សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង!

វីរុស​ផ្លូវ​ដង្ហើម​ថ្មី ដែល​យើង​ស្គាល់​ថា ​វីរុសកូរ៉ូណាថ្មី ឬ 2019-nCov កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ដោយ​បាន​ឆ្លង​រាល​ដាល​លើ​មនុស្ស​រាប់​ម៉ឺន​នាក់ ក្នុង​ប្រទេស​ជា​ច្រើន រាប់​ទាំង​តំបន់​អាស៊ាន​ទៀត​ផង។ ការ​ឆ្លង​រាល​ដាល​វីរុសកូរ៉ូណា​ថ្មី ដែល​មាន​រោគ​សញ្ញា​ដូច​ជា​ជំងឺ​រលាក​សួត​មួយ​នេះ បាន​ជំរុញ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក ធ្វើ​ការ​ប្រកាស​អាសន្ន ដោយ​សារ​វា​បាន​ឆក់​យក​ជីវិត​មនុស្ស ៥៦០​នាក់ រួច​មក​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ព្រសហ្បតិ៍ សប្តាហ៍​នេះ។ ខាង​ក្រោម​នេះ គឺ​ចំណុច​សំខាន់ៗ​ទាំង ៦ ដែល​បង្ហាញ​ពី​ការ​ផ្ទុះ​ឡើង ការ​វិវត្ត និង​ស្ថានភាព​ជុំវិញ​ពិភពលោក ក្រោយ​ផ្ទុះ​ចេញ​វីរុសកូរ៉ូណា​ថ្មី​នេះ គ្នា​យើង​គួរ​ដឹង។ ១- ចិន មាន​ករណី​ឆ្លង និង​ស្លាប់​ច្រើន​បំផុត​លើ​លោក ពលរដ្ឋទូទាំង​ប្រទេស​ចិន ជាង ២​ម៉ឺន​នាក់ បាន​ឆ្លង​វីរុស​កូរូណា​ថ្មី ដោយ​ក្នុង​នោះ ខេត្ត​ហូប៉ី មាន​ការ​ឆ្លង​អាក្រក់​បំផុត។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា អត្រា​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី នឹង​កើន​ឡើង​កាន់​តែ​ច្រើន​ថែម​ទៀត ខណៈ​អាជ្ញាធរ​ចិន បាន​​ចេញ​វិធាន​ការ​បន្ទាន់​មួយ​ចំនួន ដើម្បី​ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​មេរោគ​មរណៈ​ថ្មី​នេះ។ វិធាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ក្នុង​បណ្តា​ទីក្រុង​មួយ​ចំនួន​របស់​ខេត្ត ហូប៉ី ត្រូវ​គេ​អនុវត្ត ខណៈ​ពលរដ្ឋ​ទាំង​អស់ ត្រូវ​ស្នើ​ឲ្យ​ពាក់​ម៉ាស់​ការពារ ពេល​ចេញ​ទៅ​តាម​ទី​សាធារណៈ។ រដ្ឋាភិបាល​ចិន ក៏​បាន​បិទ​ទ្វារ​ទី​អារាម ទីក្រុង​បុរាណ និង​តំបន់​មួយ​ចំនួន​របស់​មហាកំពែង ក្នុង​ចេតនា​ទប់​ស្កាត់​ការរីក​សាយ​ភាយ​វីរុស​កូរូ៉ណា​ថ្មី។ ការ​រឹត​បន្តឹង​តាម​ទី​សាធារណៈ ចាប់​ផ្តើម​ឡើង​មួយ​សប្តាហ៍​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ចូល​មក​ដល់ ដែល​ជា​ពេល​ពលរដ្ឋ​ចិន​រាប់​រយ​លាន​នាក់ ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត ខណៈ​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ចិន ត្រូវ​គេ​ពន្យា​ ៣ថ្ងៃ​បន្ថែម​ទៀត […]


ព័ត៌មាន

អ្នកផ្ទុក​វីរុសកូរ៉ូណាថ្មី​លើនាវាទេសចរណ៍ចូលចតនៅជប៉ុន​កើនឡើងដល់​២០​នាក់​

រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ កាន់​តែ​ព្រួយ​បារម្ភ​ខ្លាំង ក្រោយ​នាវា​ទេសចរណ៍​យក្ស​ឈ្មោះ Diamond Princess ទើប​បាន​ចូល​ចត​កំពង់​ផែទីក្រុង Yokohama  មាន​ភ្ញៀវ​ទេសចរ​តាម​នាវា​យក្ស​បាន​ឆ្លង​វីរុសកូរូ៉ណាថ្មី ក់ើន​ឡើង​ដល់​ជាង ២០នាក់។ ការ​រក​ឃើញ​អ្នក​ផ្ទុកវីរុសកូរូ៉ណាថ្មីលើ​នាវា​ទេសចរណ៍​យក្ស​នេះ នាំ​ឲ្យ​អ្នក​ជំនាញ​សុខាភិបាល​ជប៉ុន បាន​ព្រមាន​ពលរដ្ឋ​ក្នុង​ទីក្រុង Yokohama ថា​អាចកាន់​តែ​ប្រឈម​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ ព្រោះ​ការ​ឆ្លង​លើ​នាវា គឺ​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង ជាង​ការ​ឆ្លង​រាល​ដាល​លើ​រថភ្លើង ឬ​យន្ត​ហោះ​ទៅ​ទៀត។ ​វីរុស​កូរ៉ូណាថ្មី​ ត្រូវ​បាន​អ្នក​ជំនាញ​ចាត់​ទុក​ជា​វីរុស​មរណៈ ព្រោះ​វា​ងាយ​ឆ្លង​ខ្លាំង​បំផុត តាម​រយៈ​ការ​កណ្តាស់ និង​ក្អក នៅ​ពេល​យើង​កំពុង​នៅ​ក្បែរ​អ្នក​ផ្ទុក​វីរុស និង​ចេញ​រោគ​សញ្ញា ក្នុង​រយៈ​ចម្ងាយ ១​ម៉ែត្រ។ អ្នក​ជំនាញ​ជប៉ុន​អះអាង​ថា លើ​យន្ត​ហោះ គឺ​ប្រឈម​ឆ្លង​ទាប​ជាង នាវា ព្រោះ​ដោយ​សារ​យន្ត​ហោះ មាន​ប្រព័ន្ធ​បន្សុទ្ធខ្យល់​ដែល​ផលិត​ឡើង​ដើម្បី​កំចាត់​មេរោគ និង​អតិសុខុមប្រាណ ឲ្យ​ធ្លាក់​ទៅ​លើ​ឥដ្ឋ តាម​រយៈ​ខ្យល់​បាញ់​ចុះ​មក​ក្រោយ កុំ​ឲ្យ​មេរោគ​ទាំង​នេះ អាច​ហើរ​ចូល​ផ្លូវ​ដង្ហើម​យើង​បាន។ អត្ថបទ​ពាក់​ព័ន្ធ ករណី​ថ្មីបំផុតទារកទើប​កើតបាន​៣០​ម៉ោងឆ្លងវីរុសកូរ៉ូណាថ្មី​នៅចិន​ អ្នក​ឆ្លងវីរុសកូរ៉ូណាថ្មី​ជាង ​៧០០នាក់នៅចិន​ស្ម័គ្រចិត្ត​ធ្វើ​តេស្ត​ឱសថប្រឆាំងវីរុស អ្នក​វិទ្យាសាស្រ្តចិន​រកឃើញ​ថ្នាំប្រឆាំងវីរុសកូរ៉ូណាថ្មីពីរ​បន្ថែមទៀត​ លោក Yasuhiro Kanatani សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ Tokai University និង​ជា​អ្នក​ឯកទេស​សុខភាព​សាធារណៈ បាន​ព្រមាន​ថា អត្រា​ឆ្លង​វីរុស​លើ​អ្នក​ដំណើរ​ដែល​ជិះ​នាវា​ទេសចរណ៍​យក្ស​កាន់​តែ​ខ្ពស់ និង​ក្នុង​ចំនួន​ដ៏ច្រើន ព្រោះ​អ្នក​ដំណើរ​ទាំង​អស់ បាន​ចំណាយ​ពេល​វេលា​ច្រើន​ក្បែរ​គ្នា អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​នាវា។ ក្រោយ​នាវា​យក្ស Diamond Princess ចូល​ចត​នៅ​កំពង់​ផែ​ Yokohama […]


ព័ត៌មាន

មន្ត្រី​ក្រុង​សៀងហៃបានរកឃើញ​​ទារិកា​អាយុ​ ៧ខែ​ម្នាក់​​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី

​មន្ត្រី​សុខាភិបាល​នៅ​ទីក្រុង​សៀង​ហៃបាន​និយាយថា​ទារិកា​អាយុ​ទើប​៧​ខែ​ម្នាក់​បាន​ឆ្លង​វីរុសកូរ៉ូណា​ថ្មី ​អំឡុង​ពេល​ជួប​ជុំ​គ្រួសារ​កាលពី​ខែ​មករា​នេះ នៅ​ពេល​ដែល​យាយ​តា​ខាង​ម្ដាយ​របស់​នាង​បាន​ចេញ​ពី​ទីក្រុង​វូហាន មក​ដល់​សៀង​ហៃ​នៅ​ថ្ងៃ​ទី​២០​ខែ​មករា ហើយ​បាន​ស្នាក់​នៅ​ជាមួយ​គ្រួសារ​របស់​នាង​នៅ​ថ្ងៃ​បន្ទាប់។ មន្ត្រីបន្តថា​នៅ​ថ្ងៃ​ទី២៥ មករា យាយ​តា​របស់​ទារកខាងលើ​​បាន​រាយ​ការណ៍​ទៅ សមត្ថកិច្ច​សុខាភិបាល​ពី​ដំណើរ​ចេញ​ពី ទីក្រុង​វូហាន​របស់​ពួក​គាត់។ នៅ​ថ្ងៃ​ទី ២​ខែ​កុម្ភះ​នេះ តា​ខាង​ឪពុក​របស់​ទារក​ ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា​ផ្ទុកវីរុស​កូរ៉ូណា​ថ្មី​ ជា​ហេតុ​នាំ​ឲ្យ​​គ្រួសារ​​ទាំង​មូល​តម្រូវឲ្យ​​នៅ​ផ្ទះ​មិនឲ្យ​​ចេញ​ទៅ​ក្រៅ។ អត្ថបទពាក់ព័ន្ធ៖ មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី? នៅ​ថ្ងៃ​បន្ទាប់ សមាជិក​គ្រួសារ​របស់​ទារក​​មួយ​ចំនួន ចាប់​ផ្ដើម​ចេញ​រោគ​សញ្ញា​ក្ដៅ​ខ្លួន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ មន្ទីរពេទ្យ ដើម្បី​ដាក់​ឲ្យ​​នៅ​ដោយ​ឡែកនិង​ព្យាបាល។ រហូត​មក​ដល់ថ្ងៃ​ចន្ទ សប្តាហ៍នេះ​ គ្រូពេទ្យ​បាន​បញ្ជាក់​ថា ទារិកា​នោះ រួម​ទាំង​ម្ដាយ និង​យាយ​តា​ខាង​ម្ដាយ​របស់​នាង គឺ​សុទ្ធ​តែ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ ប៉ុន្តែ​ស្ថាន​ភាព​សុខភាព​របស់​ពួកគាត់​គឺ​នៅ​ធម្មតា​ទេ។ បន្ទាប់​ពី​មាន​ករណី​នេះ មន្ត្រី​សុខាភិបាល​នៅ​ទីក្រុង​សៀង​ហៃ លោក Zheng Jin បាន​សង្កត់​ធ្ងន់​ថា អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅតំបន់​ដែល​ប៉ះពាល់​ដោយ​វីរុសកូរ៉ូណាថ្មី​​នេះខ្លាំង ត្រូវ​តែ​រាយការណ៍​ទៅ​សមត្ថកិច្ច និង​ដាក់ខ្លួន​ឯងឲ្យ​នៅ​ដាច់​ឆ្ងាយ​ពីអ្នក​ដទៃ។ ​លោក​ក៏​ឲ្យជា​​យោបល់​ដែរ​ថាប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​អំឡុង​ពេល​នេះ គឺ​គួរ​តែ​នៅ​ក្នុង​ផ្ទះ ពុំ​គួរ​ជួបជុំ​សាច់​ញាតិ​ខាង​ក្រៅ​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ស្រ្តីផ្ទុកវីរុសកូរ៉ូណាថ្មីម្នាក់នៅចិន​សម្រាល​កូនជោគជ័យ និងមិន​ឆ្លងជំងឺ WHO ប្រកាស​អាសន្នទូទាំងពិភព​លោកករណី​វីរុសកូរ៉ូណាថ្មី​ មានផ្ទៃពោះគួរថែខ្លួនបែបណា ដើម្បីគេចផុតពីវីរុសកូរ៉ូណាថ្មី? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ចំណេះដឹងទូទៅ

​កំពុងលេប​ថ្នាំកុំ​ចេះតែហ៊ាន​ផឹក​ស្រា ប្រយ័ត្នគ្រោះថ្នាក់​ដល់ជីវិត​

នរណា​ក៏​ដឹង​ដែរ​ថា​ការ​ញ៉ាំ​ថ្នាំ​ជាមួយ​ស្រា​គឺ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ តែ​នៅ​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​ព្រងើយ​នឹង​ការ​ព្រមាន​នេះ។ អត្ថបទ​នេះ​ នឹង​ជួយគ្នា​យើង​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​ពី​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព ដែល​កើត​ឡើង​ដោយ​អន្តរកម្ម​រវាង​ស្រា​និង​ថ្នាំ​ពេទ្យ។ ១- តើ​ថ្នាំ​ប្រភេទ​ណា​ដែល​ជាតិ​អាល់កុល​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ? ជាតិ​អាល់កុល​មាន​អន្តរកម្ម​ជាមួយ​ថ្នាំ​ជា​ច្រើន រួម​ទាំង​ថ្នាំ​ត្រូវ​ការ​វេជ្ជបញ្ជា និង​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា។ ថ្នាំ​មួយ​ចំនួន​ដែល​ប្រើ​ក្នុង​ការ​ព្យាបាល​ជំងឺ​ដូច​ខាង​ក្រោម​អាច​មាន​អន្តរកម្ម​ជាមួយ​នឹង​ស្រា៖ -អាលែកហ្ស៊ី ផ្ដាសាយ និង​គ្រុន​ក្ដៅ -ចុក​ទ្រូង និង​ជំងឺ​សរសៃ​ឈាម​បេះដូង -ថប់​បារម្ភ និង​ឆ្កួត​ជ្រូក –រលាក​សន្លាក់ -កំណក​ឈាម -ក្អក -ធ្លាក់​ទឹក​ចិត្ត –ទឹក​នោម​ផ្អែម -ក្រពេញ​ប្រូស្តាត​រីក​ធំ -ក្រហាយ​ទ្រូង និង​មិន​រំលាយ​អាហារ -លើស​សម្ពាធ​ឈាម -លើស​ជាតិ​ខ្លាញ់ កូលេស្តេរ៉ូល -មាន​ការ​បង្ក​រោគ -ឈឺ​សាច់​ដុំ -ចង្អោរ និង​ក្អួត -ឈឺ​ចាប់ គ្រុន​ញាក់ និង​រលាក -ប្រកាច់ -ឈឺ​ចាប់​ខ្លាំង​ដោយ​សារ​របួស ការ​ថែ​ទាំ​ក្រោយ​វះ​កាត់ វះ​កាត់​មាត់ និង​ឈឺ​ក្បាល​ប្រកាំង -បញ្ហា​ក្នុង​ការ​គេង ២- តើ​មាន​ផល​វិបាក​អ្វី​ខ្លះ​ពេល​ប្រើ​ថ្នាំ​លាយ​ជាមួយ​ស្រា? មិន​ថា​ថ្នាំ​ប្រភេទ​ណា​ដែលយើង​​ប្រើ​ទេ ទាំង​ថ្នាំ​ត្រូវ​ការ​វេជ្ជ​បញ្ជា ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា និង​ថ្នាំ​រុក្ខជាតិ​ព្យាបាល​នៅ​ផ្ទះ​មួយ​ចំនួន សុទ្ធ​តែ​ធ្វើ​ឲ្យ​​រាង​កាយ​មាន​បញ្ហា​នៅ​ពេល​ដែល​ប្រើ​លាយ​ជាមួយ​នឹង​ស្រា។ ផល​រំខាន​អវិជ្ជមាន​ដែល​កើត​ឡើង​ញឹក​ញាប់​រួម​មាន៖ -ក្អួត​និង​ចង្អោរ -ឈឺ​ក្បាល​ ឬ​ប្រកាំង -ងងុយ​គេង -វិល​មុខ -សន្លប់ -ផ្លាស់​ប្ដូរ​សម្ពាធ​ឈាម -អាកប្បកិរិយា​មិន​ប្រក្រតី -បាត់​បង់​ ទិស​ដៅ -គ្រោះ​ថ្នាក់​ ការ​ប្រើ​ជាតិ​អាល់កុល​ខណៈ​កំពុង​លេប​ថ្នាំ​អាច​ធ្វើ​ឲ្យ​​អ្នក​ជំងឺ​ប្រឈម​គ្រោះ​ថ្នាក់​ផល​វិបាក​ធ្ងន់​ធ្ងរ​ដូច​ជា៖ -ខូច​ថ្លើម -បញ្ហា​សរសៃ​ឈាម​បេះដូង -ហូរ​ឈាម​នៅ​ខាង​ក្នុង​ខ្លួន (Internal bleeding) -ពិបាក​ដក​ដង្ហើម -ធ្លាក់​ទឹក​ចិត្ត ៣- ឥទ្ធិពល​​ជាតិ​អាល់​កុល​ទៅ​លើ​ថ្នាំ​ពេទ្យ ការ​ញ៉ាំ​ស្រា​នៅ​ពេល​ដែល​កំពុង​ប្រើ​ថ្នាំ​ពេទ្យ អាច​នាំ​ឲ្យ​​ធ្លាក់​ចុះ​ប្រសិទ្ធ​ភាព​របស់​ថ្នាំ ឬ​បើ​កាន់​តែ​អាក្រក់ គឺ​ធ្វើ​ឲ្យ​​ថ្នាំ​នោះ​គ្មាន​ប្រសិទ្ធភាពព្យាបាល​តែ​ម្ដង។ កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ ក្នុង​ករណី​ខ្លះ ថ្នាំ​ពេល​មាន​អន្តរកម្ម​ជាមួយ​ស្រា​អាច​ធ្វើ​ឲ្យ​​មាន​គ្រោះ​ថ្នាក់ ឬពុល​ទៅ​ដល់​រាង​កាយ​ទៀត​ផង។ ទោះ​បី​មិន​បាន​ប្រើ​ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា​ក៏​ពិត​មែន ក៏​វា​នៅ​តែ​មាន​អន្តរកម្ម​ដែរ។ បន្ថែម​លើ​នេះ ការ​ញ៉ាំ​ស្រា ទោះ​បី​ជា​ក្នុង​បរិមាណ​តិច​ក៏​ដោយ ក៏​អាច​ធ្វើ​ឲ្យ​​ថ្នាំ​លេច​ចេញ​ផល​រំខាន​បាន​ដែរ។ ផល​រំខាន​ទាំង​នោះ​រួម​មាន ងងុយ​គេង ដេក​មិន​ស្រួល​ឬ មិន​អាច​គេង​បាន ឈឺ​ក្បាល ដែល​អាច​ធ្វើ​ឲ្យ​យើង​​គ្រោះ​ថ្នាក់។ ពេល​ញ៉ាំ​ស្រា ​កម្រិត​ផ្ចង់​អារម្មណ៍​កាន់​តែ​ធ្លាក់​ចុះ​ទៅ​ៗ ហើយ​ពេល​លាយ​ជាមួយ​ថ្នាំ​ពេទ្យ​ខ្លះ​ទៀត វា​ធ្វើ​អោយ​ស្ថាន​ភាព​នេះ​កាន់​តែ​ធ្ងន់ធ្ងរ។ ពេល​ដែល​សមត្ថភាព […]


ព័ត៌មាន

ក្ដីសង្ឃឹមថាមាន​វ៉ាក់សាំងHIVត្រូវបាត់បង់ ក្រោយការ​សាកល្បងបរាជ័យ​

ក្ដី​សង្ឃឹម​ក្នុង​ការ​រក​ឃើញ វ៉ាក់សាំង​ការពារ​វីរុស HIV ត្រូវ​បាន​រលាយ​សាប​សូន្យ​ហើយ​បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​សាក​ល្បង​វ៉ាក់សាំង​ប្រឆាំង វីរុសHIV​​ត្រូវ​​បរាជ័យ។ វិទ្យាស្ថាន​សុខភាព​ជាតិ (National institutes of health) អាមេរិក​បាន​បញ្ឈប់​ការធ្វើ​តេស្ត​សាក​ល្បង HVTN 702 ទៅ​លើ​មនុស្ស ៥០០០នាក់ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយ​សារ​តែ​បន្ទាប់​ពី​ចាក់វ៉ាក់សាំង​ហើយ​​ហើយ វា​មិន​អាច​ការពារ​ពីវីរុស HIV បាន។ អ្នក​ជំនាញ​បាន​បង្ហាញ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ការ​ស្វែង​រក​វ៉ាក់​សាំង​ការពារ​ពី​វីរុស HIV គឹ​នៅ​តែ​បន្ត។ វ៉ាក់សាំង​ថ្មី​ដែល​យក​មក​សាក​ល្បង​នេះ គឺ​យក​លំនាំ​តាម​វ៉ាក់សាំង​ដំបូង ដែល​ឃើញ​មាន​ប្រសិទ្ធភាព​ខ្លះ ប្រឆាំង​វីរុស នៅ​ក្នុង​ការ​តេស្ត​សាក​ល្បង RV144 clinical trial នៅ​ប្រទេស​ថៃ។ គួរ​បញ្ជាក់​ដែរ​ថា វីរុស HIV មាន​ច្រើន​ប្រភេទ​ខុស​ៗ គ្នា ហើយ​វ៉ាក់​សាំង​ដែល​ផលិត​ឡើង​នេះ គឺ​ធ្វើ​តាម​ប្រភេទ​ដែល​មាន​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស អាហ្វ្រិក​ខាង​ត្បូង ដែល​ជា​ប្រទេស​មាន​អត្រា​ឆ្លង​វីរុស HIV ច្រើន​បំផុត ក្នុង​ពិភព​លោក។ វេជ្ជបណ្ឌិត Anthony Fauci ដែល​ជា​មន្ត្រី​មក​ពី វិទ្យាស្ថាន​សុខភាព​ជាតិអាមេរិក​បាន​និយាយ​ថា វ៉ាក់​សាំងប្រឆាំង​វីរុស HIV គឺ​ជា​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​បញ្ចប់​ជំងឺ​នេះ​នៅ ទូទាំង​ពិភព​លោក ហើយ​លោក​បាន​ដាក់​ក្ដី​សង្ឃឹម​ថា​វ៉ាក់​សាំង​នេះ​នឹង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ ដែល​វា​មិន​អាច​ទៅរួចទៅ​វិញ។ តែ​យ៉ាង​នេះ​ក្ដី […]


ព័ត៌មាន

ចម្ងល់ និងពាក្យចចាមអារ៉ាមនានា ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី

ដើម្បី​បកស្រាយ​ពាក្យ​ចចាមអារ៉ាម​ផ្សេងៗ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញ​មុខ​ឆ្លើយ​សំណួរ និង​ពន្យល់​ពី​រឿង​មួយ​ចំនួន​ទាក់ទិន​នឹង​វីរុសកូរ៉ូណាថ្មី។ ខាងក្រោម​នេះ​ជា​សំណួរ​ចម្លើយ​ពេញ​និយម​ជាង​គេ ដែល​អ្នក​លេង​បណ្ដាញ​សង្គម​តែងតែ​លើក​ឡើង​សួរ៖ ១- ខ្ទឹម​ស​ សំណួរ៖ តើ​ការ​ញ៉ាំ​ខ្ទឹម​ស​ ពិតជា​អាច​ជួយ​ការ​ពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​បាន​មែន ឬ​ទេ? ចម្លើយ៖ ខ្ទឹម​ស គឺ​ជា​គ្រឿងទេសជំនួយសុខភាព​ ​និង​​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​មេរោគ និង​បាក់តេរី​មួយ​ចំនួន។ តែ​ទោះជាយ៉ាងណាក៏ដោយ​គ្មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា វា​អាច​ជួយ​ការពារ​វីរុស​កូរ៉ូណា​ថ្មី​បាន​ឡើយ។ ២- អីវ៉ាន់​ផ្ញើ​ពី​ចិន សំណួរ៖ តើ​យើង​មាន​សុវត្ថិភាព​ទេ ដែល​ទទួល​សំបុត្រ ឬ​កញ្ចប់​អីវ៉ាន់​ផ្សេង​ៗ​ពី​ប្រទេស​ចិន? ចម្លើយ៖ អ្នក​ទទួល​កញ្ចប់​អីវ៉ាន់​ដែល​ផ្ញើ​ពី​ប្រទេស​ចិន​មិន​មាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ទេ។ ព្រោះ​ថា​មេរោគ​នេះ​ឆ្លង​មិន​យូរ​ឡើយ នៅ​លើ​វត្ថុ​ដូចជា​សំបុត្រ ឬ​កេស ​ឡាំង។ ៣- ប្រេង​ល្ង សំណួរ៖ តើ​ការ​ដាក់​ប្រេង​ល្ង​តាម​ខ្លួន អាច​រាងរាំង​វីរុស​កូរ៉ូណា​ថ្មី​មិន​ឲ្យ​ចូល​ក្នុង​ខ្លួន​ដែរឬ​ទេ? ចម្លើយ៖ ប្រេង​ល្ង​មិន​សម្លាប់​មេរោគ​នេះ​បាន​ទេ។ មាន​ថ្នាំ​គីមី​មួយ​ចំនួន​អាច​សម្លាប់​មេរោគ​វីរុស​កូរ៉ូណា​ថ្មី​បាន ក្នុង​នោះ​មាន​ថ្នាំ​សម្លាប់​មេរោគ​ដែល​មាន​ផ្សំ​ពី​សារធាតុ​ក្លរ / ក្លរីន អេតាណុល ៧៥% អាស៊ីដ peracetic និង chloroform ។ ៤- ផ្សែង សំណួរ៖ តើ​ផ្សែង​បារី ហ្គាស​កាំជ្រួច និង​ផាវ​អាច​ទប់ស្កាត់​រារាំង​វីរុស​កូរ៉ូណា​ថ្មី​អត់? ចម្លើយ៖ ការ​ស្រូប​ផ្សែង​អស់​ទាំង​នោះ​ចូល​ក្នុង​ផ្លូវ​ដង្ហើម​មាន​គ្រោះ​ថ្នាក់​ខ្លាំង ហើយ​មិន​អាច​សម្លាប់​វីរុស​កូរ៉ូណា​ថ្មី​ឡើយ។ ៥- វ៉ាក់សាំង​សួត សំណួរ៖ តើ​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត អាច​ការពារ​វីរុស​កូរ៉ូណា​ថ្មី​អត់? ចម្លើយ៖ អត់​ទេ! វ៉ាក់សាំង​ប្រឆាំង​ជំងឺ​រលាក​សួត​ដូចជា​វ៉ាក់សាំង​ជំងឺ​រលាក​សួត និង​វ៉ាក់សាំង​ផ្ដាសាយ​ប្រភេទ Haemophilus សុទ្ធតែ​មិន​អាច​ផ្ដល់​ការ​ការពារ​ប្រឆាំង​វីរុស​កូរ៉ូណា​ថ្មី​បាន​ទាំងអស់។ អត្ថបទពាក់ព័ន្ធ៖ អ្នកជំនាញពន្យល់ពីប្រភេទម៉ាស់អាចការពារវីរុសកូរ៉ូណាបានពិតប្រាកដ ម៉ាស់ធម្មតា […]


ព័ត៌មាន

តើ​អ្វី​ជា​ចត្តាឡីស័ក?

ចត្តាឡីស័ក (ចត្តាឡី មាន​ន័យ​ថា ៤០ និង ស័ក​មាន​ន័យ​ថា​រយៈពេល) ឬជាភាសាបរទេស​ថា Quarantine  គឺ​ប្រើ​សំដៅ​លើ​ការ​ការពារ​កុំឲ្យ​ជំងឺ​រាត​ត្បាត​រីក​រាល​ដាល​​ឆ្លង​ទៅ​អ្នក​ដទៃ ដោយ​ដាក់​អ្នក​ជំងឺ​ឲ្យ​​រស់​នៅ​ដាច់​ដោយ​ឡែក​ចេញ​ឆ្ងាយ​ពី​អ្នក​ដទៃ​ដែល​មិន​មាន​ជំងឺ។ ពាក្យ Quarantine (ចត្តាឡីស័ក) គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​នៅ​ប្រទេស អ៊ីតាលី នៅ​ទីក្រុង​វឺនីស (Venice) ដែល​សំយោគ​ចេញ ពី​ពាក្យ​អ៊ីតាលី ថា “Quarantino” ដែល​មាន​ន័យថា ៤០ (សែសិប)។ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​នៅ​សម័យ​កាល​ជំងឺ​អាសន្នរោគ​ខ្មៅ (Black plaque) ដែល​កើត​មាន​នៅ​តំបន់​អ៊ឺរ៉ុប​នៅ​សតវត្ស​ទី​១៤ ដោយ​រដ្ឋបាល​ក្រុង​វឺនីស កំណត់ឲ្យ​​រាល់​សមាជិក​នាវិក​ ​កម្មករ​ និង​អ្នក​ដំណើរ​ទាំង​អស់ នៅ​ក្នុង​កប៉ាល់​ដែល​ចូល​ចត​កំពង់​ផែ​នៅ​ទីក្រុង​នេះ ត្រូវ​ស្ថិត​នៅ​លើ​កប៉ាល់​របស់​ខ្លួន និង​មិន​អនុញ្ញាត​ឲ្យ​​ឡើង​គោក​ ចំនួន​៤០​ថ្ងៃ។ នាពេល​បច្ចុប្បន្ន​នេះ រាល់​ពេល​ដែល​មាន​ជំងឺ​អាសន្នរោគ​រាតត្បាត​ម្ដង​ៗ រយៈ​ពេល​ដែល​ត្រូវ​ប្រើ​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក គឺ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រភេទ​ជំងឺ ហើយ​ការ​គ្រប់​គ្រង គឺ​មន្ត្រី​រដ្ឋាភិបាល​ឬ​អ្នក​បច្ចេកទេស​សុខាភិបាល​ជា​អ្នក​គ្រប់​គ្រង​បន្ទប់​ចត្តាឡីស័ក​នេះ។ (ប្រភព​៖មន្ទីរសុខាភិបាលខេត្តកោះកុង) គួរ​បញ្ជាក់​ដែរ​ថា​នៅ​ក្នុង​អំឡុង​ពេល​ដែល​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី ដែល​បង្ក​ដោយ​វីរុស​​កូរ៉ូណា​ថ្មី​ដែល​ផ្ទុះ​នៅ​ទីក្រុង​វូហាន​ប្រទេស​ចិន​នោះ រដ្ឋាភិបាល​ប្រទេស​ជា​ច្រើន​ បាន​ដាក់​រយៈពេល​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក ដោយ​ដាក់​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ទាំង​នោះ ឲ្យ​​នៅ​ដាច់​ដោយ​ឡែក​ចំនួន​១៤​ថ្ងៃ សិន ​នៅ​ក្នុង​បន្ទប់ដាច់​ដោយ​ឡែក​ពី​គេ​ក្នុង​មន្ទីពេទ្យ ឬ​អគារណាមួយដាច់​ដោយ​ឡែក ហើយ​ប្រសិន​បើ​អ្នក​ដំណើរ​ទាំង​នោះ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​នោះ​ទេ ទើប​អាច​អនុញាតឲ្យ​ចេញ​ពី​បន្ទប់​ចត្តាឡីស័ក​នោះ​បាន។ អត្ថបទពាក់ព័ន្ធ៖ “​ជា​កាតព្វកិច្ចខ្ញុំ” ​សម្តី​វេជ្ជបណ្ឌិត​បារាំង បដិសេធ​​ចាក​ចេញ​ពី​ទីក្រុងវូហាន WHO ប្រកាស​អាសន្នទូទាំងពិភព​លោកករណី​វីរុសកូរ៉ូណាថ្មី​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ព័ត៌មាន

WHO ប្រកាស​អាសន្នទូទាំងពិភព​លោកករណី​វីរុសកូរ៉ូណាថ្មី​

អង្គការសុខភាព​ពិភព​លោក​កាលពីយប់​មិញ​បាន​ប្រកាស​អាសន្នជា​លក្ខណៈសកល​​ចំពោះការ​រាតត្បាត​នៃវីរុសកូរ៉ូណា​ថ្មី ដែល​បាន​ផ្ទុះ​ឡើង​នៅប្រ​​ទេស​ចិន​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ។​ អង្គការ​សុខភាព​ពិភព​លោក​យប់​មិញ​បាន​ប្រកាស​ថា៖ «មូល​ហេតុ​ដែល​ត្រូវ​ប្រកាស​អាសន្ន​នេះគឺមិន​មែន​តែអ្វី​ដែល​កំពុង​កើត​ឡើង​តែ​នៅ​ក្នុង​ប្រ​ទេសចិន​នោះទេ តែវា​កំពុង​កើត​មាន​ឡើងនៅប្រទេស​ផ្សេង​ទៀត»។ ប្រ​ភព​ដដែល​បញ្ជាក់ថា​អ្វី​ដែល​គួរ​ឲ្យ​បារម្ភនោះ​គឺវីរុកូរ៉ូណាថ្មីនេះអាច​រាលដាល​ទៅ​កាន់​ប្រទេស​កាន់តែច្រើន ជាពិសេស​ប្រទេស​ដែល​មាន​ប្រ​ព័ន្ធ​សុខាភិបាល​ទន់ខ្សោយ។ គិត​មក​ដល់ពេល​នេះ ចំនួន​អ្នក​សា្លប់​ដោយ​សារ​វីរុស​កូរ៉ូណា​ថ្មី​នៅ​ប្រ​ទេស​ចិន​មានយ៉ាង​ហោចណាស់​ចំនួន​២១៣នាក់ និង​វីរុសកូរ៉ូណាថ្មីនេះបាន​ឆ្ល​ងទៅ​កាន់​មនុស្សយ៉ាងតិច​៩ ៨២១ នាក់​ ក្នុង​នោះ​៩ ៦៨៩ នាក់​នៅក្នុង​ប្រ​ទេសចិន​តែឯង។ អង្គការសុខភាពពិភព​លោក​បញ្ជាក់ថា​មាន​ប្រទេស​១៨​ ក្រៅពី​ចិន​បានប្រកាសពី​ការឆ្លង​វីរុសកូរ៉ូណាថ្មី និង​មាន​៩៨​ករណី​នៅ​ក្នុង​ប្រទេសទាំង​នោះ។ ក្នុង​ចំណោម​ករណី​ឆ្លង​វីរុសកូរ៉ូណាថ្មីនេះ មាន​ចំនួន​ប្រាំបី​ករណី​ឆ្លងពី​មនុស្សទៅមនុស្ស មាន​ក្នុង​ប្រទេស​វៀតណាម អាល្លឺម៉ង់ ជប៉ុន និង​សហរដ្ឋអាមេរិក។ អត្ថបទពាក់ព័ន្ធ៖ មានផ្ទៃពោះគួរថែខ្លួនបែបណា ដើម្បីគេចផុតពីវីរុសកូរ៉ូណាថ្មី? មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី? ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អ្នក​ស្រាវជ្រាវចិន​រក​ឃើញថ្នាំបីមុខ​ ជឿថាមានប្រសិទ្ធភាពព្យាបាល​វីរុសកូរ៉ូណាថ្មី

អ្នក​ស្រាវ​ជ្រាវ​របស់​ប្រទេស​ចិន​បាន​រក​ឃើញ​ថ្នាំ​បី​មុខ​កំពុង​តែ​មាន​ប្រើ​ប្រាស់ ត្រូវ​គេ​គិត​ថា​មាន​ប្រសិទ្ធភាព​ល្អ​ក្នុង​ការ​ទប់​ស្កាត់​វីរុសកូរ៉ូណាថ្មី​ (2019-nCoV) នៅ​ក្នុង​កម្រិត​ទប់​ស្កាត់​ត្រង់​កោសិកា (Cellular level)។ ថ្នាំ​ទាំង​បី​មុខ​ដែល​លើក​ឡើង​ខាង​លើ​នេះ​រួម​មាន ថ្នាំ រេមដេស៊ីវៀ (Remdesivir) ថ្នាំ ក្លរ៉ូគីន (Chloroquine) និងថ្នាំ រីតូណាវៀ (Ritonavir) ។ ថ្នាំ​ទាំង​បី​នេះ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស្នើ​សុំ​និតិវិធី ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​ក្នុង​ការ​ប្រើ​ប្រាស់។ នេះ​បើ​តាម​កាសែត Hubei Daily លើក​ឡើង​នៅ​ថ្ងៃ​ពុធ នេះ។ ការ​រក​ឃើញ​នេះ គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​បណ្ឌិត្យ​សភា យោធា ផ្នែក​វេជ្ជសាស្ត្រ​ប្រទេស​ចិន និង​វិទ្យាស្ថាន វីរុស​សាស្ត្រ ទីក្រុង​វូហាន (WIV) ក្រោម​ការ​គ្របគ្រង​របស់​បណ្ឌិត្យ​​សភា វិទ្យាសាស្រ្ត​​ប្រទេស​ចិន (CAS)។ មុន​ការ​ស្រាវ​ជ្រាវ​រក​ឃើញ​នេះ អ្នក​វិទ្យាសាស្ត្រ មក​ពី​វិទ្យាស្ថាន Materia Medica នៅ​ទីក្រុង​សៀង​ហៃ បាន​ជ្រើស​រើស​យក​ថ្នាំ​ពេទ្យ​ ផលិត​ផល​សារធាតុ​ជីវសកម្ម​ពី​ធម្មជាតិ និង​ថ្នាំ​បុរាណ​ចិន​ជាង៣០​មុខ ដើម្បី​ធ្វើ​​ពិសោធ​ស្វែង​រក​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ព្យាបាល​លើ​វីរុស​​កូរ៉ូណា​ថ្មីនេះ ក្នុង​នោះ​រួម​មាន​ថ្នាំ​ប្រឆាំង​ជំងឺ HIV ចំនួន ១២​មុខ ថ្នាំ​ប្រឆាំង​វីរុស​លើ​ប្រព័ន្ធ​ដង្ហើម ២មុខ ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ផ្លូវ​ចិត្ត (Anti-Schizophrenia) ចំនួន​មួយ​មុខ និង​ថ្នាំ​ទប់​ប្រព័ន្ធ​ភាព​ស៊ាំ មួយ​មុខ […]


ព័ត៌មាន

​មន្ទីរពេទ្យ​ចិន​សម្រាប់តែអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ថា​ប្រើពេលតែ ៦ថ្ងៃ សង់ជិតរួចហើយ

មន្ទីរពេទ្យសម្រាប់​ដោះស្រាយ ទល់​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី កូរ៉ូណា​ ​Huoshenshan ​កំពុង​​សាងសង់​នៅ​ទីក្រុង​វូហាន ​ដោយ​ប្រើ​រយៈ​​​​តែ​ ៦​ថ្ងៃ​ ដោយ​យក​គំរូ​តាម​មន្ទីរ​ពេទ្យ​ Xiaotangshan នៅ​​ក្រុង​ប៉េកាំង កាល​ពី​ឆ្នាំ ២០០៣ ដើម្បី​ប្រឆាំង នឹង​ជំងឺ SARS ជិត​រួច​ហើយ ព្រោះ​ប្រើកម្លាំង​ពលកម្ម​កម្មករ​រាប់​ពាន់​នាក់ និង​គ្រឿង​ចក្រ រាប់​រយ ​ហើយ​ការ​​សាង​សង់​ទាំង​យប់​ទាំង​ថ្ងៃ ទៅតាមផែនការ។ មន្ទីរ​ពេទ្យ Huoshenshan ​នេះ​ចាប់​ផ្ដើម​បើក​ការដ្ឋាន​​សាង​សង់ កាល​ពី​​​ថ្ងៃ​សៅរ៍ ទី ២៥ មករា សប្ដាហ៍​មុន បន្ទាប់​ពី​តួលេខ ការ​ឆ្លងរាលដាល និង​អ្នក​ស្លាប់​កើន​ឡើង​យ៉ាង​គំហុក​នៅ​ទីក្រុងវូហាន គួរ​ឲ្យ​បារម្ភបំផុត ​​អាច​ចាប់​ផ្ដើម​បើ​ក​ទទួល​អ្នក​ជំងឺ​ចាប់​ពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាង​មុខ​នេះ​តទៅ ដោយ​កែប្រែ​ទី​ទទេ ទៅជា​អគារ​មន្ទីរពេទ្យ ទទួល​អ្នក​ជំងឺ​ពី​ចន្លោះ ៧០០ ទៅ ១ ០០០គ្រែ ក្នុង​ទំហំ​​ ២៥ ០០០ម៉ែត្រ​ក្រឡា។ មន្ទី​ពេទ្យ​ដែល​សម្រុក​សង់ និង​បញ្ចប់​ការ​សង់​ត្រឹម ៦ថ្ងៃ​នេះ ​​ប្រើសារធាតុ​ប្លាស្ទិក ប៉ូលីអេទីឡែន​កំហាប់ក្រាស់ ​ដែល​ការពារ​ពីលេច​ចេញ​ក្រៅ​របស់​សារធាតុ​រាវដែល​ពុល និង​វីរុស​​ កុំឲ្យ​លេច​ចេញ​មក​ក្រៅ នេះ​​បើ​តាម​ការ​បញ្ជាក់​ពី​វិស្វករ​សាង​សង់​មន្ទីរពេទ្យ។ ​ គួរ​បញ្ជាក់​ដែរ​ថា​បន្ទប់​សម្រាប់​ដាក់​អ្នក​ជំងឺ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ដំបូង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ