សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

អូស្ត្រាលី​ជោគជ័យ​បណ្តុះ​គំរូ​វីរុសកូរ៉ូណាថ្មី​ ជា​ក្តី​សង្ឃឹម​​ដល់​ការ​បង្កើត​វ៉ាក់សាំង​ឆាប់ៗ​នេះ

ដំណឹង​ល្អ! អ្នក​វិទ្យាសាស្ត្រ​អូស្ត្រាលី ជោគ​ជ័យ​លើ​ការ​បណ្តុះ​គំរូវីរុសកូរ៉ូណាថ្មី​ ហើយ​ត្រូវ​គេ​ជឿ​ថា អាច​ជួយ​ដល់​យុទ្ធនាការ​ទប់​ស្កាត់​ការរីក​រាលដាល​មេរោគ​ផ្លូវ​ដង្ហើមមួយនេះ​​បាន និង​បង្កើត​វ៉ាក់សាំង​ការពារ​បានឆាប់ៗ​ខាង​មុខ។ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​មេរោគ​ឆ្លង និង​ប្រព័ន្ធ​ភាព​ស៊ាំ Peter Doherty ប្រទេស​អូស្ត្រាលី មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​មែលប៊ន នៅ​ថ្ងៃ​ពុធ​នេះ បាន​ទទួល​ជោគជ័យ​ទាំង​ស្រុង​លើ​កិច្ច​ប្រឹង​ប្រែង​បណ្តុះ​គំរូវីរុសកូរ៉ូណាថ្មី​ក្នុង​មន្ទីរ​ពិសោធ​ន៍​របស់​ខ្លួន ដោយ​ថែម​ទាំង​អះអាង និង​ចែក​រំលែក​វីរុស​គំរូ ដែល​ធំលូត​លាស់​ក្នុង​រាង​កាយ​មនុស្ស ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក ក៏​ដូច​ជា មន្ទីរ​ពិសោធន៍​​អន្តរ​ជាតិ​ផ្សេង​ទៀត ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​រីរុសកូរ៉ូណាថ្មី​ជុំ​វិញ​ពិភពលោក។ បណ្តាញ​ព័ត៌​មាន Australian Broadcasting Corp បាន​រាយការណ៍​ថា មន្ទីរ​ពិសោធ​ន៍​មួយ​ក្នុង​ប្រទេស​ចិន ក៏​ជោគជ័យ​លើ​ការ​បណ្តុះ​វីរុសកូរ៉ូណាថ្មីនេះ​ដូច​គ្នា ប៉ុន្តែ​ពួក​គេ​បាន​ចែក​រំលែក​ព័ត៌មាន​ទៅ​កាន់​ពិភពលោក​ពាក់​ព័ន្ធ​ជា​មួយ​ហ្សែនរបស់វីរុសតែ​​ប៉ុណ្ណោះ ដោយ​មិន​​បាន​បង្ហាញ​វីរុស​គំរូ​ជាក់​លាក់​នោះ​ឡើយ។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​វេជ្ជបណ្ឌិត Julian Druce ប្រធាន​មន្ទីរ​ពិសោធន៍​នៃ​វិទ្យាស្ថាន Peter Doherty បញ្ជាក់​ថា ការ​ទទួល​បាន​វីរុស​​គំរូ​ពិត​ប្រាកដ មាន​ន័យថា​យើង​មាន​សមត្ថភាព​វាយ​តម្លៃ ពិនិត្យ​ទៅ​លើ​គ្រប់​វិធី​សាស្ត្រ​ធ្វើ​តេស្ត​វីរុស​​ទាំង​អស់ ដើម្បី​ប្រៀប​ធៀប​ទៅ​បម្រែ​បម្រួល​ជាក់​លាក់​របស់​វីរុសកូរ៉ូណាថ្មី​នេះ។ អត្ថបទ​ពាក់​ព័ន្ធ៖ វ៉ាក់សាំងវីរុសកូរ៉ូណាថ្មី អាចស៊ីពេល​រាប់ខែមុន​នឹង​ប្រើលើមនុស្សបាន​ ក្ដៅៗ! ថៃរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី៦ករណី​បន្ថែម​ សរុប​ឡើង​ដល់ ១៤ ករណី​ អ្នកជំនាញវេជ្ជសាស្ត្រ៖ អ្នកឆ្លង​វីរុសកូរ៉ូណាថ្មី​អាចនឹងជាសះស្បើយ​វិញ​ “វីរុស​ដែល​យើង​ប​ណ្តុះ​បាន នឹង​ត្រូវ​ប្រើ​ជា​ធនធាន​ពិសោធ​សម្រាប់​គ្រប់​មន្ទីរ​ពិសោធន៍​​សុខភាព​សាធារណៈ​ទាំង​អស់​ទូ​ទាំង​ប្រទេស ហើយ​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពិសោធន៍​​ផ្សេង​ទៀត ដែល​ធ្វើ​ការ​ជិត​ស្និទ្ធ​ជា​មួយ WHO។" នេះ​ជា​ការ​បន្ថែម​របស់​លោក Julian Druce។ មក​ទល់​នឹង​ពេល​នេះ វីរុសកូរ៉ូណាថ្មី​​ដែល​ផ្ទុះ​ចេញ​ពី​ទីក្រុង […]


ព័ត៌មាន

ប្រទេសចិន៖ ពូកែឡើង​ថ្លៃម៉ាស់ពេក អាជ្ញាធរពិន័យ​ឱសថស្ថាន​មួយ​កន្លែង​ជាង​៤សែន​ដុល្លារ​

អាជ្ញាធរចិននឹង​ពិន័យ​រដ្ឋបាល​លើ​ឱសថស្ថាន​មួយ​កន្លែងក្នុងទីក្រុង​ប៉េកាំង​គិតជាប្រាក់ជាង​បួន​សែ​ន​ដុល្លារអាមេរិក​បន្ទាប់ពី​ឱសថស្ថាននេះ​​បាន​តំឡើង​ថ្លៃម៉ាស់​ប្រាំមួយ​ដង​ថ្លៃ​ជាង​តម្លៃ​ធម្មតា។ រដ្ឋអំណាច​ចិន​បាន​និយាយ​​នៅ​ថ្ងៃ​នេះ​ថា​ឱសថស្ថាន​Beijing Jimin Kangtai បានតំឡើង​ថ្លៃម៉ាស់​ N95 ពី​មួយ​ប្រ​អប់ថ្លៃ​១៤៣យ័ន ទៅ​៨៥០​យ័ន ក្នុងពេល​ដែល​វីរុសកូរ៉ូណា​ថ្មីកំពុង​រាលដាល​ខ្លាំង។ បើ​តាម​អាជ្ញាធរចិន​ឱសថស្ថាន​ខាង​លើ​​ត្រូវ​ពិន័យជា​ប្រាក់​៣លាន​យ័ន ឬជាង​៤សែន​ដុល្លារអាមេរិក។ គួរ​បញ្ជាក់វីរុសកូរ៉ូណាថ្មីនេះ​បាន​រាល​ដាល​ខ្លាំង​ និងបាន​សម្លាប់​មនុស្សជាង​១៣០​​នាក់ និង​បាន​ឆ្លងជាង​៦០០០​​ករណីហើយ​គិត​​តត្រឹម​ថ្ងៃនេះ។ អត្ថបទពាក់ព័ន្ធ៖  វ៉ាក់សាំងវីរុសកូរ៉ូណាថ្មី អាចស៊ីពេល​រាប់ខែមុន​នឹង​ប្រើលើមនុស្សបាន​ អ្នកជំនាញវេជ្ជសាស្ត្រ៖ អ្នកឆ្លង​វីរុសកូរ៉ូណាថ្មី​អាចនឹងជាសះស្បើយ​វិញ​ ប្រធាននាយកដ្ឋានជំងឺឆ្លងអះអាងថា ជនជាតិចិនមានផ្ទុកវីរុសកូរ៉ូណាថ្មីជាសះស្បើយហើយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អាប់ដេត៖ ស្ថានភាពសុខភាពជនជាតិចិនឆ្លងវីរុសកូរ៉ូណាថ្មី នៅខេត្តព្រះសីហនុ

ស្ថានភាព​អ្នក​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយវីរុសកូរ៉ូណាថ្មី ជា​ជន​ជាតិ​ចិន ឈ្មោះ JIA JIANHUA មាន​សុខភាព​ល្អ​ គ្មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ទេ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល នៅ​វេលា​ម៉ោង ១២ ថ្ងៃត្រង់​នេះ។ ក្នុង​នោះ​ដែរ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​បញ្ជាក់​ថា ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​អ្នក​ប៉ះពាល់ និង​ជិះ​យន្តហោះ​ជាមួយ​អ្នក​ជំងឺ តែ​អ្នក​ទាំង​នោះ​មក​ដល់​ពេល​នេះ​ពុំ​មាន​ចេញ​រោគ​សញ្ញា​អ្វី​នៅ​ឡើយ ហើយ​មន្រ្តី​ជំនាញ​នឹង​បន្ត​តាម​ដាន​សុខភាព​អ្នក​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ​ទាំង​អស់​ជារៀង​រាល់​ថ្ងៃ។ គិត​មក​ដល់​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០​នេះ ប្រទេស​កម្ពុជា​រក​ឃើញ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​តែ​១​ករណី​ប៉ុណ្ណោះ ពុំ​ទាន់​រក​ឃើញ​ករណី​ថ្មី​ទៀត​ទេ។ ជន​ជាតិ​ចិន ភេទ​ប្រុស អាយុ ៦០ ឆ្នាំ ដែល​រក​ឃើញ​មាន​ឆ្លងវីរុស​កូរ៉ូណាថ្មី​នោះ បាន​ធ្វើដំណើរ​មកពី​ក្រុង​ វូហាន​ ជាមួយ​គ្រួសារ​ ៣ នាក់ផ្សេងទៀត ដោយ​ចេញ​ដំណើរ​ពីក្រុង​ វូហាន​ មក​ក្រុង​ព្រះសីហនុ​ ថ្ងៃទី​ ២៣​ មករា ហើយ​ចេញ​រោគ​សញ្ញា​ នៅថ្ងៃទី២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ) និង​​យក​វត្ថុ​វិភាគ​នៅថ្ងៃទី ២៦​ មករា​ ដោយឃើញលទ្ធផលវិជ្ជមាន​នៅថ្ងៃទី ២៧​ មករា​ ដោយ​វិទ្យាស្ថាន​ ប៉ាស្ទ័រ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ព័ត៌មាន

ការពារខ្លួនពីវីរុសកូរ៉ូណាថ្មី ហេតុអីតម្រូវឲ្យលាងសម្អាតដៃញឹកញាប់?

នៅ​ក្នុង​សារ​អប់រំ​សុខភាព​ស្តី​ពី​ការ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ក៏​ដូច​ជា​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​លាង​ដៃ​ដែល​មាន​ជាតិ​អាល់កុល​ហ្សែល។ ហេតុអី​តម្រូវ​ និង​ក្រើន​រម្លឹក​ឲ្យ​​យើង​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន បកស្រាយ​ថា លាង​សម្អាត​ដៃ​ជា​ការ​បង្កើន​អនាម័យ​ផ្ទាល់​ខ្លួន និង​អាច​កម្ចាត់​មេរោគ​បាន នៅ​រាល់​ពេល​យើងប៉ះពាល់​អ្នក​ជំងឺ ឬ​ប្រឡាក់​ប្រឡូកជាមួយ​សារធាតុរាវ​អ្វីមួយ។ លោក​វេជ្ជបណ្ឌិត​ថា ដៃ​យើង​មាន​តួនាទី​ចាប់​កាន់ ឬ​ប៉ះ​អ្វី​មួយ ដូច្នេះ​ងាយ​ចម្លង​ភាព​កខ្វក់​មក​តាម​ជាមួយ ហើយ​ទម្លាប់​របស់​យើង​ទៀត​សោត គឺ​តែង​យក​ដៃ​ទៅ​ប៉ះ​ជាមួយ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ មាន ច្រមុះ មាត់ ដែល​ជា​កន្លែង​ងាយ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម។ “ដៃ​យើង​ឧស្សាហ៍​យក​ទៅ​កេះ​ច្រមុះ ញីភ្នែក ខ្ទប់​មាត់ ខ្ទប់​ច្រមុះ ពេល​យក​ដៃ​ប្រឡាក់​មក​ជូត​ភ្នែក​ ជូត​មាត់​ធ្វើ​ឲ្យ​ងាយ​ឆ្លង​មេរោគ​បំផុត អ៊ីចឹង​ហើយ​ទើប​ក្បួន​ពេទ្យ​ណែនាំឲ្យ​លាង​សម្អាត​ដៃ​ឲ្យ​ញឹក​ញាប់ នោះ​អត្រា​ឆ្លង​កាន់​តែ​តិច” លោក​វេជ្ជបណ្ឌិត​រៀបរាប់។ ការ​លាង​សម្អាត​ដៃ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ ប៉ុន្តែ​អង្គការ​សុខភាព​ពិភព​លោក​ថា វា​ជា​រឿង​សំខាន់​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ដំបូង​គេ ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ បន្ថែមពី​នោះ​យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ។ – ខ្ទប់​មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក ឬ​កណ្តាស់ ដោយ​ប្រើ​កន្សែង ក្រម៉ា ឬ​ក្រដាស – ចៀស​វាង​ការ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ដែល​មាន​គ្រុន​ក្តៅ ក្អក ឬ​ផ្តាសាយ – ចម្អិន​សាច់ ស៊ុត ឲ្យ​ឆ្អិន​ល្អ មុន​នឹង​យក​ទៅ​ញ៉ាំ – ចៀស​វាង​ការ​ប៉ះពាល់​ជាមួយ​សត្វ​ព្រៃ ឬ​កន្លែង​ចិញ្ចឹម​សត្វ ដោយ​គ្មាន​ពាក់​សម្ភារៈ​ការពារ​ខ្លួន។ តើ​ត្រូវ​លាង​សម្អាត​ដៃ​នៅ​ពេល​ណា​ខ្លះ? – បន្ទាប់​ពី​ក្អក […]


ព័ត៌មាន

វត្តមានវីរុសកូរ៉ូណាថ្មីនៅខ្មែរ តើតម្រូវឲ្យយើងពាក់ម៉ាស់ទាំងអស់គ្នាមែនទេ?

ខណៈ​កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ដំបូងលើ​ជន​ជាតិ​ចិន​ម្នាក់ ​នៅ​ខេត្តព្រះសីហនុ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មាន​ព្រួយ​បារម្ភ​ជា​ខ្លាំង ហើយ​ម្នាក់ៗ​បាន​ស្វះ​ស្វែង​រក​ទិញម៉ាស់មកពាក់ ដើម្បី​ការពារ​ខ្លួន​ពី​​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ។ ដើម្បី​ការពារ​ខ្លួន​ពី​ចម្លង​វីរុស​កូរ៉ូណា​ថ្មី​ តើ​តម្រូវ​ឲ្យ​យើង​ពាក់​ម៉ាស់​គ្រប់​គ្នា​មែន​ទេ? បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​នេះ​ថា ទោះ​យើង​រក​ឃើញ​ជំងឺ​នេះ​មែន តែ​មិន​តម្រូវ​ឲ្យ​មនុស្ស​ទូ​ទាំង​ប្រទេស​ប្រើ​ម៉ាស់​នោះ​ទេ។ លោក​ជំទាវ​ថា តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក រឿង​ចាំបាច់​បំផុត​ដើម្បី​បង្ការ​ខ្លួន​ពីវីរ៉ុសកូរ៉ូណា យើង​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​នឹង​សាប៊ូ និង​ទឹក​ស្អាត ជា​ពិសេស​នៅ​ពេល​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ សត្វ ឬ​វត្ថុ​អ្វី​មួយ ដែល​យើង​មិន​ដឹង​ពី​ប្រវត្តិ​ច្បាស់​លាស់។ លោក​ជំទាវ​បាន​បន្ថែម​ថា ការ​ប្រើម៉ាស់ អនុវត្ត​សម្រាប់​តែ​ករណី​មាន​អ្នក​ជំងឺ​ក្អក ឬ​កណ្តាស់ ហើយ​យើង​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ក្អក កណ្តាស់ ឲ្យ​លើស​ពី១ម៉ែត្រ​ឡើង​លើ ទើប​អាច​រួច​ផុត​ពី​ការ​ចម្លងបាន។ ការពាក់ម៉ាស់ គឺ​ដើម្បី​ការពារ​តំណក់ទឹក​មាត់​តូចៗ​ចេញ​ពី​ការ​ក្អក ឬ​កណ្តាស់​របស់​អ្នក​ជំងឺ ទៅ​ប៉ះ​មនុស្ស​​ដែល​នៅ​ជុំវិញ​ខ្លួន។ ក្នុង​ករណី​មួយ​ទៀត ប្រសិន​បើ​យើង​សង្ស័យ ឬ​ឃើញ​អ្នក​ដំណើរ​មាន​ជំងឺ​ផ្លូវ​ដង្ហើម ហើយ​យើង​នៅ​ជិត​ មិន​អាច​ចៀស​វាង​បាន​នោះ ការ​ពាក់​ម៉ាស់​អាច​ក៏​អាច​ការពារ​ខ្លួន​យើង​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ កុំចេះតែជឿផ្ដេសផ្ដាស!ពេទ្យថា ខ្ទឹមសមិនអាចការពារវីរុស​កូរ៉ូណាបានទេ លម្អិតពីវីវុសកូរ៉ូណាប្រភេទថ្មី បង្កឲ្យមានជំងឺរលាកសួត (Coronavirus) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

​ការសិក្សា៖ចាក់វ៉ាក់សាំងការពារមេរោគ​HPVម្ដង ក៏មាន​ប្រសិទ្ធភាព​ស្មើ​នឹង​​វ៉ាក់សាំង ២ ឬ៣ដង

ជា​ដំណឹង​ល្អ​មួយ​ចំពោះ​ស្រីៗ​គ្នា​យើង ដោយ​ការ​សិក្សា​ថ្មី​មួយ​នៅ​អាមេរិក រក​ឃើញ​ថា ទោះ​ស្រីៗ​ទទួល​វ៉ាក់សាំង​ការ​ពារ​មេរោគ HPV (ការពីជំងឺមហារីកមាត់ស្បូន)​ត្រឹម​តែ​មួយ​ដូស ក៏​មាន​ប្រសិទ្ធភាព​ការ​ពារ​ដូច​គ្នា​ទៅ​នឹង​យើង ទទួល​វ៉ាក់សាំង ២-៣ ដូសដែរ។ HPV គឺ​ជា​ក្រុម​មេរោគ​ដែល​មាន​សរុប​ជាង ២០០​ប្រភេទ ដែល​ងាយ​ឆ្លង​បំផុត​តាម​រយៈ​ការ​រួម​ភេទ។ ក្នុង​ករណី​ភាគ​ច្រើន មេរោគ​នេះ អាច​បង្ក​កើត​ជំងឺ​មហារីក​កាច​សាហាវ​ចំនួន ៦​ប្រភេទ មាន​ដូច​ជា មហារីកមាត់​​ស្បូន មហារីក​រន្ធគូទ មហារីក​លិង្គ មហារីក​ទ្វារមាស មហារីក​បបូរ​ទ្វារ​មាស និង​មហារីក​បំពង់​អាហារ (មាត់ និង​ក)។ ការ​សិក្សា​ថ្មី​មួយ​ទើប​ចេញ​ផ្សាយ​លើ​បណ្តាញ​សារព័ត៌​មាន​វេជ្ជសាស្ត្រ​អាមេរិក JAMA Network Open រក​ឃើញ​ថា ស្រីៗ​មិន​ធ្លាប់​ចាក់​វ៉ាក់​សាំង​ការពារ​មេរោគ HPV (ជំងឺមហារីកមាត់ស្បូន) នៅ​តែ​មាន​ហានិភ័យ​ឆ្លង​មេរោគ​ខ្ពស់ ខណៈ​ស្រីៗ​ទទួល​បាន​វ៉ាក់សាំង​តែ​ម្តង ឬមួយដូស​​ក៏​ដោយ នៅ​តែ​មាន​ប្រសិទ្ធភាព​ការពារ​ស្មើ​គ្នា​ទៅ​នឹងស្រី​ៗ​ទទួល​វ៉ាក់សាំង ២-៣ ដូស​​ដែរ។ ការ​សិក្សា​ផ្អែក​ទៅ​លើ​ការ​វិភាគ​ទិន្នន័យ លើ​ស្ត្រី​សរុប ១៦២០​នាក់ អាយុ​ចន្លោះ​ពី ១៨-២៦ ឆ្នាំ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ទទួល​វ៉ាក់សាំង និង​អត្រា​ឆ្លង​មេរោគ HPV ក្នុង​ចំណោម​ស្រ្តី​ទាំង​នោះ​ចន្លោះ​ឆ្នាំ ២០០៩-២០១៦។ លទ្ធផល​ការ​សិក្សា​រក​ឃើញ​ថា ក្នុង​ចំណោម​ស្រីៗ ១០០៤នាក់ មិន​ទទួល​បាន​វ៉ាក់សាំង​ការពារ មាន ១១១​នាក់ […]


ព័ត៌មាន

កាន់តែខ្លាំង! វីរុសកូរ៉ូណាថ្មីឆក់យកជីវិតគ្រូពេទ្យម្នាក់ និងអាចឆ្លងចូលតាមភ្នែកទៀត

គ្រូពេទ្យ​​ម្នាក់​​​ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ខេត្តហ៊ូប៉ី (Hubei) ជា​កន្លែង​ផ្ទុះ​​​ការ​រាត​ត្បាត​មេរោគ​ផ្លូវ​ដង្ហើម​ កូរ៉ូណា​ថ្មី បាន​ស្លាប់​​​​ដោយ​សារ​​​ឆ្លង​មេរោគ​ប្រភេទ​ថ្មី​នេះហើយ។ តាម​ប្រភព​ព័ត៌មាន China Global បាន​ឱ្យ​ដឹង​ថា គ្រូពេទ្យ​​​​​​ជន​ជាតិ​ចិន​ខាង​លើ មាន​ឈ្មោះ Liang Wudong ​​ ដែល​លោក​បាន​បម្រើ​ការងារ​នៅ​​​ជួរ​មុខ​​​ក្នុង​មន្ទីរពេទ្យ​ ក្រុងវូហាន ​ជា​ច្រើន​ឆ្នាំ​ ក៏​ដូច​ជា​ក្នុង​ប្រតិបត្តិការ​ពិសេស​លើ​​ករណី​ជំងឺ​ថ្មី​នោះ តែ​យ៉ាង​ណា​លោក​បាន​បាត់​បង់​ជីវិត​នៅ​អាយុ​៦២​ឆ្នាំ ដោយ​សារ​ការ​ឆ្លង​​វីរុស​ប្រភេទ​ថ្មី​។ អត្ថបទពាក់ព័ន្ធ៖  វីរុសកូរ៉ូណា​ថ្មី​មក​ដល់វៀតណាម និងសិង្ហបុរី ខណៈអ្នក​ស្លាប់កើនដល់​​២៥នាក់ អ្នកជំនាញថា វីរុសកូរ៉ូណាថ្មីអាចសម្ងំប្រហែល ៧ ថ្ងៃ មុន​ចេញរោគសញ្ញា ដោយ​ឡែក ស្រប​ពេល​ដែល​មាន​ករណី​​គ្រូពេទ្យ​​ស្លាប់ ក៏​មាន​​ការ​បារម្ភ​ផង​ដែរ ព្រោះ​ថ្មី​ៗ​នេះ លោក​Wang Guangfa ជា​គ្រូ​ពេទ្យ​ដឹក​នាំ​​ក្រុម​​ចុះ​​តាម​ដាន​ស្រាវជ្រាវ​លើ​ករណី​​មេរោគ​ប្រភេទ​ថ្មី​នៅ​​តំបន់​ ផ្ទុះ​ការ​រាត​ត្បាត​ផ្ទាល់ បាន​លើក​ឡើង​ថា មេរោគ​ប្រភេទ​ថ្មី​អាច​ជ្រាប​ចូល​តាម​ភ្នែក​ទៀត​ផង។ ការ​អះ​អាង​បែប​នេះ បន្ទាប់​ពី​លោក​បាន​ចុះ​ទៅ​ទី​កន្លែង​ផ្ទាល់ ដោយ​ពេល​នោះ​​ពុំ​បាន​​ពាក់​វ៉ែនតា​​ការពារ​សុវត្ថិភាព​​​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​រូប​នេះ​​បាន​​អះ​អាង ករណី​មេរោគ​ឆ្លង​ជ្រាប​ចូល​តាម​ភ្នែក​ មាន​ហានិភ័យ​ “អាច​កើត​ឡើង​បាន” ដោយ​​ការ​យក​ដៃ​ដែល​​ជាប់​ជា​មួយ​មេរោគ ទៅ​ប៉ះ​ ឬ​ញី​ភ្នែក ស្រប​ពេល​ដែល​ការ​ឆ្លង​មេរោគ អាច​កើត​ឡើង​បាន​តាម​រយៈ​ខ្យល់​នៃ​ការ​​ក្អក កណ្តាស់។ ជា​មួយ​បញ្ហា​ខាង​លើ​នេះ បើ​តាម​លោក​សាស្រ្តាចារ្យ Paul Kellam អ្នក​សិក្សា​ហ្សេណេទិក​នៃ​វីរុស នៅ​ប្រទេស​អង់គ្លេស បាន​លើក​ឡើង​​ថា ករណី​​មេរោគ​ថ្មី​ខាង​លើ ឆ្លង​ជ្រាប​ចូល​តាម​ភ្នែក ពិត​ជា​អាច​ទៅ​រួច​ […]


តេស្ដសុខភាព

​ Bacterial Vaginosis Tests (ការ​ពិនិត្យ​រក​បាក់​តេ​រី​ក្នុង​ទ្វារ​មាស​)

និយមន័យ១- តើអ្វីទៅជាការពិនិត្យបាក់តេរីក្នុងទ្វារមាស? ការ​ធ្វើ​តេស្ត​ពិនិត្យ​មើល​បាក់​តេរី​ក្នុង​ទ្វារមាស​គឺ គេ​យក​ទឹក​រំអិល ឬ​កោសិកា​ចេញ​ពី​ទ្វារ​មាសយក​ទៅ​ពិនិត្យ​មើល​ថា​មាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​រោគ​ឬ​អត់។ បាក់​តេ​រី​ក្នុង​ទ្វារ​មាស​កើត​ឡើង​ដោយ​សារ មាន​ការ​ប្រែ​ប្រួល​លំនឹង​របស់​ពពួក​សារ​ពាង្គ​កាយ​តូច​ៗ​នៅ​ក្នុង​ទ្វារ​មាស​ស្រ្តី​មាន​សុខភាព​ល្អ។ នៅ​ក្នុង​ទ្វារ​មាស​របស់​ស្រ្តី​ទូទៅ​ មាន​ពពួក​សារពាង្គ​កាយ​​តូច​ៗ​នេះ​ជា​ច្រើន។ ពពួក​សារ​ពាង្គ​កាយ​តូច​ៗ​ដែល​ទាក់​ទង​ជា​មួយ​​បាក់​តេរី​ក្នុង​ទ្វារ​មាស​មាន​ដូចជា Gardnerella, Mobiluncus, Bacteroides និង Mycoplasma។ នៅ​ពេល​ពពួក​បាក់តេរី​ក្នុង​ទ្វារ​មាស​កើន​ឡើង វា​ធ្វើ​ឲ្យ​ពពួក​សារពាង្គ​កាយ​​តូច​ៗ​​ដែល​មាន​ប្រយោជន៍​មាន​ការ​ថយ​ចុះ។ ​ស្រ្តី​ជា​ច្រើន​មាន​បាក់​តេរី​នៅ​ក្នុង​ទ្វារ​មាស ប៉ុន្តែ​មិន​មាន​ស្តែង​ចេញ​ជា​រោគ​សញ្ញា​អ្វី​ទាំង​អស់។ រោគ​សញ្ញា​ចំបង​របស់​បាក់តេរី​នោះ​គឺ មាន​ធ្លាក់​ស​ក្នុង​ទ្វារ​មាស។ សដែល​ធ្លាក់​មក​នោះ​ ច្រើន​មាន​ក្លិន​ឆ្អាប។ អត្ថបទពាក់ព័ន្ធ៖ Vulvovaginitis (ជំងឺរលាកទ្វារមាស) ២- ហេតុអ្វីគេចាំបាច់ធ្វើតេស្តរកបាក់តេរីក្នុងទ្វារមាស? គេ​ធ្វើ​​ការ​ពិនិត្យ​រក​បាក់​តេរី​ក្នុង​ទ្វារ​មាស​ ដើម្បី​ជួយ​រក​មូលហេតុ​បណ្តាល​ឲ្យ​មាន​ការ​ធ្លាក់​ស​មិន​ប្រក្រតី ឬ​រោគ​សញ្ញា​ផ្សេង​ទៀត​បង្ហាញ​អំពី​ការឆ្លង​រោគ​ក្នុង​ទ្វារ​មាស ដូច​ជា​បញ្ហា​រមាស់​ទ្វារ ឬ​មាន​ការ​ឈឺ​ចាប់​ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗចូលចិត្តស្លៀកខោរឹបៗ ច្បាស់ជាចៀសមិនផុតកើតជំងឺផ្សិតក្នុងទ្វារមាស រឿង​ដែល​ត្រូវ​ដឹង​មុន​ពេល​ធ្វើ​ការ​ពិនិត្យ១- តើយើងត្រូវដឹងអំពីអ្វីខ្លះមុនពេលធ្វើតេស្តពិនិត្យរកមេរោគក្នុងទ្វារមាស? មាន​មូល​ហេតុ​មួយ​ចំនួន​ដែល​យើង​​មិន​ត្រូវ​ចាំ​បាច់​ធ្វើ​តេស្ត ឬ​លទ្ធផល​របស់​តេស្ត​មិន​មាន​ប្រយោជន៍​ដូច​ជា៖ បើ​យើង​​កំពុង​មក​រដូវ បើ​យើង​​កំពុង​ប្រើ​ប្រាស់​ថ្នាំ​រោគ​ស្រ្តី​តាម​ទ្វារ​មាស បើ​យើង​​ទើប​រួម​ភេទ ឬ​លាង​សម្អាត​ទ្វារ​មាស​រយៈ​ពេល ២៤​ម៉ោង​មុន​ធ្វើ​ការ​ពិនិត្យ អត្ថបទពាក់ព័ន្ធ៖ រឿងទ្វារមាសមានក្លិន ស្រីៗចង់ដឹងខ្លាំង តែខ្មាសអត់ហ៊ានសួរ ​ដឹង​អំពី​រឿង​ដែល​អាច​កើត​ឡើង​១- មុនពេលធ្វើការពិនិត្យរកបាក់តេរីក្នុងទ្វារមាសយើងត្រូវត្រៀមអ្វីខ្លះ? មិន​ត្រូវ​លាង​សម្អាត​ទ្វារ​មាស មិនត្រូវរួម​ភេទ ឬ​ប្រើ​ថ្នាំ​តាម​ទ្វារ​ក្នុង​រយៈ​ពេល២៤​ម៉ោង​មុន​ពេល​ធ្វើ​ការ​ពិនិត្យ​រក​បាក់​តេរី​ក្នុង​ទ្វារ​មាស។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ អំពី​ក្តី​បារម្ម​​ជុំវិញ​ការ​ធ្វើ​តេស្ត អំពី​ផល​ប៉ះ​ពាល់ របៀប​ធ្វើ និង​និយម​ន័យ​របស់​លទ្ធ​ផល​ដែល​បាន​មក។ ២- តើមានអ្វីកើតឡើងអំឡុងពេលធ្វើការពិនិត្យ? គ្រូពេទ្យ ឬ​គិលានុបដ្ឋាក​​នឹង​ជួយ​យើង​ឲ្យ​រៀប​ខ្លួន​បាន​ត្រឹម​ត្រូវ​សម្រាប់​ការ​ពិនិត្យ។ ពេល​ពិនិត្យ​គ្រូពេទ្យ​ដាក់​ប្រដាប់​បើក​មើល​ស្បូន​(ចំពុះទា) មាន​ឈ្មោះ​ថា speculum ចូល​ក្នុង​ប្រដាប់​ភេទ​។ គ្រូពេទ្យ​ប្រើ speculum […]


ព័ត៌មាន

ក្មេងនៅ​ជប៉ុន ​មាន​បញ្ហា​គំហើញ​ធ្ងន់​ធ្ងរ មកពីប្រើ​ទូរសព្ទច្រើន

ម៉ាក់ប៉ាទាំងអស់កុំទម្រើសកូនអារឿងមើលទូរសព្ទពេក! ព្រោះនាំឲ្យអូនៗមានបញ្ហាសុខភាពជាច្រើន ពិសេសបញ្ហាភ្នែក ខណៈជប៉ុនទើបរកឃើញថា ក្មេងៗវ័យបឋមសិក្សាជាច្រើន កំពុងមានបញ្ហាគំហើញ។ សម័យកាលស្មាតហ្វូន បានកំពុងធ្វើឲ្យពិភពលោក ពិសេសម៉ាក់ប៉ាជាច្រើន ព្រួយបារម្ភខ្លាំងចំពោះអូនៗតូចៗ ខណៈការស្រាវជ្រាវថ្មីមួយ ធ្វើឡើងដោយក្រសួងអប់រំនៅជប៉ុន បានរកឃើញកំណើនក្មេងវ័យបឋមសិក្សាមានបញ្ហាគំហើញ កំពុងកើតឡើងខ្លាំងគួរឲ្យព្រួយបារម្ភ។ យោងតាមលទ្ធផលស្រង់មតិថ្មីមួយ ចេញផ្សាយដោយកាសែត The Japan Times បង្ហាញថា ក្មេងៗមានបញ្ហាគំហើញ កំពុងកើនឡើងយ៉ាងខ្លាំង មានដល់ទៅ ៣៤,៦% នៅវ័យថ្នាក់បឋមសិក្សា និងសិស្សនៅ​អនុវិទ្រមានបញ្ហា ៥៧,៥% រីឯថ្នាក់វិទ្យាល័យមានដល់ទៅ ៦៧,៦%។ អត្ថបទ​ពាក់​ព័ន្ធ៖ ជំងឺ​រលាក​ត្របក​ភ្នែកបង្កឡើងដោយ​មូលហេតុអ្វីខ្លះ? គ្រោះថ្នាក់ដែរទេ? ដំបូងបង្អស់! ជប៉ុន វះកាត់ផ្លាស់ប្ដូរកោសិកា ព្យាបាលជំងឺភ្នែកពីពិការភាព មើលអេក្រង់ស្មាតហ្វូនជិតខ្លាំងពេក ឬអាចសៀវភៅ នៅកន្លែងគ្មានពន្លឺគ្រប់គ្រាន់ សុទ្ធតែមានផលប៉ះពាល់ដល់គំហើញក្មេង។ នេះបើតាមការអះអាងរបស់ក្រសួងអប់រំជប៉ុន។ លទ្ធផលខាងលើ នាំឲ្យជប៉ុននឹងបើកការពិនិត្យសុខភាពភ្នែកសម្រាប់ក្មេងអាយុពី ៥-១៧ ឆ្នាំ ចន្លោះខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ នេះ ដែលត្រូវចាត់ទុកជាយុទ្ធនាការដំបូងសម្រាប់ក្មេងៗបឋមសិក្សាជាច្រើនម៉ឺននាក់។


ព័ត៌មាន

អ្នក​វិទ្យាសាស្ត្រ​សង្ស័យ​វីរុសកូរ៉ូណា​ថ្មី ឆ្លង​ពីសត្វ​ពស់ទៅ​មនុស្ស​​ និង​ខ្លះថា​ពីប្រចៀវ

ស្របពេលពិភពលោក កំពុងប្រកាសអាសន្នជាមួយមេរោគកូរូ៉ណាប្រភេទថ្មី (New Coronavirus )អ្នកស្រាវជ្រាវ កំពុងដាក់ការសង្ស័យ មេរោគនេះអាចឆ្លងពីសត្វពស់ទៅមនុស្ស​ ខណៈការស្រាវជ្រាវខ្លះថា​អាចឆ្លងពី​សត្វប្រចៀវ​ដែល​គេ​យកទៅធ្វើជា​ស៊ុប។ ការសិក្សាថ្មីមួយពាក់ព័ន្ធវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវក្រុមអ្នកស្រាវជ្រាវកំពុងសិក្សា និងដាក់ការសង្ស័យទៅលើសត្វពស់ អាចជាមូលហេតុបង្កឲ្យផ្ទុះរាលដាលនេះ។ ការស្រាវជ្រាវ​មួយទៀត​ចុះផ្សាយ​ក្នុង​​ព្រឹត្តិបត្រ​វិទ្យាសាស្រ្តចិន​ដាក់​ការ​សង្ស័យ​ការ​រាលដាលនេះ​ចេញពី​ស៊ុប​ប្រ​ចៀវ ដែលជាអាហារ​ពេញ​និយម​មួយ​នៅទីក្រុង​វូហាន។ ការសិក្សាមួយបានវិភាគទៅលើហ្សែនរបស់មេរោគថ្មីនេះ ដែលគេស្គាល់ថា 2019-nCoV ហើយយកទៅប្រៀបធៀបជាមួយហ្សែនមេរោគ Coronaviruse ជាង ២០០ ប្រភេទផ្សេងទៀត ដែលឆ្លងពីសត្វទៅមនុស្ស និងកំពុង​រាលដាលពេញពិភពលោក។ ការសិក្សាថ្មីទើបចេញផ្សាយកាលពីម្សិលមិញក្នុង​ Journal of Medical Virology របស់អាមេរិក បង្ហាញថា មេរោគ 2019-nCoV គឺកើតចេញពីទម្រង់ល្បាយមេរោគពពួក Coronaviruse ពីរប្រភេទ លាយបញ្ចូលគ្នា ដែលមេរោគមួយប្រភេទ ឆ្លងចេញពីសត្វប្រចៀវ និងមួយប្រភេទទៀត នៅមិនទាន់ដឹងច្បាស់នៅឡើយ។ យ៉ាងណា ផ្អែកលើកការស្រាវជ្រាវដដែល ក្រុមអ្នកជំនាញបានដាក់ការសង្ស័យ មេរោគ 2019-nCoV គឺអាចឆ្លងពីសត្វពស់ ដែលជាមូលហេតុបង្កឲ្យមានជំងឺផ្លូវដង្ហើមថ្មីនេះឡើង។ អត្ថបទ​ពាក់​ព័ន្ធ៖ ជំងឺផ្លូវដង្ហើមថ្មីអាចនឹងផ្លាស់ប្ដូររូបរាងជាថ្មី និងរាលដាលកាន់តែខ្លាំង អាមេរិក​ដាក់​ពង្រាយ​មន្ត្រី​សុខាភិបាល តាមដាន​អ្នកដំណើរ​មក​ពី​ចិន មន្ត្រី​ចិន៖ ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មីឆ្លងពី​មនុស្ស​ទៅ​មនុស្ស​ហើយ នៅក្នុងរបាយការណ៍ស្រាវជ្រាវដដែលសត្វពស់ ២ ប្រភេទ សម្បូរនៅក្នុងភាគអាគ្នេយ៍ប្រទេសចិន គឺពស់អំបូរ Many-banded krait និងពស់វែក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ