backup og meta

សភាពស្បែកទាំង៨ នេះ បញ្ជាក់ថាសុខភាពកំពុងមាន​បញ្ហា​

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 05, 2020

    សភាពស្បែកទាំង៨ នេះ បញ្ជាក់ថាសុខភាពកំពុងមាន​បញ្ហា​

    ក្នុង​ករណី​យើង​មាន​សញ្ញាមិន​ប្រក្រតីលើ​ស្បែក ការទៅជួបគ្រូពេទ្យជំនាញ​ខាង​ជំងឺសើស្បែក​​គឺជា​រឿង​សំខាន់ ព្រោះថា​គ្រូពេទ្យជំនាញនេះ​អាចមានលទ្ធភាព​សម្គាល់ពី​ភាពមិន​ប្រ​ក្រតីមាន​នៅលើស្បែក​យើងថាអាច​ទាក់ទងទៅនឹងជំងឺណាមួយ។​ ការ​ទៅជួប​គ្រូពេទ្យជំនាញខាង​សើ​ស្បែក​អាច​ថា​ត្រូវ​ចំណាយ​ថ្លៃ​ខ្ពស់​បន្តិច តែ​ក្រោយពី​បាន​ជួយ​ប្រឹក្សា​រួច​ហើយ​និង​ដឹង​ពី​សញ្ញា​ដូច​ខាង​ក្រោម​នេះ​គឺ​រឹត​តែ​សំខាន់ទៅទៀត។

    ១- ប៉ោងហើមក្រោមភ្នែក

    ការ​ញ៉ាំ​អាហារមានជាតិ​ប្រៃ​​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​រាង​កាយ​យើង​ប្រមូល​ផ្តុំ​នូវ​ជាតិ​ទឹក​ទៅ​ក្រោម​ភ្នែក​របស់​យើង​ ដែល​បណ្តាល​ឲ្យ​ក្រោម​ភ្នែក​​មាន​សភាព​ប៉ោងហើម។ មូល​ហេតុ​មួយ​ទៀត​នៃ​ការ​ប៉ោង​នៅ​ក្រោម​ភ្នែក​គឺ​ប្រតិកម្ម​អាលែកហ្សី។ ប្រតិកម្ម​អាលែកហ្សី​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅ​ក្រោម​ស្បែក​រីក​ធំ និង​ងាយ​ធ្វើ​ឲ្យ​ចេញ​ឈាម​តិច​តួច​នៅ​ជុំវិញ​ភ្នែក​យើង​ដែល​បណ្តាល​ឲ្យ​ឡើង​ខ្មៅ​នៅ​ក្រោម​ភ្នែក។

    ២- ស្បែកពណ៌ប្រផេះ

    ស្បែក​ពណ៌​ប្រផេះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​សុខ​ភាព​ជាច្រើន។ ភាគ​ច្រើន​នៃ​អ្នក​មាន​ស្បែក​ពណ៌​ប្រផេះ​គឺ​បណ្តាល​មកពី​កង្វះ​អុកស៊ីសែន​នៅ​ក្នុង​ឈាម ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​គាំង​បេះដូង ជំងឺ​រលាក​សួត ជំងឺ​របេង​សួត និង​មហារីក​មួយ​ចំនួន​ទៀត​ផង​ដែរ។

    ៣- ការប្រែពណ៌ និងបាត់ពណ៌សម្បុរលើស្បែក

    ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ​មិន​មែន​ជា​រឿង​តែ​មួយ​គត់​ដែល​អាច​ផ្លាស់​ប្តូរ​ពណ៌​ស្បែក​របស់យើងនោះ​ទេ។ ស្នាម​ពណ៌​ត្នោត និង​ពណ៌​ប្រផេះ​នៅ​ក្លៀក ឬ​ក្រលៀន​អាច​ជា​សញ្ញា​នៃ​ការ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។

    ៤- ស្បែកស្ងួត

    ស្បែក​ស្ងួត​ដែល​អម​ជាមួយ​នឹង​សក់​ស្ងួត និង​ក្រចក​ផុយ​អាច​បង្ហាញ​ថា​យើង​​មាន​បញ្ហា​ជាមួយ​នឹង​ក្រពេញ​ទីរ៉ូអ៊ីត។ ជា​ធម្មតា​ស្បែក​របស់​យើង​​មាន​សភាព​ទន់ និង​មាន​សំណើម។ ស្បែក​ដែល​មាន​សភាព​ស្ងួត​ធ្ងន់​ធ្ងរ​អាច​បណ្តាល​មក​ពី​កង្វះ​នៃ​វីតាមីនA និង​ អាស៊ីត​ខ្លាញ់​សំខាន់​ៗ​ដូច​ជា​អូមេហ្គា ៣ ឬ​ស័ង្កសី។

    ៥- ការរលាកដោយពន្លឺព្រះអាទិត្យ

    មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ការ​ប៉ះពាល់​ដោយ​កាំរស្មី​ពន្លឺ​ព្រះអាទិត្យ ប៉ុន្តែ​ការ​ប៉ះពាក់​នេះ​​អាច​មាន​បញ្ហា​ដល់​សុខ​ភាព​​ប្រសិនបើ​ស្បែក​របស់​យើង​ងាយ​នឹង​រលាក​ដោយ​ពន្លឺ​ព្រះអាទិត្យ​ពេក​។ Photosensitivity ឬ​ការ​មាន​ប្រតិកម្ម​ខ្លាំង​ដោយ​ពន្លឺ​ព្រះអាទិត្យ​ពី​កាំរស្មី​យូវី​អាច​មាន​លើ​អ្នក​ដែល​មាន​ជំងឺ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ lupus erythematosus ។

    អត្ថបទពាក់ព័ន្ធ៖

    ៦- កន្ទួលរមាស់

    ស្នាមកន្ទួល​ដែលធ្វើឲ្យ​យើង​រមាស់ និង​មាន​ពង​បែក​អាច​ជា​ទម្រង់​មួយ​នៃ​ជំងឺ dermatitis herpetiformis ដែល​ជា​ជំងឺ​ស្បែក​​បណ្តាល​​មក​ពី​ជំងឺ​ពោះវៀន​ធំ (celiac disease)។ ជំងឺនេះ​ច្រើន​កើត​មាន​លើ​អ្នក​ដែល​មានប្រតិកម្មជាមួយ​សារជាតិ gluten (gluten intolerant) ដែលជាប្រូតេអ៊ីន​ម្យ៉ាងមា​ន​នៅ​ក្នុង​ស្រូវសាឡី។ ការ​រមាស់​អាច​កើត​មាន​ពេញ​រាងកា​យ ប៉ុន្តែ​ច្រើន​កើត​លើ​ជង្គង់ កែង​ដៃ ស្បែក​ក្បាល ខ្នង និង​គូទ។ កន្ទួល​ដែល​បណ្តាល​មក​ពី​ជំងឺ​ពោះវៀន​ធំ ច្រើន​កើត​មាន​បន្ទាប់​ពីយើង​មាន​អារម្មណ៍​ថា​ក្តៅ​នៅ​ត្រង់​តំបន់​ដែល​រមាស់។

    ៧- ស្បែកពណ៌ទឹកក្រូច

    សំរាប់​គ្នា​យើង​​ដែល​ចូលចិត្ត​បរិភោគ​ការ៉ុត ឬ​អាហារ​ណា​ដែល​មាន​ជាតិ​ខារ៉ូទីន (carotene)​ច្រើន​អាច​នឹង​ធ្វើ​ឲ្យ​ស្បែក​​ប្រែ​ទៅ​ជា​ពណ៌​ទឹក​ក្រូច។ ដើម្បី​ឲ្យ​ស្បែក​យើង​​ប្រែ​មក​សភាព​ដើម​វិញ​យើង​គ្រាន់​តែ​បន្ថយ​ការ​បរិភោគ​អាហារមានជាតិ carotene ទៅ​បាន​ហើយ។

    ៨- ស្បែកពណ៌ត្នោត

    គ្នា​យើង​​ដែល​មាន​ស្បែក​ឡើង​ពណ៌​ត្នោត​ដោយ​មិន​ទាំងបាន​អាំង​ថ្ងៃផង​នោះ ​អាច​ជា​សញ្ញា​នៃ​ជំងឺ​តំណពូជ​ដែល​ហៅថា​ជំងឺ hemochromatosis ជា​ប្រភេទជំងឺ​ម្យ៉ាងទាក់ទង​នឹង​ការ​ចាល់ជាតិដែក អាច​ធ្វើឲ្យ​ខូចថ្លើម​។ ដូច្នេះ​ប្រសិន​បើយើង​​មិន​សូវ​ត្រូវ​ពន្លឺ​ព្រះអាទិត្យ​ច្រើន ប៉ុន្តែ​ស្បែក​របស់យើង​​ចាប់​ផ្តើម​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​ត្នោត យើង​​ត្រូវ​ទៅ​រក​ជំនួយ​ពី​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​បំផុត។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម