ក្រុមគ្រូពេទ្យឥណ្ឌាបានវះកាត់យកចេញក្រលៀនទំងន់៧,៤គីឡូក្រាម ប្រហែលនឹងទំងន់ទារកពីរចេញពីអ្នកជំងឺម្នាក់ នៅប្រទេសឥណ្ឌា។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្រុមគ្រូពេទ្យឥណ្ឌាបានវះកាត់យកចេញក្រលៀនទំងន់៧,៤គីឡូក្រាម ប្រហែលនឹងទំងន់ទារកពីរចេញពីអ្នកជំងឺម្នាក់ នៅប្រទេសឥណ្ឌា។
តាមសារព័ត៌មាន BBC អ្នកជំងឺខាងលើបានកើតករណីជំងឺក្រលៀនម្យ៉ាង ឈ្មោះថា Autosomal Dominant Polycystic ដែលបង្កឱ្យសាច់ក្រលៀនដុះលុបពេញសេរីរាង្គផ្សេងទៀត ហើយករណីខាងលើ ជាករណីវះកាត់ក្រលៀនធំជាងគេបង្អស់ ដែលជាធម្មតាក្រលៀន មានទំងន់ពី ១២០-១៥០ក្រាម។
បើតាម លោកវេជ្ជបណ្ឌិត Sachin Kathuria នៃមន្ទីរពេទ្យ Sir Ganga Ram ក្រុងញ៉ូវដេលី ដែលចូលរួមក្នុងដំណើរការវះកាត់ បានលើកឡើង ជាធម្មតា គេមិនអាចយកក្រលៀនចេញបានទេ លុះណាតែក្រលៀននោះស្ទើរតែលែងដំណើរការ ឬខូចដោយសារមានហូរឈាមនៅផ្នែកខាងក្នុង ហើយករណីខាងលើនេះ ជាករណីក្រលៀនអ្នកជំងឺខូចបង្កដោយមេរោគ ជាហេតុតម្រូវឱ្យមានការវះកាត់។
តាមរបាយការណ៍ពីវិទ្យាស្ថានសុខភាពជាតិអង់គ្លេស ករណីជំងឺក្រលៀនAutosomal Dominant Polycystic ជាជំងឺតំណពូជ ភាគច្រើនបង្កជាបញ្ហាកាន់តែយ៉ាប់យ៉ើននៅពេលអ្នកជំងឺមានវ័យ ៣០ទៅ៦០ឆ្នាំ។ ហើយករណីខាងលើនេះ ជាករណីដែលអ្នកជំងឺមានក្រលៀនធំជាងគេ ដែលអាចនឹងត្រូវចូលទៅក្នុងកំណត់ត្រាពិភពលោកទៀតផង៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕