backup og meta

លេង Facebook កាន់តែ​តិច អារម្មណ៍​មិន​ល្អ ក៏កាន់តែ​តិច​ដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 11, 2019

    លេង Facebook កាន់តែ​តិច អារម្មណ៍​មិន​ល្អ ក៏កាន់តែ​តិច​ដែរ

    នា​សម័យ​បច្ចេកវិទ្យា​ជឿនលឿន បណ្ដាញ​ទំនាក់ទំនង​សង្គម ក៏កាន់តែ​សម្បូរបែប​ដែរ ដូចជា Facebook និង Instagram ហើយ​ការប្រើប្រាស់​វិញ គឺ​ម្នាក់ៗ រាប់ម៉ោង/ថ្ងៃ។ តែ​ការសិក្សា​របស់​អាមេរិក រកឃើញ​ថា ការកាត់បន្ថយ​ពេលវេលា​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ជួយ​ឲ្យ​មាន​បញ្ហា​បាក់ទឹកចិត្ត ឬ​ឯកា កាន់តែ​តិចដែរ។

    ការសិក្សានេះ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Pennsylvania របស់​អាមេរិក លើ​និស្សិត ១៤៣​នាក់ រយៈពេល ៣​សប្ដាហ៍។ និស្សិត​ទាំង​នេះ បែងចែក​ជា ២​ក្រុម ដោយ​ក្រុមទី​១ បន្ដ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដូច​មុន​ដដែល ចំណែក​ក្រុមទី​២ កម្រិត​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម ត្រឹមតែ ១០​នាទី​ប៉ុណ្ណោះ/ថ្ងៃ។

    លទ្ធផល រកឃើញ​ថា និស្សិត​ក្នុង​ក្រុម​ទី២ ដែល​កម្រិត​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម មាន​ការ​ធ្លាក់ចុះ​រោគសញ្ញា​បញ្ហា​បាក់ទឹកចិត្ត។ និស្សិត​ម្នាក់ បញ្ជាក់​ក្នុង​ការសិក្សា​ថា “ការមិន​ប្រៀបធៀប​ជីវិត​របស់​ខ្ញុំ ទៅ​ជីវិត​របស់​អ្នក​ផ្សេង មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ជាង​ខ្ញុំ​រំពឹងទុក​ទៅ​ទៀត។ ខ្ញុំមាន​អារម្មណ៍​វិជ្ជមាន​ជាងមុន អំឡុង​ការសិក្សា“។

    ពីមុន ក៏ធ្លាប់មាន​ការសិក្សា​ជាច្រើន រកឃើញ​ទំនាក់ទំនង​គ្នា​រវាង បណ្ដាញ​សង្គម និង​សុខភាព​ផ្លូវចិត្ត ប៉ុន្ដែ​ការសិក្សា​របស់​អាមេរិក​មួយ​នេះ បាន​អះអាង​មុន​គេ​ពី​ទំនាក់ទំនង​យ៉ាង​ច្បាស់ រវាង​ការកាត់បន្ថយ​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​ការ​ធ្វើឲ្យ​ប្រសើរឡើង នៃ​បញ្ហា​បាក់ទឹកចិត្ត និង​ឯកា។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 11, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម