តិច​​អត់​​ជឿ​​ទៅ! ស្រីៗគេង​ក្នុង​បន្ទប់​មាន​ពន្លឺ​ភ្លើង នឹង​ឡើង​គីឡូ

    តិច​​អត់​​ជឿ​​ទៅ! ស្រីៗគេង​ក្នុង​បន្ទប់​មាន​ពន្លឺ​ភ្លើង នឹង​ឡើង​គីឡូ

    គ្នាយើង ប្រហែល​មាន​អ្នកខ្លះចូលចិត្ត​គេង​បិទភ្លើង បើមិន​បិទ​ឲ្យ​ងងឹត​ទេគេង​អត់លក់។ ខ្លះទៀត ចូលចិត្ត​គេង​បើក​ភ្លើង​ភ្លឺ​ពេញ​បន្ទប់ ឬ​បើក​អំពូល​ភ្លើង​ក្រហម​តូច​មួយ តែ​ការសិក្សា រកឃើញ​ថា គេងបើក​ភ្លើងធ្វើឲ្យ​ស្រីៗឡើង​គីឡូ។

    គេង​បើកភ្លើង ឬ​មាន​ពន្លឺ​ភ្លើង​ទូរទស្សន៍ នៅក្នុង​បន្ទប់ ពាក់ព័ន្ធ​នឹង​ការ​ធ្វើឲ្យ​ស្រីៗ ឡើង ៥​គីឡូក្រាម ក្នុង​រយៈពេល ៥​ឆ្នាំ។ នេះបើតាម​ការសិក្សា ចេញផ្សាយ​លើ CNN ដោយ​វិភាគ​លើ​ទិន្នន័យ​ស្រីៗ ៤៣.៧២២​ នាក់ អាយុពី ៣៥-៧៤ ​ឆ្នាំ នៅ​អាមេរិក។

    ស្រីៗ ទាំង​នោះ បាន​រៀបរាប់​ពី​ទម្លាប់​គេង ដោយ​បែងចែក​ជា ៤​ ប្រភេទ គឺ​គេង​បិទ​ភ្លើង គេង​បើក​ភ្លើង​តិចៗ​ក្នុង​បន្ទប់ គេង​ដោយ​មាន​ពន្លឺភ្លើងខាង​ក្រៅ​បន្ទប់​ចាំង​ចូល​មក​ខាង​ក្នុង និង​គេង​ដោយ​មាន​ពន្លឺ​ភ្លើង​អំពូល ឬ​ទូរទស្សន៍​ក្នុង​បន្ទប់។ អ្នកស្រាវជ្រាវ តាមដាន​លើ​ការសិក្សា​នេះ រយៈពេល ៥ ឆ្នាំ។

    ក្នុង​នោះ អ្នកស្រាវជ្រាវ រកឃើញ​ថា ស្រីៗ ដែល​គេង​ដោយ​មាន​ពន្លឺ​ភ្លើង​អំពូល ឬ​ទូរទស្សន៍ ក្នុង​បន្ទប់ ពាក់ព័ន្ធ​នឹង​ការ​ឡើង​ទម្ងន់ ៥​ គីឡូក្រាម។ ជាងនេះ​ទៅទៀត ការសិក្សា​រកឃើញ​ថា ​បន្ទប់​មាន​ពន្លឺ​ភ្លើង​កាន់តែ​ខ្លាំង ពាក់ព័ន្ធ​ការ​ធ្វើឲ្យ​ឡើង​ទម្ងន់​កាន់តែ​ច្រើន​ផងដែរ។

    អត្ថបទពាក់ព័ន្ធ៖

    លោក Dale Sandler អ្នក​ស៊ើបអង្កេត​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​បរិស្ថាន​អាមេរិក និង​ជាអ្នក​ដឹកនាំ​ការសិក្សា បញ្ជាក់​ថា គេង​បើកភ្លើង មាន​ឱកាស ១៧% នៃ​ការ​ឡើងទម្ងន់ ក្រោយ​គិតគូរ​ពី​កត្ដា​រួមផ្សំ​ផ្សេងទៀត។ លោក​បន្ដ​ថា ក្នុង​នោះ មាន​ឱកាស ២២% វិវត្ត​ទៅ​លើស​ទម្ងន់ និង ៣៣% វិវត្ត​ទៅ​ជា​ជំងឺ​ធាត់។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://edition.cnn.com/2019/06/10/health/sleep-light-weight-gain-study/index.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 11/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត