ឧស្សាហ៍ប្រើថ្នាំលាបពណ៌សក់ ឬថ្នាំអ៊ុតសក់ត្រង់ជាញឹកញាប់ អាចបង្កឱ្យមានជំងឺមហារីកសុដន់ក្នុងរយៈពេលណាមួយ។ នេះបើតាមលទ្ធផលស្រាវជ្រាវវិទ្យាសាស្រ្ត។
ឧស្សាហ៍ប្រើថ្នាំលាបពណ៌សក់ ឬថ្នាំអ៊ុតសក់ត្រង់ជាញឹកញាប់ អាចបង្កឱ្យមានជំងឺមហារីកសុដន់ក្នុងរយៈពេលណាមួយ។ នេះបើតាមលទ្ធផលស្រាវជ្រាវវិទ្យាសាស្រ្ត។

ក្រុមអ្នកវិទ្យាសាស្រ្តនៃវិទ្យាស្ថានសុខភាពជាតិ សហរដ្ឋអាមេរិក បានសិក្សាតាមដានទៅលើ ស្រ្តីប្រមាណជិត៥ម៉ឺននាក់ ដោយចំណាយរយៈពេលជាង៨ឆ្នាំ។ ហើយការសិក្សា បានបង្ហាញថា ស្ត្រីដែលប្រើថ្នាំលាបពណ៌សក់ញឹកញាប់ មានហានិភ័យ ៩% វិវត្តទៅជាជំងឺមហារីកសុដន់ ប្រើប្រៀបទៅនឹងស្រីៗពុំប្រើ។
ចំណែកស្ត្រីដែលប្រើសមាសធាតុគីមីជាថ្នាំអ៊ុតសក់ត្រង់ក្នុងកម្រិតច្រើន ជាមធ្យមពី៥-៨សប្តាហ៍/ម្តង រកឃើញថា មានហានិភ័យ ៣០% វិវត្តទៅរកជំងឺខាងលើនេះ។
ក្រុមអ្នកស្រាវជ្រាវបានពន្យល់ថា សមាសធាតុគីមីក្នុងផលិតផលសម្អាង ឬលាប-អ៊ុតសក់ មានច្រើនជាង ៥.០០០ សមាសធាតុ។ វាអាចជ្រាបទៅក្នុងស្បែកក្បាល ពិសេសក្លិនរបស់វា អាចជ្រាបចូលក្នុងរាងកាយតាមដង្ហើមបានផងដែរ នៅពេលដែលប្រើវា។
អត្ថបទពាក់ព័ន្ធ៖
ដោយសារមើលឃើញពីផលអវិជ្ជមាននេះ ក្រុមអ្នកស្រាវជ្រាវដែលបានចុះផ្សាយលើព្រឹត្តបត្រសុខភាព International Journal of Cancer របស់សហរដ្ឋអាមេរិក បានណែនាំឱ្យបន្ថយការប្រើប្រាស់ជាញឹកញាប់ ឬចៀសឆ្ងាយពីសមាសធាតុលាបសក់ទាំងនោះ ករណីពុំចាំបាច់៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.dailymail.co.uk/health/article-7750973/Women-use-permanent-hair-dye-9-likely-breast-cancer-scientists-discover.html
កំណែប្រែបច្ចុប្បន្ន
09/12/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ