សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

អ្នកវិទ្យាសាស្ត្រ​វៀតណាម រកឃើញ​សមាសធាតុ​ជីវៈ​សកម្ម ក្នុង​សំបក​ស្រូវ

ក្រៅពី​វិស័យ​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា ដែល​កំពុង​ស្ទុះឡើង​យ៉ាងខ្លាំង វិស័យ​វិទ្យាសាស្ត្រ​របស់​វៀតណាម ក៏រីកចម្រើន​មិន​ស្ទើរដែរ។ ដើមខែ​នេះ អ្នកវិទ្យាសាស្ត្រ​វៀតណាម រកឃើញ​សមាសធាតុ​ជីវៈ​សកម្ម ក្នុង​សំបក​ស្រូវ ដែល​អាច​ជួយ​ក្នុង​វិស័យ​សុខាភិបាល និង​កសិកម្ម​បាន​ទៀត។ អ្នកវិទ្យាសាស្ត្រ មកពី​សាកលវិទ្យាល័យ Nguyen Tat Thanh របស់​វៀតណាម និង​សាកលវិទ្យាល័យ Hiroshima របស់​ជប៉ុន បាន​សហការ​គ្នា ចេញផ្សាយ​លទ្ធផល​ការសិក្សា​មួយ ដែល​បាន​រកឃើញ​សមាសធាតុ​ជីវៈសកម្ម ចំនួន ៤​ប្រភេទ នៅ​ក្នុង​សំបកស្រូវ។ សមាសធាតុ​ទាំង​នោះ មាន​ដូចជា Mamilactone A (MA), Mamilactone B (MB), Mamilactone C (MC) និង 7-ketostigmasterol (7KS)។ សមាសធាតុ​ជីវៈ​សកម្ម MA និង MB មានសមត្ថភាព ​ជួយ​រារាំង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ធាត់ និង​ជំងឺ​ឡើងជាតិ​អាស៊ីដអុយរិក​ក្នុងឈាម (ប្រគ្រីវ)។ ចំណែក​សមាធាតុ ME និង 7KS ក៏មាន​សមត្ថភាព​​ផងដែរ តែ​មិនខ្លាំង​ដូចជា MA និង […]


ព័ត៌មាន

លេង Facebook កាន់តែ​តិច អារម្មណ៍​មិន​ល្អ ក៏កាន់តែ​តិច​ដែរ

នា​សម័យ​បច្ចេកវិទ្យា​ជឿនលឿន បណ្ដាញ​ទំនាក់ទំនង​សង្គម ក៏កាន់តែ​សម្បូរបែប​ដែរ ដូចជា Facebook និង Instagram ហើយ​ការប្រើប្រាស់​វិញ គឺ​ម្នាក់ៗ រាប់ម៉ោង/ថ្ងៃ។ តែ​ការសិក្សា​របស់​អាមេរិក រកឃើញ​ថា ការកាត់បន្ថយ​ពេលវេលា​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ជួយ​ឲ្យ​មាន​បញ្ហា​បាក់ទឹកចិត្ត ឬ​ឯកា កាន់តែ​តិចដែរ។ ការសិក្សានេះ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Pennsylvania របស់​អាមេរិក លើ​និស្សិត ១៤៣​នាក់ រយៈពេល ៣​សប្ដាហ៍។ និស្សិត​ទាំង​នេះ បែងចែក​ជា ២​ក្រុម ដោយ​ក្រុមទី​១ បន្ដ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដូច​មុន​ដដែល ចំណែក​ក្រុមទី​២ កម្រិត​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម ត្រឹមតែ ១០​នាទី​ប៉ុណ្ណោះ/ថ្ងៃ។ លទ្ធផល រកឃើញ​ថា និស្សិត​ក្នុង​ក្រុម​ទី២ ដែល​កម្រិត​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម មាន​ការ​ធ្លាក់ចុះ​រោគសញ្ញា​បញ្ហា​បាក់ទឹកចិត្ត។ និស្សិត​ម្នាក់ បញ្ជាក់​ក្នុង​ការសិក្សា​ថា “ការមិន​ប្រៀបធៀប​ជីវិត​របស់​ខ្ញុំ ទៅ​ជីវិត​របស់​អ្នក​ផ្សេង មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ជាង​ខ្ញុំ​រំពឹងទុក​ទៅ​ទៀត។ ខ្ញុំមាន​អារម្មណ៍​វិជ្ជមាន​ជាងមុន អំឡុង​ការសិក្សា“។ អត្ថបទពាក់ព័ន្ធ៖ បើ​ដឹង​ខ្លួនឯង​បាក់ទឹកចិត្ត​ កុំ​តាមដាន​រឿង Sad ពេក ប្រយ័ត្ន​លើស​ដើម “​ថប់​បារម្ភ” ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ “បាក់ទឹកចិត្ត” ពីមុន ក៏ធ្លាប់មាន​ការសិក្សា​ជាច្រើន រកឃើញ​ទំនាក់ទំនង​គ្នា​រវាង បណ្ដាញ​សង្គម និង​សុខភាព​ផ្លូវចិត្ត ប៉ុន្ដែ​ការសិក្សា​របស់​អាមេរិក​មួយ​នេះ […]


ព័ត៌មាន

តិច​​អត់​​ជឿ​​ទៅ! ស្រីៗគេង​ក្នុង​បន្ទប់​មាន​ពន្លឺ​ភ្លើង នឹង​ឡើង​គីឡូ

គ្នាយើង ប្រហែល​មាន​អ្នកខ្លះចូលចិត្ត​គេង​បិទភ្លើង បើមិន​បិទ​ឲ្យ​ងងឹត​ទេគេង​អត់លក់។ ខ្លះទៀត ចូលចិត្ត​គេង​បើក​ភ្លើង​ភ្លឺ​ពេញ​បន្ទប់ ឬ​បើក​អំពូល​ភ្លើង​ក្រហម​តូច​មួយ តែ​ការសិក្សា រកឃើញ​ថា គេងបើក​ភ្លើងធ្វើឲ្យ​ស្រីៗឡើង​គីឡូ។ គេង​បើកភ្លើង ឬ​មាន​ពន្លឺ​ភ្លើង​ទូរទស្សន៍ នៅក្នុង​បន្ទប់ ពាក់ព័ន្ធ​នឹង​ការ​ធ្វើឲ្យ​ស្រីៗ ឡើង ៥​គីឡូក្រាម ក្នុង​រយៈពេល ៥​ឆ្នាំ។ នេះបើតាម​ការសិក្សា ចេញផ្សាយ​លើ CNN ដោយ​វិភាគ​លើ​ទិន្នន័យ​ស្រីៗ ៤៣.៧២២​ នាក់ អាយុពី ៣៥-៧៤ ​ឆ្នាំ នៅ​អាមេរិក។ ស្រីៗ ទាំង​នោះ បាន​រៀបរាប់​ពី​ទម្លាប់​គេង ដោយ​បែងចែក​ជា ៤​ ប្រភេទ គឺ​គេង​បិទ​ភ្លើង គេង​បើក​ភ្លើង​តិចៗ​ក្នុង​បន្ទប់ គេង​ដោយ​មាន​ពន្លឺភ្លើងខាង​ក្រៅ​បន្ទប់​ចាំង​ចូល​មក​ខាង​ក្នុង និង​គេង​ដោយ​មាន​ពន្លឺ​ភ្លើង​អំពូល ឬ​ទូរទស្សន៍​ក្នុង​បន្ទប់។ អ្នកស្រាវជ្រាវ តាមដាន​លើ​ការសិក្សា​នេះ រយៈពេល ៥ ឆ្នាំ។ ក្នុង​នោះ អ្នកស្រាវជ្រាវ រកឃើញ​ថា ស្រីៗ ដែល​គេង​ដោយ​មាន​ពន្លឺ​ភ្លើង​អំពូល ឬ​ទូរទស្សន៍ ក្នុង​បន្ទប់ ពាក់ព័ន្ធ​នឹង​ការ​ឡើង​ទម្ងន់ ៥​ គីឡូក្រាម។ ជាងនេះ​ទៅទៀត ការសិក្សា​រកឃើញ​ថា ​បន្ទប់​មាន​ពន្លឺ​ភ្លើង​កាន់តែ​ខ្លាំង ពាក់ព័ន្ធ​ការ​ធ្វើឲ្យ​ឡើង​ទម្ងន់​កាន់តែ​ច្រើន​ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ ឡើងទម្ងន់ខ្លាំង ពេល​ពពោះ […]


ព័ត៌មាន

កាន់​តែ​ទំនើប អូស្ត្រាលី ប្រើ​ពន្លឺ​ភ្លើងព្យាបាល​មហារីក និង​របួស​សាច់ដុំ

មហារីក ជាជំងឺ​សាហាវ បើ​កើតហើយ មាន​ប្រភេទ​ខ្លះអាច​ព្យាបាល​ជាសះស្បើយ ខ្លះទៀត អត់​នោះទេ។ វិធី​ព្យាបាល ក៏មាន​ច្រើនដែរ ដូចជា​វះកាត់ ចាក់ថ្នាំ លេប​ថ្នាំ​គីមី និង​ប្រើ​កាំរស្មី​ព្យាបាល​ជាដើម។ ថ្មីៗ​នេះ អូស្ត្រាលីប្រើ​ពន្លឺ​ភ្លើង ពិសោធ​ការព្យាបាល​មហារីកបាន​ដោយជោគជ័យ។ ក្រុម​អ្នកស្រាវជ្រាវ មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ Hudson និង​សាកលវិទ្យាល័យ Swinburne របស់​អូស្ត្រាលី បញ្ជាក់​ថា វិធី​ព្យាបាល​ថ្មីនេះ អាច​ធ្វើ​ឲ្យ​វិធី​ព្យាបាល​តាម​ការ​វះកាត់ រួមផ្សំ​នឹង​ការ​លេប​ថ្នាំ និង​ចាក់​ថ្នាំ ទៅ​ជា​ហួស​សម័យ។ អ្នកស្រាវជ្រាវ ​ពិសោធ​វិធី​ព្យាបាល​ថ្មី ដោយ​ប្រើ​ថ្នាំ IXV-PO2 និង​ពន្លឺ​ភ្លើង ដើម្បី​សម្លាប់​កោសិកា​មហារីក​ក្រពេញ​អូវែ នៅ​ក្នុង​កូន​ចាន​ពិសោធន៍។ នៅពេល​អ្នកវិទ្យាសាស្ត្រ យក​កោសិកា​មហារីកទៅ​ដាក់​ជិត​ពន្លឺ​ភ្លើង​ក្នុង​រយៈចម្ងាយ​ជាក់លាក់​មួយ ថ្នាំ IXV-PO2 ក្លាយជា​សារធាតុ​បំផ្លាញ​កោសិកា​មហារីក។ លោក Andrew Stephens អ្នកស្រាវជ្រាវ មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ Hudson បញ្ជាក់​ថា “យើង​ពិសោធ​ជាច្រើន​លើក នៅ​ក្នុង​មន្ទីរពិសោធន៍ ហើយ​វាពិតជា​មាន​ប្រសិទ្ធភាព ក្នុង​ការ​សម្លាប់​កោសិកា​ដុំសាច់​មហារីក…”។ ផ្ទុយ​ការ​វិធី​ព្យាបាល​មុនៗ ការ​ប្រើ​ ថ្នាំ IXV-PO2 មិន​តម្រូវ​ឲ្យ​អ្នកជំងឺ​នៅ​ដាច់តែ​ឯង ក្នុង​បន្ទប់ងងឹត​​រយៈពេល​ច្រើន​សប្ដាហ៍ ឬច្រើន​ខែ​នោះទេ ក្រោយ​ការព្យាបាល។ អត្ថបទពាក់ព័ន្ធ៖ មាន​ខ្លាញ់​ច្រើនក្នុងខ្លួន​ […]


ព័ត៌មាន

ចង់​បាន​រាង​ស្អាត ត្រូវ​ចេះ​ថ្លឹង​ថ្លែង​អាហារ​ធ្វើ​ឲ្យ​ក្រពះ​រំ​លាយ​ឆាប់ ឬយូរ

អាហារ​ញ៉ាំ​រាល់​ថ្ងៃ ក្រៅ​ពី​ជីវជាតិ​បំប៉ន​ បើ​យើង​ដឹង​​លម្អិត​ពី​រយៈ​ពេល​រលាយ​របស់​វា​ គឺកាន់​តែ​ល្អ ​ពិសេស​សម្រាប់​អ្នក​ចង់​រក្សា​រាង ឬ​សម្រក​ទម្ងន់ ព្រោះ​​ពេល​​យល់​ច្បាស់ ​អាច​ជួយ​យើង​រើស​អាហារ​មួយ​ណា ដែល​សម​ស្រប​ទៅ​នឹង​​ម៉ោង ពេល​​យើង​​ត្រូវ​​បំពេញ​​កិច្ច​ការ តាម​បែប​ផែន​ជីវិត​​រៀង​ៗ​ខ្លួន​។ ១- អាហារ​ដែល​រលាយ​លឿន សម្រាប់​អាហារ​​រលាយ​លឿន បើ​យើង​សម្រេច​ចិត្តញ៉ាំ នឹង​ធ្វើឲ្យ​ឆាប់​ឃ្លានលឿន​ដូច ក៏​ព្រោះ​​ប្រភេទ​អាហារ​ទាំង​នោះ​ផ្តល់​កម្លាំង​ ឬ​ថាម​ពលបាន​លឿន ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា បន្ថែម​ជាតិ​​គ្លុយកូស​ (ស្ករ​បម្លែង​ពី​អាហារ​ទៅជា​ថាម​ពល) កើន​ឡើង​លឿន។ ដូច​នេះ​ គឺ​​ល្អសម្រាប់យើង ​ដែល​ត្រូវ​​យក​ថាម​ពល​​បំពេញ​កិច្ច​ការ​ងារ តែ​បើ​ករណី​មិន​ប្រើ​ប្រាស់​​វិញ ថាម​ពល​ទាំង​នោះ​នឹង​កក​បង្ក​ឲ្យ​ឲ្យ​យើងធាត់​មិន​ខាន ខណៈ​អាហារ​រលាយ​ក្នុង​ក្រពះ​លឿន​មាន​ដូច​ជា៖ – ទឹក៖ ប្រើ​ពេល​ភ្លាម​ៗ (ចូល​ដល់​ពោះ​វៀន​ភ្លាម​ៗ) – ទឹក​បន្លែ ឬ​ទឹក​ផ្លែ​ឈើ​ស្រស់​៖ ប្រើ​ពេល​ពី​​ ១៥​-២០​ នាទី​ – បន្លែ​ឆៅ​ (អន្លក់) ​៖ ប្រើ​ពេល​ពី ៣០-៤០​ នាទី – បន្លែ​ឆ្អិន៖ ប្រើ​ពេល​ ៤០​នាទី – សាច់ត្រី៖ ប្រើ​ពេល ៤៥​-៦០ ​នាទី​ – សាឡាត់​ឆា​ត្រឡប់​ជា​មួយ​ប្រេង​បន្លែ​៖ ប្រើ​ពេល​ ១​ម៉ោង​​​​​ ២- អាហារ​ដែល​រលាយ​យូរ អាហារ​ដែល​ត្រូវ​ការ​ពេល​រលាយ​យូរ​ ឬ​ប្រើ​ពេល​យូរ ជំរុញ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាង​កាយ​កើន​ឡើង​ច្រើន តែ​សន្សឹមៗ ជួយ​ថាម​ពល​មាន​​តុល្យភាព​ល្អ។ […]


ព័ត៌មាន

ក្រសួង​សុខាភិបាល​ប្រកាស​ប្រមូល​ថ្នាំ​ ៣ មុខ​ មក​កម្ទេច​ចោល

នៅ​ថ្ងៃ​នេះ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ប្រមូល​ឱសថ​ចំនួន ៣ មុខ ដែល​គ្មាន​ចុះ​បញ្ជិកា​មក​កម្ទេច​ចោល។ ថ្នាំ​ទាំង​៣មុខ​នោះ​រួមមាន Cadipredsone 4 (Methy Prenisolone 4mg), ROXINATE (Roxithomycine 150mg) និង MOOV 7.5 (Meloxicam B.P 7.7mg)។ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ថ្នាំ​ទាំង​៣មុខ​ខាងលើ​នេះ​នាំ​ចូល និង​ចែកចាយ​ដោយ​ក្រុមហ៊ុន​ចំនួន ២ គឺ VIMEDIMEX-KH Pharmaceutical Co.,LTD និង Health Ltd ដោយ​ក្រុមហ៊ុន​ទាំង​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។ ក្នុង​ចំណាត់​ការ​នោះ​ដែរ ក្រសួង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ជួប ប្រទះ​ឃើញ​ជន​ណា​កំពុង​ចែកចាយ ទិញ និង​តាំង​លក់​ថ្នាំ​ទាំង​៣​មុខ​ខាង​លើ​នេះ សូម​ប្រញាប់​ផ្តល់​ព័ត៌មាន​មក​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង​សម្អាង។ ខាង​ក្រោម​នេះ​ជា​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ប្រភេទថ្នាំ​ទាំង​៣​​មុខ។


ព័ត៌មាន

ផឹកទឹកប៉េងប៉ោះ ១​កែវ/ថ្ងៃ បន្ថយ​សម្ពាធឈាម និងកូលេស្តេរ៉ូល

នៅ​ខ្មែរយើង សម្រាប់​អ្នក​ចូលចិត្ត​ទឹក​ផ្លែឈើ ភាគច្រើន​ផឹក​ទឹក​ក្រឡុក ឬ​ទឹកក្រូច​ស្រស់ ដែល​ទិញ​នៅ​តាមផ្សារ ឬ​តាម​ផ្លូវ ហើយ​បើ​ធ្វើផឹក​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ ភាគច្រើន ធ្វើ​ទឹក​ការ៉ុត ឬ​ទឹកផ្លែប៉ោម ដែល​សុទ្ធតែ​ល្អសម្រាប់​សុខភាព។ តែ​គ្នាយើង គួរ​សាក​ទឹក​ប៉េងប៉ោះ​ម្ដង ព្រោះ​វាជួយ​ដល់​សម្ពាធ​ឈាម​របស់​យើង។ សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ និង​ទន្ដសាស្ត្រ​ក្រុង​តូក្យូ របស់​ជប៉ុន ធ្វើការ​សិក្សា​មួយលើ​មនុស្ស ៤៨១​ នាក់ ដោយ​ឲ្យ​ពួកគេ​ផឹក​អ្វី តាម​ពួកគេ​ចង់​ផឹក និង​កក់​ទុក​របបអាហារ​ដែល​ពួកគេ​ផឹក​ប្រចាំ​ថ្ងៃ។ ក្នុង​នោះ អ្នកចូលរួម​ក្នុង​ការសិក្សា​ភាគច្រើន ផឹកទឹក​ប៉េងប៉ោះ ២០០ ​មីល្លិលីត្រ/ថ្ងៃ ដែល​ទឹកប៉េងប៉ោះគ្មាន​បន្ថែម​អំបិល​នោះ​ទេ។ លទ្ធផលរកឃើញ​ថា សម្ពាធឈាមធ្លាក់ចុះ​ជាមធ្យម ៣% លើ​អ្នក​ចូលរួម​ក្នុង​ការសិក្សា ៩៤ ​នាក់ ដែល​មាន​ជំងឺ​លើស​ឈាម និង​ថប់បារម្ភ​មិន​អាច​ព្យបាល​បាន។ ចំណែក​ក្នុង​ចំណោម​អ្នក​មាន​កូលេស្តេរ៉ូល​ខ្ពស់ មាន​អ្នក​ចូលរួម​ក្នុង​ការសិក្សា ១២៥​នាក់ ធ្លាក់ចុះ​សារធាតុ​ខ្លាញ់​ ជាមធ្យម ៣%។ ជាតិខ្លាញ់​ទាំង​នេះ អាច​ធ្វើ​ឲ្យ​ស្ទះសរសៃ​ឈាម ហើយបណ្ដាល​ឲ្យ​គាំងបេះដូង និង​ដាច់សរសៃ​ឈាមខួរក្បាល។ អ្នកស្រាវជ្រាវបញ្ជាក់​ថា Lycopene ជាសារធាតុ​គីមីដែល​ជួយ​ឲ្យ​ប៉េងប៉ោះ​ឡើង​ពណ៌​ក្រហម ជួយ​បង្ការ​ការ​កើតមាន​កំណក នៅ​ជាប់​សរសៃ​អាកទែ ហើយ​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ទាប។ សមាសធាតុ​មួយ​ចំនួន​ទៀតនៅ​ក្នុង​ប៉េងប៉ោះ ជួយ​កាត់បន្ថយ​ការ​ស្រូប​យក​កូលេស្តេរ៉ូលទៅ​ក្នុង​ពោះវៀនតូច និង​សំយោគ​កូលេស្តេរ៉ូលនៅ​ក្នុង​ថ្លើម​ទៀត។ ការសិក្សាបញ្ជាក់​ថា ទឹកប៉េងប៉ោះមាន​អត្ថប្រយោជន៍​ដូចគ្នា​ដល់​សុខភាព​មនុស្ស​គ្រប់វ័យ ​ទាំង​ស្រីទាំងប្រុស។ អត្ថបទពាក់ព័ន្ធ៖ កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន […]


ព័ត៌មាន

ប្រយ័ត្នអ្នកឧស្សាហ៍​រកអីៗ​ក្រៅផ្ទះ! ១​ថ្ងៃ មាន​មនុស្ស ១​លាន​នាក់ ឆ្លង​កាមរោគ

គ្រាន់តែដឹងហើយ ក៏​ព្រឺខ្លួន​ដែរ! ជំងឺ​កាមរោគ (STIs) ឆ្លង​លើ​មនុស្ស ១​លាន​នាក់ ជារៀងរាល់​ថ្ងៃ ដោយជំងឺ​នេះ ឆ្លង​តាមរយៈ​ការ​រួមភេទ ប៉ះពាល់​ដំបៅ ទឹករងៃ ឬ​ប្រើប្រាស់​បន្ទប់​ទឹក​រួម​គ្នា។ ដូច្នេះ ប្រុសៗ​ដែល​ឧស្សាហ៍​ទៅ​រក​អីៗ​នៅ​ខាងក្រៅ គួរ​ប្រុងប្រយ័ត្ន។ អង្គការ​សុខភាព​ពិភពលោក (WHO) ប៉ាន់ស្មាន​ថា មនុស្ស​ជាង ៣៧៦​លាន​នាក់ ឆ្លង​ជំងឺ​កាមរោគ ក្នុង​មួយ​ឆ្នាំ នោះ​មាន​ន័យ​ថា ក្នុង ១​ថ្ងៃ មាន​អ្នក​ឆ្លង​ជំងឺ​នេះ ប្រមាណ ១​លាន​នាក់។ ជំងឺ​កាមរោគ ឆ្លង​តាមរយៈ​មេរោគ ៤​ប្រភេទ មាន​ដូចជា មេរោគ Chlamydia មេរោគ Trichomoniasis មេរោគ​ប្រមេះ (Gonorrhoea) និង​មេរោគ​ស្វាយ (Syhilis)។ អង្គការ​ដដែល​នេះ កត់​សម្កាល់​ថា តួលេខ​អ្នក​ឆ្លង​ជំងឺ​កាមេរោគ កើនឡើង ដោយសារ​កង្វះ​ដំណើរការ​ក្នុង​ការ​បញ្ឈប់​ការ​រីករាលដាល​នៃ​ជំងឺ​នេះ និង​ការ​ស៊ាំ​របស់​ជំងឺ​ទៅ​នឹង​ថ្នាំ​ព្យាបាល (Drug-resistant STIs)។ អង្គការ WHO លើកឡើង​ថា មនុស្ស ១/២៥​នាក់ ទូទាំង​ពិភពលោក ឆ្លង​ជំងឺ​កាមរោគ​យ៉ាង​តិច ១​ប្រភេទ​ក្នុង​ចំណោម​ជំងឺ​កាមេរោគ​ទាំង ៤​ប្រភេទ ហើយ​ក៏​មនុស្ស​មួយ​ចំនួន […]


ព័ត៌មាន

នៅ​ថៃ ផ្ទុះ​ករណី​ជំងឺ​គ្រុនឈាមទ្វេដង ​ស្លាប់​ជិត ៣០​នាក់

ត្រឹម៥​ខែ ដើម​ឆ្នាំ​នេះ ប្រទេស​ថៃកំពុង​ផ្ទុះ​ជំងឺ​គ្រុនឈាមទ្វេដង បើធៀប​នឹង​តួលេខ​ជំងឺ​នេះ ពេញ​មួយ​ឆ្នាំ​២០១៨ កន្លង​ទៅ។ នេះជា​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ច្រើនជាងគេ ក្នុង​ប្រទេស​ថៃ នារយៈពេល ៥ ​ឆ្នាំ​ចុងក្រោយ​នេះ។ លោក​វេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយក​គ្រប់គ្រង​ជំងឺ របស់​ថៃ បញ្ជាក់​ថា គិតពី​ខែ​មករា ដល់​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៩ តួលេខ​ជំងឺ​គ្រុនឈាម មាន ២២.២០៣ ​ករណី និង​មាន​អ្នក​ស្លាប់ ២៨​​នាក់។ តួលេខ​នេះ កើនឡើង ២​ដង ធៀប​ពេញ​មួយ​ឆ្នាំ​ ២០១៨ មាន ១១.៧០៤ ​ករណី និង​អ្នក​ស្លាប់ ១៦ នាក់។ ខេត្ត-ក្រុង ផ្ទុះ​ជំងឺ​នេះច្រើនជាងគេ មាន​ដូចជា ក្រុង​បាងកក (១.៦៧៨ ​ករណី) ខេត្ត Nakhon Ratchasima (១.៤២០​ ករណី) ខេត្ត Nakhon Si Thammarat (១.០៥០​ករណី) ខេត្ត Ubon Ratchathani […]


ចំណេះដឹងទូទៅ

Drug Overdose (បញ្ហា​ប្រើ​ថ្នាំ​លើស​កម្រិត)

និយមន័យ១- អ្វី​​ជា​ការ​ប្រើ​ថ្នាំ​លើស​កម្រិត? ការ​ប្រើ​ថ្នាំ​លើស​កម្រិត ​អាច​បណ្ដាល​មក​ពីការ​​ច្រឡំ ឬ​ដោយ​ចេតនា ដែល​កើត​ឡើង​នៅ​ពេល​នរណា​ស​ម្នាក់​ ប្រើ​ថ្នាំ​ពេទ្យ​ច្រើន​ជាង​កម្រិតពេទ្យ​ណែនាំ។ គ្នា​យើង​​មួយ​ចំនួន​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ខ្លះ ទោះ​បី​ជា​កម្រិត​តិច​តួច​របស់​ថ្នាំ​ក្ដី ក៏​អាច​ធ្វើ​ឲ្យ​ពុល​បាន​ដែរ មាន​ន័យ​ថា​កម្រិត​ប្រើ ដើម្បី​ព្យាបាល​​មនុស្ស​ទូទៅ​ទទួល​យក​បាន សម្រាប់គ្នា​យើង​ខ្លះ​​វិញ ថ្នាំ​គឺ​មាន​សកម្មភាព​​ខ្លាំង​ចំពោះ​​រាង​កាយ​ពួកគេ។ ថ្នាំ​ខុស​ច្បាប់ ​ប្រើ​ក្នុង​កម្រិត​ខ្ពស់ អាច​ក្លាយ​ទៅ​ជា​លើស​កម្រិត ​នៅ​ពេល​ដែល​ការ​ធ្វើ​មេតាបូលីស​បញ្ចេញ​ជាតិ​ពុល​របស់​ថ្នាំ ​មិន​លឿន​គ្រប់គ្រាន់​ ដើម្បី​ចៀសវាង​បញ្ហា​សុខ​ភាព​ណា​មួយ​យើង​កំពុង​​ជួប​ប្រទះ។ រាង​កាយ​មនុស្ស​ម្នាក់ៗមាន​ការឆ្លើយ​តប​ខុស​ៗគ្នា​ ទៅ​នឹង​ការ​ប្រើ​ថ្នាំ​លើស​កម្រិត។ ហើយ​ការ​ព្យាបាល ​ក៏តម្រូវ​តាម​ស្ថានភាព​យើង​​ម្នាក់​ៗផងដែរ។ ២- ​ប្រើ​ថ្នាំ​លើស​កម្រិត​កើត​ឡើង​ញឹកញាប់​ប៉ុនណា? ការ​ប្រើ​ថ្នាំ​លើស​កម្រិត ​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ តែក៏កើត​ឡើង​ញឹក​ញាប់​ចំពោះ​កូន​ក្មេង​តូច​ៗ (ចាប់​ពី​ចេះ​វារ ដល់​អាយុ ៥ឆ្នាំ) និង​ចំណោម​យុវវ័យ​ នៅ​អាយុ​ពាក់​កណ្ដាល​ ៣០ ​ឆ្នាំ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ រោគ​សញ្ញា៣- រោគ​សញ្ញា​ប្រើ​ថ្នាំ​លើស​កម្រិត​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​កើត​ឡើង​ជា​ញឹក​ញាប់​ចំពោះ​ការ​ប្រើ​ថ្នាំ​លើស​កម្រិត​រួម​មាន៖ – ប្រស្រី​ភ្នែក​រីក​ធំ – ដើរ​មិន​ត្រង់​ខ្លួន – ឈឺ​ទ្រូង – ពិបាក​ដក​ដង្ហើម​ខ្លាំង ដក​ដង្ហើម​ខ្លីៗ ឬ​ពេល​ខ្លះ​មិន​ដក​ដង្ហើម – បញ្ចេញ​សំឡេង​មិន​ច្បាស់ បង្ហាញ​ថា​ជន​រង​គ្រោះ​កំពុង​តែ​ស្ទះ​ផ្លូវ​ដង្ហើម – ឡើង​ខៀវ​បបូរ​មាត់​ ឬ​ម្រាម​ដៃ – ចង្អោរ​ ឬ​ក្អួត – ឡើង​កម្តៅ​រាង​កាយ​ខុស​ធម្មតា – បង្ហាញ​ចរិត​ហិង្សា​ ឬ​ខឹង – វង្វេង​វង្វាន់ – មាន​អារម្មណ៍​ដូច​គេ​តាម​ចាប់​មិន​ឈប់ (Paranoia) – មាន​ការ​​ព្រួយ​បារម្ភ ឬ​រំជើប​រំជួល​ខ្លាំង – ប្រកាច់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ