home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

៤យ៉ាងជួយរក្សាសុខភាពមាត់ធ្មេញបានល្អ នៅជិតអ្នកដទៃដោយជឿជាក់

៤យ៉ាងជួយរក្សាសុខភាពមាត់ធ្មេញបានល្អ នៅជិតអ្នកដទៃដោយជឿជាក់

ប្រសិនបើ​មិន​បាន​ចាប់អារម្មណ៍​ថែរក្សា និង​ស្អាត​មាត់​ធ្មេញ​ឲ្យ​បាន​ជា​ប្រចាំ​ទេ យើង​អាច​មិន​សូវ​ជឿជាក់​លើ​ខ្លួនឯង ពេល​ទៅ​និយាយ​ជាមួយ​អ្នក​ដទៃ។ មាត់​ធ្មេញ​មាន​សុខភាព​ល្អ អាច​ធ្វើឲ្យ​ខ្យល់​ដកដង្ហើម​ស្រស់​ថ្លា ហើយ​នរណា​ក៏​ចង់​នៅ​ជិត​ដែរ។ ​អ្នក​ជំនាញ​សុខភាព​មាត់​ធ្មេញ​ ទន្ត​បណ្ឌិត សាន ដាណេត នៅ​​គ្លីនិក​ធ្មេញ​ប៊ូទិក ប្រាប់​មក​កាន់ Helloគ្រូពេទ្យ ​ថា មាន​រឿង ៤ យ៉ាង​សំខាន់​ៗ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​រក្សា​សុខភាព​មាត់​ធ្មេញ​ឲ្យ​ល្អ៖

១- វិធី​ដុសធ្មេញ និង​ប្រើ​ទឹកខ្ពុរមាត់

ការ​ដុស​សម្អាត​ធ្មេញ​ត្រូវ​ធ្វើ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ២ ដង/ថ្ងៃ គឺ​ព្រឹក​ម្ដង និង​យប់​ម្ដង ហើយ​គួរតែ​ស្វែង​យល់​ពី​របៀប​ដុស​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះតែ​​ធ្មេញ​មាន​ជាប់​កាកសំណល់ ធ្វើ​ឲ្យ​មាន​ក្លិន​មាត់។ ដំបូង​ត្រូវ​​ជ្រើសរើស​ថ្នាំ​ដុស​ធ្មេញ​ល្អ និងដឹង​​របៀប​ដុស​ធ្មេញ​ត្រឹមត្រូវ​ ដោយ​ដុស​ពី​លើ​ចុះ​មក​ក្រោម ទើប​អាច​ជ្រៀត​ចូល​ចន្លោះ​ធ្មេញ តែ​មិនមែន​ដុស​បញ្ច្រាស​ធ្មេញទេ ហើយ​ដុស​ឲ្យ​បាន​គ្រប់​គន្លិកគន្លាក់។ បន្ទាប់ពី​ដុស យើង​គួរតែ​មាន​ទឹក​ខ្ពុរ​មាត់ ដើម្បី​បន្ថែម​ខ្យល់​ដង្ហើម​ស្រស់​ស្រាយ​ដល់​ខ្លួនឯង និង​អ្នក​ដទៃ។

២- ជ្រើសរើស​ច្រាស់​ដុសធ្មេញ

ការ​ជ្រើសរើស​ច្រាស់​ដុសធ្មេញ ជា​កត្តា​សំខាន់។ យើង​​ត្រូវ​ជ្រើសរើស​ច្រាស់​ណា​ដែល​ទន់ និង​ត្រូវ​ផ្លាស់ប្ដូរ​ជា​រៀងរាល់​ខែ តែ​បើ​មិនបាន​​រាល់​ខែ ​ក៏យ៉ាងហោចណាស់ ៣ ខែ​/ម្តង​ដែរ។

៣- ប្រើ​សរសៃ​ហ្លុស

ការ​ដុសធ្មេញ​តែ​មួយ​មុខ គឺ​មិន​អាច​សម្អាត​ចន្លោះ​ធ្មេញ​បាន​ល្អ​ទេ ហើយ​ជម្រើស​មួយ​ទៀត​គឺ​ត្រូវ​ប្រើ​សរសៃ​ហ្លុស​បន្ថែម ទើប​អាច​សម្អាតបាន​គ្រប់​ជ្រុង​ជ្រោយ និង​នៅ​តាម​ចន្លោះ​ធ្មេញ​បាន​ប្រសើរ​មួយ​កម្រិត​ទៀត។

៤. ពិនិត្យ​ធ្មេញ​ជាមួយ​ទន្តបណ្ឌិត​ជំនាញ

ដើម្បី​ច្បាស់​ពី​បញ្ហា​មាត់​ធ្មេញ​នេះ យើង​គួរ​តែ​ទៅ​ពិនិត្យ​ជាមួយ​ទន្តបណ្ឌិត​រៀងរាល់ ៦ ខែ​/ម្ដង បើ​ទោះ​ជា​យើង​គ្មាន​អាការៈ​ឈឺ​ធ្មេញ​ក៏​ដោយ ទើប​ច្បាស់​ថា​សុខភាព​មាត់​ធ្មេញ​ល្អ​ប្រសើរ​ជា​ប្រចាំ និង​សម្អាត​កំណក​កំបោរ​លើ​អញ្ចាញ​​ធ្មេញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ដេត ធន្នី
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 09/07/2019
x