backup og meta

ផោមញឹកអ៊ីចឹង មានបញ្ហាសុខភាពអត់?

ផោមញឹកអ៊ីចឹង មានបញ្ហាសុខភាពអត់?

ផោម​ជា​រឿង​ធម្មតា​មួយ​សម្រាប់​មនុស្ស​យើង ប៉ុន្តែ​ថា​បើ​ផោម​ច្រើន​ពេក និង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ចូល​រួម​សកម្មភាព​សង្គម​ដោយ​សារ​តែ​បញ្ហា​ផោម​ញឹក​​មិន​អាច​គ្រប់​គ្រង​បាន​ នោះ​ជា​ពេល​ដែល​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​។

១. ចំនួន​ផោម​ប្រចាំ​ថ្ងៃ​

មនុស្ស​យើង​ម្នាក់​ៗ​អាច​មាន​ចំនួន​ផោម​ប្រ​ចាំ​ថ្ងៃ​ខុស​ៗ​គ្នា ប៉ុន្តែ​ជា​ទូ​ទៅ​មនុស្ស​យើង​ម្នាក់​អាច​ផោម​ចន្លោះ​ពី​៥​ទៅ​១៥​ដង​ក្នុង​មួយ​ថ្ងៃ​។ ​មួយ​វិញ​ទៀត អ្នក​ជំនាញ​ខ្លះ​​ថា​ ក្នុង​ករណី​​យើង​ផោម​លើស​ពី​២៣ ដង​ក្នុង​មួយ​ថ្ងៃ​អាច​ចាត់​ទុក​ថា​ខុស​ធម្មតា ប៉ុន្តែ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា​វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​នោះ​ដែរ​។

ចំណែក​ក្លិន​របស់​ផោម​វិញ វា​អាស្រ័យ​លើ​អាហារ​ដែល​យើង​បា​ន​ញ៉ាំ។ អាហារ​មួយ​ចំនួន​ធ្វើ​ឲ្យ​ផោម​មាន​ក្លិន​ស្អុយ​ខ្លាំង​។ អាហារ​ដែល​យើង​ញ៉ាំ​នឹង​បង្កើន​ជា​ហ្គាស​នៅ​ក្នុង​ពោះ​វៀន​តូច និង​ពោះវៀន​ធំ​អំឡុង​ពេល​រំលាយ​។ ប្រូតេអ៊ីន​បាន​ពី​សាច់​សត្វ និង​ស៊ុត ជា​ដើម អាច​បង្ក​ឲ្យ​ផោម​មាន​ក្លិន​ស្អុយ ប៉ុន្តែ​អាហារ​មាន​ជាតិ​សរសៃ​រលាយ​​ដូច​ជា​បន្លែ និង​ផ្លែ​ឈើ ពេល​ផោម​មិន​មាន​ក្លិន​អាក្រក់​នោះ​ទេ​។

ផោម​មាន​ក្លិន​ស្អុយ​មិន​មែន​មាន​ន័យ​ថា​យើង​មាន​បញ្ហា​សុខ​ភាព​នោះ​ទេ គ្រាន់​តែ​វា​អាច​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​នៅ​ពេល​ផោម​ចំ​ពេល​យើង​នៅ​ជាមួយ​អ្នក​ផ្សេង​។

យ៉ាងណា ​បើ​យើង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ការ​ផោម​ញឹក ឬ​គិត​ថា​​បញ្ហា​ផោម​នេះ​បង្ក​ការ​លំបាក​ដល់​ជីវិត​ប្រចាំ​ថ្ងៃ យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​

ផោម

​​២. តិចនិក​កាត់​បន្ថយ​ហ្គាស​ក្នុង​ពោះ​

បើ​យើង​មិន​ចង់​ផោម​ញឹក​ដែល​អាច​នាំ​ឲ្យ​ខ្មាស​គេ យើង​គួរ​អនុវត្ត​តិចនិក​នេះ៖​

​ហាត់​ប្រាណ៖ ពេល​យើង​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​បាន​កាន់​តែ​ច្រើន នោះ​យើង​ក៏​អាច​កម្ចាត់​ហ្គាស​ក្នុង​ពោះវៀន​បាន​ច្រើន​តាម​ហ្នឹង​ដែរ​។ គ្នា​យើង​មាន​បញ្ហា​ផោម​ញឹក អាច​ផ្ដោត​ការ​ហាត់​ប្រាណ​លើ​សាច់​ដុំ​ពោះ ដែល​ជួយ​ដល់​ការ​ធ្វើ​​ចលនា​នៅ​ពោះ​វៀន។ គ្នា​​យើង​គួរ​ហាត់​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ និង​បាន​យ៉ាង​តិច​ពី​បី​ទៅ​បួន​ដង​ក្នុង​មួយ​សប្ដាហ៍​។​

បន្លែ​គួរ​កម្រិត​ការ​ញ៉ាំ៖ ​កំពុង​មាន​បញ្ហា​ផោម​ញឹក គ្នា​យើង​គួរ​កម្រិត​ការ​ញ៉ាំ​បន្លែ​ដូច​ជា​ស្ពៃក្ដោប ខាត់ណាខៀវ និង​ទំពាំង​បារាំង ជា​ដើម ព្រោះ​ថា​បន្លែ​ប្រ​ភេទ​នេះ​ផលិត​ហ្គាស​ច្រើន​ជាង​ប្រភេទ​បន្លែ​ផ្សេង​ទៀត​។ យ៉ាងណា ដោយ​សារ​តែ​បន្លែ​ប្រភេទ​នេះ​សម្បូរ​សារធាតុ​ចិញ្ចឹម ដូច​នេះ​គ្នា​យើង​មិន​ត្រូវ​រំលង​បន្លែ​ទាំង​នេះ​​គ្រប់​ពេល​នោះ​ទេ​។

កាត់​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង និង​អាហារ​ផ្អាប់៖ គ្រឿង​កំប៉ុង​​មាន​ជាតិ​កាបូន ដូច​ជា​ទឹកក្រូច ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​អាហារ​ផ្អាប់ ធ្វើ​ឲ្យ​កើត​ហ្គាស​ ឬ​បាន​ជួយ​ចិញ្ចឹម​ដល់​បាក់តេរី​ក្នុង​ពោះ​វៀន​​​ធ្វើ​ឲ្យ​កើត​មាន​ហ្គាស​ក្នុង​ពោះ​ច្រើន​។

ក្រៅពី​នេះ យើង​គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច​ជា​មុន​តែ​ញឹក​ ញ៉ាំ​អាហារ​ និង​ផឹក​ទឹក​យឺត​ៗ​កុំ​បង្ខំ និង​កុំ​ទំពា​ស្ករ​កៅស៊ូ​ និង​កុំ​ជក់​បារី​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Are You Passing Too Much Gas? 6 Tips for Relieving Flatulence

https://www.nhs.uk/conditions/flatulence/

https://www.verywellhealth.com/when-should-i-worry-about-passing-too-much-gas-796838

កំណែ​ប្រែបច្ចុប្បន្ន

08/06/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉េចបានចេះតែមានខ្យល់ក្នុងពោះ? គ្រោះថ្នាក់អត់?

មួយថ្ងៃអាចផោមដល់ទៅ ២៣ដង ចុះបើ​ទប់​ផោម​មាន​បញ្ហា​អ្វី​ឬ​អត់​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម