home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បើចេញរោគ​សញ្ញាទាំងនេះអាចកើត​ជំងឺ​សួត​ឡើង​រឹង​

បើចេញរោគ​សញ្ញាទាំងនេះអាចកើត​ជំងឺ​សួត​ឡើង​រឹង​

គ្នា​យើង​ធ្លាប់​ដឹងពី​ជំងឺ​សួត​ឡើង​រឹងឬអត់? ជំងឺ​សួត​ឡើង​រឹង​កើតឡើង​​នៅ​ពេល​ដែល​ខ្យល់​​បំពេញ​សួត​ ត្រូវ​ជំនួស​ដោយ​​សារធាតុ​ផ្សេងៗ​។ អាស្រ័យ​លើ​មូលហេតុ​​នៃជំងឺ ​ខ្យល់​ចូល​សួត​អាច​ជំនួស​ដោយ​សារធាតុ​រាវ​ដូច​ជា​​ខ្ទុះ ឈាម និង​ទឹក។ ក្រៅពី​នេះ​ក៏អាច​មាន​វត្ថុ​រឹង​ដូច​ជា​កាកសំណល់​អាហារ​ពីក្រពះ ឬ​កោសិកា​ជា​ដើម។​​

រូបភាព​​ឃើញ​លើ​កាំរស្មី​អ៊ិច ​បូក​រួម​ទាំង​រោគ​សញ្ញា ​អាច​ស្រដៀង​ទៅ​នឹង​វត្ថុ​ទាំង​នេះ​ ដូចនេះ​អ្នក​ជំងឺ​ ត្រូវ​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ទៀត​ ដើម្បី​ឲ្យ​ដឹង​ថា​សួត​ឡើង​រឹង​មែន​ ឬ​ក៏​អត់? ​​បើ​អ្នកជំងឺ​ទទួល​បាន​ការ​ព្យាបាល​​ត្រឹម​ត្រូវ ​សួត​អាច​វិល​មក​រក​ភាព​ធម្មតា​វិញ ​ខ្យល់​នឹង​ត្រឡប់​មកចូល​សួត​​ដូច​ដើម។

. រោគ​សញ្ញា​ជំងឺ​សួត​ឡើង​រឹង​មាន​អ្វីខ្លះ?

សញ្ញា​​ឧស្សាហ៍​ជួប​ប្រទះ​ក្នុង​ជំងឺ​នេះ ​មាន​ដូចជា៖

ពិបាក​ដក​ដង្ហើម​កាន់​តែ​ខ្លាំង​ឡើង ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងររបស់​ជំងឺ
កណ្ដាស់ ​និង​ចង់​ផុត​ដង្ហើម​ម្ដង​ៗ
ធ្ងន់​ទ្រូង​ ហើយ​មាន​ការ​ឈឺ​ចាប់
ដង្ហើម​ញាប់ ​(កើត​ឡើង​ពេល​ចង្វាក់​ដង្ហើម​កើន​ឡើង បែក​ញើស​ច្រើន និង​ពិបាក​ក្នុង​ការ​និយាយ)
ឮ​សំឡេង​ពេល​ដក​ដង្ហើម
មុខ​ស្លេក​ស្លាំង​ ឬ​ស្វាយ​មុខ
ក្អក​ខ្លាំង ​និង​ចេញ​ស្លេស្ម​ច្រើន
ក្ដៅ​ខ្លួន
បែក​ញើស​ពេល​យប់
អស់​កម្លាំង​ល្ហិត​ល្ហៃ

វា​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀតមិនបាន​រៀប​រាប់​ខាង​លើ​។ បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

មហារីកសួត១

. មូលហេតុ​អ្វី​ខ្លះ​បង្ក​ឲ្យ​មាន​ជំងឺ​សួត​ឡើង​រឹង​?

មូលហេតុបង្កឲ្យ​មាន​ជំងឺ​សួត​ឡើង​រឹង ​មាន​ដូចជា៖

ជំងឺ​រលាក​សួត៖ ជា​ជំងឺ​ដែល​ច្រើន​បង្ក​ទៅ​ជា​សួត​ឡើង​រឹង​នេះ​ជាង​គេ។ នៅ​ពេល​ដែល​មាន​ការ​បង្ក​រោគ​ក្នុង​សូត​រាង​កាយ​របស់​យើង​នឹង​បញ្ជូន​កោសិកា​ឈាម​ស​ទៅ​សម្លាប់​ពួក​មេរោគ​។ កោសិកា​ដែល​ស្លាប់​ទាំង​នោះ​នឹង​បង្កើត​បាន​ជា​ខ្ទុះ​ដែល​អាច​កក​ស្ទះ​ក្នុង​សួត​។ជំងឺ​រលាក​សួត​អាច​បង្ក​ឡើង​ពី​វីរុស​និង​បាក់តេរី​ហើយ​ក៏​អាច​បង្ក​មក​ពី​ផ្សិត​និង​មីក្រូ​សរីរាង្គ​ផ្សេង​ទៀត​ដែរ។

ជំងឺ​ហើម​សួត៖ ជំងឺ​ខ្សោយបេះដូង (Congestive heart failure) ​គឺ​ជា​មូលហេតុ​​បង្ក​ឲ្យ​មាន​អាការៈហើម​សួត​ច្រើនជាង​គេ​។ នៅ​ពេល​​បេះដូង​មិន​អាច​ច្របាច់​ឈាម​ចេញ​​អស់​ទេ​ ឈាម​នឹង​ចាល់​ត្រឡប់​ទៅ​សរសៃ​ឈាម​ក្នុងសួត​ ជាហេតុ​នាំឲ្យ​មាន​សម្ពាធ​​កាន់​តែ​ធំ​ទៅ​ៗទៅកាន់​​បំពង់ខ្យល់។ ពេល​យើងឈ្លក់ទឹក​ តែង​តែ​អាច​មាន​ការ​ហើម​សួត​ ដោយសារ​តែ​ទឹក​ចូល​ក្នុង​សួត។

ហូរ​ឈាមក្នុង​សួត៖ កើត​មាន​ពេល​សួត​មាន​ការ​ហូរ​ឈាម ដែល​ភាសា​បច្ចេកទេស​ហៅ​ថា Pulmonary Hemorrhage ហើយ​យោង​តាម​ឯកសារ​ស្ដី​ពី​ជំងឺ​របេង ​និង​ជំងឺ​ផ្លូវ​ដង្ហើម​ ការ​ហូរ​ឈាម​នេះ ​ភាគ​ច្រើន​បង្ក​ឡើង​ពី​ការ​រលាក​សរសៃ​ឈាម ​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​អ្នក​ជំងឺ​ងាយ​ជ្រាប​ អាច​ឲ្យ​ឈាម​​ឆ្លង​កាត់​ចូល​ទៅ​បាន។

ឈ្លក់​សួត៖ កើត​ឡើង​ពេល​យើង​ដក​ដង្ហើម​ចូល​​កម្ទេចកំទី​អាហារ​ទៅ​ក្នុង​សួត។ ពេល​ច្រាល​ចូល​ទៅ​ អាច​បង្ក​ជា​ជំងឺ​រលាក​សួត​ ប៉ុន្តែ​រលាក​សួត​ដោយ​សារ​ការ​បង្ក​រោគ​ នៅ​តែ​ពិបាកព្យាបាល​ជាងជំងឺឈ្លក់​សួត។ បើ​មិន​អាច​លេប​អាហារ​បាន​ធម្មតា​ទេ យើងអាច​នឹង​​មាន​ការ​ច្រាល​បែប​នេះ​ចូល​ទៅ​ក្នុង​សួត​ បើ​​មិន​ព្យាបាល​ យើង​នឹង​ច្រាល​បែប​នេះ​មិន​ជា​ឡើយ។

ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​ ជា​សារធាតុ​គីមី​​អាច​ធ្វើ​ឲ្យ​រលាក​ភ្នាស និង​របួស​ទៅ​លើ​សួត ហៅ​ថា​រលាក​សាច់​សួត។ យើង​អាច​ប្រឈម​បញ្ហា​នេះ ​បើ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ដោយសារ​​បាត់​ស្មារតី​។ ប៉ុន្តែ​នៅ​ពេល​​ដឹង​ខ្លួន​ឡើង​វិញ យើង​ក៏​​លែង​ប្រឈម​បញ្ហា​ច្រាល​នេះ​ទៀតដែរ។

មហារីក​សួត៖ ជំងឺ​កាច​សាហាវ​នេះ ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ហើយ​បើ​តាម​សមាគម​មហារីក​​អាមេរិក ​ជំងឺ​មហារីក​សួត​ ឆក់​យក​ជីវិត​មនុស្ស​ច្រើន​ជាង ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ មហារីក​ពោះវៀន​ធំ​ និង​មហារីក​សុដន់ ​បូក​ចូល​គ្នា​ទៅ​ទៀត។ យើង​​អាច​ប្រឈម​​មហារីក​សួត ​បើ​យើង​ជា​អ្នក​​ជក់​បារី។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Lung Consolidation: The Causes and How to Treat It. https://www.doctorshealthpress.com/pain-articles/lung-consolidation-causes-treatments/. Accessed May 14, 2018.

Lung Consolidation: What It Is and How It’s Treated. https://www.healthline.com/health/lung-consolidation. Accessed May 14, 2018.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយថ្ងៃទី 04/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x