WHO ប្រកាសអាសន្នទូទាំងពិភពលោកករណីវីរុសកូរ៉ូណាថ្មី
អង្គការសុខភាពពិភពលោកកាលពីយប់មិញបានប្រកាសអាសន្នជាលក្ខណៈសកលចំពោះការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី ដែលបានផ្ទុះឡើងនៅប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។

អង្គការសុខភាពពិភពលោកយប់មិញបានប្រកាសថា៖ «មូលហេតុដែលត្រូវប្រកាសអាសន្ននេះគឺមិនមែនតែអ្វីដែលកំពុងកើតឡើងតែនៅក្នុងប្រទេសចិននោះទេ តែវាកំពុងកើតមានឡើងនៅប្រទេសផ្សេងទៀត»។ ប្រភពដដែលបញ្ជាក់ថាអ្វីដែលគួរឲ្យបារម្ភនោះគឺវីរុកូរ៉ូណាថ្មីនេះអាចរាលដាលទៅកាន់ប្រទេសកាន់តែច្រើន ជាពិសេសប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។
គិតមកដល់ពេលនេះ ចំនួនអ្នកសា្លប់ដោយសារវីរុសកូរ៉ូណាថ្មីនៅប្រទេសចិនមានយ៉ាងហោចណាស់ចំនួន២១៣នាក់ និងវីរុសកូរ៉ូណាថ្មីនេះបានឆ្លងទៅកាន់មនុស្សយ៉ាងតិច៩ ៨២១ នាក់ ក្នុងនោះ៩ ៦៨៩ នាក់នៅក្នុងប្រទេសចិនតែឯង។
អង្គការសុខភាពពិភពលោកបញ្ជាក់ថាមានប្រទេស១៨ ក្រៅពីចិនបានប្រកាសពីការឆ្លងវីរុសកូរ៉ូណាថ្មី និងមាន៩៨ករណីនៅក្នុងប្រទេសទាំងនោះ។ ក្នុងចំណោមករណីឆ្លងវីរុសកូរ៉ូណាថ្មីនេះ មានចំនួនប្រាំបីករណីឆ្លងពីមនុស្សទៅមនុស្ស មានក្នុងប្រទេសវៀតណាម អាល្លឺម៉ង់ ជប៉ុន និងសហរដ្ឋអាមេរិក។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕