៥. កម្ចាត់មុន និងមុនក្បាលខ្មៅ
ការសម្អាតស្បែក ដោយការដុសខាត់ មិនត្រឹមតែជួយកម្ចាត់ស្បែកចាស់ៗ និងជួយឲ្យស្បែកថ្មីលូតលាស់ដោយសុខភាពល្អនោះទេ ហើយថែមទាំងជួយកម្ចាត់ចេញ នូវមុន និងកន្លែងដែលងាយនឹងកើត មុនក្បាលខ្មៅទៀតផង។ នេះក៏ព្រោះ កោសិកាងាប់ចាស់ៗ ដែលមិនបានសម្អាតត្រឹមត្រូវ ជាកន្លែងដែល ប្រមូលផ្តុំជាតិខ្លាញ់ និងសារធាតុពុលផ្សេងៗ បង្កើតជាមុន។
អត្ថបទពាក់ព័ន្ធ៖
៦. បំបាត់ភាពតានតឹងពីខ្លួន និងជម្រុញកម្លាំងស្រស់ស្រាយ
អ្នកនឹងឃើញភាពភ្ញាក់ផ្អើល ដោយសារការសម្រាកអារម្មណ៍នៅពេល ដុសម៉ាស្សាខាត់ស្បែក ព្រោះវាបានជួយឲ្យអារម្មណ៍តានតឹងចេញឆ្ងាយ ហើយរឹតតែពិសេសទៅទៀតនោះ គឺការដុស ដែលធ្វើឲ្យចលនាឈាមហូរបានស្រួល គឺធ្វើឲ្យអ្នកមានកម្លាំងថាមពលក្នុងខ្លួន និងអារម្មណ៍ស្រស់ថ្លា៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕