ធ្លាប់អត់? នៅសុខៗស្រាប់តែធ្មេញឡើងស្រៀវ ផឹកទឹកត្រជាក់ក៏ស្រៀវ ផឹកទឹកក្តៅក៏ស្រៀវ ពេលខ្លះញ៉ាំអីតិចតួចក៏ស្រៀវធ្មេញដែរ។ ចុះមានដឹងមូលហេតុម៉េចបានស្រៀវធ្មេញបែបនេះទេ? បើមិនដឹង ចាំ “Hello គ្រូពេទ្យ” ប្រាប់ពេលនេះតែម្តងទៅ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ធ្លាប់អត់? នៅសុខៗស្រាប់តែធ្មេញឡើងស្រៀវ ផឹកទឹកត្រជាក់ក៏ស្រៀវ ផឹកទឹកក្តៅក៏ស្រៀវ ពេលខ្លះញ៉ាំអីតិចតួចក៏ស្រៀវធ្មេញដែរ។ ចុះមានដឹងមូលហេតុម៉េចបានស្រៀវធ្មេញបែបនេះទេ? បើមិនដឹង ចាំ “Hello គ្រូពេទ្យ” ប្រាប់ពេលនេះតែម្តងទៅ។
១- ទម្លាប់ដុសធ្មេញ
ជួនកាល លទ្ធផលធ្មេញសឹក គឺដោយសារតែប្រើកម្លាំងដុសសម្អាតធ្មេញខ្លាំងពេក និងប្រើសរសៃច្រាសរឹង ជាហេតុធ្វើឲ្យសឹកដល់កាចាធ្មេញ (ស្រទាប់ក្រៅបង្អស់នៃធ្មេញ) ដែលជាមូលហេតុនាំឲ្យមានអារម្មណ៍ឈឺចាប់ (ស្រៀវ) នៅពេលប៉ះអាហារដែលក្ដៅ ឬត្រជាក់។ ហើយសម្រាប់វិធីដោះស្រាយងាយបំផុតនោះ គឺផ្លាស់ប្ដូរច្រាសដុសធ្មេញពីមុន មកប្រើច្រាសដុសធ្មេញមានសរសៃទន់វិញ ដោយប្រើតិចនិកក្នុងដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវ ដើម្បីការពារធ្មេញមានសុខភាពល្អ។
២- ប្រើថ្នាំដុសធ្មេញធ្វើឲ្យធ្មេញស
សម្រាប់គ្នាយើងមិនដឹង នៅតែមិនដឹង ព្រោះមិនសូវជាចាប់អារម្មណ៍បញ្ហា ប៉ុន្ដែការពិត ថ្នាំដុសធ្មេញធ្វើឲ្យធ្មេញស កាន់តែបង្កឲ្យធ្មេញរងការខូចខាត ដោយសាររោងចក្រផលិតជាច្រើន បានបញ្ចូលសារធាតុគីមី ធ្វើឲ្យធ្មេញសក្នុងផលិតផលរបស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជន ច្រើនជាងប្រភេទថ្នាំដុសធ្មេញផ្សេងទៀត។ សារធាតុគីមីនៅក្នុងថ្នាំដុសធ្មេញនោះ នឹងធ្វើឲ្យធ្មេញលែងលឿង តែមិនល្អសម្រាប់កាចាធ្មេញយើងឡើយ។ គ្នាយើងម្នាក់ៗ គួរតែអានស្លាកសម្គាល់លើថ្នាំដុសធ្មេញឲ្យបានប្រុងប្រយ័ត្ន មុនសម្រេចចិត្តទិញយកមកប្រើ ដើម្បីសុវត្ថិភាពសុខភាពមាត់ធ្មេញ។
អត្ថបទពាក់ព័ន្ធ៖
៣-ញ៉ាំអាហារសម្បូរជាតិអាស៊ីដ
អាហារសម្បូរជាតិអាស៊ីដ ដូចជាក្រូចឆ្មារ ផ្លែក្រូច ឬទឹកខ្មេះ សុទ្ធតែមិនមានផលល្អសម្រាប់កាចាធ្មេញនោះទេ ព្រោះអាហារទាំងនេះនឹងធ្វើឲ្យធ្មេញយើងឈឺចាប់ (ស្រៀវ)។ ឈប់ញ៉ាំអាហារអស់ទាំងនេះ បើយើងមានធ្មេញស្រៀវ និងគួរទៅជួបជាមួយគ្រូពេទ្យធ្មេញសម្រាប់ទទួលបានដំបូន្មានបន្ថែម។
៤- ធ្លាប់ព្យាបាល ឬប៉ះធ្មេញ
ជារឿងធម្មតាទេ ដែលយើងមានការឈឺចាប់ (ស្រៀវ) បន្ទាប់ពីធ្វើការព្យាបាលធ្មេញ (ត្បាល់សរសៃធ្មេញ) ដកធ្មេញ ឬដាក់ធ្មេញថ្មី ប៉ុន្តែបើយើងនៅតែមានអាការៈស្រៀវធ្មេញមិនបាត់ គួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យធ្មេញ ដើម្បីធ្វើការពិនិត្យឲ្យបានល្អិតល្អន់។
៥- ទម្លាប់ខាំសង្កៀតធ្មេញ
មានទម្លាប់ខាំសង្កៀតធ្មេញ គួរតែទៅជួបគ្រូពេទ្យធ្មេញដើម្បីរកដំណោះស្រាយ ព្រោះជាទម្លាប់មិនល្អ ធ្វើឲ្យសឹកកាចាធ្មេញ បើទោះវាជាស្រទាប់រឹងមាំជាងគេក្នុងរាងកាយយើងទៀតផង។ដោយសារតែទង្វើនេះ នឹងធ្វើឲ្យធ្មេញយើងនៅសល់តែភ្លុកធ្មេញ ដែលជាស្រទាប់ទន់នៅកណ្ដាលសម្រាប់ការពារសរសៃបណ្ដូលធ្មេញ បណ្ដាលឲ្យឈឺឆាប់ និងស្រៀវធ្មេញតែម្តង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
10 Biggest Causes of Tooth Sensitivity – http://www.everydayhealth.com/dental-health/10-biggest-causes-of-tooth-sensitivity.aspx. Assessed January 5, 2017
What Can You Do About Sensitive Teeth – http://www.webmd.com/oral-health/guide/tooth-sensitivity#1 – Assessed January 5, 2017