backup og meta

ហឺត ត្រូវ​ព្យាបាល​តាម​របៀប​ណា​ខ្លះ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 27, 2021

ហឺត ត្រូវ​ព្យាបាល​តាម​របៀប​ណា​ខ្លះ?

ជំងឺ​ហឺតគឺជាជំងឺ មួយ ដែល មាន ការ រលាក រ៉ាំរ៉ៃ ទៅ លើ ផ្លូវ ដង្ហើម និង ឆាប់ មាន ប្រតិកម្ម នឹង កត្តា ផ្សេងៗ ដែល ភ្ញោច វា ឡើង បង្ក ឲ្យ មាន ការ ខ្ជឹប សាច់ដុំ ផ្លូវ ដង្ហើម រលាក ហើម និង បង្កើន សារជាតិ ស្លេះ កក ស្ទះ ផ្លូវ ដង្ហើម។ មធ្យោបាយ ព្យាបាល ទាំង ប៉ុន្មាន ខាង ក្រោម នេះ អាច ជួយ អ្នក បង្ការ ពី ការ រើ ឡើង នៃ ជំងឺ ហឺត បាន។

ប្រើថ្នាំ

សម្រាប់ ថ្នាំ មួយ ចំនួន គឺ វា មាន សមត្ថភាព ក្នុង ការ ព្យាបាល ជំងឺ ហឺត កម្រិត ស្រាល ឬ មធ្យម ប៉ុន្តែ សម្រាប់ កម្រិត ធ្ងន់ធ្ងរ វិញ គឺ មិន សូវ មាន ប្រសិទ្ធភាព នោះ ទេ ហេតុ នេះ ទើប ការ ព្យាបាល តាម គោលការណ៍ ERS/ATS  មាន ដាក់ ឲ្យ ប្រើប្រាស់ ដែល មាន ប្រសិទ្ធភាព ក្នុង ការ ព្យាបាល ជំងឺ ហឺត កម្រិត ធ្ងន់ធ្ងរ។ ការ ណែនាំ នេះ ត្រូវ បាន ដាក់ ឲ្យ ប្រើប្រាស់ ដោយ មាន ការ ពិគ្រោះ យោបល់ ពី គ្រូពេទ្យ ជំនាញ ជាមួយ អ្នក ជំងឺ អំពី គុណ វិបត្តិ និង គុណ ប្រយោជន៍ នៃ ការ ប្រើប្រាស់ ថ្នាំ ព្រម ទាំង កំណត់ វិធី ព្យាបាល ឲ្យ បាន ត្រឹមត្រូវ។

ថ្នាំCorticosteroids

ជា ក្រុម ថ្នាំ ដែល ប្រើ សម្រាប់ ព្យាបាល ជំងឺ ហឺត ប៉ុន្តែ សម្រាប់ ជំងឺ ហឺត ដែល មាន លក្ខណៈ ធ្ងន់ធ្ងរ ច្រើន បាន គេ មើល ឃើញ ថា ប្រើ ហើយ មិន សូវ មាន ប្រសិទ្ធភាព ទៅ នឹង កម្រិត ចំនួន ថ្នាំ ដែល មិន សមស្រប ទៅ នឹង ការ វិវត្តន៍ នៃ ជំងឺ បច្ចុប្បន្ន។ ទោះ យ៉ាង ណា ក៏ ដោយ ក៏ មិន មាន ន័យ ថា វា គ្មាន ប្រសិទ្ធភាព ទាំង ស្រុង ឡើយ គ្រាន់ តែ អ្នក ដែល មាន ជំងឺ ហឺត លក្ខណៈ ធ្ងន់ធ្ងរ ត្រូវការ កម្រិត ថ្នាំ ដែល ប្រើប្រាស់ ច្រើន ជាង នេះ ទើប មាន ប្រសិទ្ធភាព។

នៅ ពេល ដែល សារធាតុ ថ្នាំ  Corticosteroids  ត្រូវ បាន បាញ់ បញ្ចូល តាម មាត់ រួច ចូល ទៅ ក្នុង សួត វា នឹង ជួយ សម្រួល ដល់ ការ រលាក និង ការ ហើម នៃ ផ្លូវ ដង្ហើម។ សម្រាប់ ជំងឺ ហឺត ដែល ប្រើប្រាស់ វា ជា ប្រចាំ អាច ជួយ គេ ពី ជំងឺ ហឺត មិន ឲ្យ រើ ឡើង។

មួយ វិញ ទៀត មាន របាយការណ៍ ដែល គេ បាន ណែនាំ ថា ការ ប្រើប្រាស់ ថ្នាំ បាញ់ តាម មាត់ ត្រូវ តែ កើន គុណ នឹង ៤ ដើម្បី មាន ប្រសិទ្ធភាព ក្នុង ការ ព្យាបាល ជំងឺ ហឺត ដែល មាន លក្ខណៈ ស្រាល ឬ មធ្យម តែ ការ លើក ឡើង នេះ វា មិន ពិត ជាក់ស្ដែង នោះ ទេ ព្រោះ កម្រិត នេះ មាន ចំនួន ច្រើន ជាង អ្នក ជំងឺ ហឺត ដែល មាន លក្ខណៈ ធ្ងន់ធ្ងរ ទៅ ទៀត។

ហឺត

ថ្នាំពង្រីកទងសួត

សារធាតុ ថ្នាំ សម្រាប់ ពង្រីក ទង សួត ដែល មាន រយៈ ពេល ខ្លី និង វែង អាច ជួយ ក្នុង ការ សម្រួល សាច់ដុំ នៅ ក្នុង ផ្លូវ ដង្ហើម និង ពង្រីក ឲ្យ មាន ខ្យល់ ដង្ហើម ចេញ ចូល បាន។ ហើយ ការ ប្រើប្រាស់ សារធាតុ ថ្នាំ  LABA (Long acting beta angonist) ផ្សំ ជាមួយ ថ្នាំ បាញ់ មាត់ corticosteroids  អាច ធ្វើ ឲ្យ យើង អាច គ្រប់គ្រង ស្ថានភាព ជំងឺ បាន យូរ ក្រៅ ពី នេះ ទៀត ទម្រង់ របស់ ថ្នាំ ទាំង នេះ មាន លក្ខណៈ ជា ចំហាយ។

ធ្វើឲ្យម៉ូលេគុលប្រែប្រួល

Leukotriene គឺ ជា ក្រុម នៃ ម៉ូលេគុល នៅ ក្នុង រាង កាយ ដែល អាច បណ្ដាល ឲ្យ ស្ទះ ផ្លូវ ដង្ហើម បង្កើន ស្លេះ ហើម និង រលាក សួត។ ការ ព្យាបាល គឺ ត្រូវ រាំង ខ្ទប់ សកម្មភាព របស់ ម៉ូលេគុល Lekotriene មិន ឲ្យ ដំណើរការ នាំ ឲ្យ កើន ឡើង មុខងារ របស់ សួត អ្នក ជំងឺ ហឺត មួយ ចំនួន នៅ ពេល ប្រើ ជាមួយ ថ្នាំ ហឺត ប្រភេទ Corticosteroid។ ប៉ុន្តែ ការ ប្រើ វា ក្នុង ជំងឺ ហឺត គឺ នៅ មិន ទាន់ ដឹង នៅ ឡើយ ទេ។

ធ្វើតេស្ដ

ការ ធ្វើ តេស្ត រាប់ ចំនួន Eosinophils ដែល មាន នៅ ក្នុង ភ្នាស សួត អាច ជួយ ឲ្យ ដឹង ពី របៀប ព្យាបាល ជំងឺ ហឺត ធ្ងន់ធ្ងរ។ ការ ណែនាំ ឲ្យ ប្រើ ចំនួន Eosinophils នេះ ដើម្បី ជា ជំនួយ ក្នុង ការ ព្យាបាល (Treatment indicator) ប៉ុន្តែ អាច ប្រើ វា បាន លុះ ត្រា តែ ធ្លាប់ មាន បទ ពិសោធន៍ ប្រើ ប្រាស់ បច្ចេកទេស នេះ និង អប ជាមួយ តេស្ត គ្លីនិក មួយ ចំនួន ដូច ជា មុខងារ របស់ សួត ជាដើម។

ឧស្ម័ន នីទ្រិច អុកស៊ីត (Nitric oxide) ផលិត ដោយ រាង កាយ នៅ ពេល ដែល រាង កាយ មាន ប្រតិកម្ម រលាក។ ហេតុ នេះ ហើយ បាន ជា អ្នក ជំងឺ ហឺត មាន បរិមាណ ខ្ពស់ នៃ ឧស្ម័ន នីទ្រិច អុកស៊ីត (Nitric oxide) ច្រើន ជាង មនុស្ស ធម្មតា។ មុខ នាទី របស់ វា ក្នុង ករណី ជំងឺ ហឺត ធ្ងន់ ធ្ងរ គឺ មិន ទាន់ បាន បញ្ជាក់ នៅឡើយ ហេតុ ដូចនេះ ការ ណែនាំ នេះ មិន អោយ ប្រើ ឧស្ម័ន នីទ្រិច អុក ស៊ីត ដើម្បី ព្យាបាល ទេ ព្រោះ វា មាន តម្លៃ ថ្លៃ និង មិន មាន ប្រសិទ្ធភាព ចំពោះ ជំងឺ ហឺត ធ្ងន់ធ្ងរ។

ព្យាបាលតាមបែបម៉ូលេគុល

នេះ ជា ការ ព្យាបាល បែប ថ្មី មួយ ដោយ ពឹង ផ្អែក ទៅ លើ ម៉ូលេគុល ក្នុង រាងកាយ សម្រាប់ ព្យាបាល។ ជា ជាង ខំ ប្រឹង កាត់ បន្ថយ រោគ សញ្ញា នៃ ជំងឺ ហឺត ដូច ទៅ នឹង ការ ប្រើប្រាស់ ថ្នាំ ការ ព្យាបាល បែប ម៉ូលេគុល នេះ នឹង ទៅ បង្ខាំង ម៉ូលេគុល ដែល ពាក់ព័ន្ធ កុំ ឲ្យ លេច ឡើង។ ការ ព្យាបាល បែប ម៉ូលេគុល ដំបូង ដែល ចុះ បញ្ជី ដាក់ ឲ្យ ប្រើប្រាស់ គឺ ការ ព្យាបាល ប្រឆាំង នឹង  IgE (IgE resistant therapy) ដែល វា ទៅ បង្ខាំង immunoglobulin E ដែល មូលហេតុ ដំបូង នៃ ការ រលាក របស់ ជំងឺ ហឺត។ ប៉ុន្តែ ទោះ យ៉ាង ណា ក៏ ដោយ អ្នក ជំងឺ គួរ តែ ប្រឹក្សា យោបល់ ជាមួយ គ្រូពេទ្យ ជំនាញ ជា មុន សិន។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Feb 27, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម