ដែល​បង្ក​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់​មិន​មាន​ការ​កើន​ឡើង​ទេ​ចំពោះ​អ្នក​មាន​ជំងឺ​បាក់ទឹកចិត្ត និង​ការ​ថប់​បារម្ភ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​សង្ស័យ​ថា​ការ​គិត​អវិជ្ជមាន​អាច​ជា​មូលហេតុ​ចម្បង ខណៈ​ជំងឺ​បាក់ទឹកចិត្ត និង​ការ​ថប់​បារម្ភ​ជា​ចំណែក​មួយ​នៃ​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់។ វេជ្ជបណ្ឌិត Richard Isaacson អ្នក​ឯកទេស​ផ្នែក​សរសៃ​ប្រសាទ​បាន​លើកឡើង​ថា​នេះ​ជា​ការសិក្សា​ដំបូង​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ជីវសាស្ត្ររវាង​ការ​គិត​អវិជ្ជមាន​ និង​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់​ និង​ធ្វើ​ឲ្យ​គ្រូពេទ្យ​មាន​មធ្យោបាយ​ក្នុង​ការ​វាយតម្លៃ​ហានិភ័យ និង​ផ្តល់​នូវ​ដំណោះស្រាយ​ដែល​ល្អសម្រាប់​អ្នក​ជំងឺ។ លោក​បាន​បន្ត​ទៀត​ថា​មនុស្ស​ដែល​ងាយ​ប្រឈម​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ព្រួយបារម្ភ និង​ការ​គិត​ច្រើន​មក​លើ​ខួរក្បាល​ដោយ​ផ្ទាល់​ទេ។ ទោះយ៉ាងណាក៏ដោយ​អ្នកជំនាញ​​នៅ​ត្រូវការ​ការ​សិក្សា​បន្ថែម​ព្រោះ​អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​នេះ​ភាគច្រើន​គឺ​ជា​មនុស្ស​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់ ដូចនេះ​​ត្រូវការ​សិក្សា​ថា​តើ​​ប្រជាជន​ទូទៅ​ដែល​គិត​អវិជ្ជមាន​ដដែលៗ​អាច​បង្កើន​ហានិភ័យ​ជំងឺ​បាត់បង់​ការ​ចងចាំ​របស់​មនុស្ស​ចាស់​ឬ​យ៉ាង​ណា។ អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ថា​ការ​អប់រំផ្លូវ​ចិត្ត​ដូចជា​ការ​ធ្វើ​សមាធិ​អាច​ជួយ​ឲ្យ​គិត​វិជ្ជមាន​ និង​កាត់បន្ថយ​គំនិត​អវិជ្ជមាន ហើយ​ក្រុម​អ្នកស្រាវជ្រាវ​​ក៏​មាន​គម្រោង​សិក្សា​បន្ថែម​​ទៅលើ​សម្មតិកម្ម​នេះ​​ដែរ។ ការសិក្សាកាលពីឆ្នាំ២០១៩​​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​មាន​គំនិត​វិជ្ជមាន​អាច​ចៀសពី​ការ​ស្លាប់​ពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​​ជាង​អ្នក​មាន​គំនិត​អវិជ្ជមាន​។ តាម​ពិត​ទៅ ការ​គិត​កាន់តែ​វិជ្ជមាន កាន់តែ​អាច​ការពារ​ពី​ជំងឺ​គាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ការ​គិត​វិជ្ជមាន​មិន​ត្រឹម​តែ​អាច​ការពារ​សុខភាព​បេះដូង​ទេ នៅ​មាន​ទំនាក់ទំនង​នឹង​កត្តា​ដែល​ធ្វើ​ឲ្យ​សុខភាព​ល្អ​ផ្សេង​ទៀត​ដូចជា​របបអាហារ ការ​ហាត់ប្រាណ ប្រព័ន្ធភាពស៊ាំ​ខ្លាំង និង​សុខភាព​សួត​ល្អ។ ការ​យកចិត្ត​ទុក​ដាក់​ និង​មើល​ថែ​សុខភាព​ផ្លូវចិត្ត​គឺ​សំខាន់​ណាស់ ហើយ​សុខភាព​ផ្លូវចិត្ត​គួរ​តែ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​សំខាន់​មួយ​ព្រោះ​មិន​ត្រឹមតែ​សំខាន់​សម្រាប់​សុខភាព​ក្នុង​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​អាច​មាន​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​បាន។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សាថ្មី៖ អ្នកមានសុខភាពល្អមិនគួរប្រើថ្នាំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ