home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន

ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន

ការ​ថែរក្សា​អនាម័យ​ទ្វារមាស​គឺជា​រឿង​សំខាន់​មួយ ប៉ុន្តែ​ស្រីៗ​គ្នាយើង​គួរ​ជ្រើស​រើស​របៀប​ថែរក្សា​អនាម័យ​ដែល​មាន​សុវត្ថិភាព។ ការ​សម្អាត​ខ្លះ​អាច​បង្ក​ជា​បញ្ហា​សុខភាព​បាន​ដូចជា​ការ​បាញ់​ទឹក​លាងផ្នែក​ខាង​ក្នុង​​ទ្វារមាស​ (Douching) ជាដើម។

ការ​ស្ទង់មតិមួយ​បាន​រកឃើញថា ស្រីៗ​មួយចំនួន​បាន​ជ្រើសរើស​ការ​បាញ់​ទឹក​លាងផ្នែក​ខាងក្នុង​ទ្វារមាស។ ស្រីៗទាំង​នោះ​បាន​​បាញ់​ទឹក​លាង​សម្អាត​ទ្វារមាស​ផ្នែក​ខាង​ក្នុង​ដោយ​ទឹក​​លាយ​ជា​មួយ​​នឹង​ទឹក​ខ្មេះ ម្សៅសូដា (Baking Soda) ឬជាតិ​អ៊ីយ៉ូត។ មូលហេតុ​ដែល​ស្រីៗ​ទាំង​នោះ​ប្រើ​វិធី​នេះ​ ដោយ​ជឿថា​អាចកម្ចាត់​ក្លិន​មិន​ល្អ បង្ការ​ការ​មាន​ផ្ទៃពោះ​ លាង​សម្អាត​ឈាម​រដូវ និង​ចៀសវាង​ការ​ឆ្លង​ជំងឺ​កាមរោគ ប៉ុន្តែ​អ្នកជំនាញ​អះអាងថា​វិធី​នេះ​គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ តែ​​អាច​បង្ក​បញ្ហា​សុខភាព​ផ្សេងៗទៅ​វិញ​។

ហានិភ័យ​នៃ​ការ​បាញ់​ទឹក​លាង​ទ្វារមាស

ការ​បាញ់​ទឹក​លាងផ្នែក​​ខាងក្នុងទ្វារមាស​នេះ​អាច​ធ្វើ​ឲ្យ​បាត់បង់​តុល្យភាពកម្រិត pH និង​បាក់តេរី​ល្អដែល​មាន​នៅក្នុង​នោះ។ នៅ​ពេល​ដែល​បាត់បង់​បាក់តេរី​ល្អ បាក់តេរី​អាក្រក់​នឹងកើត​មាន​ និង​អាច​បង្ក​ការ​ឆ្លង​មេរោគ រលាក និង​ផលវិបាក​ផ្សេងទៀត។

១. បញ្ហា​ពេល​ពពោះ

ស្ត្រី​ដែល​ប្រើ​វិធី​លាង​សម្អាត​បែប​នេះ​ជាប្រចាំ​អាច​នឹង​មាន​បញ្ហា​សម្រាល​កូន​មុន​ខែ រលូត​កូន និង​កូន​ក្រៅ​ស្បូន។ សម្រាប់​ស្ត្រី​ដែល​ប្រើ​វិធី​នេះ​ក្នុង​មួយ​ខែ​ម្ដង​អាច​នឹង​​ពិបាក​មាន​កូន​ជាង ​ស្ត្រី​ដែល​មិន​ប្រើ​វិធី​នេះ។

២. ឆ្លង​មេរោគ

ការ​បាត់បង់​បាក់តេរី​ល្អ អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ ស្ត្រី​ដែល​ប្រើ​ការ​បាញ់​ទឹក​លាងផ្នែក​ខាងក្នុង​ទ្វារមាស​គឺ​មាន​ភាគ​រយ​ខ្ពស់​​ជាង​អ្នក​មិន​ប្រើ​វិធីនេះ​រហូត​​ដល់ទៅ​៥​ដង​ក្នុង​ការ​កើត​មាន​បញ្ហារលាក​ទ្វាមាស នេះដោយសារតែបាក់តេរីលូតលាស់ខ្លាំង​ (Bacterial vaginosis)។ ស្ត្រី​ដែល​ប្រើ​វិធី​នេះ​គិត​ថា​ការ​លាង​សម្អាត​បែប​នេះ​ជួយ​កម្ចាត់​ការ​ឆ្លង​មេរោគ​នៅ​ទ្វារមាស ប៉ុន្តែ​បែរ​ជា​ធ្វើ​ឲ្យ​ការ​ឆ្លង​មេរោគ​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ។ ប្រសិនជា​ស្ត្រី​ប្រើ​វិធី​នេះ​ពេល​កំពុង​មាន​ការ​ឆ្លង​រោគ​នៅ​ទ្វារមាស​ នោះ​មេរោគ​អាច​នឹង​ឆ្លង​ទៅ​កាន់​ប្រព័ន្ធ​បន្ត​ពូជ​ផ្សេង​ទៀត។

៣. ជំងឺ​រលាក​នៅ​តំបន់​អាង​ត្រគាក (Pelvic inflammatory disease)

ជំងឺ​រលាក​នៅ​តំបន់​អាង​ត្រគាក​គឺជា​ការ​ឆ្លង​មេរោគ​ដែល​វិវត្ត​នៅ​ក្នុង​សរីរាង្គ​បន្ត​ពូជ។ ភាគច្រើន​ជំងឺ​នេះ​បង្ក​ដោយ​ជំងឺ​នានា​ដែល​ឆ្លង​តាម​ការ​រួមភេទ។ ការ​ប្រើ​វិធី​បាញ់​ទឹក​លាងផ្នែក​ខាងក្នុង​ទ្វារមាស​បង្កើន​ហានិភ័យ​ក្នុង​ការ​មាន​ជំងឺ​រលាក​នៅ​តំបន់​អាង​​ត្រគាក​រហូត​ដល់​​ ៧៣% ហើយ​ស្ត្រី​ដែល​ធ្លាប់មាន​ជំងឺ​នេះ​មាន​ការ​ពិបាក​ក្នុង​ការ​មាន​ផ្ទៃពោះណាស់។

៤. រលាក​ស្បូន (cervicitis)

រលាក​ស្បូន​ គឺ​ដូច​ទៅ​នឹង​ជំងឺ​រលាក​នៅ​តំបន់​អាង​ត្រគាក​ដែរ គឺ​​រលាក​ស្បូន​តែង​កើត​មាន​ដោយសារ​ជំងឺ​នានា​ឆ្លង​តាម​ការ​រួមភេទ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​ប្រើ​ការ​បាញ់​ទឹក​លាងខាងក្នុង​មាន​ភាគ​រយ​ច្រើន​ក្នុង​ការ​វិវត្តមាន​​ជំងឺ​នេះ។

វិធី​លាង​សម្អាត​ទ្វារមាស​

តាមពិត​ទៅ​ទ្វារមាស​គឺ​អាច​សម្អាត​ដោយ​ខ្លួនឯង​បាន​តាម​រយៈ​ការ​ធ្លាក់​ស។ ស្រីៗ​ក៏​អាច​ថែរក្សា​អនាម័យ​នៅ​ទ្វារមាស​បាន​ដោយ៖

  • លាង​សម្អាត​ផ្នែក​ខាង​ក្រៅ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​នៅ​ពេល​ងូតទឹក
  • ចៀសវាង​ប្រើ​សាប៊ូ​លាង​សម្អាតផ្នែកខាងក្នុង
  • ចៀសវាង​ការ​ប្រើ​ផលិតផលសម្អាត​ដែល​មាន​បន្ថែម​ក្លិន​​ព្រោះ​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​រោគ។

ស្រីៗ​គួរ​ដឹង​ថា​ទោះបីជា​ទ្វារមាស​មាន​សុខភាព​ល្អ​ក៏​អាច​មាន​ក្លិន​ដែរ ហើយ​ការ​ធ្វើ​សកម្មភាព​ច្រើន​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ក្លិន​ដែរ ​ដែល​ទាំង​នេះ​ជា​រឿង​ធម្មតា។ ប៉ុន្តែ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ប្រសិនជា​មាន​សញ្ញា​ទាំង​នេះ៖

  • ធ្លាក់ស​មាន​ក្លិន​ខ្លាំង
  • ធ្លាក់ស​មាន​ពណ៌​ស ឬ​លឿង​បៃតង
  • ទ្វារមាស​បន្ត​មាន​ក្លិន​ច្រើន​ថ្ងៃ​
  • មាន​អាការៈ​ក្រហាយ រមាស់ ក្រហម ឬ​ហើម​នៅ​ជុំវិញ​ទ្វារមាស
  • ឈឺចាប់​ពេល​រួមភេទ
  • ឈឺចាប់​ពេល​បត់ជើង​តូច។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.womenshealth.gov/a-z-topics/douching#14

https://www.healthline.com/health/womens-health/what-is-a-douche

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/08/2020
ត្រួតពិនិត្យដោយ គឹម កាណែល