សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

អ្នកជំនាញ៖ វីរុសកូរ៉ូណាថ្មីអាចសម្ងំប្រហែល ៧ ថ្ងៃ មុន​ចេញរោគសញ្ញា

គ្រូ​ពេទ្យ​ជំនាញ​ម្នាក់​ក្នុង​ចំណោម​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​អាជ្ញា​ធរ​សុខាភិបាល​ចិន បាន​និយាយ​ថា វីរុសកូរូ៉ណាថ្មី​ដែល​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះគឺ​មាន​ពេល​សម្ងំ (Incubation period – រយៈពេល​សម្ងំរស់​វីរុស ដែល​មិន​បង្ក​ចេញ​ជា​រោគ​សញ្ញា​ ឬ​ជំងឺ​នៅ​ឡើយ) ប្រហែល​ជា ​៧ ​ថ្ងៃ មុន​នឹង​ចេញជា​រោគសញ្ញា​។ លោក​វេជ្ជបណ្ឌិត ហ្គៅ ចានឆឹង បាន​និយាយ​ពី​បញ្ហា​នេះ​ក្នុង​អំឡុង​ពេល​សម្ភាសន៍​ជាមួយ​នឹង​កម្មវិធី​ទូរទស្សន៍​ចិន China central television កាលពីថ្ងៃ​អង្គារ៍។ លោក​បាន​និយាយ​ថា ក្នុង​ចំណោម​ជំងឺផ្លូវ​ដង្ហើម​ប្រ​ភេទថ្មី​​ដែល​កើត​មាន​កន្លង​មក គឺ​អ្នក​ជំងឺ​មាន​​ផ្ទុកនូវែល​កូរូ៉ណា​វីរុស​នេះជាច្រើន​ថ្ងៃ ឬអាច​ថា​ជា​មធ្យម ៧ ថ្ងៃ​ ប៉ុន្តែ​មិន​លើស​ពី ​១២ ​ថ្ងៃ​ឡើយ ទើប​លេច​ចេញ​រោគ​សញ្ញា។ លោក​​ថា​ រោគ​សញ្ញា​ដែល​ឃើញ​មាន​កន្លង​មក​រួម​មាន​ជា​ចំបង ​គឺគ្រុន​ក្ដៅ និង​ក្អក​ស្ងួត។ អ្នក​ជំងឺផ្លូវ​ដង្ហើម​ប្រភេទ​ថ្មីនេះ​​នឹង​វិវត្តទៅ​ជា​រោគ​សញ្ញា​ផ្សេងៗ​ ដូច​ជា ពិបាក​ដក​ដង្ហើម ឬ​ឈឺ​ទ្រូង​នៅ​អំឡុង​ពេល​ចន្លោះ​ពី ៣ ​ទៅ​ ៥ ​ថ្ងៃ បន្ទាប់​ពី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ​រួច។ អ្នក​ជំងឺ​ខ្លះ​អាច​មាន​បញ្ហា​រហូត​ដល់​ខូច​ប្រព័ន្ធ​ដង្ហើមជា​ដើម។ គួរ​បញ្ជាក់ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៣ មករា ២០២០ នេះ​ អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មីនេះកើត​ដល់​ ៥៤០ ​ករណី និង​បណ្តាល​ឲ្យ​មានអ្ន​កស្លាប់​ឡើង​ដល់ ​១៧ ​នាក់​ហើយ ហើយ​ប្រ​ទេស​ជប៉ុន […]


ព័ត៌មាន

ជំងឺផ្លូវដង្ហើមថ្មីអាចនឹងផ្លាស់ប្ដូររូបរាងជាថ្មី និងរាលដាលកាន់តែខ្លាំង

មន្ត្រី​សុខាភិបាល​របស់​ប្រទេស​ចិន​បាន​ព្រមាន​ថា​វីរុស​ផ្លូវ​ដង្ហើម​ថ្មី (វីរុស​កូរ៉ូណា) អាច​នឹង​ប្រែប្រួល​រូប​រាង​ជា​រូប​រាង​ថ្មី (Mutate)ងាយ​ចម្លងជាងមុន នឹង​អាចរាល​ដាល​កាន់​តែ​ខ្លាំង​ឡើង។ ការ​លើក​ឡើង​នេះ​គឺ​នៅ​អំឡុង​ពេល​ដែល​មន្ត្រី​សុខាភិបាល​ចិន​កំពុង​ចាត់​វិធានការ​ទប់​ស្កាត់​យ៉ាង​តឹង​រ៉ឹងចំពោះជំងឺផ្លូវដង្ហើម​ថ្មីនេះ។ តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​ចិន​ ករណី​ស្លាប់​ដោយ​សារ​វីរុសផ្លូវ​ដង្ហើម​ថ្មីនេះ​​កើន​ឡើង​ដល់​៩​ករណី​ហើយ និង​៤៤០​ករណី​កំពុង​តែ​ផ្ទុក​ជំងឺផ្លូវដង្ហើម​ថ្មីនេះ។ មន្ត្រី​គណៈ​កម្មការ​សុខភាព​ជាតិ​ប្រទេស​ចិន​បាន​ទទួល​ស្គាល់​ថា នៅ​ក្នុង​ពេល​នេះ ប្រទេស​ចិន​កំពុង​ស្ថិត​នៅ​ក្នុង ដំណាក់​កាល​ដ៏​តឹង​តែង​បំផុត ដើម្បី​គ្រប់​គ្រង​និង​ការពារ​ប្រជា​ជន​ពី​ជំងឺផ្លូវ​ដង្ហើម​ថ្មីនេះ។ ដូច​ដែល​បាន​រាយការណ៍ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ អាជ្ញាធរ​បាន​បញ្ជាក់​ហើយ​ថា​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មីនេះ​​គឺ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​កន្លែង​ដែល​ផ្ទុះ​ជំងឺ​ ប៉ុន្តែ​រដ្ឋាភិបាល​ចិន នៅ​តែ​មិន​អាច​បញ្ជាក់​ច្បាស់​ពី​ប្រភព​របស់​វីរុស​នោះ​នៅ​ឡើយ​ទេ។ នៅ​ថ្ងៃ​ពុធ​នេះ លោក​អនុ​រដ្ឋមន្ត្រី​គណៈ​កម្មការ​សុខភាព​ជាតិ​ប្រទេស​ចិន លី ពីន បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត​ថា ទោះបី​ជា​សកម្មភាព​នៃ​ការ​ឆ្លងជំងឺ​ផ្លូវ​ដង្ហើម​ថ្មីនេះ នៅ​មិន​ទាន់​យល់​ច្បាស់​ជាក់​លាក់​ក៏​ពិត​មែន ប៉ុន្តែ​វីរុស​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មីនេះ​​អាច​ទៅ​រួច​ក្នុង​ការ​​បម្លែង​ប្រែ​ប្រួល​រូប​រាង (Mutate) និង​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​បាន។ អត្ថបទពាក់ព័ន្ធ៖ មានប្រទេស៤ហើយ ឆ្លងជំងឺផ្លូវដង្ហើមថ្មីពីចិន ខណៈកម្ពុជាមិនទាន់ឃើញករណីជំងឺនេះឡើយ មន្ត្រី​ចិន៖ ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មីឆ្លងពី​មនុស្ស​ទៅ​មនុស្ស​ហើយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ជឿទេថា​អ្នក​មាន​ចំណូលទាប​ ប្រឈម​នឹងការ​ញៀន​បារី​ខ្ពស់​?

គ្នាយើងជឿទេថា​អ្នក​ញៀនបារី ភាគច្រើនជាអ្នកមានចំណូលទាប? ជប៉ុនរកឃើញថា អ្នកមានចំណូលទាប មានទំនោរខ្លាំងទៅជាញៀនបារី ស្របពេលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក៏កំពុងកើនឡើងអត្រាអ្នកញៀនបារីដូចគ្នា។ ក្រសួងសុខាភិបាលជប៉ុន កាលពីសប្តាហ៍កន្លងទៅ បានបញ្ចេញរបាយការណ៍ស្ទាបស្ទង់ថ្មីមួយ ពាក់ព័ន្ធទៅលើអត្រាអ្នកជក់បារីក្នុងប្រទេសខ្លួន ដោយរកឃើញថា កំណើនអ្នកជក់បារី កំពុងកើនឡើងខ្លាំងទៅលើពលរដ្ឋមានចំណូលទាប ដោយក្នុងការស្ទាបស្ទង់ ប្រុសៗយ៉ាងហោច​ណាស់ ៣នាក់​ក្នុង​ចំណោម​១០ នាក់ដែលមានចំណូលក្រោម ២ លានយ័នឬស្មើប្រមាណជាង ១៨ ០០០ដុល្លារក្នុង​មួយ​ឆ្នាំ ជាអ្នកជក់បារី។ ការស្ទាបស្ទង់នេះ ចាប់ផ្តើមធ្វើឡើងទូទាំងប្រទេស អំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ទៅលើក្រុមគ្រួសារសរុប ៥ ០៣២គ្រួសារ ក្នុងនោះ​មាន ៣ ២៦៨គ្រួសារ ស្ម័គ្រចិត្តឆ្លើយ​សំណួររបស់​ក្រុមអ្នកស្ទាបស្ទង់។ ជាលទ្ធផល ប្រុសៗ មានចំណូលទាបជា ២ លានយ័នក្នុង​មួយ​ឆ្នាំ មាន ៣៤,៣ភាគរយ​ជក់បារី រីឯប្រុសៗមានចំណូលទាប ៤ លានយ័នក្នុង​មួយ​ឆ្នាំ មានប្រមាណ ៣២,៩ភាគរយ​ ខណៈ ប្រុសៗ មានចំណូលទាបជា ៦ លានយ័នក្នុង​មួយ​ឆ្នាំ មានអត្រាជក់បារី ២៧,៣ភាគរយ​។ អត្ថបទ​ពាក់​ព័ន្ធ៖ ជក់បារី មិនត្រឹមតែអាចបង្កមហារីកទេ សុខភាពផ្លូវចិត្តក៏កាន់តែដុនដាបទៀត! ប្រុសៗជក់បារី អាចប៉ះពាល់មេជីវិត ពិបាកយកកូន អត់ជក់បារី […]


ព័ត៌មាន

និពន្ធ​នាយក៖ “ហេឡូ គ្រូពេទ្យ" អាយុ​បាន ១ឆ្នាំ​គត់ ប៉ុន្តែ​សម្រេច​បាន​សមិទ្ធផល​ទាំង​នេះ

១៧ មករា ២០១៩ ជា​ថ្ងៃ​ដែល វេបសាយ “ហេឡូ គ្រូពេទ្យ” (Hellokrupet.com) បើក​ដំណើរការ។ ខ្ញុំ​ចេញ​អត្ថបទ ថ្ងៃ​នេះ (១៧ មករា ២០២០) ជា​ថ្ងៃ គម្រប់​ខួប ១ឆ្នាំ គត់​របស់​យើង ដើម្បី​បង្ហាញ​ពី​ដំណើរការ និង​សមិទ្ធផល​ការងារ ខ្លះៗ ដែល​សម្រេច​បាន។ រាល់​ការ​បង្កើត​ថ្មី (Startup) មិន​មែន​ជា​រឿង​ងាយស្រួល​ទេនៅលើ​ទីផ្សារ មិន​ថា​អ្វី​ក៏​ដោយ។ “ហេឡូ គ្រូពេទ្យ” ពិត​ជា​ក្មេង​ខ្ចី​មែន​ទែន ក្នុង​ចំណោម​បណ្ដា​សារព័ត៌មាន​អាជីព កំពុង​ដំណើរការ​នៅ​កម្ពុជា ដែល​ផ្ដោត​សំខាន់​លើ​តែ ផ្នែក​សុខភាព​សុទ្ធសាធ និង​ក្រុមហ៊ុន​មួយ​ស្ថិត​ក្រោម​ក្រុមហ៊ុន​មេ ​Hello Health Group (HHG) មាន​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​​កំពុង​ដំណើរការ​តាម​ប្រទេស​​មួយ​ចំនួន​ដូចជា កម្ពុជា (Hello គ្រូពេទ្យ) ថៃ វៀតណាម ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ​កោះ​តៃវ៉ាន់ និង​ឥណ្ឌា។ ឆាប់ៗ​នេះ HHG ត្រៀម​ដំណើរការ​វេបសាយ សុខភាព​នេះ នៅ បី​ទីផ្សារ​ទៀត […]


ព័ត៌មាន

​ទម្លាប់​​​​អង្គុយ​យូររាប់​ម៉ោងក្នុងមួយថ្ងៃៗ​ អាច​ប្រឈម​នឹង​ជំងឺទាំងនេះ

ប្រជាពលរដ្ឋ​អាមេរិក​​​​ភាគ​ច្រើន​​ចូល​ចិត្ត​ចំណាយ​ពេល​អង្គុយ​​យូរ​ៗ​ ដែល​បង្កើន​ហានិភ័យ​​ ភាព​ធាត់​ខ្លាំង ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះ​ដូង​ និង​មហារីក​​។​ នេះ​បើ​តាម​​ការ​សិក្សា​នៃ​សាកលវិទ្យាល័យ​​វេជ្ជសាស្ត្រ​វ៉ាស៊ីនតោន​​សហរដ្ឋអាមេរិក​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​​ទៅ​លើ​​ទិន្នន័យ​​ពី​មនុស្ស​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​ ដែល​បាន​ស្ម័គ្រ​​ចិត្ត​​ក្នុង​ការ​ស្ទង់​មតិ​​​ស្រាវជ្រាវ​​នៃ​វិទ្យាស្ថាន​​​សុខភាព​​ជាតិ​ពី​ឆ្នាំ​២០០១​ដល់​​ឆ្នាំ​២០១៦។ ការ​សិក្សា​បាន​ពិនិត្យ​លើ​​​​មនុស្ស​តាម​ចំណាត់​ថ្នាក់​អាយុ​ពី ៥​ទៅ​១១​ឆ្នាំ វ័យ​ជំទង់​ពី​១២​ទៅ​១៩​ឆ្នាំ ២០​ទៅ​៦៤​ឆ្នាំ និង​​មនុស្ស​ចាស់​ពី​៦៥ឆ្នាំ​​​ឡើង​។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗឈឺ​ខ្នង ​​ចង្កេះ ពេលលើក​ពកូន មែន? មាន​វិធី​ជួយបាន! អង្គុយយូរដូចគ្នា! តែមួយទូរទស្សន៍ មួយទៀតធ្វើការ ផលប៉ះពាល់មិនដូចគ្នាទេ លទ្ធ​ផល​ស្រាវ​ជា្រវ​បាន​បង្ហាញ​ថា រយៈ​ពេល​​សរុប​ជា​មធ្យម​​នៃ​ទម្លាប់​អ្នក​ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល​អង្គុយ​ជា​ប្រចាំ​ថ្ងៃ​នោះ​គឺ​​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​​ពី​៥​ទៅ​៦​​ម៉ោង​សម្រាប់​​យុវជន​វ័យ​ជំទង់​។ ទិន្នន័យ​​​ស្រាវជ្រាវ​ដដែល​​ក៏​បាន​បង្ហាញ​ថា ពេល​ភាគ​ច្រើន​ដែល​ពួក​គេ​ចំណាយ​ពេល​អង្គុយ​រាប់​ម៉ោង​នោះ​ គឺ​ការ​មើល​ទូរទស្សន៍ ​ចំណាយ​​ពេល​មុខ​​អេក្រង់​ទូរស័ព្ទ​ និង​អង្គុយ​សិក្សា​យូរ​ម៉ោង​។ ​ព្រឹត្តិប័ត្រ​របស់​​​សមាគម​វេជ្ជសាស្រ្ត​អាមេរិក​ក៏​​​បាន​បង្ហាញ​ថា ទម្លាប់​អង្គុយ​យូរ​​របស់​ពលរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​រហូត​ដល់​បច្ចុប្បន្ន​ ជា​ពិសេស​​ការ​បន្ត​​ចំណាយ​ពេល​​​មុខ​អេក្រង់​កុំព្យូទ័រ​នា​ក្រោយ​ពេល​សម្រាក​ពី​​ម៉ោង​ធ្វើ​ការ​ ឬ​ម៉ោង​សិក្សា​​ជាប់​ពី​​៣​ឬ​៤​ម៉ោង​បន្ថែម​។ ដូច​ដែល​បាន​​បញ្ជាក់​ពី​ខាង​លើ ទម្លាប់​​អសកម្ម​​នៅ​មួយ​កន្លែង​បែប​នេះ ​អាច​បង្ក​ហានិភ័យ​ច្រើន​ជា​ច្រើន​ផ្នែក​​​​ចំពោះ​សុខភាព ដូច​នេះ​​នាយកដ្ឋាន​សេវា​សុខភាព​​សហរដ្ឋអាមេរិក​ក៏​បាន​ណែ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ ព្យាយាម​ចំណាយ​ពេល​​ធ្វើ​ខ្លួន​ឲ្យ​សកម្ម​ ដើម្បី​កាត់​បន្ថយ​ទម្លាប់​អង្គុយ​យូរ​​រាប់​ម៉ោង​។ អត្ថបទពាក់ព័ន្ធ៖​ ចូលចិត្ត​អង្គុយធ្វើការយ៉ាងម៉េចនៅអហ្វីស? ទាំងនេះជារបៀបការពារឈឺនេះឈឺនោះ សម្រាប់អ្នកផ្លូវឆ្ងាយ! អង្គុយបើកឡានយូរៗ អាចមានបញ្ហាទាំងនេះ មានផ្ទៃពោះ ឈរ ឬអង្គុយយូរពេក អាចប្រឈមបញ្ហាជាច្រើន​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ​​ ​​


ព័ត៌មាន

​​ការសិក្សា៖ ពូជពោត​ពណ៌​​ស្វាយ​ថ្មី អាច​ប្រឆាំង​​ជំងឺទឹក​នោម​ផ្អែម

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក​​​ថ្មី​ៗ​នេះ​បាន​ផលិត​ចេញ​ជា​​ពូជ​ពោត​ប្រភេទ​​ពណ៌​ស្វាយ​​ដែល​​មាន​ផ្ទុក​​នូវ​សារធាតុ​​​​ប្រឆាំង​​​ជំងឺ​ធាត់ ដំណើរ​រលាក​ និង​ជំងឺ​ទឹក​នោម​ផ្អែម​​ នេះ​បើ​តាម​សារព័ត៌មាន​ស៊ីនហួរ។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៃ​សាកលវិទ្យាល័យ​ខាង​លើ បាន​យក​ពូជ​ពោត​​​​​​ប្រភេទ​ Apache Red ទៅ​បង្កាត់​ជា​មួយ​ពូជ​ពោត​ពណ៌​ស្វាយ​​ជាង​២០​ប្រភេទ​ផ្សេង​ទៀត បូក​រួម​ទាំង​ការ​ផ្ស៊ាំ​​ជា​មួយ​សារធាតុ​ Anthocyanins​។ សារធាតុ​ Anthocyanins ដែល​ជា​ប្រភេទ​ធាតុ​គីមី​​មាន​ប្រយោជន៍​ម្យ៉ាង​​​​មាន​នៅ​ក្នុង​អាហារ​មួយ​ចំនួន ដែល​ជួយ​​​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​បេះ​ដូង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​​ជំងឺ​មហារីក​មួយ​ចំនួន​។ ចំពោះ​​ការ​សិក្សា​ខាង​លើ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិសោធន៍​​ទៅ​លើ​សត្វ​កណ្តុរ​ ហើយ​លទ្ធ​ផល​បាន​បង្ហាញ​ថា​ កណ្តុរ​ដែល​បាន​ស៊ី​​ពោត​​បង្កាត់​មាន​​សារធាតុ Anthocyanins ​បាន​កាត់​បន្ថយ​​​កោសិកា​​បង្ក​​ឲ្យ​ធាត់​​ពី​៨​-៥៦​%។ បន្ថែម​ពី​នោះ​ អ្នក​​វិទ្យាសាស្រ្ត​ក៏​បាន​រក​ឃើញ​ដែរ​ថា ពោតនេះ​បាន​ជំរុញ​​ភាព​ស៊ាំ​របស់​អាំងស៊ុយ​លីន​ពី​២៩-៦៤​%​ និង​បាន​កាត់​បន្ថយ​ជាតិ​ស្ករ​អាក្រក់​ពី​៣០​%​-១៣៩​%​​ទៀត​ផង​។ ​​​”ពួក​យើង​សម្គាល់​មើល​ឃើញ​ថា មាន​ការ​ប្រែ​ប្រួល​ក្នុង​ម៉ូលេគុល​​​សំខាន់​ដែល​វា​បាន​កាត់​បន្ថយ​​​ដំណើរ​រលាក​​របស់​អាំង​ស៊ុយ​លីន ហើយ​​ក៏​ឃើញ​សារប្រយោជន៍​ជា​​ច្រើន​​នៅ​ក្នុង​​ពោត​បង្កាត់​ថ្មី​នេះ​”។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ វេជ្ជបណ្ឌិត​ Diego Luna Vital ដែល​អ្នក​ស្រាវជ្រាវ​ម្នាក់​ក្នុង​ការ​ពិសោធន៍​ខាង​លើ​៕ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម របៀបថែទាំ និងតាមដានអ្នកជំងឺទឹកនោមផ្អែមប្រភេទ​ទី​២ កូនចៅត្រូវដឹង


ព័ត៌មាន

ការសិក្សា៖ គ្រាន់​​តែ​​ញ៉ាំ​​សាច់​ជ្រូក​​១​បន្ទះ​​​​១​ថ្ងៃ ក៏​អាច​ជួប​ហានិភ័យ​មហារីក​ពោះ​វៀនដែរ​

ការ​បរិភោគ​សាច់​​​ជ្រូក សាច់​ក្រហម​ ឬ​សាច់​ច្នៃ អាច​ប្រឈម​នឹង​ហានិភ័យ​​មហារីក​ពោះ​វៀន​ នេះ​បើ​តាម​​ការ​សិក្សា​​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​ Oxford ប្រទេស​អង់គ្លេស​។ ប្រភព​សារព័ត៌មាន​ CNN បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ហូប​សាច់ជ្រូក សាច់​ក្រហម​​ ឬ​សាច់ជ្រូក​​ច្នៃ​ប្រមាណ​ ៧៦​ក្រាម​​​ ឬ​ស្មើ​នឹង​​សាច់​បឺហ្គឺ​​ពាក់​កណ្តាល​ ក្នុង​មួយ​ថ្ងៃ​ គឺ​មាន​ហានិភ័យ​កើត​​មហារីក​​ពោះ​វៀន​២០​ភាគរយ។ បន្ថែម​ពី​នោះ​ សម្រាប់​អ្នក​ហូប​សាច់ជ្រូក​​ប្រមាណ​ ២១​ក្រាម​ ឬ​ស្មើ​នឹង​១​បន្ទះ​ ក្នុង​មួយ​ថ្ងៃ​ក៏​ជួប​ហានិភ័យ​​ក្នុង​កម្រិត​មួយ​ផង​ដែរ​។ ការ​សិក្សា​​ក៏​បាន​បង្ហាញ​ដែរ​​ថា​ សាច់ជ្រូក​ច្នៃ​ដូច​ជា សាច់​ក្រក​ ឬ​សាច់​ជ្រូក អាច​បង្ក​ហានិភ័យ​​ខ្ពស់​ជាង​​សាច់​ក្រហម​​ទៅ​ទៀត ដោយ​ពាក់​ព័ន្ធ​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ ២០​ភាគរយ​ ក្នុង​ការ​បរិភោគ​ប្រមាណ​ ២៥​ក្រាម​ ដែល​ស្មើ​នឹង​​ការ​បរិភោគ​សាច់​ក្រហម​ប្រមាណ​៥០​ក្រាម​ នឹង​ជួប​ហានិភ័យ​មហារីក​ពោះ​វៀន​​១៩ភាគរយ។ លោក​​Tim Key សាស្រ្តាចារ្យ​​​ដែល​ដឹក​នាំ​ការ​​​​សិក្សា​ខាង​លើ​នេះ​បាន​និយាយ​បញ្ជាក់​ថា៖ “សាច់​ជ្រូក​ច្នៃ​ទោះ​បី​ក្នុង​បរិមាណ​​មួយ​តិច​តួច ប៉ុន្តែ​វា​បង្ក​ហានិភ័យ​​​​ស្មើ​នឹង​ចំនួន​​​​​បរិមាណ​សាច់​ក្រហម​ដ៏​ច្រើន​”។ នៅ​ចក្រភព​អង់គ្លេស មហារីក​ពោះ​វៀន​គឺ​ជា​ជំងឺ​ក្នុង​លំដាប់​ទី​បី​​ដែល​កើត​លើ​ប្រជាពលរដ្ឋ​ប្រទេស​នេះ​។ នេះ​បើ​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​​ជំងឺ​មហារីក​របស់​ចក្រភព​អង់គ្លេស​។ ដោយ​ឡែក​អង្គការ​សុខភាព​ពិភព​លោក​​​កាល​ពី​ឆ្នាំ​២០១៥ ក៏​បាន​បង្ហាញ​​ដែរ​ថា ប្រភេទ​សាច់ជ្រូក​ច្នៃ​​គឺ​ត្រូវ​បាន​ចាត់​ទុក​ជា​សាច់​ដែល​បង្ក​ហានិភ័យ​មហារីក​​​​ដល់​មនុស្ស​។ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ខាង​លើ​នេះ​ លោក​ស្រី​វេជ្ជបណ្ឌិត​ Julie Sharp ដែល​ជា​ប្រធាន​ផ្នែក​ព័ត៌មាន​​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​​ជំងឺ​មហារីក​នៃ​ចក្រភព​អង់គ្លេស​ បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​ព្យាយាម​​​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​សាច់​ជ្រូក ដោយ​ជំនួស​វិញ​នូវ​សាច់​​មាន់ ឬ​សាច់​ត្រី​ជា​ដើម​៕ ​ អត្ថបទពាក់ព័ន្ធ៖ ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន ឧស្សាហ៍​រាក មិនកាត់បន្ថយ​អាហារ​ទាំងនេះ ប្រយ័ត្ន​ខូច​ពោះវៀន ដឹងអត់ ហេតុអ្វីញ៉ាំមីញឹក ធ្វើឲ្យស្អិតក្រពះ-ពោះវៀន និងវិវត្តជាមហារីក? ពលរដ្ឋវៀតណាម កើតជំងឺក្រពះ-ពោះវៀនច្រើនជាងគេ ដោយសារអី? ក្នុង​ករណី​មាន​សំណួរ […]


ព័ត៌មាន

រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង

បន្ទាប់ពី​ផ្ទុះ​ព័ត៌មានវីរុសកូរ៉ូណា​ថ្មី​នៅ​ចិន​រួច​មក ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ចេញ​ព័ត៌មាន​ណែនាំ​ដល់ពលរដ្ឋ ពិសេស​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ ឬ​ត្រលប់​មក​ពី​ក្រុង​វូហាន ខេត្តហ៊ុយបេ ប្រទេសចិន ដើម្បី​ការពារ​ខ្លួន និង​ទប់ស្កាត់​ការ​ឆ្លងជំងឺនេះ។ ​ក្រសួងសុខាភិបាលក៏បាន​ក្រើន​រម្លឹកឲ្យ​​ដឹង​​ពី​រោគសញ្ញា និង​វិធី​ការពារ​វីរុសកូរ៉ូណាថ្មី ដោយ​ឲ្យ​អនុវត្ត​ដូច​ខាងក្រោម៖ ១- រោគសញ្ញា ក្ដៅ​ខ្លួន ក្អក ហត់ ពិបាកដកដង្ហើម ថត​កាំរស្មី​អ៊ិច​មាន​ឃើញ​ដំបៅ​សួត​សងខាង។ ២- វិធី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ (ជាមួយ​សាប៊ូ និង​ទឹក​ស្អាត) ជា​ពិសេស​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​អ្នក​ជំងឺ ឬ​បរិស្ថាន​ជុំវិញ​គាត់ ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ ឬ​ទៅ​ផ្សារ​គ្រឿង​សមុទ្រ​ហូណាន ឬ​ផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វ​ព្រៃ ឬ​កន្លែង​ដែល​ដឹង​ថា​មាន​វ៉ីរុស​កំពុង​ចរាចរ។ ចាំបាច់​ត្រូវ​ដឹង​លាង​ដៃ​ឲ្យ​បាន​ទៀងទាត់​មុន​ពេល និង​បន្ទាប់ពី​ការ​ប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេង​ៗ​ដែល​អាច​ជា​ប្រភព​មេរោគ ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្តអនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូប​អាហារ​ល្អ ដូចជា​ពិសា​អាហារ​ចម្អិន​ឆ្អិន​ល្អ អ្នក​មាន​រោគសញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​ស្រួច ត្រូវ​ខ្ទប់​មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក ឬ​កណ្ដាស់ ដោយ​កន្សែង ក្រមា ឬ​ក្រដាស។ ត្រូវ​ប្រកាន់​យក​នូវ​អនាម័យ​ដៃ​ស្អាត និង​អនាម័យ​ផ្លូវ​ដង្ហើម។ អត្ថបទពាក់ព័ន្ធ៖ ក្រសួងសុខាភិបាលឲ្យពលរដ្ឋខ្មែរ ប្រយ័ត្នចំពោះករណីជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ជប៉ុន​ចាប់​ផ្តើមចិញ្ចឹម​សរីរាង្គ​មនុស្សក្នុង​ខ្លួន​ជ្រូក សម្រាប់​សម្រួល​ការ​វះ​កាត់ប្តូរ​សរីរាង្គ

ជប៉ុន ចាប់​ផ្តើម​បើក​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ទៀត ដោយ​នឹង​ចិញ្ចឹម​សរីរាង្គ​មនុស្ស​ឲ្យ​ធំ​លូតលាស់ក្នុង​សត្វ​ជ្រូក ដើម្បី​បម្រើ​ការ​វះកាត់​ផ្លាស់​ប្តូរ​សរីរាង្គ​ទៅ​ថ្ងៃ​អនាគត។ ក្រសួង​សុខាភិបាល​ជប៉ុន ថ្មីៗ​នេះ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល ចាប់​ផ្តើម​​ការ​សិក្សា​ស្រាវជ្រាវ​ចិញ្ចឹម​សរី​រាង្គ​មនុស្ស ដូច​ជា​លំពែង នៅ​ក្នុង​ខ្លួន​សត្វ​ជ្រូក ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​វះកាត់​សរីរាង្គ ខណៈ​ការ​ស្រាវជ្រាវនេះ​ធ្វើ​ឡើងដោយ​​ក្រុម​សាស្ត្រចារ្យ នៃ​សាកល​វិទ្យាល័យ Meiji និង​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត។ ក្រុម​អ្នក​ស្រាវ​ជ្រាវ រំពឹង​នឹង​ចាក់​បញ្ចូល​កោសិកា​បង្ក​កំណើត​ដើម​របស់​មនុស្ស ហៅ​ថា pluripotent stem cells ឬ iPS cells ទៅ​នឹង​ស៊ុត​បង្ក​កំណើត​របស់​សត្វ​ជ្រូក ដើម្បី​ឲ្យ​ធំ​លូត​លាស់​ក្នុង​ស្បូន​ជ្រូក។ អត្ថបទ​ពាក់​ព័ន្ធ៖ ពុំធ្លាប់មាន! ក្រលៀនទំងន់ជាង ៧គីឡូក្រាម ត្រូវគ្រូពេទ្យឥណ្ឌាវះចេញដើម្បីសង្រ្គោះជីវិត ថ្នាំពន្យារកំណើតដំបូងសម្រាប់ប្រុសៗ លេចចេញជារូបរាងហើយ ស៊ុត​បង្ក​កំណើត​ត្រូវ​អ្នក​វិទ្យសាស្ត្រ​ជប៉ុន​រំពឹងថានឹង​លូត​លាស់​ទៅ​ជា​គភ៌​ដែល​ជា​ការ​ផ្សាំ​រវាង​កោសិកា​ដើម​របស់​ជ្រូក និង​កោសិកា​ដើម​របស់​មនុស្ស។ នៅ​៣០ថ្ងៃ​បន្ទាប់ ក្រុម​អ្នក​វិទ្យាសាស្ត្រ នឹង​ទាញ​យក​ភគ៌​ចេញ​មក​ក្រៅ ដើម្បី​ពិនិត្យ​មើល​ថា កោសិកា​មនុស្ស​បាន​លាយ​ជា​មួយ​កោសិកា​ដែល​នឹង​វិឌ្ឍន៍​ទៅ​ជា​លំពែង​បាន ឬ​យ៉ាង​ណា។ ករណី​លទ្ធផល​ដូច​ការ​រំពឹង​ទុក ភគ៌​នេះនឹង​ត្រូវ​រក្សា​ក្នុង​ស្បូន​ជ្រូក​ឲ្យ​យូរ​បំផុត​តាម​អាច​ធ្វើ​បាន ឬ​អាច​រង់ចាំ​រហូត​ដល់​សម្រាល​តែ​ម្តង។ អត្ថបទ​ពាក់​ព័ន្ធ៖ សៀងហៃ សម្ពោធរោងចក្រផលិតកោសិកាកម្ចាត់មហារីក ដំណើរការឆ្នាំ២០២០ មនុស្សរាប់ពាន់នាក់ ត្រៀមតេស្តសាក​វ៉ាក់សាំងជំងឺអេដស៍ ​ ជំងឺអេដស៍បន្តវិវត្តន៍ និង​ចេញប្រភេទថ្មី យ៉ាង​ណា ការ​សិក្សា​ត្រូវ​គេ​អះអាងថាត្រូវទាម​ទារ​រយៈពេល​យ៉ាង​ហោច​ណាស់១០​ឆ្នាំ ទើប​អាច​ប្រើ​ប្រាស់​សម្រាប់​ផ្លាស់​ប្តូរ​សរីរាង្គ​មនុស្ស​បាន ព្រោះ​មាន​បញ្ហា​ច្រើន​ទៀត​ទាម​ទារឲ្យ​មាន​ការ​ដោះ​ស្រាយ​ជា​មុន។ កាល​ពី​ខែ​មី​នា ឆ្នាំ២០១៩ រដ្ឋាភិបាល​ជប៉ុន ធ្លាប់​បាន​ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​ស្រាវជ្រាវចាក់​កោសិកា​ដើម​មនុស្ស ទៅ​ក្នុងស៊ុត​បង្ក​កំណើត​សត្វ​នោះ​ទេ ប៉ុន្តែ​ក្រោយ​សាស្ត្រាចារ្យ Hiromitsu Nakauchi នៃ​សកល​វិទ្យាល័យ​ក្រុង​តូក្យូ ជោគជ័យ​លើ​ការ​ស្រាវជ្រាវ​បង្កើត​សរីរាង្គ​មនុស្ស​ក្នុង​សត្វ​កណ្តុរ​មក ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ […]


ព័ត៌មាន

មេរោគ​ផ្លូវ​ដង្ហើម​ថ្មី ស្រដៀង​ជំងឺ SARS កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន

ប្រយ័ត្ន​ផង​គ្នា​យើង! ជំងឺ​ពាក់​ព័ន្ធ​​ផ្លូវ​ដង្ហើម​ថ្មី​មួយ កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ចិន ដោយ​អ្នក​វិទ្យសាស្ត្រ​ចិន​សង្ស័យ​មាន​ទំនាក់​ទំនង​ជាមួយ​ជំងឺ SARS ដែល​ធ្លាប់​សម្លាប់​មនុស្សជាង ៧០០នាក់ កាលពីឆ្នាំ ២០០៣។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន បាន​កំពុង​បង្ហាញ​ក្តី​បារម្ភ​ខ្លាំង ក្រោយ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​មួយ​ទៀត​ក្នុង​ទីក្រុង Wuhan ខេត្ត Hubei បណ្តាល​ឲ្យ​មនុស្ស ៥៧​នាក់​ធ្លាក់​ខ្លួន​ឈឺ ក្នុង​នោះ​អ្នក​ជំងឺ ១៥នាក់ ត្រូវ​រក​ឃើញ​មាន​ផ្ទុក​មេរោគ​ថ្មី​មួយ​នៃ​ក្រុមមេរោគ Coronavirus។ នេះ​បើ​តាម​ការ​អះអាង​ពីទូរទស្សន៍​រដ្ឋ​ចិន CCTV។ មេរោគCoronavirus ជា​ក្រុម​គ្រួសារ​មេរោគ​ដ៏​ធំ​មួយ អាច​បង្ក​ឲ្យ​យើង​កើត​ជំងឺ​ផ្សេងៗ​ជា​ច្រើន​រាប់​ចាប់​ពី​ផ្តាសាយ រហូត​ដល់​ជំងឺ SARS ដែល​ជា​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​ទៀត​ផង។ អត្ថបទ​ពាក់​ព័ន្ធ៖ សៀងហៃ សម្ពោធរោងចក្រផលិតកោសិកាកម្ចាត់មហារីក ដំណើរការឆ្នាំ២០២០ ជប់ខ្យល់មិនប្រយ័ត្ន តារាស្រីចិនម្នាក់ រលាកស្បែក ស្នាមសាច់ជាប់រហូត យោង​តាម​អង្គការ​សុខភាព​ពិភពលោក រោគ​សញ្ញា​បង្ក​ដោយ​ពពួក​មេរោគ Coronavirus គឺ​អាច​ធ្វើ​ឲ្យ​យើង​គ្រុន​ក្តៅ ក្អក និង​ឈាន​ដល់​ខូច​តម្រងនោម ដោយ​ករណី​ជា​ច្រើន​អាច​បង្ក​ឲ្យ​ស្លាប់​ទៀត​ផង។ SARS ដែល​ជា​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ដោយ​មេរោគ Coronaviruses ធ្លាប់​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​កាល​ពី​ឆ្នាំ​ ២០០២-២០០៣ ចេញ​ពី​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន និង​ឆ្លង​រាល​ដាល​ទៅ​ប្រទេស​សរុប ៣៧ ជុំ​វិញ​ទ្វីប​អាស៊ី នាំ​ឲ្យ​មនុស្ស​ជាង ៨.០០០​នាក់ ធ្លាក់​ខ្លួន​ឈឺ ក្នុង​នោះ ៧៧៤​នាក់​ស្លាប់។ ទោះ​យ៉ាង​ណា មេរោគ​ថ្មី​នៃ Coronaviruses […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ