អំឡុងពេលមករដូវ ស្រីៗយើងភាគច្រើន តែងតែជួបប្រទះការប្រែប្រួលអារម្មណ៍ ឈឺក្បាល ឬចុកពោះជាដើម។ ប៉ុន្តែអាការៈទាំងនេះអាចដោះស្រាយបាន តាមរយៈការធ្វើលំហាត់ប្រាណងាយៗ គឺការរត់។ ពិតណាស់ ការរត់គឺជាឱសថដ៏ស័ក្ដិសិទ្ធិ ដែលអាចឲ្យគ្នាយើងចាកផុតពីការចុកពោះបានយ៉ាងមានប្រសិទ្ធភាព។ យោងតាមការសិក្សាបានបង្ហាញថា ប្រសិនបើស្រីៗយើងហាត់ប្រាណប្រហែលជា៤៥ទៅ៦០នាទី ចំនួន៣ដងក្នុងមួយសប្ដាហ៍ វានឹងជួយការពារការចុកពោះធ្ងន់ធ្ងរ ក៏ដូចជាធ្វើឲ្យអំឡុងពេលមករដូវមានភាពស្រស់ស្រាយដូចថ្ងៃធម្មតា។
អត្ថប្រយោជន៍នៃការរត់នៅអំឡុងពេលមករដូវដែលយើងទទួលបាន៖
១. ជួយធ្វើឲ្យអារម្មណ៍ប្រសើរឡើង
ការរត់អាចជួយបញ្ចេញអ័រម៉ូនEndorphins នៅក្នុងរាងកាយរបស់យើងបាន ដែលជាអ័រម៉ូនធ្វើឲ្យអារម្មណ៍រីករាយ។ ម្យ៉ាងវិញទៀត អ័រម៉ូននេះក៏ជាឱសថបំបាត់ការឈឺចាប់ធម្មជាតិផងដែរ។ ដូច្នេះហើយ គ្នាយើងអាចបំបាត់បញ្ហាចុកពោះបាន ដោយគ្រាន់តែចំណាយពេលរត់ប៉ុន្មាននាទីប៉ុណ្ណោះ។
២. បន្ធូរសាច់ដុំអាងត្រគាក
នៅពេលដែលយើងអង្គុយច្រើនពេក វាអាចធ្វើឲ្យសាច់ដុំរឹង ប៉ុន្តែប្រសិនបើយើងហាត់ប្រាណដោយការរត់ សាច់ដុំអាងត្រគាកនឹងមានការកន្ត្រាក់តិចតួចនៅត្រង់បរិវេណពោះ។ បន្ថែមពីនេះ នៅពេលដែលយើងរត់ លំហូរឈាមនឹងមានដំណើរការល្អ ដែលធ្វើឲ្យយើងមិនសូវមានការឈឺចាប់។
គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ
គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
៣. ធ្វើឲ្យយើងមានអារម្មណ៍ស្វាហាប់
ស្រីៗយើងខ្លះត្អូញត្អែរថា ខ្លួនមានអារម្មណ៍ខ្ជិលច្រអូសខ្លាំង នៅពេលដែលពួកគេមករដូវ។ នេះគឺជារោគសញ្ញាមួយនៃជំងឺមុនមករដូវដែលអាចត្រូវបានដោះស្រាយយ៉ាងងាយស្រួលតាមរយៈការរត់ ពីព្រោះថាលំហាត់ប្រាណបែបនេះ អាចជួយបង្កើនកម្រិតអុកស៊ីសែននៅក្នុងរាងកាយ ដែលធ្វើឲ្យយើងមានភាពស្វាហាប់ជាថ្មីម្ដងទៀត។
លម្អិតពីបញ្ហារដូវរបស់ស្ត្រីច្រើនទៀតនៅទីនេះ
![មករដូវ៤](https://cdn.hellokrupet.com/wp-content/uploads/2021/05/0db8b991-.jpg)
៤. ដោះស្រាយរោគសញ្ញានៃជំងឺមុនមករដូវ
រោគសញ្ញានៃជំងឺមុនមករដូវ ដូចជាប្រែប្រួលអារម្មណ៍ ឈឺខ្លួនប្រាណ ឈឺក្បាល។ល។ គឺសុទ្ធតែជាផលវិបាកនៃអតុល្យភាពអ័រម៉ូន។ ប៉ុន្តែ នៅពេលដែលយើងរត់ វាអាចជួយដល់ការផលិតអ័រម៉ូន endorphins ដែលអាចជួយដោះស្រាយបញ្ហាទាំងនេះបានយ៉ាងងាយ។
អាន៖