ការថែទាំស្បែកឲ្យស្អាតដូចតារាអាចជាឧបសគ្គ សម្រាប់គ្នាយើងមួយចំនួន ព្រោះស្បែកយើងម្នាក់ៗមិនដូចគ្នា។ ណាមួយយើងមិនសូវជាជំនាញ រឿងជ្រើសរើសផលិតផលដែលស័ក្តិសមនឹងស្បែកមុខ ហើយទម្លាប់ថែទាំស្បែកមុខ ក៏ធ្វើបានមិនសូវជាត្រឹមត្រូវប៉ុន្មានដែរ។ ប៉ុន្តែ បើចង់បានស្បែកមុខស្អាត ខាងក្រោមនេះជាតិចនិកសាមញ្ញៗ សម្រាប់ស្បែកមុខគ្រប់ប្រភេទគួរធ្វើ ព្រោះបើចង់បានស្បែកស្អាតដូចតារា មិនមែនគ្រាន់តែលុបមុខ និងប្រើផលិតផល ១-២ បានទេ។
ជំហានទី១៖ លាងសម្អាតមុខ
ពេលព្រលឹមឡើង យើងគួរប្រើហ្វូមលាងមុខដែលស្រទន់ មិនមានជាតិកាត់ច្រើន ហើយបើសិនជាយើងឃើញថា មុខនៅប្រេង ឬជិតឡើងមុន១-២គ្រាប់លើមុខ យើងអាចលាងមុខ២ដងបាន។ ពេលលាងមុខត្រូវប្រើទឹកក្ដៅឧណ្ហៗ ហើយដាក់មុខ និងដៃឲ្យសើមសិន បន្ទាប់មកញីហ្វូមលើបាតដៃឲ្យឡើងពពុះ រួចម៉ាស្សាថ្នមៗលើមុខ សឹមលាងចេញ។
ជំហានទី២៖ ប្រើសេរ៉ូមមុខ
ក្រោយលាងមុខរួច យើងអាចប្រើសេរ៉ូមមុខ តែបើយើងមិនដឹងថាត្រូវប្រើមួយណា គ្នាយើងអាចជ្រើសរើសសេរ៉ូមដែលផ្ទុក អាស៊ីដ hyaluronic ព្រោះវាមិនផ្ដល់ផលរំខាន និងជួយផ្ដល់សំណើមបានល្អសម្រាប់ស្បែកគ្រប់ប្រភេទទៀត។ បើយើងបន្ថែមសេរ៉ូមចូលទៅក្នុង Skincare វានឹងជួយឲ្យស្បែកមានសំណើម និងមើលទៅភ្លឺថ្លាជាងមុន។
ជំហានទី៣៖ បន្ថែមគ្រីមផ្ដល់សំណើម
ដូចនឹងការលាងមុខដែលអត់ធ្វើមិនបានដែរ ការប្រើគ្រីមផ្ដល់សំណើមដល់មុខ ត្រូវប្រើជាប្រចាំគ្រប់ពេលក្នុងការថែទាំស្បែកមុខយើង មិនថាស្បែកមុខបែបណាក៏ដោយ។ ក្រោយប្រើសេរ៉ូមហើយ គ្នាយើងគួរថែមគ្រីមផ្ដល់សំណើមមួយតង់ពីលើទៀត។
ជំហានទី៤៖ បូកបញ្ចូលតំបន់ភ្នែក
យើងម្នាក់ៗផ្ដោតសំខាន់ណាស់លើផ្ទៃមុខ ចុះតំបន់ភ្នែកម៉េចបានមិនខ្វល់ជាមួយ? ជារឿយៗ ស្បែកនៅតំបន់ភ្នែកយើង ជាកន្លែងដំបូងគេដែលបង្ហាញឲ្យឃើញពីការវិវត្តទៅរកភាពចាស់របស់យើងដូចជា ស្នាមជ្រួញកន្ទុយភ្នែក ដក់ភ្នែក ភ្នែកឡើងខ្មៅ។ល។ ដើម្បីទប់ស្កាត់បញ្ហានោះ បូកបញ្ចូលគ្រីមលាបភ្នែក រឹតតែល្អ ព្រោះវាអាចជួយបំបាត់ស្នាមដក់ ឬស្នាមជ្រីវជ្រួញបានល្អ។
ជំហានទី៥៖ ថែមឡេការពារកម្ដៅថ្ងៃ
មិនថាមេឃបើកថ្ងៃ ឬមេឃស្រទុំទេ ឲ្យតែយើងត្រូវចេញពីផ្ទះ មិនត្រូវភ្លេចឡើយរឿងលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF១៥ ឬលើនេះឡើងទៅ ព្រោះវាអាចការពារស្បែកមុខពីពន្លឺ UVB និង UVA បានល្អ ហើយរៀងរាល់ ២ម៉ោង/ម្ដង យើងគួរលាបឡេការពារកម្ដៅថ្ងៃមួយជាន់ទៀត។
ជំហានបន្ថែម៖ នៅក្នុង Skincare យើងមិនអាចចោលការបិទម៉ាសនៅលើមុខនៅពេលយប់បានទេ។ នៅក្នុងមួយសប្ដាហ៍ យើងគួរបិទម៉ាសយ៉ាងតិច២-៣ដង ហើយយើងអាចផ្លាស់ប្ដូរម៉ាសមានតួនាទីខុសគ្នាដោយមិនបាច់ព្រួយ ខ្លាចខូចមុខ ឲ្យតែជាផលិតផលសុទ្ធ និងល្អ។ លើសពីនេះ យើងក៏ត្រូវខាត់មុខ ដោយប្រើscrubbមុខ ១-២ដង/ថ្ងៃ បានដែរ ដោយសារវាជួយកម្ចាត់ស្បែកចាស់ និងសម្អាតធូលីដែលកប់ជ្រៅក្នុងផ្ទៃមុខបានល្អ។
[embed-health-tool-due-date]