និយមន័យ
១- អ្វីជាការត្បៀតបំពង់បង្ហូរទឹកនោម?
បំពង់បង្ហូរទឹកនោម គឺជាបំពង់នាំទឹកនោមចេញពីប្លោកនោមទៅក្រៅរាងកាយ។ ធម្មតាបំពង់បង្ហូរទឹកនោម មានទំហំល្មមគ្រប់គ្រាន់សម្រាប់ឲ្យទឹកនោមហូរដោយសេរី។ នៅពេលបំពង់រួមតូច នឹងត្បៀតដល់លំហូរទឹកនោម ហើយត្រូវគេស្គាល់ថាជាបញ្ហាត្បៀតបំពង់បង្ហូរទឹកនោម ដែលភាសាបច្ចេកទេសហៅថា Urethral Stricture។
២- ត្បៀតបំពង់បង្ហូរទឹកនោមកើតឡើងញឹកញាប់ដែរទេ?
ត្បៀតបំពង់បង្ហូរទឹកនោម ឬ Urethral Stricture ជាស្ថានភាពជំងឺច្រើនកើតលើប្រុសៗ ហើយការត្បៀត អាចកើតមានកម្រពីកំណើត (Congenital) និងលើស្រីៗ។ បើមានសំណួរពាក់ព័ន្ធបញ្ហានេះ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
រោគសញ្ញា
៣- រោគសញ្ញាត្បៀតបំពង់បង្ហូរទឹកនោម
រោគសញ្ញាជាទូទៅពាក់ព័ន្ធបញ្ហាត្បៀតបំពង់បង្ហូរទឹកនោម មានដូចជា៖
– មានឈាមនៅក្នុងទឹកកាម
– មានទឹកហូរចេញពីបំពង់បង្ហួរទឹកនោម
– ទឹកនោមមានឈាម ឬពណ៌ខ្មៅ
– រាន់នោមខ្លាំង និងឈឺនោមញឹកញាប់
– មិនអាចនោមឲ្យអស់បាន (ស្ទះទឹកនោម)
– នោមឈឺ ឬពិបាកនោម
– បាត់បង់ការគ្រប់គ្រងប្លោកនោម
– នោមកាន់តែញឹកញាប់ ឬបន្ទាន់ខ្លាំង
– ឈឺនៅផ្នែកខាងក្រោមពោះ និងនៅតំបន់អាងត្រគាក
– ទឹកនោមចេញយឺតៗ (អាចកើតឡើងភ្លាមៗ ឬបន្តិចម្តងៗ) ឬការបាញ់នៃទឹកនោម
– ហើមលិង្គ។
នៅមានរោគសញ្ញាផ្សេងៗទៀតមិនបានរៀបរាប់ខាងលើ។ បើមានសំណួររទាក់ទងនឹងរោគសញ្ញាខាងលើ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
មូលហេតុបង្ក
៤- មូលហេតុបង្កត្បៀតបំពង់បង្ហូរទឹកនោមមានអ្វីខ្លះ?
ត្បៀតបំពង់បង្ហូរទឹកនោម ជាការស្ទះនៃបំពង់បង្ហូរទឹកនោម ធម្មតាកើតដោយសារការរលាក ឬមានស្នាមសន្លាក់នៃជាលិកា បង្កដោយកត្តាជាច្រើន។ ក្មេងប្រុសធ្លាប់វះកាត់កែសម្រួលបំពង់បង្ហូរទឹកនោមដែលលូតលាស់មិនល្អ ( Hypospadias) និងប្រុសៗធ្លាប់ទទួលការផ្សាំលិង្គ ឬជួសជុលលិង្គឡើងវិញ អាចមានឱកាសខ្ពស់កើតជំងឺនេះបាន។
បញ្ហារបួសឆ្អឹង គឺជាប្រភេទនៃការប៉ះទង្គិច ច្រើនបណ្តាលឲ្យកើតមានបញ្ហាត្បៀតបំពង់បង្ហូរទឹកនោម (Urethral stricture)។ ឧទាហរណ៍ របួសឆ្អឹងដោយសារការធ្លាក់ពីលើកង់ ឬមានការវាយប្រហារនៅតំបន់ជិតពងស្វាស (Scrotum) សុទ្ធតែអាចបណ្តាលឲ្យត្បៀតបំពង់បង្ហូរទឹកនោម។
មូលហេតុដទៃទៀតអាចបណ្តាលឲ្យត្បៀតបំពង់បង្ហូរទឹកនោម មានដូចជា៖
– បាក់ឆ្អឹងអាងត្រគាក
– ដាក់បំពង់ Catheter
– រងជាតិវិទ្យុសកម្ម
– វះកាត់លើក្រពេញប្រូស្តាត
– ជំងឺរីកក្រពេញប្រូស្តាត (Benign prostatic hyperplasia)។
មូលហេតុកម្រ៖
– មានដុំមហារីកស្ថិតនៅជិតនឹងបំពង់បង្ហូរទឹកនោមខាងលើ
– មានការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម ដោយមិនបានធ្វើការព្យាបាល ឬកើតម្តងទៀត
– ជំងឺឆ្លងតាមការរួមភេទ (ជំងឺកាមរោគ) ជំងឺប្រមេះទឹកបាយ ឬជំងឺប្រមេះទឹកថ្លា។
កត្តាប្រឈម
៥- កត្តាប្រឈមនាំឲ្យត្បៀតបំពង់បង្ហូរទឹកនោមមានអ្វីខ្លះ?
កត្តាហានិភ័យមានដូចជា៖
– ជំងឺកាមរោគ
– ការដាក់បំពង់បង្ហូរទឹកនោមថ្មី (បំពង់តូចដែលអាចបត់បែនបាន ត្រូវដាក់បញ្ចូលទៅក្នុងខ្លួន ដើម្បីបង្ហូរទឹកនោមពីប្លោកនោម)
– ជំងឺរលាកបំពង់បង្ហូរទឹកនោម (មានការហើម និងរលាកដល់បំពង់បង្ហូរទឹកនោម) បណ្តាលមកពីការបង្ករោគ
– ក្រពេញប្រូស្តាតរីកធំ។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺក្រួសក្នុងតម្រងនោម (Kidney Stones)
- ជំងឺស្ទះតម្រងនោម (Ureteral Obstruction)
- ទល់នោម (Urinary Retention)
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៦- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើរោគវិនិច្ឆ័យអាចនឹងធ្វើឡើង បើយើងមានបញ្ហាមួយចំនួនដូចខាងក្រោម៖
– មានការថយចុះលំហូរទឹកនោម
– ទឹកហូរចេញពីបំពង់បង្ហូរទឹកនោម
– ប្លោមនោមរីកធំ
– កូនកណ្តុររីកធំ ឬឈឺនៅតំបន់ក្រលៀន
– ក្រពេញប្រូស្តាតរីកធំ ឬឈឺ
– មានភាពរឹងនៅផ្ទៃក្រោមលិង្គ
– លិង្គឡើងពណ៌ក្រហម ឬហើម
បើនៅពេលមិនមានលេចចេញរោគសញ្ញាមិនប្រក្រតីណាមួយទេនោះ គ្រូពេទ្យអាចនឹងធ្វើតេស្តមួយចំនួនរួមមាន៖
– ថតមើលប្លោកនោម (Cystoscopy)
– តេស្ត Postvoid residual (PVR) volume (វាស់មើលកម្រិតទឹកនោមនៅសល់ក្នុងប្លោកនោម)
– តេស្តឆ្លុះមើលបំពង់បង្ហូរទឹកនោម ឬ Retrograde urethrogram (ធ្វើសម្រាប់តែប្រុសៗប៉ុណ្ណោះ)
– តេស្តរកជំងឺប្រមេះទឹកថ្លា និងប្រមេះទឹកបាយ
– តេស្តទឹកនោម
– តេស្តមើលលំហូរទឹកនោម
– វិភាគទឹកនោម។
៧- ព្យាបាលដោយវិធីណា?
បំពង់បង្ហូរទឹកនោម អាចនឹងត្រូវរីកនៅពេលធ្វើការថត Cystoscopy ហើយគេនឹងលាបថ្នាំស្ពឹក មុនពេលធ្វើការថតមើលប្លោកនោមនេះ រួចមកពេទ្យនឹងដាក់បំពង់ដ៏តូចមួយ ចូលតាមបំពង់បង្ហូរទឹកនោម ហើយអូសវាចុះឡើងៗ ដើម្បីពង្រីកកន្លែងត្បៀតបាន។ ការថតប្លោកនោមនេះ យើងក៏អាចធ្វើវានៅផ្ទះបានដែរ។
បើយើងពង្រីកវាហើយ នៅតែមិនអាចបន្ធូរស្ថានភាពបាន នោះយើងត្រូវធ្វើការវះកាត់ ដោយប្រភេទវះកាត់ គឺអាស្រ័យលើទីតាំង និងប្រវែងនៃការត្បៀត។ បើតំបន់រួមនោះមានប្រវែងខ្លី និងមិននៅជិតសាច់ដុំដែលគ្រប់គ្រងលើប្លោកនោម ពេទ្យអាចនឹងកាត់ចេញ ឬពង្រីកវាបាន។
គេអាចធ្វើព្យាបាលដែលភាសាបច្ចេកទេស Urethroplasty លើការត្បៀតមានប្រវែងវែង ដោយកាត់តំបន់ត្បៀតចេញ រួចដេរភ្ជាប់តំបន់ដែលល្អវិញ។ ឯលទ្ធផលប្រែប្រួល អាស្រ័យលើទំហំ និងទីកន្លែងត្បៀត ចំនួនព្យាបាល និងបទពិសោធគ្រូពេទ្យវះកាត់។
ក្នុងករណីស្រួចស្រាវ នៅពេលយើងមិនអាចបញ្ចេញទឹកនោមបាន យើងអាចដាក់បំពង់ Catheter ដែលនេះជាការព្យាបាលបន្ទាន់ អាចបង្ហូរទឹកនោមពីប្លោកនោមតាមពោះបាន។
បច្ចុប្បន្ននេះ នៅមិនទាន់មានថ្នាំសម្រាប់ព្យាបាលបញ្ហាត្បៀតបំពង់បង្ហូរនោមនៅឡើយទេ។ នៅពេលគ្មានជម្រើស ពេទ្យនឹងប្រើវិធីព្យាបាល Appendicovesicostomy (Mitrofanoff procedure) ដើម្បីឲ្យទឹកនោមហូរពីប្លោកនោមតាមរយៈជញ្ជាំងពោះ ដោយប្រើបំពង់បូម Catheter។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៨- ទម្លាប់រស់នៅ
ទម្លាប់រស់នៅ និងការព្យាបាលតាមផ្ទះ អាចជួយការពារយើងពីបញ្ហាត្បៀតបំពង់បង្ហូរទឹកនោមបាន ដូចជា៖
ដោយសារជំងឺកាមរោគ ជាមូលហេតុមួយនាំឲ្យត្បៀតបំពង់បង្ហូរទឹកនោម ហេតុនេះយើងត្រូវការពារ នៅពេលរួមភេទ។ ទោះជាយ៉ាងណាក៏ដោយ ការរងរបួស និងលក្ខខណ្ឌសុខភាពផ្សេងទៀត ក៏អាចបណ្តាលឲ្យត្បៀតបំពង់បង្ហូរទឹកនោមបានដែរ។
សំខាន់បំផុត ត្រូវជួបគ្រូពេទ្យភ្លាមៗ បើមានរោគសញ្ញាត្បៀតបំពង់បង្ហូរទឹកនោម ដើម្បីទទួលបានការព្យាបាលបញ្ហាបានភ្លាមៗ ចៀសវាងផលវិបាកធ្ងន់ធ្ងរ។
[embed-health-tool-bmi]