ការសិក្សានេះ ចេញផ្សាយលើគេហទំព័រសាលាវេជ្ជសាស្ត្រ Harvard របស់អាមេរិក នៅខែកក្កដា ឆ្នាំ២០១៩។ ពីមុន មានការសិក្សា បញ្ជាក់ថា ការចំណាយពេលជាមួយធម្មជាតិ កាត់បន្ថយបញ្ហាស្ត្រេស ប៉ុន្ដែពុំមានការបញ្ជាក់ច្បាស់ ថាតើគួរចំណាយពេលប៉ុន្មាន ហើយញឹកញាប់ប៉ុណ្ណានោះទេ?
សម្រាប់ការសិក្សាថ្មីនេះ អ្នកស្រាវជ្រាវ បានឲ្យមនុស្ស ៣៦នាក់ ចំណាយពេល ១០នាទី និងលើសនេះ ៣ថ្ងៃ/សប្ដាហ៍ នៅទីតាំងដែលអាចមានទំនាក់ទំនងជាមួយធម្មជាតិ នៅតាមសួនសាធារណៈ និងតំបន់បៃតង នៅជិតកន្លែងធ្វើការ។ ពួកគេ អង្គុយ និងដើរ អំឡុងចំណាយពេលជាមួយធម្មជាតិ។