រោគសញ្ញា Polycystic Ovarian ជាមូលហេតុរួម បង្កឲ្យដុះរោម ហើយប្រសិនបើស្រីៗមានបញ្ហារដូវមិនទៀង អាចប្រឈមនឹងរោគសញ្ញានេះ។ វាបណ្ដាលមកពីអូវែរីកធំ ដែលមានផ្ទុកសារធាតុរាវ ហៅថា Follicles ដែលចាំបាច់ត្រូវព្យាបាល។ ក្រៅពីបង្កឲ្យដុះរោម រោគសញ្ញានេះ ក៏បណ្ដាលឲ្យឈឺក្បាល អស់កម្លាំង គេងមិនលក់ និងអារម្មណ៍ប្រែប្រួលខ្លាំងផងដែរ។
៥. កំណើនជាលិកាខុសប្រក្រតី
បើសិនការដុះរោម កើតឡើងយ៉ាងលឿន ត្រឹមប្រមាណ ២-៣ខែប៉ុណ្ណោះ យើងត្រូវទៅជួបគ្រូពេទ្យ ភ្លាមៗ។ ការដុះរោមច្រើន ជាសញ្ញា នៃការកើនឡើងកម្រិតអ័រម៉ូនតេស្ដូស្តេរ៉ូន និងអាចបណ្ដាលមកពីកំណើនជាលិកាខុសប្រក្រីមួយចំនួន ឬដុំសាច់ ដែលបញ្ចេញអ័រម៉ូនបុរស។ ករណីនេះ មិនមែនធម្មតាទេ ដោយយើងចាំបាច់ ត្រូវទៅជួបគ្រូពេទ្យ ដើម្បីព្យាបាល។