ការព្យាបាលជំងឺរលាកស្បែក និងជំងឺរលាកសន្លាក់ដោយសារប្រព័ន្ធភាពស៊ាំ
យើងមានវិធីជាច្រើនក្នុងការព្យាបាលជំងឺទាំង២នេះ បើទោះបីជាសញ្ញានៃជំងឺនេះមិនអាចចុះថយពេលដែលលេចឡើងលើស្បែកឬសន្លាក់ក៏ដោយ តែមានវិធីខ្លះៗដែលអ្នកជំងឺអាចយកទៅអនុវត្តបានដើម្បីការពារកុំឲ្យជំងឺរាលកាន់តែខ្លាំង។
ជាទូទៅគឺរបៀបរស់នៅប្រចាំថ្ងៃរបស់យើងតែម្ដងដែលជាកត្តារំញោចការកើតឡើងនៃជំងឺនេះ ហើយក៏ជាកត្តាដ៏សំខាន់បំផុតក្នុងការទប់ស្កាត់ការឆ្លើយតបខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំរបស់សារពាង្គកាយយើង។ សម្រាប់អ្នកខ្លះ ស្ត្រេសគឺជាកត្តាចំបងក្នុងការធ្វើឲ្យមានការរលាកស្បែកបាន។ ដូចនេះហើយការគ្រប់គ្រងស្ត្រេស និងការរំសាយស្ត្រេសគឺវិធានការដ៏ល្អ ដូចជា ការហាត់ដកដង្ហើម ហាត់យ៉ូហ្កា និងការធ្វើសមាធិ ដើម្បីជួយទប់កុំឲ្យសញ្ញានៃជំងឺកាន់តែធ្ងន់ធ្ងរ។
ដូចគ្នានេះដែរការរលាកសន្លាក់ស្រួចស្រាលក៏អាចព្យាបាលដោយប្រើថ្នាំបំបាត់ការឈឺចាប់ដូចជាអ៊ីប៊ុយប្រូហ្វែន (ibuprofen) និងណាប្រូសែន (naproxen)។ ប្រភេទថ្នាំជំពូកថ្មីដែលទើបតែចេញហៅថាថ្នាំជីវៈ (biologic drugs)ក៏អាចប្រើបានដែរ។ ថ្នាំប្រភេទនេះប្រើហើយគឺជួយទៅបន្ថយសកម្មភាពរបស់ប្រព័ន្ធភាពស៊ាំ ដែលធ្វើការខុសប្រក្រតីនោះ ដូចជាប្រើថ្នាំmethrotrexate។ អ្នកជំងឺគួរតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេសជាមុនសិនមុននឹងប្រើថ្នាំប្រភេទនេះព្រោះអាចនឹងត្រូវប្រើក្នុងកម្រិតទាបជាងថ្នាំពេទ្យទូទៅ។
ជំងឺសន្លាក់ប្រភេទនេះគឺកាន់តែឆាប់ព្យាបាលគឺកាន់តែប្រសើរ ដើម្បីបន្ថយការខូចខាតទៅលើសន្លាក។ មនុស្សភាគច្រើនតែព្រងើយកន្តើយនៅពេលជំងឺនេះនៅស្រាល និងទុករហូតដល់ធ្ងន់ធ្ងរហួសពេល។ យើងត្រូវប្រុងប្រយ័ត្នជានិច្ចប្រសិនបើមានសញ្ញាសង្ស័យលេចឡើងដូចជាឈឺសន្លាក់ឬខ្សោយ ពិសេសករណីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាយើងមានជំងឺនេះធ្ងន់ធ្ងរពីមុនមកហើយ។ ការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលាគឺការសំខាន់ក្នុងការរក្សាសុខុមាលភាពសុខភាពរបស់អ្នកជំងឺ និងកាត់បន្ថយផលវិបាកទៅថ្ងៃក្រោយ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬ ការព្យាបាលជូនទេ៕