អ្នកអៀនពីបញ្ហាការមករដូវ ហើយចង់ដឹងច្រើនអាចស្វែងយល់បាន

    អ្នកអៀនពីបញ្ហាការមករដូវ ហើយចង់ដឹងច្រើនអាចស្វែងយល់បាន

    បញ្ហាការមករដូវធ្វើឲ្យស្រីៗ​មិនស្រណុកចិត្ត មួម៉ៅច្រើន។ រដូវមួយម៉ាត់ស្ដាប់ទៅខ្លី ហើយសាមញ្ញ ប៉ុន្តែរឿងជាក់ស្ដែងនៅពីក្រោយ មានច្រើនណាស់ ដែលយើងស្រីៗ​យើងអាចមិនដឹង។ បើអ្នកអានជាយុវវ័យដែលដឹងរឿងនេះមិនច្បាស់ ឬមិនច្រើន ហើយ​អៀន​អត់​ហ៊ាន​សួរគេ សូម្បីមិត្តជិតស្និទ្ធ ឬបងប្អូនស្រី អានអត្ថបទ “Hello គ្រូពេទ្យ” នឹង​ដឹងច្រើន។

    ១- អីទៅជាការមករដូវ?

    រដូវជាវដ្តនៃការហូរឈាមរបស់ស្ត្រី។ ការហូរឈាមនេះបណ្ដាលមកពីការប្រមូលផ្តុំឈាមពីកោសិកាស្បូនតាមរយៈមាត់ស្បូន ហើយហូរចេញតាមរន្ធទ្វារមាស។

    គណនាថ្ងៃសម្រាលកូន
    គណនាទម្ងន់ស្រ្តីពពោះ
    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    ២- ចុះវដ្តរដូវ?

    វដ្តរដូវជាការហូរឈាមទៀងទាត់ ដែលគ្រប់គ្រងដោយការឡើងចុះនៃអ័រម៉ូនភេទជារៀងរាល់ខែ។ វដ្តរដូវមួយ ត្រូវរាប់ពីថ្ងៃដំបូងដែលមករដូវ រហូតដល់ថ្ងៃដំបូងនៃការមករដូវម្តងទៀត។ វាអាចមានរយៈពេលពី ២១-៣៥ ថ្ងៃសម្រាប់មនុស្សពេញ​វ័យ និង ២១-៤៥ ថ្ងៃសម្រាប់វ័យគ្រប់ការ។ រយៈពេលមករដូវអាចខុសគ្នាៗ តែជាទូទៅ ស្រីៗមករដូវ​មាន​រយៈ​ពេលពី ៣-៥ ថ្ងៃ

    ៣- មានអីកើតឡើងខ្លះក្នុងវដ្តរដូវ?

    អាស្រ័យលើការឡើងចុះនៃអ័រម៉ូនភេទក្នុងមួយខែ វដ្តរដូវចែកចេញជា ២ ដំណាក់កាល៖

    – នៅពាក់កណ្ដាលដំបូងនៃវដ្ត មានការឡើងខ្លាំងនូវអ័រម៉ូន​ភេទញី អឺស្ត្រូហ្សែន (estrogen)។ អ័រម៉ូននេះធ្វើឲ្យកោសិកាក្នុងស្បូនលូតលាស់ឡើងក្រាស់។ កោសិកាទាំងនេះហើយដែលផ្តល់សារធាតុចិញ្ចឹមដល់អំប្រ៊ីយ៉ុង បើ​មានការបង្កកំណើត។ តែបើស៊ុតគ្មានការបង្កកំណើតទេ វានឹងផ្ទុះបែក។

    – ក្នុងដំណាក់កាលទី២ នៃវដ្ត មានការធ្លាក់ចុះនៃអ័រម៉ូន ហើយកោសិកាដែលឡើងក្រាស់ នឹងរហែក ពេលមករដូវ។

    រដូវមិនទៀង

    ៤- អាចមានរដូវដល់អាយុ​ប៉ុន្មាន?

    ជាទូទៅ ស្ត្រីមករដូវរហូតដល់អាយុអស់រដូវដែលតែងកើតឡើងនៅចន្លោះ ៤៥ ទៅ ៥៥ ឆ្នាំ។

    ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!
    កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ
    កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ
    ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ
    កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ

    ៥- ជួបបញ្ហាអ្វីខ្លះ ពេលមករដូវម្ដងៗ?

    ជារឿងធម្មតាដែលស្ត្រីអាចជួបបញ្ហាមួយចំនួន ពេលមករដូវ ដូចជា៖

    – ហូរឈាមញឹក មិនទៀងទាត់
    – បាត់រដូវយ៉ាងតិច ៣ ខែ
    – មករដូវតិចជាង ៨ ដងក្នុងមួយឆ្នាំ
    – ឈឺចាប់ខ្លាំងពេលមករដូវ
    – មករដូវមិនសូវទៀងទាត់ តែមិនធ្ងន់ធ្ងរ
    – មករដូវច្រើន ហើយយូរថ្ងៃជាងធម្មតា ដូចជា មករដូវលើស ៧ ថ្ងៃ ឬមកឈាមច្រើនជាងមុន
    – មករដូវយូរថ្ងៃជាងធម្មតា ហើយមកម្តងៗច្រើន
    – ធ្លាក់ឈាមច្រើនជាង ១២ ខែ បន្ទាប់ពីរដូវចុងក្រោយ
    – Premenstrual syndrome (PMS) រោគសញ្ញាមុនមករដូវ​លើ​ផ្លូវកាយ ផ្លូវចិត្ត ដូចជា ក្ដៅខ្លួនស្ទំៗ ឆេវឆាវ ឈឺចង្កេះ។

    មូលហេតុនៃភាពមិនប្រក្រតីទាំងនេះ មាន៖

    – បញ្ហារោគស្ត្រី
    – ជំងឺក្រពេញទីរ៉ូអ៊ីត
    – ដុំគីសទឹកច្រើនកន្លែង
    – មានផ្ទៃពោះ ឬបំបៅដោះកូន
    – កងដាក់ក្នុងស្បូន ថ្នាំពន្យារកំណើត អាចធ្វើឲ្យហូរឈាមចន្លោះរដូវបាន ឬក៏ធ្វើឲ្យរដូវមកមិនទៀងទាត់ តែធ្វើឲ្យមានការហូរឈាមខ្លាំង និងឈឺចាប់ទៅវិញ។
    – ជីវិតរស់នៅអាចផ្លាស់ប្តូរតុល្យភាពអ័រម៉ូន ហើយធ្វើឲ្យហូរឈាមមិនទៀងទាត់។ ជាក់ស្ដែង ឡើងចុះទម្ងន់ខ្លាំង ហាត់ប្រាណ​ហួសកម្រិត ស្ត្រេស។

    គួរជួបពេទ្យ បើមានអាការៈមិនប្រក្រតីដូចរៀបរាប់ខាងលើ ដើម្បីដឹងថា យើងត្រូវការព្យាបាលណាមួយឲ្យបានត្រឹមត្រូវ។

    ស្វែងយល់ពីបញ្ហារដូវរបស់ស្ត្រីផ្សេងទៀត៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    All about menstruation. http://kidshealth.org/teen/sexual_health/girls/menstru-ation.html#. Accessed August 29, 2016.

    Menstruation and the menstrual cycle fact sheet. http://www.womenshealth.gov/-publi-cations/ourpublications/factsheet/menstruation.html. Accessed August 29, 2016.

     

    What the Color of Your Period Blood Says About Your Health https://www.verywellhealth.com/what-does-menstrual-blood-look-like-2721937

    What Does the Color of Your Period Mean? https://health.clevelandclinic.org/what-does-the-color-of-your-period-mean/

    Period Blood Colors: A Complete Overview https://flo.health/menstrual-cycle/health/period/period-blood-color

    What Does the Color of Your Period Mean?

    What Does the Color of Your Period Mean?

    Is Period Blood Always Red?
    https://kidshealth.org/en/teens/blood-color.html

    Healthy period blood described as fruit
    https://www.dailymail.co.uk/femail/article-9721831/Healthy-period-blood-described-fruit-colour-menstruation-says-health.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Leng Pechsovatey កែសម្រួល​ចុងក្រោយ 18/10/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត