– ទឹកសម្ល ស៊ុបក្ដៅៗ។អ្នកដែលមានស្លេស្មច្រើនតែឧស្សាហ៍ញ៉ាំស៊ុបដូចជាស៊ុបមាន់ដែលវាមានរសជាតិឆ្ងាញ់ ព្រមទាំងទឹកស៊ុបរបស់វាជួយសម្អាតស្លេស្មថែមទៀតផង។
៤- ផឹកទឹកលាយម្សៅរមៀត
រមៀតមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ស្លេស្មព្រោះដោយសារតួនាទីរបស់វាគឺកម្ចាត់សម្អាតមេរោគ (Antiseptic)។លាយម្សៅរមៀត មួយស្លាបព្រាបាយជាមួយទឹកក្ដៅ៨អោន (ប្រហែល ២៣៧មិល្លីលិត្រ) ហើយបន្ទាប់មកផឹកល្បាយនោះពេលដែលលាយវាសព្វហើយ។ ការឧស្សាហ៍ផឹកទឹករមៀតនឹងជួយឲ្យអ្នកឆាប់ជាកាន់តែលឿន។
៥- ញ៉ាំហឹរ
ដើម្បីកម្ចាត់ស្លេស្មចេញអ្នកអាចញ៉ាំអាហារទាំងនេះដូចជា៖
– វ៉ាសាប៊ិ
– មើម Horseradish (គ្រឿងទេសម្យ៉ាងដូចរំដេង មានពណ៌ស)
– ម្រេច
– ខ្ញី
– ខ្ទឹម
៦- ជៀសវាងទឹកដោះគោ និងផលិតផលទឹកដោះគោ
គេនៅមិនទាន់ច្បាស់ថា តើការប្រើប្រាស់ទឹកដោះគោនិងផលិតផលពីទឹកដោះគោ អាចធ្វើឲ្យមានស្លេស្មកាន់តែច្រើនឬអត់នៅឡើយទេ។ តែប្រសិនបើអ្នកគិតថាការជៀសវាងផលិតផលទាំងនេះមើលទៅដូចជាកម្ចាត់ស្លេស្មអ្នកបានអ្នកគួរតែបញ្ឈប់ការប្រើប្រាស់វាមួយរយៈសិន។