សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

​ថ្នាំ​ប្រភេទ​ថ្មីព្យាបាល​ជំងឺ​មហារីកគ្រាប់ឈាម សង្ឃឹមថាជួយអ្នកជំងឺ​បាន​កាន់តែច្រើន

ជំងឺ​មហារីកគ្រាប់​​ឈាម​Myeloid រ៉ាំរ៉ៃ (CML) គឺ​ជា​ប្រភេទ​មហារីក​លើ​កោសិកា​ឈាម​ស ដែល​មាន​ការ​លូត​លាស់​យឺត ដែល​ពេល​ខ្លះ​ត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​វិវត្ត។ ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​ចាស់​អាយុ​ច្រើន​ជាង ៦០ឆ្នាំ។ អ្នក​ដែល​មាន​ជំងឺ​នេះ អាច​រស់​នៅ​ជាមួយ​ជំងឺ​រហូត​ដល់​វ័យ​កាន់​តែ​​ចាស់​ប្រសិន​បើ​អាច​គ្រប់​គ្រង​ស្ថានភាព​ជំងឺ ជាជាង​ព្យាបាល​វា​ឲ្យ​ជា​ដាច់។ នៅ​ចក្រភព​អង់គ្លេស មាន​មនុស្ស​ប្រហែល ៧៥០​នាក់​ និង​នៅ​សហរដ្ឋ​អាមេរិក ប្រហែល ៩០០០នាក់ ​រៀង​រាល់​ឆ្នាំ​ដែល​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​មហារីកគ្រាប់ឈាម​នេះ។ បច្ចុប្បន្ន​នេះ អ្នក​ជំងឺ​នៅ​អង់គ្លេស​ប្រហែល ៦០០០នាក់​កំពុង​រស់​នៅ​ជាមួយ​នឹង​ជំងឺ​មហារីកគ្រាប់​ឈាម។ ការ​ស្រាវ​ជ្រាវ​នេះ​ធ្វើទៅ​លើ​ប្រភេទ​​ថ្នាំ​ថ្មី​ដែល​មាន​ឈ្មោះ​ថា  Asciminib ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា នេះ​គឺ​ជា​របក​គំហើញ​ថ្មី​មួយ​ដើម្បី​ផ្ដល់​ឲ្យ​ជម្រើស​ព្យាបាល​ថ្មី​ៗដល់​អ្នក​ជំងឺ​ដែល​ពិបាក​ក្នុង​ការ​ប្រើ​ថ្នាំ​ផ្សេង​ទៀត និងផ្ដល់​ផល​រំខាន​តិច​ជាង ហើយ​នឹង​មិន​ប៉ះពាល់​ដល់​កោសិកា​ដែល​មាន​សុខភាព​ល្អ​ឡើយ។ បច្ចុប្បន្ន​ថ្នាំ​ព្យាបាល​ជំងឺ​មហារីកគ្រាប់​ឈាម គឺ​ជា​ប្រភេទ​ថ្នាំ​គ្រាប់ ដោយ​ថ្នាំនេះមានសកម្មភាព​ព្យាបាល​តាមរយៈ​ការ​​រាំង​ខ្ទប់​ប្រូតេអ៊ីន ដែល​ធ្វើ​ឲ្យ​កោសិកា​មហារីក​បំបែក​ខ្លួនបាន។ ការ​បន្តរាំងខ្ទប់ប្រូតេអ៊ីនក្នុង​រយៈពេល​កាន់តែយូរ ថ្នាំនេះអាចនឹងគ្រប់​គ្រង​ជំងឺ​មហារីក​បាន និង​បញ្ឈប់​កុំ​ឲ្យ​វា​រាល​ដាល។ ប៉ុន្តែ​ការ​រាំង​ខ្ទប់​ប្រូតេអ៊ីន នឹង​ធ្វើ​ឲ្យ​ខូច​មុខងារ​ធម្មតា​របស់​កោសិកា ដែល​នាំ​ឲ្យ​ខូច​ឬ​កម្ទេច​កោសិកា​ដែល​សំខាន់​សម្រាប់​បំពេញ​មុខងារ​ធម្មតា​ក្នុង​រាង​កាយ។​ កាល​ទស្សវត្ស​ទី៩០ គ្រូពេទ្យ​ជា​ច្រើន​លើ​ពិភព​លោក​រីក​រាយ​ដោយ​សារ​ការ​បង្កើត​ថ្នាំ​ព្យាបាល​ដំបូង​ក្នុង​ក្រុម​ថ្នាំ Tyrosine Kinase inhibitors (TKI) ដែល​គេ​ហៅ​ថា​ថ្នាំ​ imatinib។ ប៉ុន្តែ​ថ្នាំ Imatinib និង​ថ្នាំ​ជំនាន់​ក្រោយៗ​របស់ ក្រុម​ថ្នាំ TKIs ( Tyrosine kinase inhibitors) អាច​បង្ក​ឲ្យ​មាន​ផល​រំខាន​គ្រោះ​ថ្នាក់​ជា​ច្រើន។ ជាង​៩៥ ភាគ​រយ នៃ​អ្នក​ជំងឺ​ដែល​ប្រើ​ថ្នាំ​ទាំង​នេះ អាច​នឹង​រក​គ្រោះ​ដោយ​ផល​រំខាន​របស់​ថ្នាំ […]


ព័ត៌មាន

សៀងហៃ សម្ពោធរោងចក្រផលិតកោសិកាកម្ចាត់មហារីក ដំណើរការឆ្នាំ២០២០

ទី​ក្រុង​សៀង​ហៃ ភាគ​កើត​ប្រទេស​ចិន កាល​ពី​ពេល​​ថ្មី​ៗ​នេះ បាន​សម្ពោធ​​​​មន្ទីរ​ពិសោធ​ និង​ជា​រោង​ចក្រ​ផលិត​​កោសិកា​ប្រព័ន្ធ​ស៊ាំ​​មនុស្ស ដើម្បី​​ផ្តល់​​ជា​ការ​ព្យាបាល​​ដល់​អ្នក​ជំងឺ​មហារីក។ តាម​ប្រភព​ព័ត៌មាន​ស៊ីន​ហួរ​​ប្រទេស​ចិន អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ គឺ​​រោង​ចក្រ​​នេះ នឹង​មាន​សមត្ថភាព​ផលិត​កោសិកា​​ប្រឆាំង​មហារីក លើ​ប្រភេទ​ជំងឺ​មហារីក​​ធំ​​ៗ ដូច​ជា ប្រភេទ​​កោសិកា​មហារីក​ឈាម​ស B-Cell និង​កោសិកា​សាច់​មហារីក​ផ្សេង​ៗ​ទៀត។ នីតិ​វិធី​ប្រើ​ប្រាស់​កោសិកា​​​បាន​ផលិត​រួច ទៅ​ព្យាបាល​​មហារីក​នោះ​ហៅ​ថា បច្ចេក​ទេស CAR-T therapy ដែល​តម្រូវ​ឱ្យ​យក​​កោសិកា​​ប្រព័ន្ធ​ស៊ាំ​របស់​អ្នក​ជំងឺ​​ទៅ​​ផ្សាំ​ក្នុង​ឡាបូ​ពិសោធ​ ដោយ​ចង​​ភ្ជាប់​ជា​មួយ​ប្រូតេអ៊ីន​ (Chimeric Antigen) ដែល​មាន​សមត្ថភាព​ប្រឆាំង​មហារីក រួច​ចាក់​បញ្ចូល​​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​វិញ។ ទោះ​ជា​​វីធី​ខាង​លើ​មាន​ប្រសិទ្ធភាព​ តែ​តម្លៃ​ព្យាបាល​​​របស់​វា​ គឺ​ខ្ទង់​ជាង​បី​សែន​ដុល្លារ​អាមេរិក ដែល​តម្រូវ​ឱ្យ​អ្នក​ជំងឺ​មហារីក​​​​​មាន​លទ្ធភាព​ចំណាយ​ច្រើន​។ ប៉ុន្តែ​ការ​បង្កើត​រោង​ចក្រ នៅ​សៀង​ហៃ​នោះ ត្រូវ​គេ​រំពឹង​ថា នឹង​ជួយ​បន្ថយ​តម្លៃ​ការ​ព្យាបាល​តាម​នីតិវិធី​ខាង​លើ។ ក្រៅ​ពី​ការ​ព្យាបាល​មហារីក​ដោយ​ប្រើ​ថ្នាំ កាំ​រស្មី​វិទ្យុសកម្ម ការ​វះ​កាត់ បច្ចេក​ទេស CAR-T therapy ជា​វិធី​មួយ​ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍ដោយ​សារ​ប្រសិទ្ធភាព​របស់​វា​ ទោះ​ជា​តម្លៃ​ថ្លៃ​ក៏​ដោយ​។ អត្ថបទពាក់ព័ន្ធ៖ ព្យាបាលមហារីក ប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង បង្កគ្រោះថ្នាក់ខ្លាំង កូនក្មេងអាចកើតជំងឺមហារីកទេ? ដោយ​ឡែក​ រោង​ចក្រ​ពិសោធន៍ និង​ផលិត​​កោសិកា​ប្រឆាំង​មហារីក​ដែល​នឹង​ដំណើរ​ការ​នៅ​ឆ្នាំ​២០២០​​ខាង​លើ មាន​ឈ្មោះ​ថា Fosun Kite Biotechnology ស្ថិត​នៅ​​​ឧទ្យាន​ Hi-Tech Park នៃ​ក្រុង​សៀង​ហៃ​ប្រទេស​ចិន៕​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ព័ត៌មាន

ម៉ាឡេស៊ីផ្តល់កញ្ចប់សេវាថែទាំសុខភាពដល់ពលរដ្ឋកម្ពុជា ដូចពលរដ្ឋខ្លួន

ប្រទេស​ម៉ាឡេស៊ី ផ្តល់កញ្ចប់​​សេវា​ថែទាំ​សុខភាព​ដល់​ពលរដ្ឋ​កម្ពុជា​​ ក្នុង​តម្លៃ​សមរម្យ ដូច​គ្នា​នឹង​តម្លៃ​សេវាសុខភាព​​ពលរដ្ឋ​ខ្លួន បើ​ជា​អតិថិជន​ធនាគារកាណាឌីយ៉ា។ នេះ​បើ​តាម​ថ្លែង​របស់​លោកស្រី Nik Yazmin Nik Azman ប្រធាន​ពាណិជ្ជកម្ម នៃ​ក្រុម​ប្រឹក្សា​ទេសចរណ៍​សុខាភិបាល​ប្រទេស​​ម៉ាឡេស៊ី ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ (MoU) រវាង​ក្រុម​ប្រឹក្សា​ទេសចរណ៍​សុខាភិបាល​ប្រទេស​ម៉ាឡេស៊ី (MHTC) ជាមួយ​នឹង​ធនាគារ​កាណាឌីយ៉ា ព្រឹកមិញ​នេះ។ "យើង​មាន​បំណង​អញ្ជើញ​អ្នក​ធ្វើ​ដំណើរទាំងអស់ ​ស្វែង​រក​​សេវាកម្ម​​ថែទាំ​​សុខភាព​​តាំងពី​ដើម​ដល់​ច​ប់ ប្រកប​ដោយ​ភាព​រលូន ព្រម​ទាំង​អាច​ទស្សនា​កម្សាន្ត​នៅ​លើ​ទឹកដី​ធម្មជាតិ​ដ៏​បវរនៃ​ប្រទេស​ម៉ាឡេស៊ី"។ លោកស្រី Nik Yazmin Nik Azman បន្ថែម។ ក្រៅ​ពី​ផ្តល់​ជូន​នូវ​តម្លៃ​សេវា​សុខភាពប្រកប​ដោយ​គុណភាព ក្នុងតម្លៃ​​សមរម្យ​ដូច​ពលរដ្ឋ​របស់​ខ្លួន ក៏​នៅ​មាន​លក្ខខណ្ឌ​ពិសេស​ផ្សេង​ទៀត ដូច​ជា ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ថែទាំ​សុខភាព​ដ៏​សម្បូរ​បែប​តាម​រយៈ​ជំនាញ​វេជ្ជសាស្ត្រ​ដ៏​ល្បីល្បាញ​លំដាប់​អន្តរជាតិ បរិក្ខា​ពេទ្យ​ទំនើប និង​មាន​ភាព​ងាយ​ស្រួល។ លោកស្រី Nik Yazmin Nik Azman ប្រធាន​ពាណិជ្ជកម្ម នៃ​ក្រុម​ប្រឹក្សា​ទេសចរណ៍​ សុខាភិបាល​ប្រទេស​​ម៉ាឡេស៊ីលោក Raymond Sia Say Guan អគ្គនាយក ​ធនាគារ​កាណាឌីណា ក៏​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា មិន​ត្រឹម​តែ​ផ្តោត​លើ​ជំហរ​ហិរញ្ញវត្ថុ​រឹងមាំ​របស់​អតិថិន​នោះ​ទេ តែ​ធនាគារ​កាណាឌីយ៉ា​ថែម​ទាំង​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ការ​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​ប្រកប​ដោយ​សុខុមាលភាព។ លោក​ថា សុខភាព​សំខាន់​ជាង​អ្វី​ទាំង​អស់ មាន​សុខភាព​ទើប​មាន​ទ្រព្យ​សម្បត្តិ។ លោក Raymond Sia Say Guan […]


ព័ត៌មាន

លាបពណ៌សក់ និងអ៊ុតសក់ត្រង់ច្រើន អាចប្រឈមជំងឺមហារីកសុដន់

ឧស្សាហ៍​ប្រើ​​ថ្នាំ​លាប​ពណ៌​សក់​ ឬ​​ថ្នាំអ៊ុតសក់​ត្រង់​​​ជា​ញឹក​ញាប់ អាច​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​សុដន់​ក្នុង​រយៈ​ពេល​ណា​មួយ។ នេះ​បើ​តាម​​លទ្ធផល​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​វិទ្យាស្ថាន​សុខភាព​ជាតិ​ សហរដ្ឋអាមេរិក​ បាន​សិក្សា​តាម​ដាន​​ទៅ​លើ ស្រ្តី​ប្រមាណ​​ជិត​៥​ម៉ឺន​នាក់​ ដោយ​​ចំណាយ​រយៈ​ពេល​​ជាង​៨​ឆ្នាំ​។ ហើយ​ការ​​សិក្សា​ បាន​បង្ហាញ​ថា ស្ត្រី​ដែលប្រើ​ថ្នាំ​លាប​ពណ៌​សក់ញឹកញាប់ មាន​ហានិភ័យ​​​ ៩% វិវត្តទៅ​ជា​ជំងឺ​មហារីក​សុដន់​​​ ប្រើ​ប្រៀប​ទៅ​នឹងស្រីៗ​ពុំ​ប្រើ​។ ចំណែក​ស្ត្រី​ដែល​​ប្រើ​សមាស​ធាតុ​គីមី​​ជា​​ថ្នាំ​អ៊ុតសក់ត្រង់ក្នុង​កម្រិត​ច្រើន ជា​មធ្យម​​​ពី​៥​-៨​​សប្តាហ៍/​ម្តង ​រក​ឃើញ​ថា មាន​ហានិភ័យ​ ៣០​% វិវត្តទៅ​រក​ជំងឺ​ខាង​លើ​នេះ។ ​​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពន្យល់​​ថា សមាស​ធាតុ​គីមី​ក្នុង​ផលិតផលសម្អាង ឬ​​​​លាប-អ៊ុត​សក់ មាន​ច្រើន​ជាង ​៥.០០០​​ សមាសធាតុ​។ វា​​អាច​ជ្រាប​ទៅ​ក្នុង​ស្បែក​ក្បាល ពិសេស​ក្លិន​របស់​វា អាច​ជ្រាប​ចូល​ក្នុង​រាង​កាយ​​តាម​ដង្ហើម​បាន​ផង​ដែរ នៅ​ពេល​ដែល​ប្រើវា។ អត្ថបទពាក់ព័ន្ធ៖ ស្ដាប់ជាង និងស្រីៗអ៊ុតសក់ត្រង់ពេលពពោះ ទើបដឹងថាប៉ះពាល់កម្រិតណា ពេលពពោះ ម៉ាក់ៗគួរលាប ឬអ៊ុតសក់អត់? ដោយ​សារ​មើល​ឃើញ​ពី​ផល​អវិជ្ជមាន​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​​ដែល​បាន​ចុះ​ផ្សាយ​​លើ​ព្រឹត្តបត្រ​សុខភាព​​ International Journal of Cancer របស់​សហរដ្ឋអាមេរិក បាន​​​ណែ​នាំ​​ឱ្យ​​បន្ថយ​​​ការ​ប្រើ​ប្រាស់​ជា​ញឹក​ញាប់ ឬ​ចៀស​ឆ្ងាយ​ពី​សមាស​ធាតុលាបសក់​​ទាំង​នោះ ករណី​ពុំ​ចាំ​បាច់​៕ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ធ្លាប់តែដឹងថាឆ្លងតាមមូសខ្លាខាំ តែឡូវរកឃើញករណី​ជំងឺ​គ្រុនឈាម​ដំបូង ឆ្លង​តាម​ការ​រួមភេទ

ជំងឺ​គ្រុន​ឈាម​ ​ជា​ជំងឺ​កាច​សាហាវ​មួយ​ដែល​ជា​ធម្មតា​ចម្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លា​ញី​ខាំប៉ុណ្ណោះ ប៉ុន្តែ​​​ថ្មីៗ​នេះនៅ​អេស្ប៉ាញ​បាន​បង្ហាញ​ពី​ករណី​ដំបូង​មួយ​នៅ​លើ​ពិភពលោក ដែល​ជំងឺ​នេះ​ចម្លង​មក​មនុស្ស​តាម​រយៈ​ការ​រួម​ភេទ។ ករណី​ដំបូង​នេះ​កើត​ឡើង​លើ​បុរស​ម្នាក់ អាយុ​៤១​ឆ្នាំ​ រស់​នៅ​ទី​ក្រុង​ម៉ាឌ្រីត ប្រទេស​អេស្ប៉ាញ បាន​ឆ្លង​ជំងឺ​នេះ​តាម​រយៈ​ការ​រួម​ភេទ​ជា​មួយ​មិត្ត​ប្រុស​របស់ខ្លួន (ករណី​ប្រុស និង ប្រុស)  ដែល​បាន​ឆ្លង​ជំងឺ នៅ​ពេល​ធ្វើ​ដំណើរ​កំសាន្ត​មួយ​នៅ​ប្រទេស គុយ​បា។ យោង​តាម​លោក​ស្រី ស៊ូហ្សាណា ជីមីណេស (Susana Jimenez) ដែល​ជា​មន្ត្រី​សុខាភិបាល​ក្នុង​ការិយាល័យ​សុខភាព​សារធារណៈ​ប្រចាំ​ក្រុង​មាឌ្រីត បាន​បញ្ជាក់​ថា ករណី​នេះ​គ្រូពេទ្យ​បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​ខែ​កញ្ញា ហើយ​វា​ជា​ករណី​ដែល​ធ្វើ​ឲ្យ​គ្រូពេទ្យ​មាន​ចម្ងល់​ជា​ ខ្លាំង ដោយ​សារ​តែ​អ្នក​ជំងឺ​វ័យ​ ៤១​ឆ្នាំ​នេះ​មិន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​គ្រុន​ឈាម​សោះ​ឡើយ។ លោក​ស្រី​បាន​បន្ត​ទៀត​ថា គ្រូពេទ្យ​បាន​ពេល​ពិនិត្យ​មើល​ទឹក​កាម​របស់​ពួក​គេ​ទាំង​ពីរ​រួច​ ជា​លទ្ធផល​បាន​បង្ហាញ​ថា វីរុស​ដែល​បង្ក​ជំងឺ​ទៅ​លើ​ពួក​គេ គឺ​ដូច​គ្នា​នឹង​វីរុស​គ្រុន​ឈាម​ដែល​បង្ក​ជំងឺ​នៅ​​​គុយបា​ដែរ។ អត្ថបទ​ពាក​ព័ន្ធ៖ គុយបា អភិវឌ្ឍបច្ចេកទេសថ្មីប្រឆាំងគ្រុនឈាម ដោយប្រើ​បាក់តេរី គ្រុនឈាម នៅហ្វីលីពីន សម្លាប់មនុស្សកើនដល់ទៅជាង ៧០០នាក់ គួរ​បញ្ជាក់​ដែរ​ថា ជំងឺ​គ្រុន​ឈាម​ជា​ជំងឺ​កាច​សាហាវ​ដែល​អាច​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន ជា​ពិសេស​ចំពោះ​កុមារ។ ដោយ​សារ​តែ​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​ជម្រើស​ព្យាបាល ដូច​នេះ​ហើយ​ទើប​ការ​ការពារ​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន។ នា​ពេល​ថ្មីៗ​នេះ មាន​ការ​បង្កើត​វ៉ាក់សាំង​ដំបូង​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម ប៉ុន្តែ​វ៉ាក់​សាំង​នេះ​អាច​មាន​ប្រសិទ្ធិភាព​ចំពោះ​តែ​អ្នក​ដែល​បាន​កើត​ជំងឺ​នេះ​ពី​មុន​មក​តែ​ប៉ុណ្ណោះ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ពុំធ្លាប់មាន! ក្រលៀនទំងន់ជាង ៧គីឡូក្រាម ត្រូវគ្រូពេទ្យឥណ្ឌាវះចេញដើម្បីសង្រ្គោះជីវិត

ក្រុម​គ្រូពេទ្យ​ឥណ្ឌា​​បាន​វះ​កាត់​យក​ចេញ​ក្រលៀន​ទំងន់​​​៧,៤​គីឡូក្រាម​ ប្រហែល​នឹង​ទំងន់​ទារក​ពីរ​​​ចេញ​ពី​អ្នក​ជំងឺ​ម្នាក់ នៅ​ប្រទេស​ឥណ្ឌា​​។ តាម​សារព័ត៌មាន BBC អ្នក​ជំងឺ​ខាង​លើ​​បាន​កើត​ករណី​​ជំងឺ​ក្រលៀន​​ម្យ៉ាង​ ឈ្មោះ​ថា Autosomal Dominant Polycystic ដែល​បង្ក​ឱ្យ​សាច់​ក្រលៀន​ដុះ​​លុប​ពេញ​សេរីរាង្គ​ផ្សេង​ទៀត ហើយ​​ករណី​​​​​ខាង​លើ​ ជា​​ករណី​​​វះ​កាត់​ក្រលៀន​ធំ​ជាង​គេ​បង្អស់​​ ដែល​ជា​ធម្មតា​​ក្រលៀន មាន​ទំងន់​ពី​ ១២០​-១៥០​​​ក្រាម។ បើ​តាម​ លោក​វេជ្ជបណ្ឌិត Sachin Kathuria នៃ​មន្ទីរពេទ្យ​ Sir Ganga Ram ក្រុង​ញ៉ូវដេលី ដែល​ចូល​រួម​ក្នុង​ដំណើរ​ការ​វះ​កាត់​​​ បាន​​លើក​ឡើង ជា​ធម្មតា គេ​មិន​​អាច​យក​ក្រលៀន​ចេញ​បាន​ទេ លុះ​ណា​តែ​​ក្រលៀន​នោះ​ស្ទើរ​តែ​លែង​ដំណើរ​ការ ឬ​​ខូច​ដោយ​សារ​មាន​ហូរ​ឈាម​​​នៅ​​ផ្នែក​ខាង​ក្នុង​​ ហើយ​ករណី​ខាង​លើ​នេះ ជា​ករណី​​ក្រលៀន​អ្នក​ជំងឺ​​ខូច​​បង្ក​​ដោយ​​មេរោគ ជា​ហេតុ​តម្រូវ​ឱ្យ​​មាន​ការ​វះ​កាត់។ អត្ថបទ​ពាក​ព័ន្ធ៖ មានតម្រងនោមតែម្ខាង អាចមានសុខភាពល្អដូចមនុស្សធម្មតាអត់? ឧស្សាហ៍ស្ពឹកដៃ ស្ពឹកជើង គួរប្រយ័ត្នផង ព្រោះអាចដោយសារបញ្ហាសុខភាពទាំងនេះ តាម​​​​របាយការណ៍​ពី​វិទ្យាស្ថាន​សុខភាព​ជាតិ​អង់គ្លេស ករណី​ជំងឺ​ក្រលៀន​​​Autosomal Dominant Polycystic ជា​ជំងឺ​តំណ​ពូជ​ ភាគ​ច្រើន​បង្ក​ជា​បញ្ហា​​កាន់​តែ​យ៉ាប់​យ៉ើន​នៅ​ពេល​អ្នក​ជំងឺ​មាន​វ័យ​ ៣០​ទៅ​៦០​ឆ្នាំ។ ​ហើយ​ករណី​ខាង​លើ​នេះ ជា​ករណី​ដែល​អ្នក​ជំងឺ​មាន​​ក្រលៀន​ធំ​ជាង​គេ​ ដែល​​អាច​នឹង​ត្រូវ​ចូល​ទៅ​ក្នុង​កំណត់​ត្រា​ពិភព​លោក​ទៀត​​ផង៕ ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ […]


ព័ត៌មាន

ស្លាប់ម្នាក់ទៀតហើយ ក្រោយឆ្កែលិឍ ហើយឆ្លងរោគ ខូចសរីរាង្គច្រើន ពេទ្យជួយមិនបាន

អ្នកដែល​ស្រលាញ់​សត្វចិញ្ចឹម ជាពិសេស​សត្វឆ្កែ និង​ឆ្មា គួរ​ប្រយ័ត្ន​បន្ដិច ព្រោះ​មាន​មេរោគ​កម្រ​ម្យ៉ាង ឆ្លងពី​សត្វទាំងនេះ  ដែលអាច​​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬឈាន​​ដល់​ស្លាប់ ដូចករណី​នេះអ៊ីចឹង។ ចេញផ្សាយ​លើ​កាសែត​អាមេរិក CNN កាលពី​ម្សិលមិញ បុរស​អាយុ ៦៣​ឆ្នាំ​ម្នាក់ រស់នៅ​​​អាល្លឺម៉ង់ បាន​បាត់បង់​ជីវិត ក្រោយ​ឆ្លងមេរោគ​កម្រ​ម្យ៉ាង ក្រោយ​សត្វ​ជាទីស្រលាញ់(​ឆ្កែ) លិឍ។ មេរោគ​ដែល​ចេញពី​សត្វឆ្កែ​នេះ ហៅថា Capnocytophaga Canimorsus ជា​ប្រភេទ​បាក់តេរី​ម្យ៉ាង ដែល​ត្រូវ​រកឃើញ​ក្នុង​មាត់​សត្វឆ្កែ និង​ឆ្មា ហើយ​វាឆ្លង​ទៅ​មនុស្ស​ក្នុង​ករណី​កម្រ។ ក្រុម​វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ Red Cross របស់​អាល្លឺម៉ង់ បញ្ជាក់​ថា ជនរងគ្រោះ​នេះ មិនបានរងរបួស ឬ​លេចចេញអាការៈ​គួរ​ឲ្យ​សង្ស័យ​ធ្ងន់ធ្ងរ​ណាមួយ​ឡើយ​ នៅ​សប្ដាហ៍​មុន ក្រោយ​សុនខលិឍ។ ដំបូង បុរស​នេះ មាន​រោគសញ្ញា​ដូច​ជំងឺផ្ដាសាយ បន្ទាប់មក​វិវត្ដ​ជា​ជំងឺ​ឆ្លងមេរោគ​ក្នុង​ឈាម​ធ្ងន់ធ្ងរ (Sepsis) និង​ថប់ដង្ហើម (Purpura Fulminans) ដែល​ជាបញ្ហា​ស្រួចស្រាវ​មួយ បណ្ដាល​មកពី​ការ​កកឈាម ជាំ និង​ស្បែក​ប្រែពណ៌ និង​វិវត្តន៍​ទៅ​ជា​ធ្ងន់តែម្ដង។ ស្ថានភាព​គួរ​ឲ្យ​បារម្ភនេះ ក៏​បាន​ទុកឱកាស ឲ្យ​ក្រុមគ្រូពេទ្យ សង្គ្រោះ​បន្ទាន់​ក៏ដោយ ក៏ស្ថានភាព​របស់​ជនរងគ្រោះចំណាស់​នេះ កាន់តែ​ធ្ងន់ធ្ងរ​ទៅ និង​​​បាត់បង់​ជីវិត​​ដោយសារ​ខូចសរីរាង្គ​ជាច្រើន។ នេះបើតាម​ក្រុម​វេជ្ជបណ្ឌិត។ អត្ថបទពាក់ព័ន្ធ៖ វិធី​សង្គ្រោះ​បឋម […]


ព័ត៌មាន

វេជ្ជបណ្ឌិតម្នាក់អាយុ៩៨ឆ្នាំហើយ តែនៅព្យាបាលអ្នកជំងឺ

បច្ចុប្បន្នមាន​មនុស្ស​កាន់តែ​តិចតួច អាច​រស់នៅ​រហូត​ដល់​អាយុ ជិត ១០០​ឆ្នាំ ហើយ​ពួកគាត់ ភាគច្រើនប្រឈម​នឹង​បញ្ហា​សុខភាព​រាងកាយ​ទ្រុឌទ្រោម ព្រម​ទាំង​ការ​ចងចាំ​ចុះខ្សោយ​ទៀត។ ប៉ុន្ដែ​វេជ្ជបណ្ឌិត​បារាំង​ម្នាក់ ឈាន​ដល់​អាយុ ៩៨​ឆ្នាំ​ហើយ តែ​គាត់​នៅតែ​ព្យាបាល​អ្នកជំងឺ​ដូចធម្មតា​ទៀត។ លោក​វេជ្ជបណ្ឌិត Christian Chenay កើតនៅ​ទីក្រុង Angers ភាគលិច​នៃប្រទេស​បារាំង ដោយ​ដំបូងឡើយ លោកជា​ជាងផ្សារដែក​ម្នាក់ មុន​ក្លាយជា​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​វិទ្យុសកម្ម ហើយ​បន្ទាប់មក​ទៀត លោក​បាន​ប្ដូរទៅ​ផ្នែក​ជំងឺទូទៅ​វិញ។ បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត​បន្ដ​ធ្វើការ និង​វះកាត់ ២​ដង/សប្ដាហ៍ លើ​អ្នកជំងឺ នៅ​ជាយ​ក្រុង​ប៉ារីស។ លោក​វេជ្ជបណ្ឌិត Christian Chenay បញ្ជាក់​ថា “ប្រសិនបើ​អ្នក​មាន​អាយុ​លើស ៦០​ឆ្នាំ ពួកគេ​នឹង​ដាក់​អ្នក​ជាមួយ​មនុស្ស​ចាស់… អ្នកនឹង​ក្លាយជា​មនុស្ស​ល្ងីល្ងើ​យ៉ាងពិត​ប្រាកដ។ ខ្ញុំសុខចិត្តជ្រើសរើស​ធ្វើការ​ជា​វេជ្ជបណ្ឌិតវិញ“។ អត្ថបទពាក់ព័ន្ធ៖ អ្នកមានគំនិតសុទិដ្ឋិនិយម គេងលក់ស្រួល ហើយអាយុវែង នៅបារាំង អាយុ​ជាមធ្យម​សម្រាប់​វេជ្ជបណ្ឌិត ចូលនិវត្តន៍ គឺ ៦៧​ឆ្នាំ ហើយ​សម្បីតែ​កូនប្រុស​របស់​វេជ្ជបណ្ឌិត Christian Chenay ក៏បាន​ឈប់​ធ្វើការ​ក្នុង​វិស័យ​សុខាភិបាល​ផងដែរ។ ប៉ុន្ដែ​លោក​វេជ្ជបណ្ឌិត Christian Chenay មិន​ទាន់ឈប់​នោះទេ។ លោក​ថា “ប្រសិនបើ​អ្នក​អង្គុយ និង​មើល​ទូរទស្សន៍ រាល់​ថ្ងៃ អ្នក​បាត់បង់​ភាព​ល្អ​យ៉ាង​លឿន ខួរក្បាល​របស់​អ្នក​មិន​អាច​រក្សា​ការ​ចងចាំ​បាន​យូរ​ទេ”។


ព័ត៌មាន

ថ្នាំពន្យារកំណើតដំបូងសម្រាប់ប្រុសៗ លេចចេញជារូបរាងហើយ

ឥណ្ឌា ក្រៅ​ពី​នាំមុខពិភពលោក​ផ្នែក​បច្ចេកវិទ្យា ​បាន​ប្រកាស​ថា​ខ្លួន​​តេស្ដ​ថ្នាំ​ចាក់​រាំងខ្ទប់លទ្ធភាព​បង្ក​កំណើត​សម្រាប់​បុរស បានជោគជ័យ ហើយ​អ្វី​ដែល​រង់ចាំ​ចុងក្រោយ​បង្អស់​គឺ ច្បាប់​អនុញ្ញាត ឲ្យប្រើប៉ុណ្ណោះ។  តាម​ប្រភព​ព័ត៌មាន Daily Mail របស់​អង់គ្លេស ប្រភេទ​ថ្នាំ​ចាក់​ពន្យារ​កំណើត​​នេះ ជា​ប្រភេទ​​សមាស​ធាតុ​​ថ្នាំ​Polymer ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ពង​ស្វាស​របស់​មនុស្ស​ប្រុស រួច​​វា​​គ្រប​ដណ្តប់​​​បំពង់​​​តូច​ៗ​ដែល​​​​​​​បញ្ចូន​មេជីវិត​(ទឹក​កាម)​ទៅ​កាន់​ចុង​ប្រដាប់​ភេទ​មនុស្ស​ប្រុស​។ មុនប្រកាស​ថា​មាន​ថ្នាំពន្យារ(កំណើត) សម្រាប់​ប្រុសៗ​នេះ ​ ឥណ្ឌា​​បាន​ធ្វើ​តេស្ត​សាក​ល្បង​​​ នៅ​តាម​គ្លីនិកក្នុង​ស្រុក​​​ប្រមាណ ​៣០០​កន្លែង​​​ ដោយ​ពុំ​ឃើញ​មាន​ផល​ប៉ះ​ពាល់​ អ្វី​នោះ​ទេ។ បើ​តាម​លោក​វេជ្ជបណ្ឌិត RS Sharma ជា​អ្នក​វិទ្យាសាស្រ្ត​​ដឹក​នាំ​ការ​​បង្កើត​ថ្នាំ​ខាង​លើ​នេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឥណ្ឌា Hindustan Times ថា​៖“ថ្នាំ​ប្រភេទ​នេះ​ គឺ​ពេញ​លក្ខណៈ​​គ្រប់​គ្រាន់​សម្រាប់​ប្រើ​​ប្រាស់​ហើយ ហើយ​អ្វី​ដែល​ត្រូវ​រង់​ចាំ​នោះ គឺ​បញ្ញត្តិ​ច្បាប់​​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​នេះ​តែ​ប៉ុណ្ណោះ”។ ប្រភេទ​ថ្នាំ​ចាក់​ខាង​លើ ត្រូវ​បាន​រំពឹង​ថា​ នឹង​អាច​ដាក់​ប្រើ​ប្រាស់​បាន​នៅ​ឥណ្ឌា ក្រោយ​ពេល​ច្បាប់​អនុញ្ញាត​ត្រឹម​តែ​ ​៦​-​៧​ខែ​ ទៀត ឬ​ល្បាក់ ពាក់កណ្ដាល​ឆ្នាំ ២០២០។ អត្ថបទ​ពាក់​ព័ន្ធ៖  មូលហេតុអ៊ីចឹងសោះ បានប្រើថ្នាំពន្យារកំណើតហើយ នៅតែអាចមានកូន ប្រើមធ្យោបាយពន្យារកំណើតប្រភេទខ្លះចេះតែធ្វើទុក្ខ គួរប្តូរផ្សេងអត់? គួរ​រំលឹក​ប្រភេទ​ថ្នាំ​ចាក់​ពន្យារ​កំណើត​សម្រាប់​បុរស​ខាង​លើ ត្រូវ​បាន​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ នៃ​គណៈស្រាវជ្រាវ​វេជ្ជសាស្រ្ត​ឥណ្ឌា​ ហើយ​ការ​ស្រាវ​ជ្រាវ​​ទៅ​លើ​ប្រភេទ​ថ្នាំ​នេះ បាន​ចំណាយ​ពេល​រហូត​ដល់​៣៧​ឆ្នាំ មុន​នឹង​​ផលិត​ចេញ​សម្រាប់​តេស្ត​សាក​ល្បង​បាន៕​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយគ្រូ​ពេទ្យ​ជំនាញ។ Hello Health […]


ចំណេះដឹងទូទៅ

ខោក្នុងប្រភេទណា ល្អចំពោះស្ត្រី ស្លៀកត្រូវកាលៈទេសៈ?

ខោ​ក្នុង​ក៏​ជា​ចំណុច​សំខាន់​ដែល​ស្ត្រី​គួរតែ​យក​ចិត្ត​ទុកដាក់ ព្រោះ​បើ​ជ្រើសរើស​មិន​បាន​ត្រឹមត្រូវ​ក៏​អាច​ធ្វើឲ្យ​ប៉ះពាល់​ចំពោះ​សុខភាព​បន្ត​ពូជ​ផង​ដែរ។ ​កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​ដូរ​សម្លៀកបំពាក់ នឹង​ណែនាំ​ពី​វិធីរើស​ប្រភេទ​ខោ​ក្នុង​ដែល​មាន​សុវត្ថិភាព ហើយ​ម៉ូដ​ណា​គួរ​ស្លៀក​ក្នុង​កាលៈទេសៈ​ណា៖ ១- ពេល​មក​រដូវ​ប្រើ​ខោ​ក្នុង​សាច់​កប្បាស ប្រភេទ Cheekies ពេល​មក​រដូវ គួរតែ​ជា​ពេល​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ជ្រើសរើស​ខោ​ក្នុង​មក​ស្លៀក ព្រោះ​បើ​យើង​ជ្រើសរើស​ប្រភេទ​ខោ​កំណាត់ នឹង​គ្មាន​អារម្មណ៍​ស្រួល​ខ្លួន​ គ្មាន​ខ្យល់​ចេញ​ចូល​ដែល​ធ្វើឲ្យ​តំបន់​នោះ​ហប់ ក្តៅ ហើយ​បើ​ប្រភេទ​ស្បៃ​រឹង​ៗ​វិញ​អាច​ធ្វើឲ្យ​​យើង​កកិត នាំ​ឲ្យ​រលាត់​ស្បែក​បរិវេណ​ទ្វារមាស កាន់តែ​ធ្វើឲ្យ​មេរោគ​ឆ្លង​ថែម​ទៀត។ ដូចនេះ​ជម្រើស​ល្អ​បំផុត គឺសាច់​កប្បាស ប្រភេទ​ខោ ​Cheekies មាន​ភាពទន់ ល្អ​ ងាយស្រួល​ស្លៀក និង​ដាក់​ទ្រាប់​សម្លី​អនាម័យ។ ២- ពេល​គេង​មិន​គួរ​ស្លៀក​ខោ​ក្នុង សម្រាប់​ថ្ងៃ​ធម្មតា​មិន​មក​រដូវ ពេលយប់គួរតែ​មិន​បាច់​ស្លៀក​ខោ​ក្នុង​គេង​ឡើយ ព្រោះ​វា​មិន​រំខាន​ដល់​ការ​គេង រឹតតឹង ​ធ្វើឲ្យ​យើង​មាន​អារម្មណ៍ទើសទាល់ គេង​មិនបានស្កប់។ ៣- កុំ​ជ្រើសរើស​ប្រភេទ​ខោ​ពណ៌​ដិតខ្លាំង ពណ៌​ក្រហម ខ្មៅ បៃតង លឿង សុទ្ធតែ​យក​កំណាត់​ទៅ​ជ្រលក់​ថ្នាំ​ពណ៌ អាច​ធ្វើឲ្យ​យើងមាន​ស្បែក​ងាយ​ប្រតិកម្ម​រមាស់ រោល​ជាដើម ហើយ​ជម្រើស​ល្អ​គួរតែ​ជា​ខោពណ៌​ស។ ចំណែក​ទំហំ​វិញ​ក៏​មិន​ត្រូវ​ស្លៀក​រឹត ឬ​រលុង​ពេក​ដែរ ព្រោះ​វា​ធ្វើឲ្យ​យើង​គ្មាន​ផាសុកភាព ​គ្មាន​ភាព​ជឿជាក់​ក្នុង​ខ្លួន និង​មិន​អាច​ជួយ​លើក​សម្រស់​ត្រគាក ហើយ​ខោ​ដែល​នារី​ខ្មែរ​ជ្រើសរើស​ស្លៀក​ទៅ​ធ្វើការ​ភាគច្រើន​ប្រភេទ Briefs ឬ High-waist granny’s panties។ ៤- ផ្លាស់ប្ដូរ​ខោ​ក្នុង​ពេល​ហាត់​ប្រាណ​ហើយ សម្រាប់​នារី​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ហាត់ប្រាណ តែងតែ​ស្លៀក​ខោ​ក្នុង​ប្រភេទ thongs។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ